September 2022 ~ ប្រមូលផ្តុំរឿងព្រេងនិទានខ្មែរភាគ១

Friday, September 30, 2022

ព្រេងខ្មែរ÷រឿង ភ្នំ​សុពណ៌កាឡី (នៅ​ខេត្ត​ក្រចេះ)

 


រឿង ភ្នំ​សុពណ៌កាឡី (នៅ​ខេត្ត​ក្រចេះ)

បើ​យើងធ្វើ​ដំណើរ​ពី​ភ្នំ​ពេញ​ទៅ​តាម​ផ្លូវ​ទន្លេ​ធំ ដោយ​ទូក​ឬ​កប៉ាល់ ដល់​ទៅ​ភ្នំ​ដី​ច្រាល ហើយ​បត់​ទៅ​ដល់​ផែ​ក្រូចឆ្មារ ស្រុក​ក្រូចឆ្មារ ខេត្ត​កំពង់ចាម ក្រឡេក​ចោល​ភ្នែក​ទៅ​ទិស​ឦសាន ក្នុង​ស្រុក​ព្រែក​ប្រសព្វ ខេត្ត​ក្រចេះ ត្រើយ​ខាង​ជើង ត្រង់​ឃុំ​ចំបក់ យើង​នឹង​ឃើញ​ភ្នំ​មួយ​ខ្ពស់​ទទុង​នៅ​ក្បែរ​មាត់​ទន្លេ​នោះ ឈ្មោះ ” ភ្នំ​សុពណ៌កាឡី ” ជា​ភ្នំ​ស័ក្ដិសិទ្ធិ ។

ភ្នំ​នោះ មាន​រឿង​ព្រេង​ដំណាល​ដូច​ត​ទៅ​នេះ ៖

កាល​ពី​ព្រេង​នាយ មាន​ក្រពើ​មួយ​ឈ្មោះ ” សុពណ៌កាឡី ” ខ្លួន​ធំ​មហិមា មាន​ឫទ្ធានុភាព​ពូកែ​ណាស់ ឥត​ក្រពើ​ណា​ប្រឡង​ឫទ្ធិ​ផង​បាន អា​ស្រ័យ​នៅ​ក្នុង​អន្លង់​មួយ​ឈ្មោះ​អន្លង់​សាលី ដែល​សព្វ​ថ្ងៃ​ហៅ ភូមិ​អន្លង់​សាលី ក្នុង​ស្រុក​ស្ទឹង​ត្រង់ ខេត្ត​កំពង់ចាម នា​ខាង​ក្រោម​ភ្នំ សុពណ៌កាឡី ចម្ងាយ​ប្រហែល ២០ គីឡូម៉ែត្រ ។

ក្នុង​សម័យ​ជា​មួយ​គ្នា​នោះ នៅ​ឃុំ​មហា​លាភ ស្រុក​កោះ​សុទិន ក្នុង​ខេត្ត​កំពង់ចាម មាន​ក្រពើ​មួយ​ឈ្មោះ ” នាង​ឱរ៉ៃ ” នៅ​អាស្រ័យ​ក្នុង​ទឹក​ទន្លេ​តូច ត្រង់​កំពង់​វត្ត​មហា​លាភ ជា​ក្រពើ​របស់​លោក​សង្ឃ​ចិញ្ចឹម ពេល​លោក​និមន្ត​ទៅ​បិណ្ឌបាត ក្រពើ​នោះ​តែង​បញ្ជិះ​ចម្លង​លោក​ទៅ ដល់​លោក​និមន្ត​ត្រឡប់​មក​វិញ​ជា​ធម្មតា ។

ក្រពើ​នោះ មាន​មាឌ​ធំ​ណាស់​ ក្បាល ៧​ហត្ថ តំណែង​ខ្លួន​ជា​មនុស្ស​បាន ។ កាល​វា​តំណែង​ខ្លួន​ជា​មនុស្ស បាន​ឮ​ពាក្យ​មនុស្ស​និយាយ​គ្នា​ថា ” ក្រពើ​ឈ្មោះ នាង​ឱរ៉ៃ ធំ​អ្វី​ប៉ុណ្ណឹង ក្រពើ​ឈ្មោះ សុពណ៌កាឡី នៅ​អន្លង់​សាលី ធំ​ជាង​នេះ​ទៅ​ទៀត ” ។

នាង​ឱរ៉ៃ បាន​ឮ​មនុស្ស​និយាយ​ដូច្នេះ ក៏​នៅ​ជា​ក្រពើ​ដូច​ដែល​ហែល​ទៅ​តាម​ទន្លេ​តូច មាន​ចម្ងាយ​ច្រើន​គីឡូម៉ែត្រ សំដៅ​ទៅ​រក​ក្រពើ សុពណ៌កាឡី ដោយ​ប្រាថ្នា​នឹង​ប្រឡង​ឫទ្ធិ​គ្នា​, លុះ​ចេញ​ទៅ​ដល់​មាត់​ពាម​ផ្កាយ​ម្រេច ប្រទះ​នឹង​តា​ចាស់​យាយ​ចាស់​កំពុង​ចែវ​ទូក​ឆ្លង​ទន្លេ​ធំ នាង​ឱរ៉ៃ ក៏​គិត​ថា ” បើ​ខ្លួន​អញ​នៅ​ជា​ក្រពើ​នឹង​សុំ​ដោយ​សារ​តា​យាយ​នេះ​ពុំ​បាន​ទេ ព្រោះ​គាត់​ខ្លាច ដូច្នេះ គួរ​អញ​និម្មិត​ខ្លួន​ជា​លោក​នេន ទើប​សុំ​ដោយ​សារ​គាត់​បាន ” ។ គិត​ហើយ ក៏​និម្មិត​ខ្លួន​ជា​លោក​នេន សុំ​ដោយ​សារ​ជាមួយ​តា​យាយ​បាន​

ដូច​បំណង ។ នាង​ឱរ៉ៃ លោក​នេន មិន​បាន​ឲ្យ​តា​ចែវ​កន្សៃ​ទូក​ទេ បង្គាប់​តា​ថា ” សូម​តា​ទៅ​អង្គុយ​កាន់​ជើង​ចែវ​ខាង​ក្បាល​ទូក​ទប់ខ្លួន​ឲ្យ​នឹង​ចុះ ” ។ ថា​ដូច្នេះ​ហើយ លោក​នេន​ក្រពើ​ក៏​ខំ​ចែវ​ទូក​លឿន​បន្តិច​ម្ដង​ៗ យូរ​ទៅ​រឹត​តែ​លឿន​ឡើង​ៗ ដោយ​អំណាច​នាង​ឱរ៉ៃ និម្មិត​យក​កន្ទុយ​ជួយ​កាយ​ទឹក​ផ្សំ​ផង ចំនួន​កន្លះ​ថ្ងៃ​ទើប​ទៅ​ដល់​ទី​កន្លែង​ក្រពើ សុពណ៌កាឡី ។ នាង​ឱរ៉ៃ​លោក​នេន សួរ​តា​យាយ​ថា ” តា​ឡើង​ត្រើយ​ខាង​ស្ដាំ​ណា ? ” ។ តា​ឆ្លើយ​ប្រាប់​វិញ​ថា ” តា​ឡើង​ត្រើយ​ខាង​ស្ដាំ​នេះ​បាន​ហើយ ” ។ 

លុះ​ចូល​ទូក​ទៅ​ដល់​កំពង់ នាង​ឱរ៉ៃ លោក​នេន ជួយ​អូស​ទូក​តា​យាយ​​ផុត​ពី​ទឹក ។ តា​ថា ដាក់​ទូក​ត្រង់​ហ្នឹង​បាន​ហើយ” ។ នាង​ឱរ៉ៃ លោក​នេន​ថា “ពុំ​បាន​ទេ តា!” ថា​ហើយ​ក៏​អូស​ទូក​នោះ ទៅ​ដាក់​ដល់​ចិញ្ចើម​ច្រាំង ចង​ក្រៀក​ដោយ​ច្រវាក់​ភ្ជាប់​នឹង​បង្គោល ព្រោះ នាង​ឱរ៉ៃ គិត​ថា ” នៅ​ពេល​ប្រឡង​ឫទ្ធិ​គ្នា​នោះ​រលក​ទឹក​ខ្លាំង​ណាស់ ពោរ​ដល់​ចិញ្ចើម​ច្រាំង បើ​ប្រហែល​មិន​ចង​ឲ្យ​ជាប់​មុខ​ជា​នឹង​អណ្ដែត​ទូក​នោះ​បាត់ “គិត​ហើយ​ក៏​សំដែង​ឫទ្ធិ​ប្រែ​ខ្លួន​ជា​ក្រពើ​លោត​ចុះ​ទៅ​ក្នុង​ទឹក ហែល​សំដៅ​ទៅ​រក​ក្រពើ សុពណ៌កាឡី បាន​ជួប​ហើយក៏​ប្រខាំ​គ្នា​ដោយ​ឫទ្ធិ​យ៉ាង​អស្ចារ្យ បញ្ឈរ​ខ្លួន​ផុត​ពី​ទឹក​ផ្អើល​អស់​មនុស្ស​មក​មើល​ត្រៀបត្រា រលក​ទឹក​បោក​ហួស​ចិញ្ចើម​ច្រាំង ។ លុះ​ប្រខាំ​គ្នា​យូរ​ទៅ ក្រពើ នាង​ឱរ៉ៃ មាន​ឫទ្ធិ​ជាង​ខាំ​ត្រូវ​ពោះ​ក្រពើ សុពណ៌កាឡី​ៗ ក៏​ធ្លាយ​ពោះ​ស្លាប់​មួយ​រំពេច​ទៅ កើត​ជា​ភ្នំ​មួយ​ហៅ​ថា ” ភ្នំ​សុពណ៌កាឡី ” តាម​ឈ្មោះ​ក្រពើ​នោះ​ដរាប​មក​ដល់​សព្វ​ថ្ងៃ​នេះ ។

ភ្នំ​នេះ ពូកែ​ស័ក្ដិសិទ្ធិ​ណាស់ បើ​អ្នក​ណា​ទៅ​រៀន​មន្ត​វិជ្ជា​នៅ​ទី​ភ្នំ​នោះ កំពុង​អង្គុយ​ស្វាធ្យាយ តែង​មាន​ពួក​បិសាច​មក​ច្បង​ធ្វើ​ជា​ដុំ​មាស​ប៉ុន​ដូង​ទុំ ឬ​ស្រី​ក្រមុំ​មក​ពិត​អែប​ស្មា​សង​ខាង បើ​អ្នក​រៀន​វិជ្ជា​នោះ ភ្លាត់​ចំណាប់ ចង់​បាន​របស់​នោះ មុខ​ជា​ពួក​នេះ​វាយ​បំបាក់​ក​ស្លាប់​ពុំ​ខាន ។

កាល​មាន​ជ័យ​ជម្នះ​ហើយ ក្រពើ នាង​ឱរ៉ៃ នោះ ក៏​ត្រឡប់​មក​ទី​លំនៅ​វិញ ។ លុះ​បាន​យូរ​ទៅ​បន្តិច​ទៅ ក្រពើ​នោះ​កំពុង​តែ​បញ្ជិះ​លោក​នេន​ឆ្លង​ទឹក ស្រាប់​តែ​ប្រទះ​នឹង​ក្រពើ​បច្ចាមិត្ត​ដទៃ​ទៀត​មក​បៀតបៀន នាង​ឱរ៉ៃ ក៏​គិត​ថា ” ឥឡូវ​នេះ​នឹង​ទុក​លោក​នេន​នៅ​កន្លែង​ណា ? ” ។ រក​កន្លែង​នឹង​ដាក់​គ្មាន នាង​ឱរ៉ៃ ក៏​លេប​លោក​នេន​ចូល​ទៅ​ក្នុង​ពោះ​ខ្លួន​ហើយ​ប្រយុទ្ធ​នឹង​ក្រពើ​ជា​បច្ចាមិត្ត ។ ក្រពើ​បច្ចាមិត្ត ចាញ់​ក្រពើ​នាង​ឱរ៉ៃ ហើយ​គេច​ខ្លួន​រត់​បាត់​ទៅ ។

លុះ​រួច​កិច្ច​ប្រយុទ្ធ​ហើយ នាង​ឱរ៉ៃ ក៏​ខ្ជាក់​លោក​នេន​ចេញ​ពី​ពោះ​តាម​មាត់​ខ្លួន​មក​វិញ ឃើញ​លោក​នេន​នោះ​សុគត​ទៅ​ហើយ ក៏​កើត​សេចក្ដី​សោក​ស្ដាយ​ក្រៃ​ពេក ។

នៅ​ឱកាស​ដែល​ពួក​មហា​ជន កំពុង​ធ្វើបុណ្យ​ឈាបនកិច្ច​រំលាយ​សព​លោក​នេន​នោះ​, ក្រពើ នាង​ឱរ៉ៃ ក៏​វារ​ឡើង​ទៅ​ដេក​លើ​ភ្នក់​ភ្លើង​ដែល​កំពុង​ឆេះ​ពេញ​ អំណាច ។ តេជោធាតុ​ក៏​ឆេះ​ក្រពើ នាង​ឱរ៉ៃ នោះ​បាត់​បង់​ជីវិត​ទៅ​មួយ​រំពេច​ដែរ ៕ ចប់

កែសម្រួលនិងស្រាវជ្រាវពីសៀវ ភៅរឿងព្រេងខ្មែរដោយ÷ចៅតាជេត(សូមរង់ចាំអានរឿងព្រេងឬទំនៀមខ្មែរ នៅថ្ងៃស្អែកទៀត)

រឿង គង់ហ៊ាន


​​   


កាលពីព្រេងនាយ មានមនុស្សម្នាក់ ឈ្មោះគង់ មានប្រពន្ធពីរ ។ មួយឈ្មោះអាងអាំ មួយឈ្មោះនាងគំ ។ ថ្ងៃមួយអ្នកគង់នាំប្រពន្ធទាំងពីរនាក់ទៅសួរបងប្អូននៅស្រុកឆ្ងាយ ។ តាមផ្លូវនៅស្រុកនោះ មានខ្លាសាហាវ ។ អ្នកគង់បណ្ដើរប្រពន្ធទាំងពីរនាក់ ទៅដល់ព្រៃធំមួយ ជិតស្រុកគេ, ព្រៃនោះតែងមានខ្លាដេញខាំមនុស្សក្របីគោ ស៊ីតែរឿយៗ ។ លុះអ្នកគង់ទៅដល់កន្លែងនោះ ខ្លាក៏ស្ទុះដេញ ស្រែកសន្ធាប់ពីចម្ងាយមក ។ អ្នកគង់រត់ចូលរូងឈើ ញ័រដៃញ័រជើង រាគនោមព្រោះភ័យណាស់ ។ នាងអាំនិងនាងគំ ខំព្រួតគ្នាវាយខ្លានោះស្លាប់ទៅ ។

 ឯអ្នកគង់ ឃើញប្រពន្ធវាយខ្លាស្លាប់ហើយ បានស្ទុះម្នីម្នាចេញពីរូងឈើមក យកដំបងវាយខ្លាស្លាប់ស្រាប់នោះថែមទៀត ។ ប្រពន្ធទាំងពីរបន្ទោសប្ដីថា «ខ្លាគេវាយងាប់ហើយ ធ្វើជាមកវាយថែមទៀត ប្រុសអីកំសាកញីដូច្នេះ » ។ អ្នកគង់ជេរបំពានទៅប្រពន្ធថា «មិនដែលមានស្រីណាវាយខ្លាស្លាប់ទេមានតែប្រុស ទើបហ៊ានវាយខ្លាទាល់តែស្លាប់» ហើយអ្នកគង់ក៏បានបោចវល្លិចងខ្លានោះ នាំប្រពន្ធសែងចូលទៅក្នុងស្រុក ។ អស់អ្នកស្រុកឃើញអ្នកគង់សែងខ្លាមក គេបបួលគ្នាទៅមើលពាសពេញ ហើយគេសួរថា «ឯងធ្វើដូចម្ដេចបានជាបានខ្លានេះ ត្បិតខ្លានេះសាហាវណាស់ វាតែងតែខាំមនុស្សម្នាក្របីគោ ស៊ីច្រើនណាស់ហើយ» ។ ប្រពន្ធអ្នកគង់ក៏និយាយប្រាប់អ្នកស្រុកថា «អ្នកគង់គាត់ឃើញខ្លាវាបោលមក គាត់រត់ចូល

ក្នុងរូងឈើ ខ្ញុំពីរនាក់ជាស្រីៗព្រួតគ្នាវាយខ្លាទាល់តែស្លាប់» ។ អ្នកគង់ឮប្រពន្ធនិយាយប្រាប់គេដូច្នោះ ក៏បញ្ចោររំលោភទៅលើប្រពន្ធថា «មិនដែលមានស្រីណាខ្លាំងពូកែ ហ៊ានវាយខ្លាស្លាប់ទេ មានតែប្រុសទើបខ្លាំងពូកែ ហ៊ានវាយខ្លាឲ្យស្លាប់បាន» ។ អ្នកគង់ក៏អួតប្រាប់អ្នកស្រុកថា «កាលដែលខ្លាវាស្ទុះមកនឹងខាំដូច្នេះ ខ្ញុំដាក់ស្នៀតគុនដូច្នេះ បានជាវាយវាបាន» ហើយអ្នកគង់ធ្វើជាលោតគុនវាយខ្លា ឲ្យអ្នកស្រុកមើល ។ ឯអស់អ្នកស្រុកកោតខ្លាចអ្នកគង់រាល់គ្នា ហើយឲ្យឈ្មោះថា « គង់ហ៊ាន» តាំងពីថ្ងៃនោះមក ឮល្បីឈ្មោះគង់ហ៊ាន ជាអ្នកពូកែ ចេះគុនវាយខ្លាស្លាប់ ។ រឿងនេះជ្រាបដល់ស្ដេចៗ ក៏ឲ្យយកទៅចិញ្ចឹមធ្វើជាសេនាសម្រាប់ច្បាំងសង្គ្រាម ។

លុះយូរបន្តិចទៅ ចួនជាមានសឹកគេលើកមកច្បាំងយកនគរ ស្ដេចទ្រង់ប្រើគង់ហ៊ានឲ្យទៅច្បាំង ។ គង់ហ៊ាន ឮស្ដេចទ្រង់ប្រើឲ្យទៅជួយច្បាំងសឹកដូច្នោះ ភ័យណាស់ពុំដឹងបើគិតដូចម្ដេច នឹងមិនទៅច្បាំងមិនបាន ត្បិតស្ដេចទ្រង់ប្រើហើយ ហើយខ្លួនបានទាំងល្បីឈ្មោះជាអ្នកខ្លាំងពូកែផង ត្រឡប់មកវិញ ដេកសន្ធឹកសន្ធៃអត់បាយ ។ ប្រពន្ធទាំងពីរនាក់ចូលទៅសួរថា ម្ដេចបានជាអ្នកដេកអត់បាយដូច្នេះ មានបើហេតុភេទអ្វី ប្រការដូចម្ដេច ? ។ គង់ហ៊ានប្រាប់ថា ត្បិតស្ដេចទ្រង់ប្រើបងឲ្យទៅច្បាំងសឹក ឥឡូវនេះ បងខ្លាចសឹកនោះណាស់ មិនដឹងបើគិតដូចម្ដេចទេ ប្រពន្ធឆ្លើយឡើងថា អ្នកកុំព្រួយចិត្តធានាលើខ្ញុំទាំងអស់ អ្នកក្រោកឡើង ពិសាបាយឲ្យឆ្អែត ងូតទឹកឲ្យស្រួលខ្លួនចុះ ។ គង់ហ៊ានឮប្រពន្ធលួងលោម

ដូច្នោះ បានធូរក្នុងចិត្ត ក្រោកឡើងងូតទឹក ស៊ីបាយ រៀបគ្រឿងប្រដាប់ទៅច្បាំង, លុះរៀបរួចហើយដល់បានពេលាល្អ ក៏ចូលទៅក្រាបបង្គំលាស្ដេចចេញទៅច្បាំង, យកទាំងប្រពន្ធទៅផង ។ គង់ហ៊ានជិះខាងក្បាលដំរី ប្រពន្ធជិះខាងក្រោយ មានរេហ៍ពលហែហមអមមុខក្រោយជាក្បួនទ័ពត្រៀបត្រាពាសពេញ លុះជិះទៅជិតខ្មាំងសត្រូវមើលឃើញច្បាស់ប្រាកដ គង់ហ៊ានភ័យណាស់ លេចអាចម៍លេចនោមញ័រដៃជើងដូចគេអង្រួនក្បាលដំរី ។ ឯដំរីគិតស្មានថា គេអង្រួនឲ្យខ្លួនបោលចូលក៏ចេះតែបោលសម្រុកចូលទៅ មុនរេហ៍ពលទាំងអស់គ្មាននរណាតាមទាន់ ។

ឯខ្មាំងសត្រូវឃើញគង់ហ៊ានបំបោលដំរីចូលដូច្នោះ គិតស្មានថាមេទ័ពនេះពូកែណាស់ ក៏បាក់ទ័ពចាញ់ រត់យកតែព្រះអាយុដោយខ្លួនទៅ ។ គង់ហ៊ានឃើញខ្មាំងរត់ទៅអស់ក៏ធ្វើជាអួតក្អេងក្អាង ឲ្យអស់នាហ្មឺននិងរេហ៍ពលកោតខ្លាច ។ អស់នាហ្មឺនឃើញគង់ហ៊ានលេចអាចម៍ដាក់ក្បាលដំរី ស្អុយពាសពេញដូច្នេះ គេសួរថា «លោកមេទ័ព ថ្វីក៏លេចលាមកដូច្នេះ ?» ។ គង់ហ៊ានឆ្លើយឡើងថា «បើកំពុងតែច្បាំងនឹងសត្រូវហើយឈឺផ្ទៃ និងចុះទៅដោះទុក្ខសត្វឯណាបាន មានតែដោះទុក្ខសត្វលើក្បាលដំរីដូច្នេះឯង បើរវល់តែ

ដោះទុក្ខសត្វ ខ្មាំងវាមិនកាប់ស្លាប់ឥតអំពើទៅហើយឬ ? » អស់នាហ្មឺននិងរេហ៍ពល ឮគង់ហ៊ាននិយាយដូច្នោះ អ្នកខ្លះមានប្រាជ្ញា គេដឹងថាគង់ហ៊ានខ្លាច, អ្នកខ្លះមិនសូវមានប្រាជ្ញា ក៏កោតខ្លាចគង់ហ៊ានណាស់ ។ ឯគង់ហ៊ានបានឈ្នះទ័ព ត្រឡប់ចូលមកក្នុងនគរវិញ ហើយចូលទៅក្រាបថ្វាយបង្គំស្ដេច ។

ស្ដេចទ្រង់ជ្រាបថា គង់ហ៊ានទៅច្បាំងឈ្នះ ដេញខ្មាំងរត់ខ្ចាត់ខ្ចាយអស់ទៅ ទ្រង់ត្រេកអរណាស់ ទ្រង់ព្រះរាជទានយសសក្ដិជានាហ្មឺនធំ ហើយព្រះរាជទានព្រះរាជទ្រព្យគ្រឿងបណ្ណាការជាច្រើន ។ តាំងអំពីថ្ងៃនោះមក គង់ហ៊ាន រឹតតែអួតខ្លាំងពូកែក្អេងក្អាងឡើងទៀត ។ លុះក្រោយមកទៀត មានក្រពើសាហាវមួយ ចេះតែដេញខាំអស់មនុស្សម្នា អ្នកឈ្មួញជួញលក់ដូរ ដើររកស៊ីខាងជើងទឹកជើងកំពង់ គេខ្លាចរអាគ្រប់គ្នា មិនមានអ្នកណាហ៊ានចុះមុជទឹក ឬដើរងូតសោះ ។ អស់រាស្ត្រលំបាកចិត្តណាស់ ។

 រឿងនោះក៏ជ្រាបទៅដល់ស្ដេចៗ ទ្រង់ត្រាស់ប្រើឲ្យគង់ហ៊ានទៅចាប់ក្រពើ ។ ឯគង់ហ៊ានឮព្រះបន្ទូលដូច្នោះនឹកភ័យណាស់ ប៉ុន្តែមិនហ៊ានទទឹងព្រះបន្ទូល ក៏ទទួលថា នឹងយកអាសាសូមទ្រង់កុំព្រួយព្រះរាជហឫទ័យ ។ គង់ហ៊ានត្រឡប់មកដល់ផ្ទះនិយាយនឹងប្រពន្ធថា «គេហ៍អើយ ! ឥឡូវនេះស្ដេចទ្រង់ប្រើយើងឲ្យទៅចាប់ក្រពើក្នុងទន្លេ ត្បិតក្រពើសាហាវណាស់, ម្ដងនេះឃើញជាមិនរួចខ្លួនទេ មុខជាក្រពើខាំស្លាប់មិនខាន, ពីមុននៅលើគោកគ្រាន់នឹងមើលទៅឃើញ ឥឡូវនេះនៅក្នុងទឹក ធ្វើដូចម្ដេចនឹងគេចរួច ? ប៉ុន្តែស្ដេចទ្រង់ប្រើហើយនឹងមិនទៅក៏មិនបាន បើដូច្នេះមានតែទៅលោតទឹកឲ្យក្រពើខាំស្លាប់តែម្ដងទៅ » គង់ហ៊ានគិតគ្នានឹងប្រពន្ធដូច្នោះហើយ ក៏ហៅអស់កូនក្មួយមកធ្វើជាទៅចាប់ក្រពើ ។ អស់មនុស្សម្នា មហាជន បានឮថាគង់ហ៊ានបានទៅចាប់ក្រពើ ក៏បបួលគ្នាទៅមើលពាសពេញ ។

 លុះគង់ហ៊ានទៅដល់កំពង់ទឹក បានឃើញក្រពើហែលមកប្របច្រាំង ត្រង់ទីដែលមានដើមឈើពីរដើមដុះជិតគ្នា មានប្រគាប គាត់ក៏ស្ទុះលោតចុះទៅក្នុងទឹកត្រង់ទីនោះ ដោយគិតថា លោតទៅឲ្យក្រពើវាខាំឲ្យស្លាប់ទៅទេ ប៉ុន្តែក្រពើវាឮសូរសន្ធឹកគង់ហ៊ានលោតចុះក៏ភ្ញាក់ព្រើត ប្រឹងលោតឡើងដូចគេប្រហកក្នុងប្រគាបឈើ ជាប់ពាក់កណ្ដាលខ្លួនរុញទៅមុខ ក៏មិនរួច ថយមកក្រោយក៏មិនរួច ។ គង់ហ៊ានមុជទៅក្នុងទឹកងើបឡើងឃើញក្រពើជាប់នឹងដើមឈើដូច្នោះ ស្រែកបង្គាប់កូនក្មួយ ឲ្យយកលំពែងមកចាក់ កាប់ក្រពើនោះស្លាប់ទៅ ។ ឯអ្នកដែលមើលទាំងប៉ុន្មាន គេគិតស្មានថាគង់ហ៊ានចាប់ក្រពើបោះមកឲ្យជាប់នឹងដើមឈើ ក៏កោតខ្លាចគង់ហ៊ានក្រៃពេក ។

គង់ហ៊ាន បានឃើញក្រពើស្លាប់ដូច្នោះ ក៏រឹតតែក្អេងក្អាង អួតខ្លាំងពូកែឡើងទៀត ហើយចូលទៅក្រាបទូលស្ដេច តាមខ្លួនបានចាប់ក្រពើចោលឡើងមកលើគោក ។ ស្ដេចក៏ទ្រង់សព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានយសសក្ខី ឲ្យគង់ហ៊ានឡើងជាធំលើសពីមុនទៀត ហើយទ្រង់ព្រះរាជទានទាំងអំណាច ទាំងរង្វាន់ជាច្រើន ។

សំណាបយោងដី ស្រីយោងប្រុស

1- ច្បាប់សរសេរដៃ នៅបណ្ណាល័យពុទ្ធសាសនបណ្ឌិត្យ លេខ C. 20 B របស់លោក E Aymonier ចាត់ការប្រមូលក្រង ទំព័រ ២៦ ខាងភាសាខ្មែរ និងកម្ពុជសុរិយា លេខ ៤៤៦ ឆ្នាំ ១៩៣៧ គ្មានឈ្មោះអ្នករៀបរៀងទេ ។

ប្រភព៖ ពុទ្ធ​សាសន​បណ្ឌិត្យ

រឿងស្រី ២ នាក់​ដណ្ដើម​កូន​គ្នា៖រឿងព្រេងខ្មែរ

 


រឿងស្រី ២ នាក់​ដណ្ដើម​កូន​គ្នា

មាននិទានមួយដំណាលថា៖ មាន​ស្រី ២ នាក់​មាន​កូន​ដូច​គ្នា ។ បណ្ដា​នាង​ទាំង ២ នាក់​នោះ ស្រី ១ កូន​ស្លាប់ ស្រី ១ ទៀត​កូន​រស់ ស្រី​នោះ​ព​កូន​ទៅ​ផ្ងូត​ទឹក ។ ឯ​ស្រី​កូន​ស្លាប់​នោះ​ដើរ​មក​ជួប ហើយ​និយាយ​ថា “ នាង​អើយ ! កូន​នាង​ដូច​កូន​អញ អញ​សុំ​ថើប​កូន​នាង​បន្តិច ” ។ ស្រី​ម្ដាយ​ក៏​ឲ្យ​កូន​នោះ​ទៅ ស្រី​នោះ​ទទួល​យក​មក​ថើប​បំបៅ​ហើយ​ឡើង​ដើរ​នឹង​កូន​នោះ​ទៅ​កាន់​លំនៅ​របស់​វា ។

 ស្រី​ម្ដាយ​ស្រែក​ថា “ នាង​អើយ ! នាង​យក​កូន​អញ​ទៅ​ណា ? ” ស្រី​នោះ​ថា “ កូន​អញ​ទេ​តើ ម្ដេច​ថា​កូន​ឯង ” ។ ស្រី​ទាំង ២ នោះ​ឈ្លោះ​ប្រកែក​ដណ្ដើម​កូន​គ្នា ទៅ​វិញ​ទៅ​មក មិន​ដាច់​ស្រេច​សោះ ហើយ​ក៏​នាំ​គ្នា​ទៅ​ប្ដឹង​ចៅ​ក្រម ។ ស្រី​ដែល​ដណ្ដើម​កូន​គេ​នោះ​ប្ដឹង​ថា “ សូម​ទាន ! នាង​ខ្ញុំ​ព​កូន​មក មេ​នោះ​ឃើញ​កូន​នាង​ខ្ញុំ ក៏​ដើរ​តាម​មក​ថា​ជា​កូន​របស់​វា ” ។ ស្រី​ជា​ម្ដាយ​ប្ដឹង​ថា “ នាង​ខ្ញុំ​ព​កូន​មក​ផ្ងូត​ទឹក មេ​នេះ​ដើរ​មក​អំពី​ឯ​ណា​មិន​ដឹង ឃើញ​កូន​នាង​ខ្ញុំ ថា​ដូច​កូន​វា ៗ និយាយ​សុំ​អំពី​នាង​ខ្ញុំ​យក​ទៅ​ថើប លា​ដៃ​មក​រក​ខ្ញុំ ៗ ក៏​ឲ្យ​កូន​ទៅ​ថើប​ហើយ​វា​ព​បំបៅ​នាំ​កូន​នាង​ខ្ញុំ​រត់​ទៅ សូម​លោក​ពិចារណា​ឲ្យ​ខ្ញុំ​ហោង ” ។ 

ឯ​ចៅ​ក្រម​ជំនុំ​ពិចារណា​អស់​រាត្រី ៣ ក៏​ពុំ​យល់​ប្រាកដ​ជា​កូន​នាង​ណា​ឡើយ នឹង​កាត់​សេចក្ដី​នេះ​ពុំ​បាន ទើប​នាំ​ស្រី​ទាំង ២ នាក់​ ឡើង​ទៅ​ក្រាប​បង្គំ​ទូល​ព្រះ​មហាក្សត្រ​ដោយ​នូវ​ដំណើរ​នោះ ។ ព្រះ​មហាក្សត្រ​ទ្រង់​ជ្រាប សព្វ​គ្រប់​ដោយ​ដំណើរ​នោះ​ហើយ ទើប​ព្រះ​អង្គ​ទ្រង់​ព្រះ​ចិន្ដា​ពិចារណា ដោយ​នូវ​ព្រះ​ប្រាជ្ញា​ពិសេស លុះ​ឈ្វេង​យល់​ហើយ ទ្រង់​ត្រាស់​ឲ្យ​យក​កូន​នោះ​ទៅ​ដាក់​នៅ​កណ្ដាល ឲ្យ​ស្រី​ទាំង ២ នាក់​ដណ្ដើម​គ្នា​វា “ បើ​នរណា​ដណ្ដើម​យក​បាន ឲ្យ​អ្នក​នោះ​យក​កូន​នោះ​ចុះ ” កាល​បើ​ដូច្នោះ​ស្រី​ទាំង ២ ក៏​ចូល​ទៅ​ដណ្ដើម​គ្នា ។ ស្រី​កូន​ស្លាប់​ក៏​ចាប់​យួរ​យក​ភ្លាម ពុំ​គិត​បាក់​បែក​រហែក​ដៃ​ជើង ដោយ​ឥត​មេត្តា​ករុណា​ក្មេង​នោះ​ឡើយ ។

 ឯ​ស្រី​ជា​ម្ដាយ​ខឹង​នឹង​មេ​នោះ​ខ្លាំង​ណាស់ តែ​មាន​ចិត្ត​អាណិត​អាសូរ​កូន​នោះ​ក្រៃ​ពេក ក៏​ដើរ​ចូល​ទៅ​ថ្នម​ឱប​ក្រសោប​យក​កូន​ដោយ​បបក់​ព្រលឹង, លុះ​ឃើញ​ស្រី​នោះ​វា​ខំ​ពុះ​ពារ​ប្រវា​ចាប់​កូន​ពុំ​គិត​បាក់​ឆ្អឹង​ដូច្នោះ ក៏​លែង​កូន​ចេញ បាន​កូន​ទៅ​ស្រី​ម្នាក់​នោះ​ទៅ ។ ព្រះ​មហាក្សត្រ​មាន​ព្រះ​បន្ទូល​ថា “ នាង​ដែល​លែង​កូន​ឲ្យ​បាន​ទៅ​គេ​នោះ ជា​ម្ដាយ​ពិត ហេតុ​ត្បិត​មាន​ចិត្ត​អាសូរ​ករុណា​កូន, ស្រី​ដែល​ដណ្ដើម​កូន​បាន​ទៅ​នោះ ពុំ​មែន​ជា​ម្ដាយ​ពិត​ទេ ព្រោះ​ឥត​មាន​ចិត្ត​អាណិត​អាសូរ​កូន​បន្តិច​សោះ ខំ​ដណ្ដើម​យក​តែ​ឈ្នះ​ដៃ ” ទ្រង់​មាន​ព្រះ​បន្ទូល​ដូច្នោះ​ហើយ ក៏​ទ្រង់​កាត់​សេចក្ដី​ឲ្យ​បាន​កូន​នោះ​ទៅ​ស្រី​ជា​ម្ដាយ​វិញ ។ ឯ​ស្រី​ដែល​ដណ្ដើម​កូន​នោះ ព្រះ​អង្គ​ឲ្យ​ផ្ដន្ទា​ទោស​ផ្ចាញ់​ផ្ចាល​​ឲ្យ​រាង​ចាល​ហោង ៕ (ចប់)

កែសម្រួលនិងស្រាវជ្រាវពីសៀវ ភៅរឿងព្រេងខ្មែរដោយ÷ដារា



រឿង កណ្ដុរសឡើង​ជា​ស្ដេច


រឿងកណ្ដុរស ឡើង​ជា​ស្ដេច

អ្នក​ផង​តែង​នឹក​ឆ្ងល់​ថា៖ សត្វ​កណ្ដុរ​តូច​តាច​ពេក​ណាស់ ហើយ​ពុំ​មែន​ជា​សត្វ​មាន​ឫទ្ធ​ផង ហេតុ​អ្វី​ក៏​គេ​លើក​ធ្វើ​ជា​តំណាង​ឆ្នាំ​ទី ១ គឺ​ឆ្នាំ​ជូត បាន​ដូច្នេះ ព្រោះ​មាន​រឿង​ព្រេង​មួយ​ទាក់​ទង​នឹង​កណ្ដុរ ។

មាន​សេចក្ដី​និទាន​ថា៖ មាន​ប្ដី​ប្រពន្ធ​ជា​អ្នក​ទាល់​ក្រ​មាន​កូន ១៧ នាក់​សុទ្ធ​តែ​ស្រី ។

 ថ្ងៃ​មួយ​ឪពុក​ម្ដាយ​ជំនុំ​គ្នា​ថា៖ យើង​បើ​ទាល់​ក្រ​ម្ល៉េះ​នឹង​ទ្រ​ទ្រាំ​ចិញ្ចឹម​កូន​ពុំ​បាន​ទេ ត្រូវ​តែ​យើង​ដាច់​ចិត្ត នាំ​យក​ទៅ​ប្រោស​ចោល តាម​តែ​ផល​កម្ម​របស់​វា​ចុះ ។ 

ហើយ​និយាយ​ទៅ​កូន​ទាំង​នោះ​ថា ៖

កូន​អើយ​យើង​នៅ​ក្នុង​ស្រុក​រក​ស៊ី​ចិញ្ចឹម​ជីវិត​មិន​រស់​ទេ គួរ​ទាំង​អស់​គ្នា​ទៅ​នៅ​ព្រៃ​វិញ ។

ឯ​កូន​ក៏​ស្រុះ​ស្រួល​តាម​ទាំង​អស់ ។ ឪពុក​ម្ដាយ​គិត​គ្នា​ហើយ​ស្រេច​ថា​យើង​នាំ​វា​ទៅ​ឲ្យ​ដល់​ព្រៃ​ធំ ហើយ​ចូល​ឲ្យ​ជ្រៅ​ទៅ​ទៀត សឹម​យើង​គេច​ចេញ​ពី​វា ។ 

គិត​ហើយ​ក៏​នាំ​កូន​ចេញ​ទៅ, ដឹង​ថា​បាន​ឆ្ងាយ​អង្វែង ហើយ​ក៏​ឈប់​សម្រាក​នៅ​ទី​នោះ ហៅ​កូន​ឲ្យ​មក​ជុំ​គ្នា និយាយ​ទៅ​កូន​ថា

-កូន​ឯង​កុំ​ដើរ​បែក​គ្នា បាន​ចំណី​អ្វី​ស៊ី​ចែក​គ្នា​ស៊ី ឥឡូវ​ទាំង​អស់​គ្នា​​នៅ​ទី​នេះ​ចុះ ឪ​ម៉ែ​ទៅ​រក​ផ្លែ​ឈើ ។

ថា​ហើយ ក៏​ដើរ​ចេញ​ទៅ នាំ​គ្នា​គេច​ទៅ​ភូមិ​ផ្ទះ​វិញ ។

 លុះ​បាត់​យូរ​ពេក កូន​ទាំង​អស់​នាំ​គ្នា​ដើរ​ទៅ​រក ។

 ដើរ ៗ​ទៅ​ចូល​ទៅ​ក្នុង​ស្រុក​យក្ស ។ 

យក្ស​ដែល​ជា​ធំ​នៅ​កំលោះ តែ​គ្មាន​ឪពុក​ម្ដាយ មាន​តែ​ប្អូន​ស្រី​ក្រមុំ​ម្នាក់ ។

 ថ្ងៃ​មួយ យក្ស​ប្រុស​ឲ្យ​ប្អូន​ស្រី​ដាំ​បាយ​ដំណើប​ឲ្យ​ច្រើន​ហើយ​វា​រែក​យក​ទៅ​ចាក់​ពូន​ធ្វើ​ជា​ទំនប់​ភ្លឺ​ស្រែ ។

 ចាក់​ហើយ​ក៏​ទៅ​លំនៅ​វិញ ទទួល​ពេល​នោះ​នាង ១៧ នាក់ ដើរ​ទៅ​បាន​ជួប​ប្រទះ នាំ​គ្នា​ស៊ី​បាយ​ដំណើប​

នោះ ស្រាប់​តែ​យក្ស​មក​ទាន់​ក៏​ចាប់​យក​អស់​ទៅ ហើយ​យក​ទៅ​ប្រគល់​ឲ្យ​ប្អូន​ស្រី​វា​ទុក​ជា​ខ្ញុំ​បម្រើ​ត​រៀង​

ទៅ ។ នាង​ទាំង​នោះ​លំបាក​ណាស់ ព្រោះ​យក្ស​ប្រើ​ឥត​មាន​ត្រា​ប្រណី សំលៀក​បំពាក់​គ្មាន​ទេ វា​ឲ្យ​ដេក​នៅ​តែ​ក្រោម​ផ្ទះ គឺ​យក្ស​មាន​បំណង​ថា ឲ្យ​តែ​នាង​ទាំង​នេះ​ធំ​វា​នឹង​យក​ធ្វើ​ចំណី​អាហារ ។

 ថ្ងៃ​មួយ​យក្ស​ហាម​ប្រាម​នាង​ទាំង​អស់​នោះ​ថា កុំ​ឲ្យ​ដើរ​ទៅ​ទិស​ខាង​កើត និង​ទិស​ខាង​ត្បូង​ឲ្យ​សោះ ។

ចាប់​តាំង​ពី​ថ្ងៃ​បាន​ហាម​ហើយ យក្ស​ប្រុស​ចេះ​តែ​ដើរ​លេង​សប្បាយ​មិន​នឹង​ប្រាកដ​ទី​លំនៅ ។ 

នាង​ទាំង​អស់​នឹក​ឆ្ងល់​ណាស់ ចង់​លប​ដើរ​ទៅ​មើល ទៅ​ទិស​ខាង​កើត​ឃើញ​ប្រាសាទ ក៏​នាំ​គ្នា​ចូល​ទៅ​

មើល​ខាង​ក្នុង ក៏​ឃើញ​មាន​ពាង​អុង​ធំ ៗ បបួល​គ្នា​បើក​មើល​ឃើញ​សុទ្ធ​តែ​ទឹក​មាស​និង​ទឹក​ប្រាក់​ពេញ ៗ អុង ក៏​យក​ចង្អុល​ដៃ​ទៅ​ជ្រលក់ ក្នុង​ទឹក​មាស​គ្រប់ ៗ គ្នា ដក​ឡើង​ដិត​ជាប់​ដៃ​ជូត​មិន​ជ្រះ​សោះ ក៏​នឹក​

ភ័យ​ក្រែង​យក្ស​ដឹង គិត​គ្នា​យក​កំណាត់​រុំ ក៏​រុំ​ចង្អុល​ដៃ​ដូច ៗ គ្នា ហើយ​ក៏​នាំ​គ្នា​ដើរ​ទៅ​រក​មើល​ខាង​ទិស​ឯ​ត្បូង​ទៀត ។ នាង​ទាំង​នោះ បាន​យល់​រោង​មួយ​ធំ លុះ​ដើរ​ចូល​ទៅ​មើល ឃើញ​គំនរ​ឆ្អឹង​មនុស្ស​គរ​ជា​

ពំនូក ៗ តាម​ផ្នែក​ឆ្អឹង ដោយ​ឡែក ៗ ពី​គ្នា ។ នាង​ទាំង​ឡាយ​ភ័យ​ខ្លាច​ក៏​ថយ​ចេញ​មក​វិញ ជំនុំ​គ្នា​នឹក​គិត​ព្រួយ​ថា៖ បើ​យើង​នៅ​ទី​នេះ​យូរ​ទៅ មុខ​ជា​យក្ស​ស៊ី​ជា​មិន​ខាន ។ ជំនុំ​គ្នា​គិត​រត់ ក្រែង​រត់​មិន​រួច ទាល់​គំនិត​ក៏​ព្រួយ​ក្នុង​ចិត្ត​ឥត​ឧបមា​រាល់ ៗ ថ្ងៃ ។

ពេល​មួយ​អា​យក្ស​ប្រុស ត្រឡប់​មក​ពី​ក្រៅ​មក​ដល់​ផ្ទះ ឃើញ​នាង​ទាំង ១៧ រុំ​ចង្អុល​ដៃ​ដូច ៗ គ្នា ក៏​សួរ​ថា ៖

វា​ស្អី បាន​ជា​រុំ​ចង្អុល​ដៃ​ស្រុះ​គ្នា​ម្ល៉េះ ?-នាង​ទាំង​នោះ​ភ័យ ហើយ​ឆ្លើយ​ថា “ កាំ​បិត​មុត ”

យក្ស​ឆ្លើយ​វិញ​ថា “ អញ​មិន​ជឿ​ទេ ស្រាយ​កំណាត់​រុំ​ចេញ ឲ្យ​អញ​មើល​ភ្លាម ! ”

នាង​ទាំង​នោះ​ស្រាយ​ប្រញាប់​ប្រញាល់ យក្ស​ឃើញ​ហើយ​ក្រេវ​ក្រោធ ស្រែក​សន្ធាប់​ថា៖

-អញ​ហាម​ផ្ដាច់​ហ្នា៎ ឥឡូវ​ម៉េច​ក៏​ចិត្ត​ធំ​ចង្រៃ ទៅ​បំផ្លាញ​ទាល់​តែ​បាន​យ៉ាង​នេះ ? ហង​ឯង​ចង្រៃ​អាក្រក់​ណាស់ ! មក​ទាំង​អស់​គ្នា ! ទៅ​កន្លែង​នោះ​ម្ដង​ទៀត ។


នាង​ទាំង​ឡាយ​ភ័យ​យំ​សស្រាក់ នឹក​ថា​យក្ស​នាំ​ទៅ​សម្លាប់​ហើយ លុះ​ដើរ​ទៅ​ដល់​ជិត​ឃ្លាំង យក្ស​វា​ក្ដៅ​ចិត្ត​

វា វា​ចាប់​នាង​ទាំង​នោះ​ម្ដង​មួយ ៗ លើក​ទម្លាក់​ទៅ​ក្នុង​ទឹក​មាស នៅ​លិច​លង់​រង​វេទនា ទាល់​តែ​អស់​ចិត្

ត​ទើប​វា​ស្រង់​ឡើង នាង​ទាំង​នោះ​ល្ងីល្ងើ​ស្ទើរ​ស្លាប់ តែ​ជា​គុណ​ម្យ៉ាង​គឺ​នាង​នោះ មាន​រូប​រាង​ប្រកប​ដោយ​

រស្មី​ភ្លឺ​ចិញ្ចែង​វិសេស​ដូច​មាស ចាប់​តាំង​ពី​ពេល​នោះ​មក ។ នាង​ទាំង​អស់​កើត​ទុក្ខ​ព្រួយ​ជា​និច្ច នឹក​ថា៖ ទ្រាំ​នៅ​ទៀត​មុខ​ជា​ស្លាប់ ។

គ្រា​នោះ​មាន​កណ្ដុរ​ស​បាន​មក​យល់​រឿង​នេះ កណ្ដុរ​ក៏​មាន​ចិត្ត​មេត្តា​ដល់​នាង​ទាំង​នោះ លុះ​ដល់​ពេល​ស្ងាត់ កណ្ដុរ​មក​ប្រាប់​ថា ៖

-នាង​ឯង​រាល់​គ្នា តែ​ខំ​នៅ​ទី​នេះ មុខ​ជា​យក្ស​វា​ស៊ី ជា​ចំណី​វា​ហើយ បើ​គិត​រត់​ក៏​មិន​រួច​ជើង​វា​ដែរ ។ 

ឥឡូវ​នេះ​យើង​ជួយ​គិត​ឧបាយ​សង្គ្រោះ​បាន​តែ​នាង​ឯង​ចូរ​ចាំ​ថា ដល់​ពេល​ជាត់​បាយ​កុំ​ជាត់​ចោល ទុក​ទឹក​បាយ​ឲ្យ​យើង​ផឹក យើង​នឹង​កាយ​រូង ក្នុង​ដី​ធ្វើ​ផ្លូវ​ឲ្យ​នាង​រួច​រត់​ឲ្យ​ផុត​ពី​ស្រុក​យក្ស ហើយ​នាង​ត្រូវ​លៃ​

ធ្វើ​បាយ​ខាវតាក​សម្រាប់​ធ្វើ​ជា​ស្បៀង​តាម​ផ្លូវ​ចុះ ”។

នាង​ទាំង​អស់​ទទួល​ថា “ មិន​អី​ទេ សូម​ឲ្យ​តែ​កណ្ដុរ​ជួយ​សង្គ្រោះ​ធ្វើ​ឲ្យ​ខ្ញុំ​បាន​ចុះ ”

គ្រា​នោះ​កណ្ដុរ​ស​និយាយ​ឲ្យ​ការណ៍​សព្វ​គ្រប់​ហើយ​ក៏​ថយ​ទៅ ឯ​នាង​ទាំង​នោះ ជាត់​បាយ​ហើយ តែង​តែ​ទុក​ទឹក​បាយ ឲ្យ​កណ្ដុរ​ផឹក​ជានិច្ច ចំណែក​បាយ​ខាវតាក ក៏​បាន​ប្រុង​ប្រៀប​លៃ​លក​ទុក​សម្រាប់​ខ្លួន​ជា​ស្រេច ។

រវាង​កន្លះ​ឆ្នាំ កណ្ដុរ​ស​ចូល​មក​និយាយ​ប្រាប់​នាង​ទាំង ១៧ ថា៖ ផ្លូវ​យើង​ធ្វើ​រួច​ស្រេច​ហើយ ឯ​ដើម​ផ្លូវ​នៅ​

ត្រង់​ចន្លោះ​នោះ យើង​បាន​កាច់​មែក​ឈើ​ទុក​ឲ្យ​ជា​សញ្ញា ចូរ​នាង​ប្រញាប់​ដោះ​ខ្លួន​កុំ​នៅ​យូរ រួច​ហើយ​

កណ្ដុរ​ស​ក៏​លា​ថយ​ចេញ​ទៅ ។ 

លុះ​ដល់​ពេល​ស្ងាត់​នាង​ទាំង ១៧ ដើរ​ទៅ​រក​មើល​ផ្លូវ ឃើញ​ហើយ​ក៏​រីក​រាយ​ចិត្ត ផ្លូវ​នោះ​ស្អាត​ទូលាយ​ណាស់ ក៏​ថយ​មក​កន្លែង​វិញ គិត​គ្នា​លៃ​លក​អំពី​អាហារ ដំណើរ​តាម​ផ្លូវ ក្រែង​ពុំ​បាន​គ្រប់​គ្រាន់ ។

 លុះ​គិត​រួច​ស្រេច​អស់​ហើយ ថ្ងៃ​មួយ​ពេល​ស្ងាត់​យក្ស​ប្រុស វា​ចេញ​ដើរ​ទៅ​ក្រៅ​បាត់ នាង​ទាំង ១៧ នាំ​បង​ប្អូន​ចេញ​ទៅ តាម​ផ្លូវ​ដែល​ស្ដេច​កណ្ដុរ​ធ្វើ​ឲ្យ ហើយ​នាំ​គ្នា​ប្រឹង​រូត​ដំណើរ មិន​ហ៊ាន​សម្រាក​សោះ​ឡើយ

 ក្រែង​មិន​ផុត ហើយ​អស់​ដាច់​អាហារ​តាម​ផ្លូវ ។

 ដំណើរ​ត្រាច់​ទៅ​នោះ​រវាង ៣ ខែ ទើប​បាន​ផុត ទៅ​ដល់​នគរ​មួយ​ផ្សេង​ទៀត ទៅ​នៅ​នឹង​មាត់​ស្រះ​ទឹក​មួយ​ជា​ស្រះ​ទឹក​របស់​ស្ដេច ដែល​ភីលៀង​ស្ដេច​តែង​តែ​ទៅ​ដង​ទឹក​ស្រះ​នោះ​ជា​រឿយ ៗ ។

តាំង​ពី​នោះ​មក នាង​ទាំង ១៧ នាក់​បាន​សុខ​សប្បាយ ហើយ​ខ្លួន​ក៏​កាន់​តែ​ពេញ​ជំទង់​ក្រមុំ​អស់​ហើយ

 នៅ​លំហែ​កាយ​នឹង​ស្រះ​នោះ ទទួល​នឹង​ពេល​មួយ ភីលៀង​ទៅ​ដង​ទឹក​បាន​ឃើញ​នាង​ទាំង​អស់​នោះ​ឋិត​

នៅ​ព្រោង​ព្រាត​ក្បែរ​ស្រះ នាង​ពិនិត្យ​មើល​ឃើញ​សព្វ​គ្រប់ ក៏​ប្រញាប់​ទៅ​ទូល​ព្រះ​រាជា​វិញ ។ ដល់​ហើយ​ក្រាប​បង្គំ​ទូល​ថា៖

-ខ្ញុំ​ម្ចាស់​ទាំង​អស់​គ្នា ទៅ​ដង​ទឹក​ឯ​ស្រះ​នោះ បាន​ជួប​ប្រទះ​ឃើញ មាន​ស្ត្រី​ក្រមុំ ១៧ នាក់ មាន​រូប​រាង​

កាយ​ភ្លឺ​ល្អ ៗ ណាស់​មក​ជ្រក​នៅ​នឹង​មាត់​ស្រះ ប៉ុន្តែ​គ្មាន​សំលៀក​បំពាក់​ទេ ខ្លួន​ប្រាណ​នៅ​ទទេ​ស្អាត​ទាំង​

អស់ ។ ព្រះ​រាជា​ទ្រង់​ព្រះ​សណ្ដាប់​ហើយ ទ្រង់​ស្លូត​ព្រះ​រាជ​ហឫទ័យ ក៏​ទ្រង់​ចាត់​ព្រះ​រាជ​បម្រើ​ឲ្យ​ទៅ​ហៅ​នាំ​

យក​នាង​ទាំង ១៧ នោះ​ចូល​មក​កាន់​ព្រះ​រាជ​ដំណាក់ ។ ឯ​នាង​នោះ​បាន​ប្រកែក​ថា ៖ ខ្លួន​ខ្មាស​ដោយ​

គ្មាន​អ្វី​ស្លៀក​ពាក់ ។ ឯ​រាជ​បម្រើ​ក៏​ត្រឡប់​ទៅ​វិញ ទៅ​ក្រាប​ទូល​ស្ដេច​តាម​ដំណើរ ស្ដេច​បាន​ចាត់​ឲ្យ​ស្រី​ស្នំ​ភីលៀង នាំ​យក​សំលៀក​បំពាក់ ទៅ​ឲ្យ​នាង​ទាំង ១៧ ហើយ​ដង្ហែ​ចូល​មក​ធ្វើ​ជា​មហេសី ។

កាល​បើ​បាន​ជា​មហេសី​ស្ដេច​ហើយ នាង​ទាំង​១៧ ក៏​ចាត់​ឲ្យ​ស៊ើប​រក​ឪពុក-ម្ដាយ​ទាល់​តែ​ឃើញ នាំ​មក​ប្រទាន​ទ្រព្យ​និង​យស​ងារ ហើយ​ចាត់​ឲ្យ​ស្វែង​រក​កណ្ដុរ​ស​ដែល​ជួយ​សង្គ្រោះ​នោះ មក​ចិញ្ចឹម​រក្សា​ក្នុង​ទី​កន្លែង​សម​គួរ ព្រម​ទាំង​តែង​តាំង​ឲ្យ​កណ្ដុរ​ស​នោះ ជា​ស្ដេច​លើ​កណ្ដុរ​ទូទៅ ៕ចប់

កែសម្រួលនិងស្រាវជ្រាវពីសៀវ ភៅរឿងព្រេងខ្មែរដោយ÷ចៅតាជេ

រឿងនិទានខ្មែរ៖ រឿងត្មាតបោកដំរី.ស

 


រឿងត្មាតបោកដំរី.ស

កាល​ពី​ព្រេងនាយ​មាន​សេ្តច​ត្មាត​មួយ មាន​ពួក​ពល​បរិវារ​ជា​ច្រើន​អាស្រ័យ​នៅ​ក្នុង​ព្រៃ​ភ្នំ យប់​មួយ​សេ្តចត្មាតនោះដេក​ទៅ​យល់សប្តិ​ឃើញ​ថា​បាន​ចាប់​សេ្តចដំរីស​។


 ពួក​សេនា​រេហ៏ពល​ក៏​ហើរ​សំដៅ​ទៅ​លំនៅ​សេ្តច​ដំរី​ស​នោះ ដល់​ហើយ​ក៏​ស្រែក​ហៅ​សេ្តច​ដំរី​ស​ថា បង​ដំរី! ម្ចាស់​យើង​ឲ្យ​ហៅ​បង​ដំរី​ឯង​ទៅ​ឯ​លំនៅ​យើង​យ៉ាងឆាប់ ដោយ​ម្ចាស់​យើង​យល់​សប្តិថា “បាន​ស៊ី​សាច់​បង​ដំរី​ឯង”​។ ដំរី​ឮ​ដូច្នោះ ក៏​ភ័យ​ញ័រ​ឥតឧបមា យំ​បណ្តើរ លា​ប្រពន្ឋ​កូន និង​ពល​សេនា​បណ្តើរ ដើម្បី​ទៅ​តាម​ពល​ត្មាត​តាម​បញ្ជា​របស់ សេ្តច​ត្មាត

 លុះ​មក​ដល់​កណ្តាល​ផ្លូវ បាន​ជួប​នឹង​សុភាទន្សាយៗ​ក៏​សួរ​ទៅ​សេ្តច​ដំរី​ថា “យើ ! បង​ដំរី​ទៅ​ណា​មក​ណា ក៏​រលះ​រលាំង ថែម​ទាំង​យំ​សស្រាក់​យ៉ាង​នេះ?” ដំរី​ឆ្លើយ​ថា “ឱ បងសុភា​អើយ ! សេ្តច​ត្មាត​គេ​យល់​សប្តិ​ឃើញ​ថា បាន​ស៊ី​សាច់​ខ្ញុំ ឥឡូវ​នេះ​ខ្ញុំ​ទៅ​ឲ្យ​គេ​ស៊ី​ខ្ញុំ​ហើយ” ទន្សាយ​ឆ្លើយ​ថា “យើ ! បង​ដំរី រូប​ប៉ុន​បង​ឯង​មេ្តច​សុខចិត្ត ទៅ​ឲ្យ​អា​សត្វត្មាត​ស៊ី​ទទេៗ​យ៉ាង​នេះ ចាំ​ខ្ញុំ​ជួយ​ដោះ​ទុក្ខ​បង​ឯង​ឲ្យ​រួច​រស់​បាន”​។ 

សេ្តច​ដំរី​បាន​ឮ​ដូច្នោះ មាន​ចិត្ត​ត្រេក​អរ​ណាស់ ក៏​ហៅ​ទន្សាយ​ឡើង​ជិះ​លើ​ខ្នង​ដើរ​សំដៅ​ទៅ​លំ​នៅ​សេ្តច​ត្មាត​។ លុះ​ឃើញ​ដំរី​ដើរ​មក​ដល់​ហើយ សេ្តច​ត្មាត អរ​ញញឹម​ញញែម រួច​និយាយ​ទៅ​កាន់​ដំរី​ថា “អឺ ! បងដំរី​មក​ដល់​ហើយ យើង​ត្រូវ​ស៊ី​បង​ឯង​ក្នុង​ថៃ្ង​នេះ ព្រោះ យើង​យល់​សប្តិ​ឃើញ​ថា បាន​ស៊ី​សាច់​បង​ឯង” នៅ​ពេល​ដែល​ដំរី​ជួប​នឹង​សេ្តច​ត្មាត​នោះ ទន្សាយ​ធើ្វ​ពុត​ជា​ដេក​លក់ លើ​ខ្នងដំរី។ 

ស្តេច​ត្មាត​ក៏​ស្រែក​ទៅ​កាន់​ទន្សាយ​ថា “នែ ! បង​សុភា ម៉េច​មក​ដេក​លក់​លើ​ខ្នង​ដំរី​ដូចេ្នះ? ចុះ​ចេញ​ឲ្យ​ឆាប់ យើង​នឹង​ស៊ី​ដំរី​ឥឡូវនេះ”​។ ទន្សាយ​ឆ្លើយ​ថា “ឈប់​ៗ កុំ​អាលសិន! បង​និយាយ​ជាមួយ​ដំរី​ដូចមេ្តចខ្លះ អម្បាញ់​មិញ​យើង​មិន​បាន​ស្តាប់ ព្រោះ​រវល់​តែង​ងុយ​ពេក” សេ្តច​ត្មាត​ឆ្លើយ​ថា “យើង​យល់​សប្តិ​ឃើញ​ថា បាន​ស៊ីសាច់ ដំរីស”​។

 ទន្សាយ​ថា “អឺ! មែន​ហើយ​អម្បាញ់​មិញ ខ្ញុំ​ដេក​លក់​មួយភាំង​ទៅ​យល់​សបិ្ត​ថា “បាន​ស្រលាញ់​ប្រពន្ឋ​សេ្តច​ត្មាត​ឯង”​។ សេ្តច​ត្មាត​ឆ្លើយ​ថា “យើ បង​សុភា ! យើង​មិន​ត្រូវ​ការ​ឲ្យ​ព្រន្ឋ​យើង​ទៅ​បង​សុភា​ឯង​ទេ”​។ ទន្សាយ​ថា “បើ​បង​ឯង​មិន​ឲ្យ ការ​យល់​សប្តិ​របស់​បង​ត្មាត​ឯង​ក៏​ឥត​បាន​ការ​អី្វ​ដែរ ដំរី​ក៏​ខ្ញុំ​មិន​ឲ្យ​បង​ត្មាត​ឯង​ស៊ី​ដូចគ្នា”​។ ត្មាត​ក៏​ខាន​បាន​ស៊ី​សាច់​ដំរី ដោយ​ចាញ់​កល​ឧបាយ​សុភាទន្សាយ ដំរី​ក៏​វិល​ទៅ​លំនៅ​ខ្លួន​វិញ​ទៅ។ ទន្សាយ​ក៏​បោល​ចូល​ព្រៃ​ទៅ​បាត់​ដែរ​៕


រឿង ភ្នំជើងព្រៃ​​​ ៖រឿង ព្រេងខ្មែរ÷


នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម ខាងជើងថ្នល់ជាតិលេខ ៦ ត្រង់ខាងកើតផ្សារផ្អាវ ប្រមាណ ៣ គ.ម. ដែលមានផ្លូវលំ ១ ចូលទៅខាងជើង ប្រមាណ ១៥០០ ម. មានភ្នំពីរ ឃ្លាតគ្នាប្រហែលជា ១០០ ម. ពីគ្នា ។ មួយនៅខាងកើត ហៅ ភ្នំស្រី ឬ ភ្នំធំ, មួយទៀត ទាបនៅខាងលិច ហៅ ភ្នំប្រុស ឬ ភ្នំព្រះបាទ, ភ្នំទាំងពីរនេះ គេហៅរួមគ្នាថា “ភ្នំជើងព្រៃ” បានជាគេហៅដូច្នេះ ព្រោះមានរឿងព្រេងនិទានថា មនុស្សស្រី និង ប្រុស ភ្នាល់គ្នាលើកភ្នំនេះ ដូច “ភ្នំស្រីភ្នំប្រុស” នៅជិតកំពង់ចាមដែរ ប្លែកតែខាងភ្នំជើងព្រៃនេះ រណ្ដៅដីនៅភ្នំស្រី ដែលខាងស្រីជីកយកមកធ្វើជាភ្នំនេះ ក្លាយទៅជាស្រះធំ ១ មានទឹកខួបប្រាំងខួបវស្សា ហៅថា ស្រះទឹកព្រះ ឯរណ្ដៅនៅជិតភ្នំប្រុស ដែលខាងប្រុសជីកដីយកមកធ្វើជាភ្នំនេះ ក្លាយទៅជាស្រះធំ ១ គ្មានទឹកខួបប្រាំងខួបវស្សា ហៅថា កំពែងស្ងួត ។

ឯផ្លូវលំ នៅខាងកើតផ្សារផ្អាវ ប្រមាណ ៣ គ. ម. ដែលបែកពីថ្នល់ជាតិ កាត់ទៅភ្នំជើងព្រៃនេះ ជាផ្លូវរាបស្មើធេង រថយន្តតូចធំចេញចូលបានស្រួល ។

ស្រះទឹកព្រះនោះ ឋិតនៅទិសឦសានភ្នំស្រី ឬ ភ្នំធំ ចម្ងាយប្រមាណជា ១០០ ម. ទំហំប្រមាណជា ១០០ ម៉ែត្រ ៤ ជ្រុង, ជម្រៅប្រមាណជា ១០ ម. ទទឹងខ្នងលើនៃមាត់ស្រះជុំវិញ ៥ ម. រាបស្មើធេង ។ សព្វថ្ងៃ នៅល្អនៅឡើយ, មានទឹកថ្លាឈ្វេង ជាទីអាស្រ័យនៅនៃពួកបច្ឆាជាតិ ហើយមានទាំងវារីជាតិនានា ដុះពាសពេញស្រះនោះផង បញ្ចេញផ្លែផ្ការីកស្គុះស្គាយ ដេរដាស អាចប្រៀបទៅនឹងបឹងតូចមួយបាន ដ៏ជាទីមនោរម្យក្រៃពេក ដល់អ្នកទស្សនា ។

ឥតមានពួកអ្នកនេសាទណាមួយ ហ៊ានទៅចងសន្ទូច ទៅប្របក់ ឬ ទៅដាក់លបលាយអ្វី ក្នុងស្រះនោះឡើយ ដោយគេខ្លាចរអាគ្រប់ៗ គ្នា, សូម្បីតែបន្លែបង្ការ និង ផ្លែផ្កានៃវារិជាតផ្សេងៗ មានផ្កាឈូកជាដើម ក៏គេហាមកូនចៅគេ មិនឲ្យបេះបោចសោះឡើយ ។

ស្រះនេះ ពីដើមគេហៅថា “ស្រះទឹកព្រះ” ដូចជម្រាបខាងដើម, តែសព្វថ្ងៃ គេហៅតែ “ទឹកព្រះ” ។ បានជាគេហៅថា “ទឹកព្រះ” ព្រោះទឹកថ្លាណាស់, ហើយនៅពេលដែលគេត្រូវការឡើងទៅលើភ្នំនោះម្ដងៗ ដោយមានការអ្វីក្ដី ដោយកម្សាន្តក្ដី គេតែងតែយកដប ថូ កែវ ផ្តិល ចុះទៅដងទឹកក្នុងស្រះនោះ យកទៅស្រង់ព្រះ នៅលើកំពូលភ្នំពុំដែលខាន ។

ពាក្យថា “ទឹកព្រះ” បានដិតជាប់នឹងមាត់អ្នកស្រុក ដែលនៅជិតទីនោះគ្រប់ៗ គ្នា, ពេលណា គេត្រូវការតាមគោ ក្របី ដែលបាត់ ឬ ត្រូវការទៅរកឧស គេតែងតែសួរគ្នាថា រកឃើញនៅខាងណាទឹកព្រះ ? ឬ ទៅរកឧសខាងណាទឹកព្រះ ? ។

បុរាណវត្ថុនានា ដែលមាននៅបរិវេណនៃភ្នំនោះ បាក់បែកទៅក៏ច្រើន នៅសល់ក៏ច្រើន, ដែលនៅសល់សព្វថ្ងៃ គឺព្រះពុទ្ធរូបចូលនិព្វាន ព្រះពុទ្ធរូបទ្រង់ព្រះភ្នែន ទ្រង់គ្រឿងឈរ និង ស្នាមព្រះពុទ្ធបាទ ។

ព្រះពុទ្ធរូបទ្រង់ព្រះភ្នែន មានកម្ពស់ជាង ១ ម. បែរព្រះភក្ត្រចំទៅទិសអាគ្នេយ៍ ប្រតិស្ឋាននៅក្នុងគុកគុហា ១ ជាមួយព្រះពុទ្ធរូបទ្រង់គ្រឿងឈរ និង ស្នាមព្រះពុទ្ធបាទ ។

ព្រះពុទ្ធរូបនិព្វាន ព្រះកេសបែរទៅទិសបូព៌ ព្រះភក្ត្របែរទៅទិសឧត្ដរ ញញឹមស្រស់ ប្រតិស្ឋាននៅក្នុងសាលង្គមួយ ប្រក់ស័ង្កសី ដែលជនជាន់ក្រោយសាងថ្វាយ នៅទិសនិរតីនៃគុកគុហា ។

គុកគុហាដែលតម្កល់បូជនីយវត្ថុទាំងនោះ ទ្រុឌទ្រោមគ្រាំគ្រាណាស់ទៅហើយ, អ្នកដែលចូលទៅនមស្ការបូជាព្រះក្នុងគុកគុហានោះ តែងតែមានចិត្តព្រួយបារម្ភ ក្រែងបាក់ធ្លាក់សង្កត់លើខ្លួន ។

នៅលើមាត់ទ្វារខាងលិច និង ខាងកើត នៃគុកគុហានោះ មានសិលាចារឹកយ៉ាងច្បាស់លាស់, អ្នកមើលពីចម្ងាយទៅ សំគាល់ថា អក្សរខ្មែរ តែលុះចូលទៅដល់ អ្នកចេះអក្សរខ្មែរសម័យបច្ចុប្បន្នមើលពុំបាន អានពុំចេញថាម៉េចឡើយ ព្រោះជាអក្សរខ្មែរបុរាណ ។

ឯរណ្ដៅក្ដី ដែលប៉ែកខាងប្រុសជីកយកមកធ្វើជាភ្នំ ហើយក្លាយទៅជាស្រះ ១ ធំ ឈ្មោះ “កំពែងស្ងួត” នោះ មានទំហំ ប្រមាណជា ១០០ ម. ៤ ជ្រុងស្មើ ជម្រៅប្រមាណជា ១០ ម. ឋិតនៅប៉ែកខាងកើត ឆៀងខាងត្បូង នៃស្រះទឹកព្រះ របស់ពួកខាងស្រី ដែលមានទឹកខួបប្រាំងខួបវស្សា ។ ស្រះកំពែងស្ងួតនោះ ស្ងួតមិនស្គាល់ប្រាំងវស្សាទេ ទោះបីខែវស្សាមានភ្លៀងធ្លាក់ច្រើនយ៉ាងណា ក៏ទឹកមិនដក់នៅក្នុងស្រះនោះដែរ, តែកាលណាភ្លៀងរាំងភ្លាម ក៏រីងស្ងួតហួតទឹកអស់មួយរំពេច ហាក់ដូចជាមានរន្ធយ៉ាងធំបង្ហូរទឹកចេញ ។ គួរឲ្យឆ្ងល់ណាស់ ស្រះទាំងពីរគឺខាងស្រី និង ស្រះខាងប្រុសនេះ ឋិតនៅចម្ងាយពីគ្នាមិនទាំងដល់ ១០០ ម. ផង ម៉េចក៏ស្រះមួយខាងស្រី មានទឹកពេញព្រៀបខួបប្រាំងវស្សា ហើយស្រះមួយទៀតខាងប្រុស ក៏បែរជាស្ងួតហួតហែងទៅវិញ ? តាមចាស់ៗ នៅជិតស្រះនោះ និទានថា បានជាស្រះខាងប្រុសស្ងួតដូច្នេះ ព្រោះត្រូវបណ្ដាសា ដែលពួកខាងស្រីដាក់ឲ្យពួកខាងប្រុស ។

នៅខាងទិសពាយ័ព្យ ជិតស្រះទឹកព្រះ មានកូនស្រះមួយតូច ទំហំប្រមាណជា ៥ ម. បួនជ្រុងស្មើ ជម្រៅប្រមាណជា ៤ ឬ ៥ ម., គេហៅថា ស្រះលាងជើង ។ ចាស់ៗ តំណាលថា ស្រះនេះ បានជាគេហៅដូច្នោះ ព្រោះចាស់បុរាណ បានជីកទុកចុះទៅលាងជើង មុននឹងឡើងទៅលើភ្នំទាំង ២ ។

សព្វថ្ងៃ, នៅរាល់ថ្ងៃ ៨ កើត ៨ រោច ១៥ កើត ១៤-១៥ រោច ជាថ្ងៃសីល ពួកពុទ្ធបរិស័ទ នៅភូមិផ្អាវខ្លះ ភូមិជើងព្រៃខ្លះ ភូមិទំនប់ច្រកភ្នំខ្លះ គេតែងនិមន្តព្រះសង្ឃឡើងទៅលើភ្នំនោះ ដើម្បីធ្វើកិច្ចសមាទានសីល, កាលបើគេសមាទានឧបោសថសីលហើយ ខ្លះក៏ត្រឡប់មកលំនៅឋានវិញ ខ្លះក៏នៅអស់រយៈពេល ១ ថ្ងៃនោះទល់ល្ងាច, ខ្លះទៀត នៅរហូតអស់រយៈពេល ១ ថ្ងៃ ១ យប់ ទើបវិលមកលំនៅរបស់អាត្មាវិញ ។

អ្នកដែលនៅអស់រយៈពេល ១ ថ្ងៃ ១ យប់នោះ គឺគេនៅធ្វើសមាធិកម្មដ្ឋាន, លុះព្រឹកឡើង គេធ្វើចង្ហាន់ប្រគេនព្រះសង្ឃ កិច្ចបំពេញទានក្នុងវេលាព្រឹកនោះទៀត ។ អ្នកដែលបានធ្វើចង្ហាន់ ប្រគេនព្រះសង្ឃនោះ គេធ្វើតែសម្លបួស មិនធ្វើសម្លត្រី-សាច់ទេ, ដោយជឿថា បើធ្វើសម្លត្រី-សាច់ នឹងមានហេតុ នាំឲ្យរំខានក្នុងការធ្វើសមណធម៌ រមែងមានស្រមោច សង្អារ ក្អែប ខ្ទួយ មករោម ខាំ ទិច រកតែដេកមិនបាន អង្គុយធ្វើសមណធម៌មិនកើត ដោយការទទួលទានត្រី-សាច់ នាំឲ្យឆ្អេះឆ្អាបស្អុយ ។

មានលោកធុតង្គជាច្រើនអង្គ និមន្តមកគង់នៅលើភ្នំនោះ តែទ្រាំនៅឲ្យជាប់រាប់ខែមិនបាន នៅតែបន្តិចៗ ក៏និមន្តទៅបាត់ ។

ឧបាសក ឧបាសិកាខ្លះ យកទឹកទៅស្រង់ព្រះ ខ្លះទៅស្រោចស្នាមព្រះបាទនៅផ្ទាំងសិលាធំ, លុះទឹកហូរហៀរមកវិញ គេយកផ្តិល ឬ ចានត្រងយកមកចាក់ដាក់ដប ទុកយកទៅផ្ទះផ្ញើកូនផ្ញើចៅ គ្រាន់បានលុបមុខ និង ទទួលទានជាដើម, នេះជាជំនឿម្យ៉ាង របស់អ្នកដែលឡើងទៅសុំសីលលើភ្នំ ។

ក្រៅអំពីបុរាណវត្ថុ ដូចបានរៀបរាប់មកហើយនេះ នៅមានបុរាណវត្ថុខ្លះទៀត ជាផែនថ្មតាងផ្ទាំង គេហៅថា កីនាងទាវ, តែសព្វថ្ងៃ ឃើញនៅតែគោលៗ ប៉ុណ្ណោះ ព្រោះបាក់បែកខ្លះ សឹករលុបបាត់ខ្លះទៅហើយ ។ តាមព័ត៌មានពីអ្នកស្រុកនៅទីនោះថា កាលបារាំងទៅនៅទីនោះ វាបានគាស់យកសសរកីនាងទាវនោះ ទៅធ្វើជាជណ្ដើរចុះទៅស្រះខាងស្រី ។

នៅលើភ្នំស្រីពីខាងមុខ មានផែនថ្មស្នាមជើងមនុស្ស, អ្នកស្រុកហៅថា “ដានជើងតាព្រេង” ។

ខាងលើភ្នំនេះ ត្រង់ជ្រុងឦសាន មាននាទីដីរាបស្មើធេង ស្អាតបាត គេហៅថាកន្លែងឃុនឆាងទាត់សី ។ ខាងទិសបស្ចិមគុកគុហា មានរន្ធថ្ម ១ ប៉ុនប្រាក់រៀលពីដើម គឺល្មមដាក់ប្រាក់រៀលចុះ គេថារន្ធថ្មនោះ ជារន្ធឡូតាព្រេង ដែលគាត់តែងលេងនៅពេលល្ងាចៗ ។

មួយទៀត ជុំវិញបរិវេណភ្នំនោះ មានកំពែងធ្វើដោយថ្មបាយក្រៀម ដែលមួយដុំៗ មានទំហំប្រហែលជា ០ម៤០ x ០ម៦០ ។ កំពែងថ្មនោះ តាមចាស់បុរាណលោកថា មានដល់ទៅ ៧ ជាន់ សុទ្ធសឹងជាថ្មដែលជាស្នាដៃនៃបុព្វបុរសខ្មែរយើង កសាងបន្ថែមជាខាងក្រោយ ជំនាន់លោក “យមរាជសិង្ហៈ” ដើម្បីការពារអសន្តិសុខ ឬ ការពារអ្វីម្យ៉ាង របស់លោកក្នុងជំនាន់នេះ ។ កំពែងនេះ បាក់បែកជាច្រើនទៅហើយ តែនៅសល់ក៏ច្រើនដែរ, អ្នកទស្សនា អាចសន្និដ្ឋានបានថា មាន ៧ ជាន់មែន ។

ភ្នំជើងព្រៃ ជាទីប្រតិស្ឋាននៃបុរាណវត្ថុនានា មានស្រះទឹកព្រះ ជាដើម ដូចរៀបរាប់មកខាងលើនោះ, សព្វថ្ងៃ បានក្លាយទៅជារមណីយដ្ឋានមួយសម្រាប់អ្នកទេសចរនានា, ពិសេស សម្រាប់ជនជាតិខ្មែរយើង ដែលនៅក្នុងស្រុកជើងព្រៃ និង ស្រុកព្រៃឈរ ទាំងរាស្ត្រ ទាំងនាម៉ឺន ទៅលេងកម្សាន្តសប្បាយ នៅរដូវចូលឆ្នាំខ្មែរ ឬ នៅដំណាច់ខែចេត្រ, ប៉ុន្តែភាគច្រើន ចូលចិត្តទៅលេងនៅថ្ងៃដាច់ខែចេត្រ, ម្នាក់ៗ គេរង់ចាំឲ្យតែដល់ដាច់ខែចេត្រថ្ងៃណា គេនឹងបាននាំគ្នាទៅលេង នៅភ្នំជើងព្រៃនេះដោយរីករាយ ។

គេទៅដោយយានជំនិះផ្ទាល់ខ្លួន ដូចជាទោចក្រយាន, ទោចក្រយានយន្ត, រទេះគោ, រទេះក្របី ឬ រថយន្តក៏មាន, ជួលទោចក្រយានសណ្ដោង, វេស្បាកង់បី ឬ ជួលរថយន្តឈ្នួលក៏បាន ។ នៅពេលនោះ មានយានផ្សេងៗ ចតតម្រៀបត្រៀបត្រា នឹងគណនាត្រារាប់ពុំបាន ។ មនុស្សអ៊ូអរ ប្រជ្រៀតគ្នារកម្លប់ជ្រករៀងៗ ខ្លួន, ខ្លះដែលបានឡើងទៅលើភ្នំហើយ ក៏នាំគ្នាត្រឡប់ចុះមកវិញ ខ្លះដែលទើបនឹងទៅដល់ ក៏ខំប្រញាប់ប្រញាល់ឡើងទៅលើភ្នំ ។ បណ្ដាអ្នកទៅទាំងប៉ុន្មាន ម្នាក់ៗ គេមានទឹកដប និង ផ្កា ទៀន ធូប ដើម្បីយកទៅស្រង់ព្រះ និង ធ្វើសក្ការបូជា ចំពោះព្រះពុទ្ធរូបទាំងនោះ ។ កាលបានធ្វើសក្ការបូជាហើយ ខ្លះក៏ច្រៀងរាំវង់, ខ្លះស្រស់ស្រូបម្ហូបអាហារ ខ្លះលេងអង្គញ់ ខ្លះលេងឈូង, ខ្លះលេងល្បែងផ្សេងៗ តាមពួកតាមក្រុម នៅក្រោមម្លប់ឈើ, ជាពិសេស នៅក្រោមម្លប់ដើមស្វាយជាជួរៗ រហូតដល់ល្ងាចត្រជាក់ទើបគេនាំគ្នាត្រឡប់មកគេហដ្ឋានរៀងៗ ខ្លួនវិញ ។

អ្នកដែលទៅលេងកម្សាន្តក្ដី ទៅមានការក្ដី គេតែងប្រយ័ត្ន ២ យ៉ាងគឺ ៖

១- នៅភ្នំនោះ មានខ្ទមតូច ១ ឋិតនៅក្រោមដើមសំរោង ១ ដើម ជាខ្ទមអ្នកតាក្រហមក ។ អ្នកតានោះ ពូកែណាស់ អ្នកស្រុកគេហៅថា អស់លោកភ្នំ ។ ពីដើម អ្នកចេះមន្តអាគម, ស្រីមានផ្ទៃពោះ, អ្នករាជការ, អ្នកមានបណ្ដាសក្ដិ ដើរកាត់មុខមិនបាន, តែហ៊ានដើរកាត់មុខ មុខជាសាបមន្តអាគម, រលូតកូន, ធ្លាក់បុណ្យសក្ដិពុំខាន ។ ប៉ុន្តែសព្វថ្ងៃ ថយឫទ្ធិអំណាចខ្លះទៅហើយ, តែទោះបីថយឫទ្ធិខ្លះ ក៏គេនៅប្រយ័ត្នដែរ ។

២- គេមិនហ៊ានដេញស្វាដែលនៅលើដើមសំរោង ជាកូនចៅរបស់អ្នកតាក្រហមកនោះទេ, បើដេញវាយ នឹងត្រូវទទួលគ្រោះថ្នាក់ ដោយហើមដៃ ហើមជើង ហើមខ្លួនយ៉ាងដំណំ ។ សូមជម្រាបថា បើត្រូវការលេងកម្សាន្ត នៅជើងព្រៃ សូមអញ្ជើញទៅនៅដំណាច់ខែចេត្រ ទើបបានសប្បាយ ៕ចប់

កែសម្រួលនិងស្រាវជ្រាវពីសៀវ ភៅរឿងព្រេងខ្មែរដោយ÷ចៅតាជេត

រឿង ប្រាសាទភ្នំបូរី-ភ្នំដា៖ រឿងព្រេងខ្មែរ



 ភ្នំបូរី ស្ថិតនៅក្នុងឃុំអង្គបូរី ស្រុកព្រៃកប្បាស ខេត្តតា
កែវ ។ សព្វថ្ងៃ គេធ្វើដំណើរទៅកាន់ភ្នំនេះបាន ដោយលំបាកបន្តិច ព្រោះត្រូវទៅតាមផ្លូវជាតិ ទៅដល់ផ្សារព្រៃល្វា (សាលាស្រុកព្រៃកប្បាស) ហើយត្រូវបែកចូលផ្លូវលំ ចម្ងាយ ២២ គីឡូម៉ែត្រទៀត ទើបដល់ផ្សារអង្គបូរី ។ ដែលជាទីតាំងនៃចៅតំបន់អង្គបូរី ។ លុះឆ្លងស្ពាន ទៅត្រើយខាងត្បូង ធ្វើដំណើរទៅតាមផ្លូវរទេះ ប្រមាណ ៥ ឬ ៦ គីឡូម៉ែត្រទៀត ទើបទៅប្រទះឃើញភ្នំពីរទន្ទឹមគ្នា គឺភ្នំដា នៅខាងកើត ភ្នំបូរី នៅខាងលិច ។ ម្យ៉ាងទៀត ផ្លូវនេះ បើជារដូវវស្សាវិញ ត្រូវទឹកលិចល្ហល្ហាច តោងតែជិះទូកឆ្លងទើបបាន ។

ភ្នំទាំងពីរនេះ មានទំនងជាទីស្ថានវាំងបន្ទាយ ដែលមានសេសសល់តាំងពីបុរាណកាល គឺនៅភ្នំបូរី មានថ្មភក់តម្រៀបបង្គរគ្នាជាកំពែងបន្ទាយធំទូលាយ ដែលសព្វថ្ងៃ បាក់បែកស្ទើរតែបាត់រូបឆោមអស់ទៅហើយ ឯនៅលើភ្នំដា ឃើញនៅសល់ប្រាង្គសិលាមួយ នៅមានជារូបរាងច្បាស់លាស់នៅឡើយ ដោយមានរំលេចក្បាច់រចនា គួរជាទីគយគន់ផង ។ មិនតែប៉ុណ្ណោះ នៅជិតខាងភ្នំទាំងពីរនេះ មានបុរាណដ្ឋានច្រើនទៀត ប្រកបដោយបែបរចនាពិសេសៗ ក្នុងជំនាន់នោះ ដូចជាបែបរចនាខាងស្ថាបត្យកម្ម ខាងការប៉ាន់រូបភាព និង ក្បាច់ចម្លាក់ភ្ញីវល្លិ នាំឲ្យអ្នកប្រាជ្ញខាងការស្រាវជ្រាវគុហាសាស្ត្រ (Archéologie) សន្មតឈ្មោះការរចនាខ្មែរនៅសម័យនោះ ហៅថា “បែបភ្នំដា” ។

សព្វថ្ងៃ ទេសចរទាំងឡាយ ពុំសូវបានទៅដល់ទីនេះទេ ដោយសារលំបាកខាងគមនាគមន៍ ដូចយើងជម្រាបមកហើយខាងលើ ។ ប៉ុន្តែ ទោះបីពុំបានឃើញផ្ទាល់ភ្នែកក៏ដោយ ការអានអត្ថបទ និងការស្ដាប់រឿងនិទាន ដែលទាក់ទងដោយរឿងរ៉ាវ នៅទីកន្លែងនោះ ក៏ហាក់ដូចជានាំឲ្យយើងបានឃើញ បានយល់ក្នុងចិត្តដែរ ។

ដើម្បីបញ្ជាក់ជូន ពីរឿងព្រេងប្រចាំភ្នំនោះ យើងសូមលើកយកសេចក្ដីឲ្យការណ៍របស់លោក ឌួង-អ៊ូច, អតីតចៅសង្កាត់ នៅសង្កាត់អង្កាញ់ ស្រុកព្រៃកប្បាស ហើយដែលជាសមាជិកឆ្លើយឆ្លង របស់ក្រុមជំនុំយើង មកអធិប្បាយជូនទាំងស្រុង ដោយបានផ្ទៀងផ្ទាត់ជាមួយនឹងការស៊ើបសួរពីអ្នកស្រុក នៅត្រង់ភូមិនោះថែមទៀតផង ។

រឿងព្រេងនោះ មានសេចក្ដីនិទានថា កាលនោះ មានព្រះរាជាមួយព្រះអង្គ គង់នៅព្រះរាជវាំងក្រុងចម្ប៉ាស័ក ឬ បាសាក់ គឺនៅផ្នែកខាងលើ តាមដងទន្លេមេគង្គ, ទ្រង់មានព្រះរាជបុត្រីមួយព្រះអង្គ ព្រះនាមព្រះនាង “អាក់អ” ។ ព្រះរាជបុត្រីនេះ មានរូបឆោមលោមពណ៌ស្រស់ឆើតឆាយណាស់ រកនរណាឲ្យល្អត្រឹមស្មើពុំបានឡើយ ។ ប៉ុន្តែ ដោយព្រះនាងមានព្រះទ័យរវើរវាយក្នុងកាមរាគ នាំឲ្យព្រះនាងស្លុតចិត្តប្រតិព័ទ្ធទៅលើបុរសទុគ៌តម្នាក់ ភ្លេចគិតអំពីកិត្តិយសរបស់ព្រះរាជវង្សានុវង្ស ។ 

ដូច្នេះហើយ បានជាព្រះបិតា ទ្រង់ត្រាស់ឲ្យចាប់ព្រះនាងនេះ ព្រមទាំងប្រុសសហាយ ដាក់ពោងពាយបំបរបង់ បណ្ដែតចោលតាមផ្ទៃទន្លេ ទម្លាក់ទៅកាន់សមុទ្រដ៏ធំល្ហល្ហេវទៅ ។ ក្នុងពោងពាយ ជាមួយនោះ ព្រះរាជាទ្រង់ចាត់ឲ្យដាក់ទាំងស្រូវ អង្ករ ល្ង ពោត សណ្ដែក អំបិល ព្រហក់ ជាស្បៀងជាប់ទៅជាមួយ ព្រមទាំងគ្រឿងប្រដាប់ប្រើប្រាស់ជាច្រើនផង, លុះពោងពាយនោះ រសាត់អណ្ដែតទៅៗ ជាយូរថ្ងៃ ក៏បានទៅប៉ះជាប់នឹងភ្នំមួយ (គឺភ្នំបូរីនេះឯង) ដែលគេពុំទាន់បានឃើញមានមនុស្សណាទៅរស់នៅ នៅឡើយទេ ។ នាងអាក់អរ និង ស្វាមី នាំគ្នាត្រេកអរដោយបានមកប៉ះត្រើយ នាំឲ្យខ្លួនរស់រួចជីវិតបាន, ទើបនាំគ្នាម្នីម្នាជញ្ជូនរបស់របរដែលខ្លួនមានទាំងប៉ុន្មាន ចុះទៅអាស្រ័យនៅនឹងភ្នំនោះ ។ អ្នកទាំងពីរ ចាប់ប្រកបរបរដំណាំដាំដុះ និង ស្វែងចូលព្រៃរកកាប់ឈើធ្វើឧស និង ធ្វើជាខ្ទមអាស្រមសម្រាប់ជ្រកនៅផង ។

ក្រោយពីបានតាំងលំនៅឋាន បានស្រួលបួលមកថ្ងៃណា នាងអាក់អ តែងព្រួយលំបាកក្នុងព្រះទ័យណាស់ ព្រោះបារម្ភនឹងសុខ-ទុក្ខរបស់ខ្លួនផង នឹករលឹកដល់ស្រុកកំណើតផង និងស្ដាយកិត្តិយសរបស់ខ្លួនដែលធ្លាប់តែថ្កុំថ្កើងផង ។ ហេតុនេះហើយ រៀងរាល់យប់, មុននឹងចូលដំណេក នាងតែងអុជធូបទៀនបន់ស្រន់ បួងសួងដល់អារុក្ខអារក្ខអ្នកតានៅព្រៃភ្នំ ព្រមទាំងម្រេញគង្វាលដែលរក្សានៅបឹងបួទួលទីនោះថា ៖ សូមឲ្យលោកជួយបីបាច់ថែរក្សាយើងទាំងពីរនាក់ ឲ្យបានសុខសប្បាយ រកស៊ីចិញ្ចឹមជីវិតក៏បានបរិបូណ៌ កុំឲ្យមានសេចក្ដីខ្វះខាតឡើយ ។ ដោយអានុភាពនៃសេចក្ដីអធិដ្ឋានរាល់ៗ

 ថ្ងៃយ៉ាងនេះ មិនយូរប៉ុន្មាន ក៏មានអ្នកសច្ចំបំបាំងបាត់មួយអង្គ មកពន្យល់សប្ដិប្រាប់នាងថា “ចាប់ពីថ្ងៃនេះទៅ” ចូរនាងកុំភ័យឲ្យសោះ យើងជាអ្នកសច្ចំ នឹងជួយនាងឲ្យបានសុខ ឲ្យបានថ្កុំថ្កើងល្បីឈ្មោះនៅក្នុងទីនេះ, ប៉ុន្តែយើងមិនបាច់ឲ្យនាងឃើញរូបយើងទេ ។ ក្រោយពីស្ដាប់បណ្ដាំអ្នកសច្ចំដូច្នេះ ព្រះនាងភ្ញាក់ខ្លួនភ្លាម ហើយព្រះនាងនាំព័ត៌មាននេះ ប្រាប់ស្វាមីកម្សត់ឲ្យបានដឹងផង ។

ចាប់ដើមពីថ្ងៃនោះមក ព្រះនាងបានចាត់បុរសជាប្ដីទៅរកឧសពីក្នុងព្រៃរាល់ថ្ងៃដូចធម្មតា ។ ឯបុរសជាប្ដីនោះ ទៅកាប់ឧសបានសុទ្ធតែដើមចន្ទន៍ក្រស្នាមានក្លិនក្រអូប រែកជញ្ជូនមកគរទុកជាច្រើនគំនរ ប៉ុន្តែ មានប្រាថ្នាយកមកប្រើត្រឹមតែជាឧសដុតប៉ុណ្ណោះ ឥតមានយល់ថា នេះជាឈើមានតម្លៃឡើយ ។ ថ្ងៃមួយនាងអាក់អ ចេញទៅមើលគំនរឧស ក៏ស្គាល់ច្បាស់ជាឈើចន្ទន៍ក្រស្នាដែលមានតម្លៃ ព្រះនាងក៏ញញឹមប្រាប់ប្ដីថា “រកឈើនេះឲ្យបានច្រើនមកទៀត” ។ ប្ដីក៏ខំប្រឹងរកតាមបណ្ដាំប្រពន្ធ ។

 ពេលមួយ បុរសនោះទៅក្នុងព្រៃ ប្រទះដុំមាសក្រហមឆ្អៅជាច្រើន ក៏គិតថា “ថ្មនេះ មានសម្បុរល្អចម្លែកជាថ្មទាំងពួង បើដូច្នេះ អញគិតយកទៅផ្ទះឲ្យបាន ៣ ដុំ សម្រាប់ឲ្យប្រពន្ធតម្កល់ធ្វើជើងក្រាន” ។ គិតដូចនេះហើយ បុរសនោះ ក៏លើកថ្មដាក់ក្នុងល្អី រែកយកទៅផ្ទះ ដោយមិនស្គាល់ជាដុំមាសឡើយ ។ លុះប្រពន្ធបានឃើញដុំមាសដូច្នោះហើយ ស្គាល់ច្បាស់ជាមាស តែមិនប្រាប់ប្ដីទេ គ្រាន់តែផ្ដាំប្ដីថា “បើប្រទះឃើញថ្មក្រហមដូច្នេះទៀត ឲ្យជញ្ជូនមកទុកទាំងអស់” ។ ប្ដីក៏ធ្វើតាមបណ្ដាំនាងជាដរាប ។

ថ្ងៃមួយព្រះនាងគិតឃើញថា ឧសចន្ទន៍ក្រស្នា និង មាសរបស់អញមានកាន់តែច្រើនឡើងហើយ បើដូច្នេះ អញគិតលើកទង់មួយខ្ពស់ជាសញ្ញា ក្រែងមានសំពៅពីប្រទេសក្រៅ ធ្វើដំណើរជំនួញលក់ដូររបស់ផ្សេងៗ គេឃើញហើយនឹងចូលមកទាក់ទង ។ គិតហើយ ព្រះនាងក៏នាំប្ដីប្រញាប់ប្រញាល់ធ្វើតាមគំនិតនេះភ្លាម ។ មិនយូរប៉ុន្មាន មានដង្ខៅសំពៅនៅស្រុកស្លាត់លង្កា បើកសំពៅទាំង ៧ នាំកំណាត់សំពត់ និង ភស្តុភារដទៃទៀត មកលក់ដូរតាមឆ្នេរសមុទ្រ ។ លុះសំពៅនេះ បានមកដល់ជិតភ្នំបូរី ក៏ឃើញទង់សញ្ញាឲ្យដឹងថា ទីនេះមានមនុស្សរស់នៅ ទំនងជាមានការចង់ទាក់ទងលក់ដូររបស់របរផង គេនាំគ្នាតម្រង់ក្បាលសំពៅចូលចតត្រង់ទីនោះ ។ នាយសំពៅទាំង ៧ នាក់ ឡើងទៅលើដីគោក ប្រទះឃើញព្រះនាងអាក់អ ពីរនាក់ប្ដីប្រពន្ធរស់នៅក្នុងទីនោះ ក៏ពោលប្រាស្រ័យទាក់ទងដោយការគួរសម ។ 

ព្រះនាងអាក់អ បបួលនាយសំពៅដូរកំណាត់សំពត់ ព្រមទាំងភស្តុភារផ្សេងៗ ជាមួយនឹងឈើចន្ទន៍ក្រស្នារបស់ព្រះនាង ។ នាយសំពៅយល់ព្រមសុខចិត្តដូរគ្នា ហើយទើបនាងនាំនាយសំពៅទាំងនោះ ទៅបង្ហាញឃ្លាំងដុំមាសរបស់ព្រះនាងទៀត ។ នាយសំពៅបបួលដូរកំណាត់សំពត់ជាមួយមាសនោះ ប៉ុន្តែ ព្រះនាងអាក់អមិនព្រម ។ ព្រះនាងប្រាប់ទៅនាយសំពៅថា “បើចង់បានមាសនេះ ចូរអ្នកទៅនាំយកជាងមាសចំនួន ១០០ នាក់ប្រុស ១០០ នាក់ស្រី ១០០ មកឲ្យខ្ញុំសិន” ។

 គ្រានោះនាយសំពៅក៏ព្រមយ៉ាងពេញចិត្ត ហើយក៏នាំគ្នាបើកក្ដោងសំពៅ វិលត្រឡប់ទៅស្រុកកំណើតខ្លួនវិញ ។ ជាខាងក្រោយមក ពេលដែលទៅដល់ស្រុកហើយ នាយសំពៅនិយាយបញ្ចុះបញ្ចូលអ្នកស្រុកដែលចេះធ្វើជាងមាស ទាំងប្រុសស្រីចំនួន ២០០ នាក់ ដូចពាក្យនាងស្រីបានផ្ដាំមក ។ កាលបើបានគ្រប់ចំនួនហើយ នាយសំពៅរូតរះចុះសំពៅ វិលត្រឡប់ទៅស្រុកព្រះនាងអាក់អយ៉ាងប្រញាប់ ។ នាយសំពៅប្រគល់ឲ្យព្រះនាងអាក់អ ព្រះនាងក៏ប្រគល់មាសឲ្យទៅគ្រប់សំពៅទាំង ៧ ឲ្យគេវិលត្រឡប់ទៅស្រុកវិញទៅ ។

ចំណែកព្រះនាងអាក់អ និង ស្វាមី ក៏បានចាត់ចែង ពួកអ្នកស្រុកស្លាត់ទាំងប៉ុន្មាន ដែលមករស់ជាមួយ ឲ្យអ្នកខ្លះទៅជួយគាស់ជញ្ជូនយកដុំមាសមកពីភ្នំ ឲ្យបានច្រើនឡើងថែមទៀត, អ្នកខ្លះឲ្យដំរំលាយមាសផែធ្វើជាគ្រឿងអលង្ការផ្សេងៗ មានធ្វើជាកង ចិញ្ចៀន ជាដើម ។ លុះបានរបស់របរច្រើនហើយ តែងមានឈ្មួញស្រុកក្រៅចូលសំពៅ មកចតទាក់ទងទិញដូររបស់របរទាំងនេះជាហូរហែ ។

 មិនយូរប៉ុន្មាន ៥-៦ ឆ្នាំប៉ុណ្ណោះ ក៏មានអ្នកស្រុកក្រៅខ្លះៗ ទៀត មកសុំជ្រកនៅរកស៊ី បានគ្នាកាន់តែច្រើនកុះករឡើង, ឯអ្នកស្រុកស្រីប្រុសដែលមកនៅយូរហើយនោះ ក៏បង្កើតបានជាកូន ពូនជាចៅ ថែមឡើងទៀត, ម្ល៉ោះហើយ ភូមិស្រុកនោះ ក៏បានរីកធំឡើង ហើយអ្នកស្រុកទាំងអស់ ក៏គោរពដល់ព្រះនាងអាក់អ និង ស្វាមីគ្រប់ៗ គ្នា ព្រោះសំគាល់ថាជាម្ចាស់ទីកន្លែង និង ជាដង្ខៅនៃរបររកស៊ីក្នុងទីនោះ ។

ហេតុនេះហើយ បានជាព្រះនាងអាក់អ ដឹកនាំឲ្យស្វាមីប្រកាសតាំងខ្លួនជាស្ដេចមួយព្រះអង្គ គ្រងរាជនៅតំបន់នេះឡើង ដោយមានព្រះនាមថា ព្រះបាទ “សង្ខចក្រ” និង ព្រះនាងអាក់អ ជាអគ្គមហេសី ។ គ្រានោះ ព្រះបាទសង្ខចក្រ ទ្រង់ចាត់តាំងឲ្យមានជាមន្ត្រីរាជការ តាមក្រុមតាមពួក រវាងអ្នកស្រុកទាំងអស់នោះឡើង ។ មិនតែប៉ុណ្ណោះ ទ្រង់ចាត់ឲ្យរេហ៍ពលទាំងនោះ សង់បន្ទាយធ្វើជាកំពែងថ្ម និង ឥដ្ឋ ព័ទ្ធជុំវិញឲ្យកើតជាបរិវេណយ៉ាងធំមួយឡើង ហើយសន្មតបរិវេណកំពែងនោះ ហៅថា “បូរី” បានន័យថាទីក្រុង គឺថា ជនានុជន និង ភូមិស្ថានទាំងឡាយដែលស្ថិតនៅក្នុងបរិវេណនេះ ទុកជាអ្នកក្រុង សម្បត្តិក្រុង ។ ហេតុនេះឯង បានជាជាប់ឈ្មោះទីភ្នំនេះដល់សព្វថ្ងៃ ហៅថា “ភ្នំបូរី” ។ 

កាលបើសាងបានជាទីបូរីសមរម្យ មានកិត្តិយសសមរម្យ សមតាមប្រាថ្នាហើយ ព្រះបាទសង្ខចក្រ និង ព្រះអគ្គមហេសី ទ្រង់រំលឹកដល់គុណអ្នកសច្ចំ ដែលបានសន្យាថាជួយពីថ្ងៃមុននោះ, ព្រះអង្គក៏ចាត់ឲ្យសាងជាប្រាសាទថ្មតូចមួយ យ៉ាងល្អស្រស់នៅលើភ្នំខាងកើត ដែលសព្វថ្ងៃ ហៅថា ប្រាសាទភ្នំដា ដើម្បីឧទ្ទិសថ្វាយដល់អ្នកសច្ចំ ដែលមានគុណឧបការៈលើព្រះអង្គ ។

ដូច្នេះ យើងបញ្ជាក់ឡើងវិញ តាមរឿងព្រេងនេះ បានថា ភ្នំបូរី កើតឡើងពីព្រះបាទសង្ខចក្រ និង ព្រះនាងអាក់អ នោះឯង ដូចមានសេចក្ដីហូរហែមកហើយ ។

តាមសេចក្ដីសង្កេតដោយយកប្រវត្តិសាស្ត្រមកសំអាងផង ឃើញថា ប្រាសាទទាំងឡាយដែលកសាងឡើងនៅក្នុងភូមិភាគអង្គរបូរី អ្នកប្រាជ្ញស្រាវជ្រាវទាំងប៉ុន្មាន បានរកដានឃើញថា សុទ្ធសឹងជាប្រាសាទចាស់ជាងគេ គឺកសាងឡើងតាំងពីមុនសម័យអង្គរ (Préangkir) ដែលកាលនោះ ប្រទេសកម្ពុជាយើង នៅជាពីរផ្នែកនៅឡើយ គឺផ្នែកខាងលើមាន សម្ភុបុរៈ ជាទីក្រុង និងខាងមាត់សមុទ្រមាន វ្យាធបុរៈ ជារាជធានី ។ វ្យាធបុរៈនេះហើយ ដែលអ្នកប្រាជ្ញស្រាវជ្រាវ សន្និដ្ឋានច្បាស់លាស់ថា គឺអង្គរបូរី សព្វថ្ងៃនេះឯង ។ ដូច្នេះ ឃើញថា ទីស្ថានបុរាណទាំងឡាយនៅជិតៗ គ្នាត្រង់អង្គរបូរី ប្រាកដជាទីស្ថានបុរីចាស់ របស់ខ្មែរយើងសម័យកសាងសញ្ជាតិ កសាងប្រទេស ដែលពុំទាន់រីកធំទូលំទូលាយនៅឡើយ ។

ហេតុនេះ រឿងព្រេងភ្នំបូរី គ្រាន់តែជាឯកសារមួយ បន្ថែមលើឯកសារសំខាន់ទាំងឡាយ សម្រាប់ជួយបញ្ជាក់តាមបែបរឿងព្រេងប៉ុណ្ណោះ ៕ចប់


កែសម្រួលនិងស្រាវជ្រាវពីសៀវ ភៅរឿងព្រេងខ្មែរដោយ÷ដារា

Privacy Policy



Privacy Policy

built the collectionof-khmer-fairy-tales app as a Free app. This SERVICE is provided by at no cost and is intended for use as is.

This page is used to inform visitors regarding my policies with the collection, use, and disclosure of Personal Information if anyone decided to use my Service.

If you choose to use my Service, then you agree to the collection and use of information in relation to this policy. The Personal Information that I collect is used for providing and improving the Service. I will not use or share your information with anyone except as described in this Privacy Policy.

The terms used in this Privacy Policy have the same meanings as in our Terms and Conditions, which are accessible at collectionof-khmer-fairy-tales unless otherwise defined in this Privacy Policy.

Information Collection and Use

For a better experience, while using our Service, I may require you to provide us with certain personally identifiable information. The information that I request will be retained on your device and is not collected by me in any way.

The app does use third-party services that may collect information used to identify you.

Link to the privacy policy of third-party service providers used by the app

Log Data

I want to inform you that whenever you use my Service, in a case of an error in the app I collect data and information (through third-party products) on your phone called Log Data. This Log Data may include information such as your device Internet Protocol (“IP”) address, device name, operating system version, the configuration of the app when utilizing my Service, the time and date of your use of the Service, and other statistics.

Cookies

Cookies are files with a small amount of data that are commonly used as anonymous unique identifiers. These are sent to your browser from the websites that you visit and are stored on your device's internal memory.

This Service does not use these “cookies” explicitly. However, the app may use third-party code and libraries that use “cookies” to collect information and improve their services. You have the option to either accept or refuse these cookies and know when a cookie is being sent to your device. If you choose to refuse our cookies, you may not be able to use some portions of this Service.

Service Providers

I may employ third-party companies and individuals due to the following reasons:

  • To facilitate our Service;
  • To provide the Service on our behalf;
  • To perform Service-related services; or
  • To assist us in analyzing how our Service is used.

I want to inform users of this Service that these third parties have access to their Personal Information. The reason is to perform the tasks assigned to them on our behalf. However, they are obligated not to disclose or use the information for any other purpose.

Security

I value your trust in providing us your Personal Information, thus we are striving to use commercially acceptable means of protecting it. But remember that no method of transmission over the internet, or method of electronic storage is 100% secure and reliable, and I cannot guarantee its absolute security.

Links to Other Sites

This Service may contain links to other sites. If you click on a third-party link, you will be directed to that site. Note that these external sites are not operated by me. Therefore, I strongly advise you to review the Privacy Policy of these websites. I have no control over and assume no responsibility for the content, privacy policies, or practices of any third-party sites or services.

Children’s Privacy

These Services do not address anyone under the age of 13. I do not knowingly collect personally identifiable information from children under 13 years of age. In the case I discover that a child under 13 has provided me with personal information, I immediately delete this from our servers. If you are a parent or guardian and you are aware that your child has provided us with personal information, please contact me so that I will be able to do the necessary actions.

Changes to This Privacy Policy

I may update our Privacy Policy from time to time. Thus, you are advised to review this page periodically for any changes. I will notify you of any changes by posting the new Privacy Policy on this page.

This policy is effective as of 2022-10-11

Contact Us

If you have any questions or suggestions about my Privacy Policy, do not hesitate to contact me at tepdara75@gmail.com.


រឿងអ្នកតាពុំសែន – រឿងព្រេងខ្មែរ

 


រឿងអ្នកតាពុំសែន – រឿងព្រេងខ្មែរ ៖ នៅភូមិសូសែន សង្កាត់សូសែន ស្រុកព្រៃឈរ កំពង់ចាម មានអ្នកតាមួយគេហៅថាអ្នកតា “ពុំ-សែន” មាន រឿងរ៉ាវទាក់ទងនឹងអ្នកតានោះដូចតទៅៈ ប្រមាណជាក្នុង ព .ស ២៣៨៤ មានយាយតា២នាក់ប្ដីប្រពន្ធឈ្មោះ “តាពុំ យាយសែន ” គាត់នៅស្រុកសំរោង ខែត្រជាមួយគា្ន ទាំងពីរនាក់បបួលគា្នទៅរកភូមិថ្មីមួយនៅភូមិគុកគុហា (បើហៅ តាមអ្នកស្រុកថា ភូមិបន្ទាយ) គាត់បានបោះគោលជាចារឹកវាតទីភូមិប្រមាណជាពីរហិកតា៤ជ្រុងស្មើ ហើយបានសង់ផ្ទះ មួយខ្នងតូច ដោយគ្រឿង ឈើប្រក់ស្លឹក មានលើកដីចាក់ព័ទ្ធជុំវិញជាទំនប់ទឹក ដាំដំណាំផ្សេងៗ

មានចេក ខ្នុរ ជាដើម ។ នៅខាងកើតភូមិ គាត់ចម្ងាយប្រមាណ២០០ម. មានដើមពោធិ៍១ដើម ដុះនៅលើដីទួលមួយខ្ពស់ ដែលមានព្រៃដុះព័ទ្ធ ជុំវិញ នៅពេលយប់គេតែងឃើញមានភ្លើងហោះចេញពីដើមពោធិ៍នោះជានិច្ចរាល់ថ្ងៃ ។ យាយសែនមានសេចក្ដីសង្ស័យ ទើបប្រើតាពុំ ជាប្ដីឱ្យទៅមើលត្រង់ដើមពោធិ៍នោះ បានប្រទះឃើញរូបចម្លាក់មួយ សាងដោយថ្ម សណ្ឋានជាមនុស្ស ឈរផ្អែកនឹងគល់ពោធិ៍ គាត់ពិនិត្យសព្វគ្រប់ទៅឃើញដូចជាព្រះពុទ្ធរូប ហើយមានពណ៌សប្រផេះ ដូចជាថ្មថ្លើមអណ្ដើក ទំហំ ៤ដ.ម

 កំពស់ប្រមាណ១ម៉ែត្រកន្លះ ឥតមានឆ្លាក់ក្បាច់អ្វីទេ ។ តាពុំបានឃើញដូច្នោះ ក៏ដើរនិយាយប្រាប់អ្នកផង គ្រប់គ្នាឱ្យជួយពិចារណាមើល តើជារូបអ្វី? នរណាយកមកចោលនៅក្រោមដើមពោធិ៍នេះ ? ឬក៏អ្នកណាសាងទុកពី កាលណា? កាលអ្នកស្រុកភូមិបានដឹងគ្រប់គ្នាហើយ មានសេចក្ដីសង្ស័យគ្រប់គ្នា ក៏បបួលគ្នាធ្វើបុណ្យអស់ ១យប់១ថ្ងៃ ដោយនិមន្ដព្រះសង្ឃចម្រើនព្រះបវិត្ដ ទេសនាឆាន់បង្ហើយកិច្ច ។

 ចប់ពិធីបុណ្យគេនាំគ្នាយកអំបោះចងរូបនោះ ហើយ អន្ទងលើកឡើង ដុសខាត់ទៅ ឃើញរូបភាពជាស្រី មានផ្នួងសក់ចំកណ្ដាលសិរសាខាងលើ នៅលើថ្ងាសមានជរទ្រជើង សក់លែងខ្លួនទទេត្រឹមចង្កេះ ឯសំពត់ស្លៀកសំឡុយ ដៃទាំងសងខាងដាក់ផ្អោបនឹងដង ខ្លួនពីត្រឹមកែងដៃបត់មកខាង មុខ ហើយដៃស្ដាំក្ដាប់ផ្កាប់មុខចុះក្រោម ដៃឆ្វេងក្ដាប់ផ្ងារឡើងលើ (ឥឡូវនេះគេវាយ រូបនោះបំបាក់ក យកក្បាលទៅ ចោលឯណាបាត់ទៅហើយ ពិនិត្យមើលទៅមិនដឹងរូបបែបណាឡើយ) ហើយរូបនោះ តាំងតែពីគេវាយ

បំបាក់ក យក ក្បាលចោលបាត់ទៅនោះ អ្នកស្រុកភូមិជិតខាងចេះតែពុំសូវបានសុខសប្បាយ បន្ដិចឈឺមនុស្ស បន្ដិចឈឺសត្វពាហនៈ អ្នកស្រុកភិតភ័យជាខ្លាំង អ្នកខ្លះនឹកស្មានថា រូបនោះធ្វើឱ្យឈឺ ក៏យកស្លាធម៌១គូ បាយសក្រហម បង្អែមពីរបីមុខ យកទៅថ្វាយរូបភាពនោះ ហើយអុជទៀនធូបនិយាយបន់ស្រន់ថាសុំឱ្យកូនចៅ បានជាសះស្បើយ គោក្របីក៏ឱ្យបានជា សះស្បើយទៅ នឹងធ្វើរោងប្រក់ក្បឿងថ្វាយ ហើយលើករូបនេះដាក់លើរោងឱ្យផុតពីដី។ កាលបន់ស្រន់រួចត្រឡប់មក ផ្ទះវិញ ជម្ងឺទាំងប៉ុន្មានក៏បានស្រាកស្រាន្ដដូចប្រាថ្នា រួចក៏ទៅធ្វើរោងតាមបំណន់ដែលខ្លួនបានបន់នោះ មានរៀបស្លាធម៌ ១គូ

 ទឹកអប់១គូ ផ្កា១គូ ទៀន៥ ធូប៥ ។ល។ និយាយពីយាយសែន ប្រពន្ធតាពុំ ដល់មានទីលំនៅក្បែរខ្ទមរូបនោះ យាយសែនមានជម្ងឺហើមអស់ទាំងខ្លូន ចំនួនជាង១ឆ្នាំមកហើយ រកគ្រូមើលពុំជាសោះ បានឮអ្នកស្រុកជិតខាងនាំគ្នា ឈូឆរមកបន់ស្រន់ គោរពបូជារូបនោះ យ៉ាងគគ្រឹកគគ្រេងដូច្នោះ គាត់ក៏ប្រើប្ដីគាត់ឱ្យទៅសុំទឹកអប់ពីរូបនោះមកល្បង មើល ។ លុះប្ដីយកទឹកអប់បានមកហើយ គាត់ក៏សួរប្ដីថា

 ទឹកអប់នេះនឹងធ្វើដូចម្ដេចខ្លះ ប្ដីប្រាប់ថាលោកតាឱ្យផឹកផងឱ្យ លាបខ្លួនប្រាណផង ។ ចាប់តាំងពីថ្ងៃដែលគាត់បានព្យាបាលរោគដោយទឹកអប់នោះមក រោគក៏កាន់តែស្រាកស្រាន្ដបាន ស្រួលបន្ដិចម្ដងៗ ត្រឹមតែ៨ថ្ងៃប៉ុណ្ណោះក៏បានជាសះស្បើយ ហើយឱ្យប្ដីនាំគាត់ទៅខ្ទមអ្នកតា ទៅដល់ហើយគាត់ថ្វាយ បង្គំរូបនោះ ក៏ស្រាប់តែគាត់ក្រញែងខ្លួនដូចជារូបអារក្សដែលខ្មោចកំពុងចូល ស្រែកច្រៀងជាបទភ្លេងទសបារមី នាំតាដើរ ប្រទក្សិណរូបនោះ រួចនិយាយថា ៖ អ្នកឯងមិនស្គាល់យាយទេឬ ? ប្ដីឆ្លើយថា ៖ មិនស្គាល់លោកយាយទេ ចុះលោកយាយឈ្មោះអ្វីទៅ ? ហេតុម្ដេចបានជាមកនៅក្រោមដើមពោធិ៍នេះ? តើ

អ្នកណាយករូបមកទុកដូច្នេះ? យាយសែនខ្មោចចូលក៏ប្រាប់វិញថា ៖“យើងនេះឈ្មោះទេពធីតារក្សាមនុស្សលោក ដែលថាអ្នកណាយកមកនៅក្រោម ដើមពោធិ៍នេះ យើងឥតដឹងទេ ព្រោះយើងតែងតែចុះមកជួយស្រោចស្រង់មនុស្សលោកជានិច្ច មិនមែនស្ថិតនៅក្រោម ដើមពោធិ៍នេះទេ ឥឡូវដែលយើងមកចួលរូបយាយសែននេះ ក៏ដើម្បីជួយស្រោចស្រង់សង្គ្រោះមនុស្សក្នុងស្រុកនេះឱ្យ បានសុខសប្បាយទាំងអស់គា្ន បើអ្នកឯងចង់បានឱ្យភូមិនេះថ្កុំថ្កើងរុងរឿង នោះត្រូវធ្វើតាមបង្កាប់យើងដូចត

ទៅនេះ ៖”របៀបៈ កាលបើយាយសែន ថ្លែងប្រាប់រួចហើយ តាពុំក៏ធ្វើតាមបង្គាប់គឺ ៖ ឱ្យធ្វើស្លាធម៌១គូ ទឹកអប់១គូ បាយសី១គូ លាជ បារី ផ្កា១គូៗ ទៀន៥ ធូប៥ ធ្វើរួចហើយឱ្យលេងភ្លេងខ្មែរ បញ្ជាន់រូបយាយសែន ថែមទៀត ។ អំពីវិធីបន់ស្រន់ ៖ ការបន់ស្រន់តាំងពីរដើមរៀងៗមកយ៉ាងណា ឥឡូវនេះក៏នៅមានដូច្នោះដែរគឺថា ៖ កាលបើ មានជម្ងឺអ្វីកើតឡើងក្ដី ឬគេប្រាថ្នាអ្វីក្ដី ដូចជាប្រាថ្នាឱ្យធ្វើស្រែចម្ការបានផលល្អជាដើម គេតែងទៅបន់ស្រន់សុំទឹកអប់ហើយបួងសួងតាម បំណងដែលគេប្រាថ្នា ។ អំពីសែនថ្វាយ ៖ គ្រឿងតង្វាយនោះគឺលេងភ្លេង និងកាច់ផ្កាថ្វាយ។ សព្វថ្ងៃនេះ គេច្រើនថ្វាយ មាន់

ប្រជល់១គួ ជួនណាគេបន់ធ្វើបុណ្យថ្វាយ លុះដល់យាយសែននោះស្លាប់ទៅ ក៏ចូលរូបដទៃជាច្រើនតំណរហូតមក ដល់សព្វថ្ងៃនេះ តែទោះបីចូលរូបយាយណាក៏ដោយ ក៏គេហៅថាយាយសែនៗ តាមឈ្មោះយាយដែលចូលរូបពីដើម ដំបូងនោះដែរ ។ អំពីបន់លេងភ្លេង ៖ ពិធីបញ្ជាន់រូបយាយសែននោះ បានរបៀបបន់ស្រន់សែនថ្វាយ ដូចរៀបខាងលើ សព្វគ្រប់អស់ហើយ ឯភ្លេងតែមួយ គឺភ្លេងទសបារមីមានទំនុកច្រៀងថា ៖ សូមថ្វាយបង្គំ សម្ដេចបារមី មានរិទ្ធិក្រាស ក្រៃ អំណាចជាក់ស្ដែង ។ មិនដឹងទេឬ ?

 ឈ្មោះទេពធីតា ចុះមករក្សាមនុស្សលោកសព្វថ្ងៃ ។ អព្ជើាញគ្រូតូច អព្ជើាញ គ្រូធំ ស្ថិតនៅលើកំពូលភ្នំ ចុះមកស្ថានអាយ ។ នាងស្រីសែនស្រណោះ អណ្ដាតជាងភ្លើង គ្រលួចឆេះឡើង ចង្ក្រានបិសាច ។ រឿងរ៉ាវទាំងនេះ គេបាននិយាយតៗគ្នាមកជាយូរអង្វែងឆ្នាំហើយ លោកគ្រូម៉ៅ រឹត វត្ដសូសែន សង្កាត់សូសែន ស្រុកព្រៃឈរ ខែត្រកំពង់ចាម ជាអ្នកដឹងរឿងទាំងនេះ ។

រឿងអ្នកតាត្រងោល – រឿងព្រេងខ្មែរ

 


រឿងអ្នកតាត្រងោល – រឿងព្រេងខ្មែរ ៖ អ្នកតាត្រងោល ស្ថិតនៅក្នុងឃុំពន្លៃ ស្រុកព្រៃកប្បាស ខែត្រតាកែវ។ តាំងពីដើមរៀងមក រាល់ឆ្នាំ អ្នកស្រុកតែងធ្វើពិធីឡើងអ្នកតានេះ ដើម្បីសុំទឹកភ្លៀង ។ អ្នកតានេះមានឈ្មោះល្បីទូទៅពេញទាំងស្រុកព្រៃកប្បាសទាំងមូល។ ឯកម្មវិធីឡើងអ្នកតា ព្រមទាំងដើមកំណើតនៃអ្នកតានេះ ខ្ញុំនឹងអធិប្បាយដោយសង្ខេបជូនដូចតទៅ ៖

 មានយាយម្នាក់ ឈ្មោះយាយដុល ផ្ទះនៅភូមិក្រវ៉ាលទាក សង្កាត់អង្កាញ់ ស្រុកព្រៃកប្បាស (តាកែវ) គាត់ជារូបអ្នកតាត្រងោល តែគាត់ទទួលអនិច្ចកម្មហើយ។ កាលដែលគាត់នៅរស់នៅឡើយ កាលណាជិតដល់កំណត់ថ្ងៃខែ ដែលត្រូវឡើងអ្នកតា នោះ គាត់តែងដើររៃប្រាក់ រៃស្រូវអំពីអ្នកស្រុកគ្រប់គ្នា យកទៅរៀបចំចាត់ចែងឡើងអ្នកតារៀងរាល់ឆ្នាំពុំដែលខាន ។ លុះគាត់មកអង្គាសដល់ផ្ទះខ្ញុំៗក៏បានសាកសួរ គាត់អំពីរឿងឡើងអ្នកតានោះ យ៉ាងណាៗខ្លះ? យាយដុលក៏បានឆ្លើយប្រាប់មកខ្ញុំវិញថា ៖ “ ឪ! ចៅអើយ របៀបឡើងអ្នកតានោះ យាយមិនគួរនិយាយសោះ ព្រោះអាសអាភាសពន់ពេកណាស់ លាក់បាំងអីចៅអើយ! ដល់ពេលឡើងអ្នកតានោះម្ដងៗ គេដេញប្រុសៗចេញឱ្យអស់ ហើយស្រីៗទាំងប៉ុន្មាននាក់ ដែលនៅឡើងអ្នកតានោះ គេនាំគ្នាដោះសំពត់អាវចេញពីខ្លួនអស់នៅតែខ្លួនទទេ រួចហើយស្រី

ខ្លះដំក្បាលជង្គង់ធ្វើស្គរ ស្រីខ្លះយកឈើមកធ្វើជាទ្រ ជាចាប៉ី ប៉ីអ ស្រីខ្លះច្រៀងរាំ លេងសប្បាយតាមមតិរៀងៗខ្លួន រួចអំពីធ្វើភ្លេង ច្រៀង រាំ ក៏ចាប់ផ្ដើមបោកចំបាប់គ្នា បោកផ្ដួលរួច ទៅដេញចាប់គ្នាទៀត ខ្លះទៅយកដុំថ្មរូបអ្នកតាពីលើខ្ទមមក ហើយសួរថា ៖ លោកតាឱ្យភ្លៀង ឬមិនឱ្យភ្លៀងទេ បើមិនឱ្យភ្លៀងទេ យើងនឹងនាំគ្នាជិះជាន់លោកតាឯងទាល់តែស្លាប់ ស្រីៗឯទៀតក៏នាំគ្នាឆ្លើយដោយឧបកិច្ចថា ៖ យើងឱ្យភ្លៀងហើយ ! យើងឱ្យភ្លៀងហើយ ! ” ។ គេលេងដូច្នេះ ចាប់តាំងពីម៉ោងបីរសៀលរហូតដល់ម៉ោង៥ ទើបឈប់ ។ តមកពួកស្រីក្មេងៗ ក្នុងចំណោមស្រីអ្នកលេងទាំងប៉ុន្មាន ក៏នាំគ្នា

ដងទឹកយកមកឱ្យស្រីចាស់ៗអ្នកលេងនោះងូត ជួនកាលមានភ្លៀងធ្លាក់ក្នុងថ្ងៃនោះក៏មាន រំលង២-៣ថ្ងៃទើបមានភ្លៀងក៏មាន គឺថា ឆុតឆាប់ណាស់។ របៀបឡើងអ្នកតានោះ គេលេងភ្លេងឧបកិច្ច គា្មនលេងភ្លេងមែនទែនទេ។ ឯប្រដាប់ប្រដាគ្រឿងសំណែនវិញមាន ៖គោ១ ស្រា១ឪទិនរាល់ៗឆ្នាំ ។ ព្រោះហេតុនោះហើយ បានជាដល់រដូវថ្ងៃខែឡើងអ្នកតា គេដើររៃប្រាក់ រៃស្រូវពីអ្នកស្រុក ដើម្បីនឹងយកទៅចាត់ចែងការនោះ ឱ្យបានគ្រប់គ្រាន់ ។ កាលដែលយាយដុលនិយាយចប់ហើយ ខ្ញុំក៏សួរតទៅទៀត ៖ “លោកយាយ ! ចុះអ្នកតាហ្នឹងម្ដេចក៏ត្រូវការតែស្រីម៉្លេះ!? បណ្ដោយស្រីៗអាក្រាតឱ្យជិះជាន់ប្រព្រឹត្ដអាការមិនគប្បីដូច្នេះ? ម្យ៉ាងទៀត រឿងដើម តើយ៉ាងណាបានជាគេហៅ “អ្នកតាត្រងោល”

 ពីដើមមក គាត់ចេះមន្ដអាគមអ្វី បានជាហៅភ្លៀងបានធ្វើថ្ងៃណាភ្លៀងថ្ងៃហ្នឹង ?” ។ យាយដុលក៏និយាយថា ៖ “យាយបានដឹងបន្ដិចបន្ដួច តាមឮចាស់ៗ និទានតៗមកថាៈ អ្នកតាហ្នឹងកាលដើម ជាមនុស្សធម្មតា តែមិនដឹងឈ្មោះអ្វីឱ្យបានប្រាកដទេ គាត់កោរត្រងោល ចេះមន្ដអាគមច្រើន ជាអ្នកខ្លាំងពូកែណាស់ បើមេឃងងឹតប្រុងនឹងភ្លៀង គាត់គ្រាន់តែបាចអង្ករ សូត្រសេពមន្ដអាគមទៅ ខ្យល់ផាត់មេឃស្រឡះធេង បាត់ពពក ភ្លៀងអស់មួយរំពេច។ បើគាត់ចង់ឱ្យភ្លៀងវិញ គាត់តាំងពិធី មានស្លាធម៌ បាយសី ប្រដាប់ប្រដាគាត់ជាច្រើនទៀត ហើយសូត្រមន្ដអាគម “មហាមេឃមហាដាល” របស់

គាត់ មិនយូរប៉ុន្មាន មេឃឡើងខ្មៅភ្លៀងធ្លាក់ចុះមួយរំពេច។ អ្នកស្រុកឃើញដូច្នោះ កោតខ្លាចគោរពរាប់អានគាត់គ្រប់គ្នា។ លុះគាត់ស្លាប់ទៅអ្នកស្រុកនៅតែគោរពគាត់ជានិច្ច ទើបយកដីឥដ្ឋមកប៉ាន់ធ្វើជារូបគាត់ឡើង មានក្បាលត្រងោលដូចរូបគាត់កាលនៅរស់ បើគេចង់បានទឹកភ្លៀង គេនាំគ្នារៀបចំធ្វើគ្រឿងពិធីការបូជាគាត់ សុំទឹកភ្លៀងរៀងរាល់ឆ្នាំ តាមចំណាំដែលធ្លាប់ឃើញ គាត់ធ្វើអំពីកាលដែលគាត់នៅរស់នោះរៀងរហូតដល់សព្វថ្ងៃ ។ ខ្ញុំក៏សួរបញ្ជាក់ យាយដុលទៀតថា ៖ ចុះហេតុអ្វីក៏ចាំឱ្យស្រីៗអាក្រាតកេរ្ដិ៏ខ្មាស់ទៅធ្វើដូច្នេះ យាយក៏ឆ្លើយថា ខ្ញុំលែងដឹងហើយ ចៅឯងលែងសួរខ្ញុំទៅ ខ្ញុំមិនដឹងទេ ។

 ខ្ញុំបាននិយាយទៅយាយនោះវិញថា តាមមតិរបស់ខ្ញុំៗយល់ថា ៖ ប្រហែលជាតាត្រងោលហ្នឹង កាលគាត់នៅរស់នៅឡើយ គាត់ស្អប់ស្រីៗណាស់ បើឃើញស្រីៗទៅប្រឡែងនឹងគាត់ៗតែងឱ្យវត្ថុអ្វីៗទៅស្រីនោះ ដើម្បីអោយដើរចេញពីគាត់ឆាប់ៗទៅ ព្រោះគាត់ជិនណាយ ធុញទ្រាន់នឹងកាមតណ្ហា ។ ហេតុនេះហើយ បានជាអ្នក ស្រុកកាលណាចង់បានទឹកភ្លៀង ឱ្យស្រីៗអាក្រាតទៅជិះជាន់គាត់ៗ ធុញថប់គាត់ៗក៏ខំសូត្រអាគមខាបទឹកភ្លៀងមកឱ្យឆាប់ៗ ដើម្បីឱ្យស្រីអស់ហ្នឹងឆាប់នាំគ្នាទៅផ្ទះឱ្យស្រឡះពីមុខគាត់ទៅ ក្រែងអីចឹងទេដឹងលោកយាយ? យាយឆ្លើយថា យាយលែងដឹងហើយចៅ យាយលាទៅផ្ទះហើយ ។

រឿងភ្នំស្រីវិបុលកេរ្តិ៍ – រឿងព្រេងខ្មែរ

 

រឿងភ្នំស្រីវិបុលកេរ្តិ៍  ៖ ភ្នំស្រីវិបុលកេរ្ដិ៍ជាឈ្មោះភ្នំតូចមួយរាងពងក្រពើ មានកំពស់ប្រមាណជា៣០ប្លាយម៉ែត្រ។ សព្វថ្ងៃភ្នំនេះស្ថិតនៅ ក្នុងឃុំបល្ល័ង្គ ស្រុកសូត្រនិគម ខេត្ដសៀមរាប។ នៅជើងភ្នំមានវត្ដមួយអ្នកស្រុកហៅថា “វត្ដត្រាច” អ្នកខ្លះហៅរួមទាំងភ្នំផងថា “ភ្នំវត្ដត្រាច ឬ ភ្នំត្រាច” ក៏មាន ដោយសន្មត់តាមទីកន្លែងនេះ មានដុះដើមត្រាចច្រើន ។ ដំណើរទៅកាន់ភ្នំនេះ ត្រូវទៅតាមផ្លូវជាតិលេខ៦ ពីភ្នំពេញឆ្ពោះទៅសៀមរាប ហើយបែកចូលត្រង់ភូមិរលួស ដែលមាន ផ្សារមួយបត់ចូលទៅខាងឆ្វេងដៃ សរសៀរតាមផ្លូវមុខសាលាស្រុកសូត្រនិគម ។ ចំងាយប្រមាណជា៧គីឡូម៉ែត្រ នៅទិសខាងជើងនៃសាលាស្រុក ក៏នឹងបានដល់ទីនោះ ។

 ឯផ្លូវលំនេះសោត មានសភាពស្អាតស្អំ រថយន្ដគ្រប់ធន់អាចចេញ ចូលបានគ្រប់រដូវ ។ កាលបើគេទៅដល់ភ្នំនេះហើយជាបឋម គេប្រទះឃើញវត្ដមួយមានរៀងសមរម្យ នៅកណ្ដាល ធម្មជាតិយ៉ាងស្រស់។ តាមពត៌មានពីអ្នកស្រុកនិយាយថា វត្ដនេះពីដើមនៅលើកំពូលភ្នំឯងណោះទេ ប៉ុន្ដែដោយហេតុ មាននិមិត្ដអាក្រក់ ព្រះសង្ឃចេះតែមានជំងឺ លោកគ្រូចៅអធិការចេះតែអារឹស។ ដូច្នេះហើយបានជាគេរុះរើកុដិសាលា យកមកសង់នៅជើងភ្នំវិញ កាលពីរវាង៤០ឆ្នាំមុននេះ ទុកតែព្រះវិហារមួយនៅលើកំពូលភ្នំរហូតមក មានតែជណ្ដើរពីរទេ ស្រួល ឡើងទៅកាន់កំពូលភ្នំគឺជណ្ដើរខាងលិច និងខាងជើង ។ នៅក្បាលជណ្ដើរខាងលិចមាន ក្លោងទ្វារថ្មបែប រចនាខ្មែរបុរាណ ហើយមានចម្លាក់រូបផ្សេងៗនៅជាប់នឹងថ្មនោះផង ជាពិសេសគឺនៅនឹងផ្ដែរ។ 

បណ្ដារូបចម្លាក់ទាំងនោះ មានរូបមួយ ទាក់ទងនិងរឿងព្រេងប្រចាំភ្នំនេះ គឺរូបមនុស្សប្រុស ដេកទ្រមឈូស ដែលយើងនឹងអធិប្បាយរឿងជា ហូរហែរទៅខាងមុខ ។ នៅពីមុខព្រះវិហារមានរៀងប្រាសាទបាក់បែក ដែលមានគង់នៅជាប្រាង្គតូចមួយ ជាមួយគំនរថ្ម ដែលធ្លាក់ប្រគីងប្រគងគ្នារុះរាយនៅជុំវិញនោះ។ នៅក្នុងប្រាង្គសិលានេះ គេឃើញមានតំកល់សិវលឹង្គ និង យោនីឧមាភគវតី ដែលឥឡូវនេះមានធូលីឡោមព័ទ្ធ ដោយសារគ្មាននរណាគោរពបូជា ដូចកាលពីជំនាន់ដើមឡើយ ។

 ជិតប្រាង្គសិលានេះទៀត មានចេតិយចាស់ៗជាច្រើន ទំនងជាសាងឡើង រាប់រយឆ្នាំមកហើយដែរ តែពុំមែនស្រករគ្នានិងប្រាង្គសិលាទេ គឺក្រោយមកជាច្រើនសតវត្ស ព្រោះបែបរចនារបស់ខ្មែរជំនាន់ក្រុងឧត្ដុង្គ ក្រុងលង្វែកប៉ុណ្ណោះ។ តាមអ្នកស្រុកឱ្យពត៌មានបន្ថែមថា ពីដើមនៅចំពីមុខព្រះវិហារមានរូបថ្មមួយធំ ជារូបមនុស្សស្រី ដេកអាក្រាតខ្លួន អ្នកស្រុកសន្មត់ហៅរូបនាងសន្ធមា ដែលមានឬទ្ធិខ្លាំងក្លាណាស់ ។ ចាស់ៗតំណាលថា បើនរណាមួយដើរទៅមក កាត់មុខនេះ ហើយមិនបានគោរពបូជាទេ រូបនេះនឹងធ្វើឱ្យចុកពោះ ឈឺថ្កាត់ផ្សេងៗមួយរំពេច។ ហេតុនេះហើយ បានជាមកដល់សម័យលោកគ្រូចៅអធិការ ព្រះនាមសៅ (ជាង៤០ឆ្នាំហើយ) លោកឱ្យគេគាស់រំលើងយករូបនេះ ទៅបោះចោលនៅឯក្នុងព្រៃខាងកើតព្រះវិហារ ចំងាយប្រមាណជា៥០០ម៉ែត្រ ។

ចាប់តាំងពីនោះមក រូបនេះក៏លែង បានរុកកួនដល់អ្នកស្រុកភូមិទៀតទៅ តែអ្នកស្រុកមិនដែលហ៊ានទៅចូលក្នុងព្រៃ ចំកន្លែងថ្មចោលឡើយ ។ ដូចនេះ ព្រៃម្ដុំនោះក៏ក្លាយជាព្រៃរហោឋានរហូតមក ។ ឥឡូវយើងងាកបែរទៅអធិប្បាយអំពីរឿងព្រេងម្ដង ។ រឿងព្រេង នេះយើងស្រង់យកតាមសេចក្ដីឱ្យការ របស់លោក គុយ ហួត នៅស្រុកសូត្រនិគម សៀមរាប ដោយផ្សំជាមួយការ ចងចាំនៃអ្នកស្រុកខ្លះទៀតដែលយើងបានស៊ើបសួរផ្ទាល់ មានសេចក្ដីដំណាលថាៈ ព្រះមហាក្សត្រមួយព្រះអង្គ ព្រះនាម ព្រះបាទយសកេរិ៍្ដ គ្រងរាជនៅដែនសឹម្ពលី មានអគ្គមហេសីព្រះនាមសុវណ្ណមាលា។ ព្រះអង្គមានព្រះទ័យប្រកបដោយ ធម៌ល្អណាស់ ។ ថ្ងៃមួយមានក្សត្រប្រទេសជិតខាងមួយព្រះអង្គ ព្រះនាមភូមោវិលោរាជា មានក្ដីលោភលន់ចង់ពង្រីកអាណាចក្រ ក៏លើករេហ៍ពលមកប្រាថ្នាវាយដណ្ដើមយកទ្រព្យសម្បត្ដិ ក្រុងសឹម្ពលីនេះ ។ ព្រះរាជាដែនសឹម្ពលី ទ្រង់ ជ្រាបហើយក៏នាំព្រះមហេសី ដែលកំពុងមានគត៌ផង ភៀសព្រះអង្គចេញពីព្រះរាជវាំងទៅគង់នៅព្រៃឆ្ងាយ ទុករាជសម្បត្ដិថ្វាយទៅព្រះបាទភូមោវិលោរាជាចុះ ។ 

សេចក្ដីសំរេចដូច្នេះ មកពីព្រះអង្គទ្រង់ឆ្វេងយល់ថា បើទ្រង់គង់នៅ តបតសង្គ្រាម នឹងបណ្ដាលឱ្យស្លាប់អ្នកស្រុកច្រើនអនេកមិនខាន ហេតុនេះទ្រង់ភៀសចេញតែព្រះអង្គឯង និងព្រះរាជពនិតាទៅទុកឱ្យរាស្ដ្រប្រជាសុខសាន្ដត្រាណ ។ ដូច្នេះព្រះបាទភូមោវិលោរាជា ក៏គ្រប់គ្រងរាជសម្បត្ដិលើដែនសឹម្ពលី នេះទៅ ។ ចំណែកព្រះបាទយសកេរ្ដិ៍ និងព្រះអគ្គមហេសី ទ្រង់យាងភៀសព្រះអង្គទៅក្នុងព្រៃត្រង់តំបន់ភ្នំតូចមួយ (គឺភ្នំស្រី វិបុលកេរនេះឯង )។ ប៉ុន្ដែមិនបានសុខសាន្ដត្រាណឡើយ ពពួករេហ៍ពលព្រះបាទភូមោវិលោរាជា គេតាមមកចាប់ព្រះអង្គបាន នៅពេលដែលទ្រង់យាងរកផ្លែឈើ មើមឈើ ធ្វើព្រះស្ងោយ ។ គេនាំយកព្រះអង្គទៅបង្ខាំងទុក ឯក្នុងប្រទេសខ្លាចក្រែងព្រះអង្គទៅបង្កបានបក្សពួក វាយដណ្ដើមយករាជ្យវិញ ពេលនោះព្រះអគ្គមហេសីក៏ទ្រង់នៅ ត្រមោចត្រមង់មួយព្រះអង្គឯង ណាមួយទ្រង់ពរផ្ទៃជិតគ្រប់ខែហើយផង។ មិនយូរប៉ុន្មានព្រះនាងក៏ប្រសូត្រព្រះរាជបុត្រនៅកណ្ដាលព្រៃបានព្រះរាជបុត្រមួយមានព្រះភក្ដ្រស្រស់បស់ ព្រះរូបឆោមសមរម្យ ដូចព្រះបិតា ដោយសារ ព្រះរូបឆោមល្អឆើតនេះ ព្រះនាងក៏ថ្វាយព្រះនាម រាជឱរសនេះថា ស្រីវិបុលកេរ។ ចំណេរតមក ព្រះជន្មប្រមាណ១៥-១៦ឆ្នាំ ព្រះរាជកុមារតែងតែសាកសួររកជារឿយៗរកព្រះបិតា ។

 ព្រះវរាជមាតា ក៏និទានរឿងរបស់ខ្លួនឱ្យព្រះរាជបុត្របានជ្រាបសព្វគ្រប់។ កាលបើទ្រង់ជ្រាបថា វរបិតាទ្រង់គង់ព្រះជន្មនៅឡើយ ហើយកំពង់តែជាប់ក្ដីនៅក្នុងកណ្ដាប់ដៃសត្រូវដូច្នេះ ព្រះរាជកុមារក៏សុំលាព្រះមាតា ទៅតាមរកមួយរំពេច។ ប៉ុន្ដែព្រះនាងទ្រង់ ឃាត់យ៉ាងម៉ឺងមាត់ ព្រោះខ្លាចរាជបុត្រមានគ្រោះថ្នាក់ដល់អាយុជីវិតទៀត ។ ទោះបីព្រះមាតាឃាត់យ៉ាងណា ក៏ព្រះរាជកុមារនៅតែទទូច លុះត្រាតែព្រះមាតាព្រមបើកឱ្យទៅ ដោយប្រគល់នូវព្រះពស្ដ្រ សំរាប់រាជ្យដែលមាន ជាប់មកនិងព្រះអង្គឱ្យទៅ ព្រះរាជបុត្រ ដើម្បីសំរាប់បង្ហាញជាបន្ទាល់ឱ្យស្ដេចបិតាទ្រង់ជឿថា នេះពិតជារាជបុត្រហើយ។ ព្រះនាងផ្ដាំបន្ថែមទៀត ថា “ចូរកូនទៅកុំយូរឱ្យហួសពី៧ថ្ងៃ បើកំណត់៧ថ្ងៃហើយកូនមិនឃើញមកវិញទេ ម្ដាយនឹងបែកទ្រូងស្លាប់មិនខាន” ។ ព្រះរាជកុមារថ្វាយបង្គំលាព្រះមាតារួចស្រេច ក៏ម្នីម្នាតំរង់ទៅដែនពារាណសី ដែលជាទីឃុំឃាំងព្រះបិតាព្រះអង្គ ។

 ជួនជាពេលនោះព្រះបាទភូមោវិលោរាជា ចាត់ឱ្យពេជ្ឈឃាតនាំយកព្រះបាទយសកេរ្ដិ៍ ទៅសំលាប់នៅកណ្ដាលព្រះលាន ឃើញដូចនោះព្រះរាជកុមារស្ទុះចូលទៅជិតពួកពេជ្ឈឃាត ហើយសុំឃាត់ថា “សូមអ្នកលែងព្រះវរបិតានេះចុះ ហើយសំលាប់ខ្ញុំជំនួសវិញ ខ្លួនខ្ញុំជាកូន សូមធានាទទួលទោសទាំងអស់នេះ” ។ ពេជ្ឈឃាតទាំងអស់ ក៏ស្រឡាំងកាំងគ្រប់គ្នា ផ្អាកលែងប្រហារអ្នកទោសនេះសិន ហើយជំនុំគ្នា នាំសេចក្ដីទៅក្រាបទូលបង្គំព្រះរាជា សុំសេចក្ដីអនុញ្ញាតិ តើព្រះអង្គ នឹងឆ្វេងយល់យ៉ាងណា ។ កាលណោះព្រះរាជាក៏ទ្រង់អនុញ្ញាតិឱ្យធ្វើឃាតបុត្រាជំនួសចុះ ។ ពេជ្ឈឃាតក៏ដោះលែង ព្រះបាទយសកេរ្ដិ៍ឱ្យរួចខ្លួនទៅ ហើយដាក់ក្ដីកុមារស្រីវិបុលកេរ្ដិ៍ជំនួសវិញ ប៉ុន្ដែពេលនោះជាការអស្ចារ្យណាស់ ដាវរបស់ ពេជ្ឈឃាតប្រែជាទន់ដូចសំឡី ឥតមានគ្រោះថ្នាក់អ្វីដល់ព្រះអង្គឡើយ ។ 

ដោយសារហេតុចំលែកដូច្នេះ ព្រះបាទភូមោវិលោរាជាទ្រង់យាងចេញទៅទតហេតុអស្ចារ្យនេះ ដោយផ្ទាល់ព្រះនេត្រ តែជាអកុសលដោយអំពើអាក្រក់ ដែលខ្លួនបានប្រព្រឹត្ដិមកពេលនោះ ព្រះធរណីក៏ស្រូបយកព្រះរាជាអធម៌នេះបាត់ទៅ។ ប្រជានុរាស្ដ្រ ព្រមទាំងនាម៉ឺនសព្វមុខ មន្ដ្រីទាំងអស់ កោតស្ញប់ស្ញែងអនុភាពឫទ្ធីបារមី នៃព្រះកុមារស្រីវិបុលកេរ្ដិ៍គ្រប់ៗគ្នា។ ម្ល៉ោះហើយអ្នកស្រុកទាំងអស់ក៏មូលមតិគ្នា ថ្វាយរាជ្យសម្បត្ដិទៅព្រះរាជកុមារ ព្រះអង្គក៏ទ្រង់យល់ព្រមទទទួល ទើបផ្ដើមរៀបចំព្រះរាជពិធីរាជាភិសេក ឡើងក្នុងពេលនោះ។ ប៉ុន្ដែនៅក្នុងរាត្រីស្ងាត់ ព្រះរាជកុមារក្រាបទូលព្រះវរាជបិតា អំពីបណ្ដាំរបស់ព្រះមាតា ដែលទ្រង់ ផ្ដាំថា កុំឱ្យហួស៧ថ្ងៃ ឥឡូវយប់នេះគំរប់ទី៧ហើយ ។

 ព្រះបាទយសកេរ្ដិ៍និងស្រីវិបុលកេរ្ដិ៍ ក៏ទ្រង់យល់ព្រមព្រៀងគ្នា លួចភៀសព្រះអង្គចេញពីវាំង អត់ឱ្យពួកពលមន្ដ្រីដឹងដានឡើយ។ ចេញផុតពីវាំងហើយ ទ្រង់ខំយាងដោយព្រះបាទា យ៉ាងលឿន កាត់ព្រៃឆ្លងវាល ស្រូតកាត់សំដៅទៅកាន់ទី ដែលព្រះនាងសុវណ្ណមាលាគង់នៅ។ ដោយសារផ្លូវលំបាក ហើយមានចំងាយឆ្ងាយផង ព្រះរាជដំណើរនេះត្រូវប្រព្រឹត្ដិ ទៅអស់រយៈ១យប់១ថ្ងៃ ។ ហេតុនេះហើយទំរាំតែទៅដល់ ព្រះនាងដាច់ខ្យល់ផុតហួសទៅហើយ។ ព្រះរាជកុមារ និងព្រះបិតា ទ្រង់រន្ធត់ព្រះទ័យយ៉ាងខ្លាំង ព្រះអង្គក៏រៀបចំបូជាសពព្រះនាងតាមការគួរ តែដោយព្រះកុមារទ្រង់តំរិះថា “ព្រះមាតាសុគតទៅក៏ដោយសារតែព្រះអង្គ ហេតុនេះគួរតែព្រះអង្គរកវិធីណាសំដែងការប្ដូរផ្ដាច់ ឱ្យសមនិងទឹក ព្រះទ័យរបស់ព្រះមាតា ដែលធ្ងន់ខ្លាំងបំផុតមកលើព្រះអង្គ” ។

 ទ្រង់ព្រះតំរិះដូច្នេះ ទ្រង់ក៏តំកល់ព្រះសពមាតាក្នុងមឈូស ហើយលើកមឈូសនេះដាក់លើព្រះឱរ៉ា ដោយព្រះអង្គផ្ទុំ ទ្រមឈូសធ្វើជាថ្ករ។ លុះបូជាព្រះសពនេះទៅ ព្រះអង្គក៏ទ្រង់ក្ស័យព្រះជន្មទៅជាមួយដែរ ។ ឯព្រះបិតាទ្រង់យល់ ដូច្នេះក៏ទ្រង់វិតក្កសោយសោកពន់ប្រមាណ តែព្រះអង្គខំទប់ព្រះចិន្ដា ត្រលប់មកទទួលគ្រប់គ្រងរាជ្យសម្បត្ដិវិញ។ ក្រោយដែលគ្រងរាជ្យហើយ ទ្រង់ក៏ចាត់ចែង ធ្វើប្រាង្គសិលាដើម្បីតំកល់ព្រះបរមអដ្ឋិនៃព្រះអគ្គមហេសី និងព្រះរាជបុត្រ។ ទីដែលដំកល់ព្រះអដ្ឋិនេះហើយ ដែលគេសន្មត់ថា “ភ្នំស្រីវិបុលកេរ្ដិ៍” រហូតមកដល់សព្វថ្ងៃនេះ ។ សេចក្ដីអធិប្បាយមក នេះជារឿងព្រេងដែលអ្នក ស្រុកនិទានតគ្នាពីមាត់មួយទៅមាត់មួយ តែបើតាមពិនិត្យអង្កេតរកហេតុផលវិញ យើងពុំអាចសន្មត់ប្រាកដប្រជាថា ជារឿងត្រូវពិតបានឡើយ ព្រោះធម្មតារឿងនិទានតែងល្អៀង តែងឃ្លៀងឃ្លាតទៅតាមសំដី អ្នកស្រុក តាមជំនឿ អ្នកស្រុកដែលឆ្លងកាត់សតវត្សជាច្រើនមកហើយ។

រឿង៖ ប្រវត្តិ ភូមិស្ដីបិទមាស

 


រឿង៖ ប្រវត្តិ ភូមិស្ដីបិទមាស

នៅក្នុងឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានភូមិមួយ ឈ្មោះភូមិស្ដីបិទមាស តាំងនៅតាមមាត់ស្ទឹង, បានជាមាននាមថា ភូមិស្ដីបិទមាស ដោយមានរឿងព្រេងដំណាលថា ៖

កាលកន្លងជាយូរអង្វែងឆ្នាំមកហើយ មានមេធ្នស់មួយគ្រួ គឺប្ដីប្រពន្ធ និង កូនក្រមុំមួយ មានរូបស្រស់ឆើតឆាយ, សំចតនៅព្រែក ធ្វើនេសាទនៅក្បែរខ្ទមអ្នកតាដើមស្ដី ។ 

ការនេសាទ របស់មេធ្នោះនេះ ចេះតែចម្រើនរៀងរាល់ឆ្នាំ រហូតទាល់តែបានក្លាយទៅជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ ដោយរបរនេសាទរបស់ខ្លួន ។

តំបន់នោះ ជាតំបន់មានមូសច្រើនជាអនេក, ថ្ងៃមួយ នៅពេលទៀបពេលយប់មេធ្នស់ បានជួបជុំនឹងគ្រួសារខ្លួនផង និង កូនឈ្នួលខ្លួនផង ក៏និយាយទៅកាន់កូនឈ្នួលជាពាក្យលេងថា : ក្នុងបណ្ដាអ្នកទាំងអស់គ្នា មានអ្នកណាអាចហ៊ានដេកហាលមូស ១ យប់ទេ ។

 ពេលនោះ មានកូនឈ្នួលកំលោះម្នាក់ ប្រកបដោយរូបឆោម និង ប្រាជ្ញាឈ្លាសវៃ បានឆ្លើយទទួលខ្លួនថា : “ខ្ញុំហ៊ាន” បើខ្ញុំដេកហាលមូស ១ យប់បាន តើលោកដង្ខៅឲ្យអ្វីខ្ញុំ ។

 មេធ្នស់ បែបអន់ចិត្ត ក៏និយាយតបទៅវិញថា : អាចោលម្សៀត ឯងចេះតែអួត គេនិយាយសួរឯណានោះក៏ឯងរ៉ាប់រងដែរ ។ កូនឈ្នួលកំលោះនោះក៏និយាយតបវិញថា : “បើខ្ញុំអួតនោះ សុំឲ្យដង្ខៅភ្នាល់ជាមួយខ្ញុំទៅ ហ៊ានដាក់អ្វីក៏ហ៊ានដែរ” ។

 ដង្ខៅ រឹតតែខឹង និយាយថា “អញដាក់របស់ទ្រព្យដែលអញមានទាំងអស់ អញចុះចេញតែខ្លួនទេ ឲ្យតែឯងហ៊ានឲ្យអញចងឯង ទុកហាលមូសអស់ ១ យប់ទល់ភ្លឺ, ចុះបើឯងពុំហ៊ាន ឬ ទ្រាំមិនបានវិញ តើឯងសុខចិត្តនៅបម្រើអញអស់មួយជីវិតឬ ? 

កូនឈ្នួលឆ្លើយថា ខ្ញុំសុខចិត្តធ្វើ, តែបើដង្ខៅសុខចិត្ត ត្រូវឲ្យកូនក្រមុំដង្ខៅមកខ្ញុំទៀតផង កាលបើខ្ញុំឈ្នះ ។ ដង្ខៅ ថា អញសុខចិត្ត, មិនខ្លាចទេ, បើដូច្នេះ ត្រូវពពួកកម្មករទាំងអស់ ចាប់វាចងភ្លាមឲ្យជាប់នឹងដើមស្ដី ក្រោយខ្ទមអ្នកតានេះចុះ អញសុខចិត្តហើយ, អញចង់ឈ្នះអានេះម្ដង, កម្មករទាំងអស់គ្នាត្រូវធ្វើបន្ទាល់អញផង ។

កូនឈ្នួលនោះ ក៏សុខចិត្តឲ្យគេចងនឹងដើមស្ដី ។ ដល់គេទាំងអស់គ្នា ត្រឡប់មកលំនៅវិញ កូនឈ្នួលកំលោះនោះ ក៏បន់ស្រន់អ្នកតា ដែលនៅទីនោះថា “សូមឲ្យលោកតាជួយខ្ញុំផង ខ្ញុំបានជាជ្រុលភ្នាល់ជាមួយដង្ខៅធ្នស់ទៅហើយ សូមកុំឲ្យមានមូសខាំខ្ញុំឲ្យសោះ សូមឲ្យខ្ញុំបានរស់ជីវិត ហើយឲ្យបានកូនក្រមុំមេធ្នស់ និង មានទ្រព្យសម្បត្តិ, បើបានដូចប្រាថ្នាមែន ខ្ញុំសន្យាថា នឹងទិញមាសមកបិទដើមស្ដីនេះ តាំងពីគល់រហូតដល់ចុង ហើយធ្វើខ្ទមគ្រឿងឈើប្រក់ក្បឿងថ្វាយលោកអ្នកតាទៀតផង” ។

ចំណែកមេធ្នស់ នឹកថា ៖ អាកូនឈ្នួល ដែលវាហ៊ានឲ្យចងវាហាលមូសនេះ មុខជានឹងស្លាប់ដោយមូសខាំ ដោយសោះឈាមមិនខាន ។ តែបើវាទ្រាំមិនបាន វាហៅឲ្យស្រាយពាក់កណ្ដាលអាធ្រាត្រនោះ វាមុខជានៅធ្វើខ្ញុំបម្រើអញអស់មួយជីវិតមិនខាន ។

នៅពេលយប់នោះ អ្នកតាដើមស្ដី លេងបៀចាញ់អ្នកតាឯទៀត យកមូសទៅសងគេអស់, មូសដែលធ្លាប់តែមាន ដូចជាគេបាចអង្កាម ក្លាយទៅជាស្ងាត់ឈឹង ឥតសេសសល់បន្តិចបន្តួចឡើយ ហើយឈ្នួលនេះទៀត ក៏គ្មានមូសខាំបន្តិចសោះដែរ ដោយហេតុតែវាមាននិស្ស័យ ត្រូវជាគូព្រេងជាមួយកូនក្រមុំមេធ្នស់ ហើយត្រូវវាឡើងធ្វើជាអ្នកមានផង ។

លុះភ្លឺឡើង ដង្ខៅធ្នស់ និង កូនឈ្នួលឯទៀតនឹកថា “អាកូនឈ្នួលដែលចងនៅដើមស្ដីនោះ វាស្លាប់ស្រេចទៅហើយ” ក៏បបួលគ្នាដើរទៅមើល ស្រាប់តែឃើញអានោះ សើចដាក់ដង្ខៅ និង កូនឈ្នួលឯទៀតទៅវិញ ។ ពេលនោះ អ្នកឃើញទាំងប៉ុន្មានក៏កោតស្ញប់ស្ញែង ខ្លាចអំណាចកូនឈ្នួលនោះគ្រប់គ្នា ។ 

ដង្ខៅ នឹកអស់សង្ឃឹម និយាយនឹងកូនឈ្នួលឯទៀតថា : កិច្ចសន្យាដែលអញបាននិយាយគ្នាពីល្ងាចនោះ ឥឡូវនេះ ទុកជាកូនឈ្នួលនេះឈ្នះអញហើយ ត្រូវអញលើកទ្រព្យសម្បត្តិ និង កូនក្រមុំអញផ្សំផ្គុំឲ្យវា” ។

ក្នុងថ្ងៃដដែលនោះ មេធ្នស់ ឲ្យកាប់ជ្រូក មាន់ ទា ធ្វើម្ហូបអាហាររៀបការកូនឈ្នួល និង កូនក្រមុំរបស់ខ្លួន រួចប្រគល់ទ្រព្យសម្បត្តិ និង មុខរបរដង្ខៅធ្នស់ ឲ្យកូនប្រុស-ស្រីកាន់កាប់តទៅ ។ ដង្ខៅនោះ ក៏នាំប្រពន្ធចុះចេញទៅនៅលំនៅដើមវិញ ។

ដង្ខៅធ្នស់ថ្មី (ប្ដីប្រពន្ធ) និយាយគ្នាថា : “យើងត្រូវឲ្យគេទិញមាសសន្លឹកមកបិទដើមស្ដី ហើយធ្វើខ្ទមឲ្យអ្នកតា តាមដែលបងបានបន់ស្រន់បួងសួង” ។ លុះធ្វើស្រេចហើយ អ្នកតាទីនោះ ក៏មានឫទ្ធានុភាពពូកែ ហើយមិនត្រឹមតែមេធ្នស់ប៉ុណ្ណោះទេ ដែលគោរព ទោះបីអ្នកស្រុក ឬអ្នកដំណើរនានាតាមដងស្ទឹង ក៏គោរពអ្នកតានោះ យកជាទីពឹងពំនាក់ដែរ ។ 

អ្នកតានោះក៏មានឈ្មោះថា “អ្នកតាដើមស្ដីបិទមាស” តាំងពីត្រឹមនោះមក ។ តែសម័យឥឡូវនេះ ដើមស្ដីនោះ ងាប់បាត់ទៅហើយ, ឯខ្ទម ដែលមេធ្នស់ធ្វើនោះ ក៏ពុកបាក់បែកបាត់ទៅហើយដែរ, នៅសល់តែកន្លែងដើមស្ដី និង ខ្ទមអ្នកតាប្រក់ស្បូវប៉ុណ្ណោះ ។ 

ព្រោះហេតុដូចរៀបរាប់នេះ បានជាភូមិនៅតាមមាត់ស្ទឹង ក្បែរខ្ទមអ្នកតាទាំងអស់ បានជាប់ឈ្មោះថា : “ភូមិដើមស្ដីបិទមាស” ហៅក្លាយមកត្រឹមតែ “ភូមិស្ដីបិទមាស, ជាប់រហូតមកដល់សព្វថ្ងៃនេះឯង ៕ចប់


កែសម្រួលនិងស្រាវជ្រាវពីសៀវ ភៅរឿងព្រេងខ្មែរដោយ÷ដារ៉ា

រឿង:ទន្សាយចង់ស៊ីចេក

 


កាលពីព្រេងនាយមានទន្សាយរត់ពីអណ្តូង ទៅឈប់នៅជិតភូមិ ដែលមានយាយចាស់ម្នាក់ ទូលចេកទៅលក់ ទន្សាយឃើញគិតថា "ឥឡូវអញអស់កំលាំងម្ល៉េះ តើធ្វើម្តេចនឹងបានចេកនោះស៊ី មានតែពុតធ្វើស្លាប់! "

គិតហើយក៏លូនទៅដេកនៅផ្លូវ។ ឯយាយចាស់នោះ ទូលចេកមកដល់ ឃើញទន្សាយគិតថា អុះអញមកលក់ចេកថ្ងៃនេះ ហៅពេញជាមានលាភពន់ពេក អញនឹងយកទន្សាយនេះទៅស្លស៊ី បានម្តង! ថាហើយក៏លើកទន្សាយដាក់ក្នុងល្អីដើរទៅ។ ទន្សាយនោះកាលបើយាយចាស់ដាក់ ទៅលើល្អីចេកហើយក៏បកចេកស៊ី។


លុះយាយចាស់នោះដើរដល់មុខផ្ទះគេ
គេហៅទិញចេកគាត់ ក៏ដាក់កញ្ជើចេកពីលើក្បាលមក ទន្សាយក៏លោតបោលចូលព្រៃបាត់។ មើលទៅចេកនៅសល់តែសំបក យាយចាស់នោះថា ម៉ែ! អាទន្សាយវានៅរស់ទេតើ អញស្មានថាវាងាប់! ចេកក៏អស់ទន្សាយក៏បោលចូលព្រៃទៅ។

ទន្សាយកាលបោលចូលទៅក្នុងព្រៃ ក៏ចុះទៅក្នុងត្រពាំងប្រុងនឹងផឹកទឹក ពេលនោះមានខ្យង ក្នុងត្រពាំងនោះវាឃាត់ថា អាទន្សាយ ឯងម្តេចក៏មកផឹកទឹកអញ ទន្សាយឆ្លើយថា ថ្វីបើ អញផឹកទឹក ទឹកម៉ែឪអាណា? ខ្យងថា អើទឹក ផងអញ! ទន្សាយឆ្លើយថា បើដូច្នោះឯងបោលភ្នាល់គ្នានឹងអញៗ បោលលើគោក ឯងហែលក្នុងទឹក បើឯងហែលលឿនជាអញៗមិនផឹកទឹកត្រពាំងនេះ បើអញ បោលលឿនជាងឯងអញផឹកទឹកត្រពាំងនេះ

ខ្យងក៏ព្រមភ្នាល់ទើបខ្យងវាគិតថា យើងបណ្តាក់គ្នា អោយជុំវិញ មាត់ត្រពាំងនេះ បើទន្សាយវាស្រែកហៅ កុំអោយអ្នកក្រោយឆ្លើយឡើយ អោយតែអ្នក ណាដែលនៅខាងមុខនោះឆ្លើយឡើយ! គិតរួចស្រេចហើយ ក៏ស្រែកប្រាប់ទន្សាយថា បងទន្សាយបោលទៅចុះ! ទន្សាយបោលទៅៗស្រេែកប្រាប់ទៅខ្យង។

បងខ្យងអើយបងខ្យង ដល់ណាហើយ នៅឯនេះ! លឿនឡើងបងទន្សាយ កូក ទន្សាយនិយាយថា ម៉ែ អានេះហែលលឿន ទៅឆ្ងាយណាស់ ទន្សាយបោលទៅមុខហើយហៅទៀត ខ្យងខាងមុខនោះឆ្លើយឡើងទៀត បោលពុំចេះទាន់ឡើយ។ ទន្សាយទទួលចាញ់ប្រាជ្ញាខ្យង ពុំហ៊ានផឹកទឹកត្រពាំង បឹងបួរឯណាឡើយ ផឹកតែទឹកសន្សើមតាំងពីពេលនោះមក។

បងខ្យងអើយបងខ្យង ដល់ណាហើយ នៅឯនេះ! លឿនឡើងបងទន្សាយ កូក ទន្សាយនិយាយថា ម៉ែ អានេះហែលលឿន ទៅឆ្ងាយណាស់ ទន្សាយបោលទៅមុខហើយហៅទៀត ខ្យងខាងមុខនោះឆ្លើយឡើងទៀត បោលពុំចេះទាន់ឡើយ។ ទន្សាយទទួលចាញ់ប្រាជ្ញាខ្យង ពុំហ៊ានផឹកទឹកត្រពាំង បឹងបួរឯណាឡើយ ផឹកតែទឹកសន្សើមតាំងពីពេលនោះមក។

ឯទន្សាយបោលពីនោះទៅចង់ឆ្លងទៅត្រើយម្ខាង តែគ្មានអ្វីសំរាប់ឆ្លង។មានតែក្រពើមួយកំពុងហែលចុះហែលឡើងទន្សាយឃើញហើយគិតថា អញធ្វើដូចម្តេចបានក្រពើ នេះយកអញទៅដាក់ឯត្រើយនាយ? គិតហើយធ្វើជាសួរថា បងក្រពើឯងកើតអីបានជាស្បែកគ្រោតគ្រាតពេញខ្លួន? ក្រពើនោះប្រាប់ទៅវិញថា គេហៅថាកើតស្រែង ឯទន្សាយថា បងចម្លងតែអញទៅដល់ត្រើយនាយចុះ អញធានាមើលអោយជា


ព្រេងខ្មែរ÷រឿង វត្ត​សំពៅ​ប្រាំ

 

វត្ត​សំពៅ​ប្រាំ ឋិត​នៅ​លើ​ខ្ពង់​រាប​នៃ​ភ្នំ​បូក​គោ ដែល​សព្វ​ថ្ងៃ​នេះ រាជការ​បាន​តែង​តាំង​ជា​ទីក្រុង​ទេសចរណ៍​មួយ​យ៉ាង​សំខាន់ សម្រាប់​យក​ខ្យល់​អាកាស​ស្អាត​ស្អំ​នៅ​មាត់​សមុទ្រ ។ ភ្នំនេះ ឋិត​នៅ​ក្នុង​ពួក​ភ្នំ​កំចាយ ពី​ដើម​នៅ​ក្នុង​ឃុំ​កោះ​តូច ស្រុក​កំពត ខេត្ត​កំពត ប៉ុន្តែ​សព្វ​ថ្ងៃ គេ​កាត់​ចេញ​ដោយ​ឡែក ជា​បុរី​មួយ, ដោយ​មាន​ការ​គ្រប់​គ្រង​ពិសេស ដាច់​ចេញ​ពី​ខេត្ត​កំពត ។

សព្វ​ថ្ងៃ ទី​ក្រុង​ថ្មី​នេះ បាន​រៀបចំ​ជា​ថ្មី​ឲ្យ​ទាន់​សម័យ, ឯ​ផ្លូវ​ថ្នល់ ដែល​លូន​ក្រវេច​ក្រវៀន​តាម​ចង្កេះ​ភ្នំ កាត់​ជ្រោះ​ភ្នំ ឡើង​ទៅ​កាន់​ខ្ពង់​បព្វតា​នេះ ក៏​បាន​ក្រាល​ថ្ម​ចាក់​ជ័រ​យ៉ាង​ស្អាត​បាត រថយន្ត​តូច​គ្រប់​ធន់ បើក​បរ​បាន​គ្មាន​លំបាក​ទេ លើក​លែង​តែ​រថយន្ត​ធំ​វែង​ៗ បើក​បរ​ពុំ​បាន​ត្បិត​បត់​បែន​ពុំ​កើត ព្រោះ​ផ្លូវ​នេះ​ក្ងិចក្ងក់​ពេក ។ ផ្លូវ​ឡើង​នេះ មាន​ចម្ងាយ​ចាប់​តាំង​ពី​ត្រង់​បែក​ចេញ​ពី​ផ្លូវ​ជាតិ​លេខ ៣ (ផ្លូវ​កំពត​

ទៅ​វាលរេញ) ទៅ មាន ៣២ គីឡូ ប៉ុន្តែ​ដោយ​ផ្លូវ​បត់​បែន ហើយ​ត្រូវ​ឡើង​ជា​ដរាប​ផង រថយន្ត​បើក​ពុំ​សូវ​បាន​លឿន​ប៉ុន្មាន​ទេ ។ ពី​ដើម​ខ្ពង់​រាប​បូក​គោ ជា​កន្លែង​យក​ខ្យល់​អាកាស សម្រាប់​ជន​ជាតិ​អឺរ៉ុប ដែល​ជា​អាណា​ព្យាបាល​ស្រុក​យើង គឺ​លោក​ហ្វ្រង់ ស្វា-បូដ្វាំង ជា​រ៉េស៊ីដង់សុប៉េរីយើរ នៅ​ប្រទេស​កម្ពុជា បាន​

ចាត់​សាង ហើយ​សម្ពោធ​ជា​ផ្លូវ​ការ កាល​ពី​ឆ្នាំ ១៩២៥ ។ កាល​ពី​សម័យ​កសាង​នោះ ដោយ​ទ្រង់​យល់​ថា បារាំង​រៀបចំ​ធ្វើ​ទី​សំណាក់​អាស្រ័យ យក​ធាតុ​ត្រជាក់​សម្រាប់​ពួក​គេ​ដូច្នោះ ព្រះ​មហា​ក្សត្រ​ខ្មែរ​យើង ក៏​ព្រះ​អង្គ​ទ្រង់​ព្រះ​តម្រិះ​ដល់​ព្រះ​ពុទ្ធ​សាសនា​ភ្លាម​ដែរ គឺ​ព្រះ​អង្គ​ទ្រង់​សាង​អារាម​មួយ ដោយ​មាន​កូន​វិហារ​តូច​មួយ និង ចេតិយ​មួយ​ឡើង​ដែរ ។ សំណង់​វត្ត​នេះ តាំង​នៅ​លើ​ដី​ខ្ពស់​ជា​កំពូល​ភ្នំ ដ៏​មាន​ផែន​ថ្ម​ធំ​ៗ

 នៅ​ពាស​ពេញ ចម្លែក​ជាង​គេ គឺ​ផែន​ថ្ម​ជា​បន្ទះ​ៗ មាន​ទំហំ​បណ្ដោយ ប្រមាណ​ជាង ១០ ម៉ែត្រ និង កម្ពស់​ប្រហែល​ជិត​ដប់​ម៉ែត្រ​ដែរ ។ ទ្រង់​ទ្រាយ​ផែន​ថ្ម​នេះ មាន​ភាព​សំប៉ែត ខ្ពស់​ទ្រ​ទុង​នៅ​ឃើញ​រូប​ភាព​នៃ​ថ្ម​ទាំង ៥ ផែន​នេះ មាន​សណ្ឋាន​ដូច​សំពៅ ៥ កំពុង​បើក​ក្ដោង ហើយ​ការ​កសាង​វត្ត​នេះ ក៏​ត្រូវ​ធ្វើ​នៅ​ជាប់​ផែន​ថ្ម​នេះ​ទៀត, ទើប​អ្នក​ផង​ហៅ​ទី​នេះ​តាម​សន្មត​ថា “វត្ត​សំពៅ​ប្រាំ” ។

កាល​បើ​បាន​ឈ្មោះ​នេះ​ហើយ អ្នក​ផង ក៏​ប្រឌិត​បាន​ជា​រឿង​ព្រេង​មួយ​ឡើង ដែល​ដក​ស្រង់​ពី​រឿង​មាន​ស្រាប់​មក​ហើយ គឺ​រឿង​ព្រះ​ថោង​នាង​នាគ​នោះ​ឯង មាន​ដូច​តទៅ​នេះ ៖ ក្នុង​កាល​កន្លង​យូរ​មក​ហើយ2 កាល​នោះ​មាន​ស្ដេច​ខ្មែរ​យើង​មួយ​អង្គ ព្រះ​នាម​ព្រះ​ថោង ។ រឿង​ដើម នៃ​ក្សត្រ​អង្គ​នេះ គឺ​ព្រះ​អង្គ ជា​ព្រះ​អង្គ​ម្ចាស់​មួយ​ព្រះ​អង្គ មាន​ការ​តូច​ព្រះទ័យ​នឹង​បិតា ដែល​ត្រូវ​ឲ្យ​ព្រះ​អង្គ​គោរព​បូជា​ព្រះ​អនុជ​ពៅ, ម្ល៉ោះ​

ហើយ ទ្រង់​យាង​ចេញ​ពី​ព្រះ​រាជ​វាំង​ជា​មួយ​ស្ម័គ្រ​បក្ស​ពួក ចេញ​ឆ្ងាយ​ពី​រាជ​វាំង​ទៅ​ដល់​ឆ្នេរ​ខ្សាច់​មួយ ដ៏​មាន​ដើម​ធ្លក​មួយ​ដើម ដុះ​នា​កណ្ដាល​វាល​ខ្សាច់​នោះ ។ ព្រះ​អង្គ បញ្ឈប់​ពលរេហ៍​នៅ​ទី​នោះ សម្រាក​ព្រះ​កាយ​នៅ​ក្រោម​ដើម​ធ្លក ។ ពេល​ព្រលឹម​ស្វាង​ឡើង ព្រះ​អង្គ​យាង​មួយ​ព្រះ​អង្គ​ឯង លំហែ​ព្រះ​កាយ​តាម​

មាត់​សមុទ្រ​កាន់​តែ​ឆ្ងាយ​ទៅ​ៗ ស្រាប់​តែ​ឮ​សូរ​សំឡេង​មនុស្ស​អ៊ូអរ ព្រះ​អង្គ​ក៏​យាង​ទៅ​ជិត បាន​ជួប​នឹង​នាង​នាគ ដែល​កំពុង​នាំ​ភីលៀង​មក​កម្សាន្ត​ឆ្នេរ​សមុទ្រ​នេះ ។ ព្រះ​អង្គ​បាន​លួង​លោម​ប្រតិព័ទ្ធ នាង​នាគ​ក៏​ព្រមព្រៀង តែ​សុំ​ឲ្យ​ព្រះ​អង្គ​តោង​កន្ទុយ​នាគ ដើម្បី​ជ្រែក​ទឹក​ទៅ​កាន់​ឋាន​នាគ ថ្វាយ​បង្គំ​ព្រះ​បាទ​ភុជង្គនាគ ជា​ព្រះ​វរ​បិតា ។ លុះ​ព្រះ​អង្គ តាម​ព្រះ​នាង​ទៅ​ដល់​ឋាន​នាគ អស់​រយៈ​ពេល​ប្រាំ​ពីរ​ថ្ងៃ ក៏​សុំ​លា​ព្រះ​បិតា​ក្មេក នាំ​មហេសី​វិល​មក​ឋាន​មនុស្ស​វិញ ។ កាល​នោះ ព្រះ​បាទ​ភុជង្គនាគ ក៏​បាន​រៀបចំ​ប្រដាប់​ប្រដា ជា​ទ្រព្យ​មាន​តម្លៃ​ចំនួន​ប្រាំ​សំពៅ ដើម្បី​ដង្ហែ​ព្រះ​រាជ​បុត្រ មក​គ្រប់​គ្រង​រាជ្យ​នៅ​មនុស្ស​លោក ។ សំពៅ​ទាំង​ប្រាំ​នេះ បើក​ក្ដោង​សំដៅ​ដល់​មាត់​សមុទ្រ ជាយ​ដែន​ប្រទេស​ហើយ ក៏​ចូល​ចត​

តម្រៀប​គ្នា រើ​ប្រដាប់​ប្រដា​ចេញ​ពី​សំពៅ ហើយ​ដឹក​ជញ្ជូន​យក​ទៅ រក​ទី​ណា​មួយ​មាន​ដី​ទួល​ខ្ពស់ រៀបចំ​កសាង​ជា​ទីក្រុង​ឡើង ។ ឯ​សំពៅ​ទាំង ៥ នោះ ក៏​បញ្ឈរ​ទុក​សម្រាប់​ព្រះ​អង្គ​មាន​ដំណើរ​ទៅ​ណា​មក​ណា ទ្រង់​គង់​ក្រសាល​តាម​ព្រះ​ចិន្ដា ។ ពលរេហ៍​ទាំង ៥០០ នាក់ ក៏​ដង្ហែ​ព្រះ​ថោង និង នាង​នាគ ទៅ​ចាប់​ស្ថាបនា​ទីក្រុង រាជ​និវេសន៍​ទាំង​អស់​គ្នា​ទៅ នៅ​សល់​តែ​សំបក​សំពៅ ។ លុះ​អស់​កាល​ជា​យូរ​លង់​មក​ហើយ ឆ្នេរ​សមុទ្រ ក៏​ចេះ​តែ​ស្រុត​ស្រក​ឆ្ងាយ​ទៅ​ៗ, ដី​ក៏​កាន់​តែ​ដុះ​ខ្ពស់​ឡើង​ៗ, សំពៅ​ទាំង ៥ នោះ​ក៏​កឿង​ជាប់​នឹង​ច្រាំង ហើយ​យូរ​ៗ ទៅ ក៏​រឹង​ទៅ​ជា​ថ្ម​លិច​បាត់​តួ​សំពៅ​ទៅ​ក្នុង​ដី នៅ​សល់​តែ​ក្ដោង​ទាំង ៥ ដែល​គេ​ឃើញ​សព្វ​ថ្ងៃ​នេះ ។

នេះ​ហើយ ជា​រឿង​ព្រេង ដែល​អ្នក​ស្រុក​ប្រឌិត​ភ្ជាប់​នឹង​ស្ថាន​ភាព​វត្ត​នៅ​លើ​ភ្នំ​បូក​គោ ។ ប៉ុន្តែ​បើ​តាម​ការ​ស្រាវ​ជ្រាវ​វិញ វត្ត​នេះ ពុំ​មែន​ជា​វត្ត​បុរាណ​ណាស់​ណា​ទេ គឺ​ជា​វត្ត​ថ្មី​មួយ ដែល​ព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះស៊ីសុវត្ថិ-មុនីវង្ស ព្រះ​ចៅ​ប្រទេស​កម្ពុជា ទ្រង់​កសាង​ឡើង កាល​ពី គ.ស. ១៩២៤ គឺ​នៅ​ពេល​ដែល​រាជការ​អាណា​ព្យាបាល​បារាំង គេ​ស្ថាបនា ទី​តំបន់​បូក​គោ ធ្វើ​ជា​ទី​លំហែ សម្រាក​យក​ខ្យល់​ត្រជាក់ តាម​ធាតុ​អាកាស​ស្រុក​អឺរ៉ុប ។ កាល​នោះ រាជការ​បារាំង គេ​បាន​ថ្វាយ​ចំពោះ​ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត នូវ​ទី​កន្លែង

​មួយ សម្រាប់​ព្រះ​អង្គ​ស្ថាបនា​ជា​ព្រះ​រាជ​ដំណាក់​មួយ​នៅ​បូក​គោ​នោះ ដូច្នេះ​ហើយ ព្រះ​អង្គ​ក៏​ផ្ដួច​ផ្ដើម​ព្រះ​ទ័យ កសាង​ជា​វត្ត​មួយ​នេះ​ឡើង ដោយ​ជ្រើស​រើស​យក​ទី​ទួល ដែល​នៅ​ជាប់​នឹង​ផែន​ថ្ម ៥ សន្លឹក​ធំ​ៗ នោះ សង់​ជា​ព្រះ​វិហារ​មួយ​តូច តែ​ស្អាត​ស្អំ និង ចេតិយ​តូច​មួយ​ទៀត នៅ​ពី​មុខ​ព្រះ​វិហារ​នេះ ហើយ​សន្មត​យក​នាមាភិធេយ្យ​ថា “វត្ត​សំពៅ​ប្រាំ” គឺ​យក​តាម​លំនាំ ទី​កន្លែង​លើ​ទួល​នោះ ដែល​មាន​សន្លឹក​ផែន​ថ្ម​ធំ​ៗ ដូច​ជា​ក្ដោង​សំពៅ​ប្រាំ​ផ្ទាំង ឋិត​នៅ​ត្រង់​នោះ​ស្រាប់ ។ សព្វ​ថ្ងៃ បូក​គោ ជា​ទី​មនោរម្យ​មួយ​សម្រាប់​ទេសចរណ៍​ធ្វើ​ដំណើរ​ទៅ​លំហែ សម្រាក​កាយ នៅ​គ្រប់​ពេល​ដែល​ឈប់​សម្រាក, ម្ល៉ោះ​ហើយ វត្ត​សំពៅ​ប្រាំ ក៏​ទៅ​ជា​រមណីយដ្ឋាន​មួយ ដែល​គេ​ស្គាល់​ច្រើន​ដែរ ៕ចប់

កែសម្រួលនិងស្រាវជ្រាវពីសៀវ ភៅរឿងព្រេងខ្មែរដោយ÷ចៅតាជេត