រមណីដ្ឋានភ្នំឈើកាច់បាភ្នំ ខេត្តព្រៃវែង ~ ប្រមូលផ្តុំរឿងព្រេងនិទានខ្មែរភាគ១

Thursday, September 15, 2022

រមណីដ្ឋានភ្នំឈើកាច់បាភ្នំ ខេត្តព្រៃវែង


រមណីដ្ឋានភ្នំឈើកាច់បាភ្នំ ខេត្តព្រៃវែង

ខេត្តព្រៃវែង ៖ ភ្នំ​ឈើឈើកាច់ជា​តំបន់​រមណីយដ្ឋាន​ធម្មជាតិ​ដ៏​ស្រស់​តត្រកាលមួយមិនអាច​បំភ្លេច​បាន​ ។

 បើលោក​អ្នក​ឈាន​ជើង​ជាន់​ទឹក​ដី​ខេត្ត​ព្រៃវែង​នោះ​នឹងសួរថាតើភ្នំឈើកាច់ស្ថិតនៅត្រង់ណា។ ​ការពិតភ្នំឈើកាច់ជារមណីយ​ដ្ឋាន​ធម្មជាតិ​​ដែល​បង្កប់​ដោយ​ប្រវត្តិ​សាស្ត្រ​កំណើត​កម្ពុជាមួយ។ 

វាជា​កន្លែង​ដែល​មាន​ជាប់​ពាក់​ព័ន្ធ​ទី​កំណើត​ប្រទេស​កម្ពុជា​ដំបូង ។

ដើម្បីចង់​រក្សា​ឈ្មោះ​ប្រវត្តិសាស្ត្រ​កុំ​ឲ្យ​សាប​សូន្យ​នោះ ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​រួម នឹង​មន្ទីរ​វប្បធម៌​ស្រុក​ខេត្ត​ ពេល​សង្កេត​ឃើញ​ថា ភ្នំឈើកាច់ ស្ស្ថិតនៅស្រុកបាភ្នំ មាន​ភ្នំ ​និង​មាន​ដើម​ឈើ​ត្រឈឹង​ត្រឈៃ​គួរ​ជា​ទីចាប់​អារម្មណ៍​របស់​ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ ក៏​សម្រេច​បង្កើត​តំបន់​ភ្នំ​ឈើកាច់​ ជា​រមណីយដ្ឋាន​មួយ ដោយ​ដាក់​ឈ្មោះ​ថា «នគរភ្នំ»​។

 រមណីយដ្ឋាន​នគរភ្នំ ស្ថិត​នៅ​ក្នុង​ឃុំ​ឈើ​កាច់​ ស្រុក​បាភ្នំ​ ខេត្ត​ព្រៃវែង​ ដែល​មាន​ ចម្ងាយ​ប្រមាណ​ជា​៧៨​គីឡូម៉ែត្រ ​ខាង​កើត​រាជធានី​ភ្នំពេញ​ និង​មាន​ចម្ងាយ​​ប្រមាណ​៤៥​គី​ឡូ​ម៉ែត្រខាង​ ត្បូង​ ខេត្ត​ព្រៃវែង​។

​ បាភ្នំ​គឺ​ជា​កន្លែង​មួយ​ជា​ទីរមនា ​ព្រោះ​មាន​ទេស​ភាព​ស្រស់​ត្រកាល​ ជា​មួយ​នឹង​ខ្យល់​ត្រជាក់​បក់​មក​ល្ហៀក​ៗ ​បរបោស​អង្អែល​អស់​កាយ​ភ្ញៀវ​ទេសចរ ដែល​បានទៅ​កម្សាន្ត​នៅ​ទី​នោះ​ឱ្យលង់​លក់​ដោយ​មិន​ដឹង​ខ្លួន​។

 ​លោក​អាចារ្យ​ ប៊ុត​ ប៊ុនជា ​ដែល​ជា​ប្រធាន គណៈកម្មការ​ប្រចាំ​នៅតំបន់​រមណីយដ្ឋាន​ នគរភ្នំ​ បាន​ឲ្យ​ដឹង​ស្រប​គ្នា​នឹង​ឯក​សារ​ប្រវត្តិសាស្ត្រ​ថា រមណីយដ្ឋាន​បាភ្នំ នេះ​ ជាប់​ពាក់​ព័ន្ធ​ទៅ​នឹង​ប្រវត្តិ​សាស្រ្ត​ខ្មែរ​សម័យ​នគរភ្នំ​។

 លោក​តា ប៊ុនជា​ បន្តថា ​នៅ​ទឹក​ដី​បាភ្នំ​ឬភ្នំ​ឈើកាច់​នេះ​ គឺជា​អតីត​រាជធានី​ខ្មែរ​ដំបូង​គេ​បង្អស់ មាន​ឈ្មោះ​ថា«នគរភ្នំ​ ឬ​នគរហ៊្វូណន »ដែល​កសាង​ឡើង​នៅ​ក្នុង​រជ្ជកាល​ព្រះ​បាទ ​ហ៊ុន ទៀន​ នៅ​ក្នុង​សតវត្សរ៍​ទី១​។

 យោង​តាម​ឯក​សារ​ប្រវត្តិសាស្ត្រ​បាន​ឲ្យ​ដឹង​ថា នៅ​សម័យ​ហ៊្វូណន​មាន​កំពង់ផែ​ដ៏​ធំ​មួយ​មាន​ឈ្មោះ​ថា អូរកែវ ដែល​បច្ចុប្បន្ន​ស្ថិត​នៅ​វៀតណាម​ភាគ​ខាង​ត្បូង។ 

ហេតុ​ដូច​នេះ​ហើយ​បាន​ជា​មាន​មតិ​ខ្លះ​ចាត់​ទុក​ថា អូរកែវ នេះ​ជា​រាជធានី​ដើម​បង្អស់​របស់​ហ៊្វូណន។
 
រីឯ​ឯក​សារ​ខ្លះ​និយាយ​ថា រាជធានី​របស់​ហ៊្វូណន គឺ​មាន​ឈ្មោះ​ថា វ័យ​ធបុរៈ (មាន​ន័យ​ថា បុរី​នៃ​អ្នក​ទាក់​សត្វ​ដំរី) នៅ​ជិត​ភ្នំ ខេត្ត​ព្រៃវែង​សព្វ​ថ្ងៃ។

 រមណីយដ្ឋាន​នគរភ្នំ​នេះ ថ្វី​បើ​ភូមិ​សាស្រ្ត​នេះ​មិន​ស្ថិត​នៅ​លើ​ទឹក​នៃ​ខេត្ត​ដែល​គួរ​ជាទី​ ទាក់​ទាញ​ភ្ញៀវ​ទេសចរ​អន្ត​រ​ជាតិ​ក៏​ដោយ​ ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​ចុង ក្រោយគេ សម្គាល់​ឃើញ​ថា នៅ​រៀង​រាល់​ខែមាន​ភ្ញៀវ​បរទេស​មក​ទស្សនា​មិន​ដែល​ដាច់​ទេ​។

 ជា​មួយនេះវាជារាជធានី​ទី១​នៃ​ការ​កកើត​នគរ​ខ្មែរ និង​ជា​ទឹក​ដី​កំណើត​នេន​ទុំតួ​អង្គ​កម្សត​​់ក្នុង​រឿង​ទុំទាវ​ ដ៏​ល្បី​ក្នុង​អក្សរសិល្ប៍​ខ្មែរ​នោះ​ ទើប​ភ្ញៀវ​អន្តរជាតិ​គេ​ស្វែង​មក​ទស្សនា។​ 

ដោយ​ឡែក​ភ្ញៀវ​ដែល​មក​ទស្សនា​ច្រើន​ជា​ភ្ញៀវ​ជាតិ​ ​ពួកគេ​មក​ទីនេះ​ដើម្បី​បួង​សួង​សូម​សេចក្តី​សុខ​ ព្រោះ​គេមាន​ជំនឿ​ទៅ​លើ​បារមី​ លោក​យាយ​មេសរ ដែល​គេ​ហៅ អ្នក​តាមេ​សរ​នោះ​។

 បើគេសង្កតពីចម្ងាយនៅ​ក្នុង​បរិវេណរ​មណីយ​ដ្ឋាន​នគរ​ភ្នំ​នេះ​ មាន​ភ្នំ​ចំនួន​៤​នៅ​ជាប់​គ្នា​មាន ​ភ្នំ​ល្អាង​ ភ្នំធំ​ ភ្នំបញ្ជរ ​និង​ភ្នំ​សំពៅ​ ហើយ​នៅ​ភ្នំ​នីមួយៗ​សុទ្ធ​តែ​មានកន្លែង​ទស្សនីយភាព​ដ៏​ទាក់​ទាញធ្វើឲ្យភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិតែងទៅកម្សាន្តយ៉ាងជក់ចិត្តជាហូរហែ៕



0 Comments:

Post a Comment