បឹងយក្សឡោមជារមណីដ្ឋានធម្មជាតិគួរអោយចាប់អារម្មណ៍ បំផុត ស្តិននៅ លើតំបន់ ខ្ពង់រាបនៃ ខេត្តរតនគីរី ។ បឹង នេះមា នអង្កត់ផ្ចិត ១គីឡូម៉ែត្រ នឹងជំរៅ ៧០ ម៉ែត្រ វាកើតឡើយ ដោយបន្ទុះ ភ្នំភ្លើងចាស់ ជាច្រើន សតវត្ស មកហើយ ។
បច្ចុប្បន្ន នេះវាមាន ភាពស្ងប់ស្ងាត់ នៅកណ្តាល ទ្រួងព្រៃ ប្រៀបបាន ដូចចាឋាន សុខដុមរមនា សម្រាប់ពពូក សត្វ និងទេសរច ទាំងឡាយ ដែលស្វែង រកភាព ស្ងប់ស្ងាត់ ឬ ក៏និយម រករម្មណីដ្ឋាន ទេសចរណ៍ថ្មីៗ បំផុត ។ បឹងនេះប្រៀបបាន ដូចជាដែកឆក់ សម្រាប់ ស្រូបទាញ់អង្រួន បេះដូង ទេសរចអោយ ចាប់អារម្មណ៍ កាន់តែខ្លាំង ដោយខានពុំបាន ខណៈពេល ដែលពូកគេ បានដើរកម្សាន្ត ដល់ខេត្តរតនគីរី នោះ។
ទឹកបឹងដែល ជានិច្ចកាល ត្រជាក់ស្រេង ថ្លាឈ្វេង បានឆ្លុះពណ៌ ជាមួយព្រៃ ខៀវស្រងាត់ នៅព័ទ្ធជុំវិញ មាត់បឹងនោះ ដែលអម ដោយសម្លេង បក្សា បក្សីស្រែកយំ យ៉ាងគ្រលូច ។ បឹងយក្សឡោម បានក្លាយ ទៅ ជាគោលដៅ សម្រាប់ទេសចរ មុជទឹកហែល កម្សាន្តអារម្មណ៍ និងដើកម្សាន្ត ឬ ជិះកង់ ឬជិះរទេះ ទស្សនា កម្សាន្តនូវទេស ភាពស្រស់ ត្រកាលព័ទ្ធ ជុំវិញមាត់ បឹង ដែលពេល ខ្លះអាចអោយ គេ ពើបប្រទះ សត្វបក្សា បក្សី ឬសត្វម្រឹគីម្រឹគាផ្សេងទៀត ។
ជនជាតិភាគ តិចនៅតាមតំប ន់នោះសង់ ផ្ទះតាម ម្លប់ព្រៃនៃខ្ពង់រាបក្បែរៗ មាត់បឹងនេះ គេជឿងថា ទឹកបឹង នេះមានព្រលឹង វិញ្ញាណ ហើយពូកគេ ទាំងអស់គ្នា តែងតែគោរ ពបូជា និងធ្វើការ បន់ស្រន់ ប្រថ្នា សុំវត្តុសក្តិសិទ្ធិ ការពូកគេ នឹងទឹកដីបុព្វ បុរសខ្លួន អោយនៅគ ង់វង្សជានិច្ច ។ ប្រជានខ្លះបាន ផ្តល់ជុន ដល់ទេសចរ ជាតិ និងអន្តជាតិ នូវការលក់ វត្តុអនុស្សវរីយ៍ និងផលិតផល សិប្បកម្ម កសិកម្ម ជាច្រើប មុក ដែលផលិត ដោយជនជាតិ ភាគតិចនៅមូល ដ្ឋានក្បែនោះ ។
បឹងយក្សឡោមជាបឹងធម្មជាតិមួយស្អាតអស្ចារ្យ មានទីតាំងស្ថិតនៅ សង្កាត់បានលុង ក្រុងបានលុង ចំងាយ ៥ គីឡូម៉ែត្រ ពីក្រុងបានលុង ។ មានរឿងព្រេង មួយចំនូនទាក់ទង នឹងបឹងយក្ស ឡោមនេះ ហើយរឿង នោះត្រូវបាន និទានតៗ គ្នាដោយ ប្រជាជន នៅមូលដ្នាន ។
រឿងរាវនេះមានសេចក្តីដូចតទៅ៖
ស្ដេចយក្សសង្ស័យថាបុត្រីរបស់ខ្លួនប្រហែលជាស្ថិននៅក្នុងព្រៃ ដូច្នេះស្ដេចយក្សក៏ប្រើប្រាស់កម្លាំងដ៏ខ្លាំងក្លារបស់ខ្លួនដើម្បី ធ្វើអោយប្រាកដនៅជុំវិញព្រៃ។ ភ្លាមនោះ ស្ដេចយក្សបញ្ជាកងទាហានទាំងអស់អោយដកដើមឈើចេញទាំងអស់និងជីកដី ជុំវិញនោះអោយបានជ្រៅដើម្បីស្វែងរកបុត្រីដ៏មានតម្លៃរបស់ខ្លួន។
ពួកទាហានយក្សបានជីកដោយប្រើកម្លាំងប៉ុន្តែទាហានទាំងនោះអស់កម្លាំង និងមិនអាចធ្វើការទៀតបាន។ ចុងក្រោយ ស្ដេចយក្សបញ្ជាដោយស្ទាក់ស្ទើរទៅទាហានទាំងអស់អោយវិលត្រឡប់ទៅនគរ វិញ។
ការជីកដោយកងទ័ពរបស់ស្ដេចយក្ស បូករួមទាំងការដកឫសដើមឈើ ដោយសារតែមិនអាចប្រឹងប្រែងស្វែងរកបុត្រីខ្លួន យក្សក៏បន្សល់ទុកនូវបឹងយ៉ាងជ្រៅនៅតំបន់រតនគិរី។
ហេតុនេះហើយបានជាប្រជាជនក្នុងតំបន់ហៅកន្លែងនេះថា “បឹងយក្សឡោម”។
ប៉ុន្តែមានភាពខុសគ្នាតិចតួចពីអ្វីដែលបាន និទានកន្លងទៅ។ រឿងនេះអះអាងថា មានមេទ័ពយក្សមួយរូបដែលព្យាយាមចាប់បុត្រីស្ដេចយក្ស និងបំបែកនាងពីសង្សាររបស់នាង។ នៅពេលកងទាហានរបស់មេទ័ពនោះឡោមព័ទ្ធជុំវិញភ្នំដែលពួកគេកំពុង លាក់ខ្លួន គូស្នេហ៍មួយគូនេះគិតថាមិនមានផ្លូវគេចខ្លួនឡើយ។
ដោយសារតែស្នេហ៍ពិតរបស់ពួកគេ ពួកគេទាំងពីអ្នកក៏សូមបួងសួងអោយលិចបាត់ចូលទៅក្នុងដី។ ពួកគេទាំងពីរនាក់ចាប់ផ្ដើមបួងសួងដល់ថាមពលព្រលឹង ព្រះឥសី និងគ្រប់ព្រះទាំងអស់ “ជាមួយថាមពលទិព្វដ៏គួរអោយគោរពការពារតំបន់នេះជានិច្ចកាលនោះ យើងសូមបូជាជីវិតរបស់យើង សូមអោយលិចចុះទៅក្រោមដី”។
ភ្លាមនោះ តំបន់ភ្នំក៏លិចចូលទៅក្នុងដីបូករួមទាំងបុត្រីរបស់ស្ដេចយក្ស និងសង្សារ។ ហេតុនេះហើយបានជាកំពូលភ្នំក្លាយជាបឹងដ៏ជ្រៅ និងជាហេតុផលដែលប្រជាជនក្នុងតំបន់ហៅបឹងនេះថា “យក្សឡោម”។
មានរឿងនិទាទប្រជាប្រិយមួយទៀតបានអះអាងថា ប្រភពដើមនៃពាក្ស “យក្សឡោម” គឺពិតជាខុសគ្នាទាំងស្រុង ហើយប្រហែលជាអាចជឿជាក់បានជាង។ ពាក្សដែលហៅថា “យក្ស” ក្នុងភាសារបស់ជនជាតិភាគតិចបុរាណដែលរស់នៅទីនោះមានន័យថាជា “ម្ចាស់ ឬមេភូមិ”។
ពាក្យ “ឡោម” ជាឈ្មោះរបស់អ្នកដែលជាអតីតមេភូមិនៅតំបន់នោះ។ ដូច្នេះហើយក៏មានពាក្យ “យក្សឡោម” ជាការគោរព និងការចងចាំនៃធម្មជាតិដែលជាទីសក្ការៈនិងព្រលឹង នៃអ្នកដឹងនាំសម័យបុរាណដែលត្រូវបានប្រើដើម្បីគ្រប់គ្រងប្រជាជន ជនជាតិភាគតិចក្នុងតំបន់ក្នុងសុភមង្គល និងភាពសុខុដុមរមនាកាលពីអតីតកាលដ៏យូរ។
0 Comments:
Post a Comment