ចំណែកព្រះរាម ព្រះលក្ស្មណ៍ ក្រោយពេលដែលបាញ់ប្រើសមាសរួចក៏ធ្វើដំណើរមករកនាងសីតាវិញ។ លុះរកមិនឃើញក៏យំសោកបោកខ្លួនហើយធ្វើដំណើរទៅជួបជតាយុ ដែលបានប្រាប់ដំណើររឿងកក្រុងរាពណ៍ឆក់យកនាងសីតា។ ព្រះរាមបានជួបសត្វកុកទៀត កុកបានប្រាប់ដំណឹងនាងសីតាដល់ព្រះរាមដែរ ប៉ុន្តែត្រូវព្រះលក្ស្មណ៍តិះដៀលកុក កុកក៏តិះដៀលវិញ។ ព្រះរាមខ្លាចពាក្យដំនៀលរបស់កុកនេះលេចលឺវែងឆ្ងាយទៅទៀតក៏លើកធ្នូសរបម្រុងសម្លាប់កុក តែកុកសុំទោសហើយធានាជួយច្បាំងព្រះអង្គយកនាងសីតាមកវិញ។ នៅតាមផ្លូវព្រះរាមជួបនឹងយក្សកុម្ភ័ណ ដែលមានបំណងចង់សម្លាប់ព្រះអង្គ តែត្រូវព្រះរាមថ្លែងសរសម្លាប់ចោលទៅ។
នៅក្នុងព្រៃហេមពាន្តមានស្តេចក្របីមួយឈ្មោះ មហិង្សរាជ បានសម្លាប់ក្របីឈ្មោលទាំងអស់ហើយប្រមូលក្របីញីធ្វើជាប្រពន្ធ។ សូម្បីតែកូនខ្លួនដែលកើតមកឈ្មោលក៏វាសម្លាប់ចោលដែរ។ មានមេក្របីមួយឈ្មោះសុន្តគិរីបានកើតកូនឈ្មោលមួយឈ្មោះទូភី ហើយមានបំណងចង់រក្សាកូនក៏ភៀសខ្លួនទៅសម្ងំក្នុងព្រៃ។ នាងសុន្តគិរីបានទូន្មានកូនឲ្យខំហាត់រៀនឲ្យបានខ្លាំងក្លាមុនទៅជួបឪពុក។ ការប្រឹងប្រែងរបស់ទូភីបានសម្រេចដោយមានកម្លាំងរហូតដល់វ៍ធដើមឈើធំៗរលំខ្ទេចខ្ទីអស់
ហើយក៏ទៅអង្វរឪពុកឲ្យទទួលស្គាល់ខ្លួនជាកូន។ ប៉ុន្តែមហិង្សរាជមិនយល់ព្រម ហើយការប្រយុទ្ធរវាងឪពុកនឹងកូនក៏ចាប់ផ្តើម។ ទីបំផុតទូភីសម្លាប់ឪពុកខ្លួន ហើយបន្តសកម្មភាពរបស់ឪពុកតទៅទៀត។
តាំងពីពេលនោះមកទូភីតែងដើររករឿងគេឯងដូចជារករឿងឥសីបញ្ចលិង្គ នាងទេពធីតារក្សាព្រៃហេមពាន្ត។ ទីបំផុតទៅរករឿងពាលី ជាស្តេចស្វាសោយរាជ្យនៅខាស់ខិនបុរី។ ការប្រយុទ្ធរវាងទូភី និងពាលីប្រព្រឹត្តទៅរយៈពេល៧យប់ ៧ថ្ងៃនៅកណ្តាលវាលមិនចាញ់មិនឈ្នះ។ ពាលីក៏នាំទូភីទៅប្រយុទ្ធក្នុងគុហាមួយហើយបញ្ជាឲ្យសុគ្រីព ជាប្អូនយកថ្មសន្ធប់មាត់រូងបើកាលណាឃើញឈាមក្រហមដែលជាឈាមរបស់ខ្លួនហូរចេញមក។ ពាលីសម្លាប់ទូភីបាន តែទេវតាបានបាចផ្កាអបអរច្រើនពេក ឈាមខ្មៅរបស់ទូភីប្រើជាក្រហមដូចឈាមពាលី។ សុគ្រីពឃើញឈាមក្រហម នឹកស្មានថាជាឈាមរបស់បងខ្លួន ក៏យកថ្មសន្ធប់មាត់រូងនោះទៅ។ ពាលីកាត់ក្បាលទូភីចោលទម្លាយថ្មសន្ធប់មាត់រូងនោះ ហើយធ្វើដំណើរមកកាន់នគរវិញទាំងកំហឹងឆាបឆេះ។ ទោះបីសុគ្រីពពន្យល់ការពិតយ៉ាងណាក៏ពាលីនៅតែ
មិនជឿដែរហើយបានទះក្បាលសុគ្រីពនៅមុខមន្ត្រីទាំងឡាយ។ សុគ្រីពឈឺចិត្តពេកក៏ហោះគេចខ្លួនចេញ ពាលីដេញតាមរហូតមកដល់ភ្នំមតង្គបពិត។ ពាលីមិនអាចចូលភ្នំនេះតាមសុគ្រីពបានឡើយ ព្រោះបានធ្វើឲ្យឈាមរបស់ទូភីហូរកាត់អាស្រមឥសីមតង្គ ជាហេតុនាំឲ្យឥសីខឹងដាក់បណ្តាសារឲ្យគេស្លាប់ បើសិនជាគេហ៊ានចូលភ្នំនេះ។ សុគ្រីពឈឺចិត្តគិតតែយំទាល់តែទឹកភ្នែកក្លាយជាជ្រោះ អាចម៍ភ្នែកគរជាភ្នំគ្របខ្លួនជិត។ ពេលនោះមានតែក្មួយម្នាក់ឈ្មោះ ហនុមាន ទេដែលនៅជួយរក្សា។
ពេលធ្វើដំណើររកនាងសីតា ព្រះរាម ព្រះលក្ស្មណ៍បានទៅសម្រាកនៅក្រោមដើមស្វាយមួយ។ ព្រះរាមផ្ទុំនៅក្រោមដើមស្វាយមួយ។ ព្រះរាមផ្ទុំកើយភ្លៅព្រះលក្ស្មណ៍។ ពេលនោះព្រះអាទិត្យនៅហ្នឹងថ្កល់ដោយសារបារមីព្រះរាម។ សុគ្រីពឃើញហេតុចម្លែក ក៏ប្រើហនុមានឲ្យតាមរកអ្នកមានបុណ្យ។ ហនុមានឡើងលើដើមស្វាយឃើញរូបកងចក្រនៅលើបាតដៃព្រះរាម ក៏សម្គាល់ថាជាអ្នកមានបុណ្យ។ ហនុមានបេះស្លឹកស្វាយទម្លាក់ចុះមកស្លុតីព្រះរាម (សរសើរ ឬលើកទឹកចិត្ត)។ ព្រះលក្ស្មណ៍ខ្លាចភ្ញាក់ព្រះរាម
ក៏ទាញធ្នូរបស់ព្រះរាមបម្រុងបាញ់ នាំឲ្យព្រះរាមភ្ញាក់។ ហនុមានចុះមកថ្វាយបង្គំសុំធ្វើជាសេនា ព្រះរាមព្រោះព្រះរាមអាចមើលឃើញកុណ្ឌលខ្លួនឃើញ។ ហនុមានបានស្នើឲ្យព្រះរាមជួយដោះស្រាយរឿងពាលី និងសុគ្រីព។ ក្រោយមកព្រះរាម និងសុគ្រីពបានចងស្ពានមេត្រីនឹងគ្នាដោយសន្យាថានឹងជួយគ្នាទៅវិញទៅមក។ សុគ្រីពបានស្នើឲ្យព្រះរាមល្បងឫទ្ធានុភាពមើលមុននឹងចេញច្បាំងជាមួយពាលី។ព្រះរាមបានបាញ់សរអគ្គីវាសរំលាយសពទូភីជាផេះ រួចថ្លែងសរភិរុណវាសរំលត់ភ្លើងហើយថ្លែងស
រពាយុវាសប្រមូលធាតុសេសសល់ទៅចោលក្នុងមហាសាគរ។ បន្ទាប់មកទៀតព្រះរាមបានយកសរព្រហ្មាសកំទេចដើមសត្តបាសដែលដុះនៅលើខ្នងនាគតាំងពីកំណើតផែនដី។ សុគ្រីពញាប់ញ័រខ្លាចសុំព្រះរាមយាងទៅខាន់ខិនបុរីដើម្បីប្រហារពាលី។ ព្រះរាមបាញ់ពាលីលើកទី១មិនបានសម្រេចព្រោះច្រឡំគ្នា។ ព្រះរាមបញ្ជាឲ្យព្រះលក្ស្មណ៍យកកម្រងផ្កាឲ្យសុគ្រីពពាក់ ហើយព្រះរាមបាញ់ពាលីបាន ប៉ុន្តែមុននឹងស្លាប់ ពាលីបានតិះដៀលព្រះរាមជាច្រើន។ ព្រះរាមឲ្យពាលីសុំជីវិត តែពាលីក្លាហានពុំព្រមចុះញ៉ម ទើបសរនៅតែស្ទុះទម្លុះរាងកាយស្លាប់ទៅ។ នាងទេពីតារាជាមហេសីពាលី បានចេញមកយំសោកលើសពពាលីលុះត្រាតែក្តៅក្រហាយដល់ព្រះឥន្ទ្រៗក៏ឲ្យព្រលឹងរបស់ពាលីមកចាប់កំណើតនៅស្ថានសួគ៌។
លុះបានសម្រេចបំណងហើយ សុគ្រីពត្រូវព្រះរាមលើកឲ្យសោយរាជ្យនៅខាស់ខិនបុរី។ ដោយសុគ្រីពមិនបានកេណ្ឌទ័ពថ្វាយព្រះរាមទាន់ពេលវេលា ព្រះរាមគំរាមកំហែងរំលាយខាស់ខិនបុរីចោល។ សុគ្រីពភ័យស្លុត ហើយកេណ្ឌទ័ពស្វាថ្វាយព្រះរាម។
ព្រះរាមបញ្ជាឲ្យហនុមានទៅស៊ើបការណ៍នៅក្រុងលង្កា។ ក្រោយពីពេលលានាងសីតាមក ហនុមានបានដើរបំផ្លាញក្រុងលង្កាដោយបានសម្លាប់យក្សជាច្រើននាក់ដូចជា សហស្សកុមារ និងអតិកាយ មេទ័ពយក្ស រួចនាំយកដំណឹងនេះទៅថ្វាយព្រះរាម។ ព្រះរាមត្រេកអរយ៉ាងខ្លាំង ហើយឲ្យរង្វាន់ហនុមាន។ ពេលដែលបានដំណឹងពីហនុមានហើយ ព្រះរាមក៏បានចងសម្ព័ន្ធមិត្តជាមួយនឹងមហាជម្ពូដើម្បីសុំទ័ពជំនួយ។ មហាជម្ពូបានឲ្យខុននិល និងខុននលចូលរួមជាមួយ។ បានទ័ពច្រើនហើយព្រះរាមក៏ឲ្យទ័ពស្វាសាងសង់ស្ពានកាត់សមុទ្រទៅកោះលង្កា។
ព្រះរាមបានលើកទ័ពទៅដល់ក្រុងលង្កា ក្រុងរាពណ៍ក៏ទូងស្គរប្រមូលទ័ពហើយបញ្ជាឲ្យពិភេកទាយពីវាសនានគរលង្កា។ ពិភេកបានគន់គូរហើយក៏ស្នើឲ្យក្រុងរាពណ៍យកនាងសីតាទៅឲ្យ ព្រះរាមវិញ។ ពិភេកបានប្រដូចរាពណ៍ទៅនឹងកែវភ្នែកដែលពាំកែវពិទូរសូរ្យកាន្តយកមកទុកឲ្យឆេះសំបុក រួចប្រៀបធៀបនឹងត្រីដែលស៊ីនុយ។ រាពណ៍ខឹងណាស់ក៏ដោះស្បែកជើងវាយក្បាលពិភេកជាប្អូន។ ពិភេកក៏រត់ទៅសុំចុះចូលជាមួយព្រះរាម។ មុនដំបូងព្រះរាមមិនទុកចិត្ត តែជម្ពូពានហោរាបានទាយថាល្អព្រះរាមក៏យល់ព្រមទទួល។ រាពណ៍ខឹងនឹងពិភេកក៏មកគិតគូរជាមួយនាងមណ្ឌោគិរី នាងមាន
យោបល់ដូចពិភេកដែរ តែរាពណ៍មិនស្តាប់ក៏ធ្វើសង្គ្រាមតាមល្បិចដោយឲ្យរុក្ខសេនទៅយាមព្រៃដើម្បីកុំឲ្យទ័ពស្វាបេះផ្លែឈើបាន។ ចំបាំងកើតមានឡើងរវាងទ័ពស្វាដែលមានមេទ័ពឈ្មោះរុក្ខរក្ស និងទ័ពយក្សដែលមានមេទ័ពឈ្មោះរុក្ខសេន។ ទ័ពយក្សទ័ពស្វាស្លាប់ទាំងអស់ ប៉ុន្តែមានមេទ័ពយក្សមួយរត់រួចខ្លួន ហើយទៅប្រាប់ក្រុងរាពណ៍ថាហនុមានស្លាប់ហើយ។ ក្រុងរាពណ៍ត្រេកអរយ៉ាងខ្លាំងក៏ឲ្យគេលើកឆ័ត្រជ័យពាសពេញអាកាសដើម្បីឲ្យព្រះរាមដកទ័ពតែព្រះរាមបានថ្លែងសរកំទេចឆ័ត្រទាំងនោះខ្ទេចខ្ទីចោលអស់។ រាពណ៍ភ័យបានប្រើល្បិចកលមួយទៀត ដោយយកនាងសីតាហោះឡើងអាកាសបញ្ឈឺចិត្ត
ព្រះរាម។ ដោយមានពិភេកប្រាប់ពីការពិត ព្រះរាមក៏សូត្រមន្តឲ្យរាពណ៍ចុកពោះសន្លប់លើរាជរថ។ ព្រះរាមចាត់ឲ្យអង្គទយកសារថ្វាយក្រុងរាពណ៍ដើម្បីធ្វើសង្គ្រាមប៉ុន្តែទំនាស់កើតឡើងរវាងអង្គទ និងយក្ស។ នៅទីបំផុតអង្គទទះរាពណ៍ត្រូវមួយដៃសន្លប់ ហើយយកពេជ្រនៅលើក្បាលរាពណ៍រត់។ យក្ស៤នាក់ទៅតាមតែត្រូវអង្គទវាយដាច់ក្បាលហើយនាំយកដំណឹងនេះទៅថ្វាយព្រះរាម។ រាពណ៍ចាត់ឲ្យកុម្ភការណ៍ចេញច្បាំងនឹងព្រះរាម។ កុម្ភការណ៍ស្នើឲ្យក្រុងរាពណ៍យកនាងសីតាទៅថ្វាយព្រះរាមវិញដើម្បីកុំឲ្យមានសង្រ្គាមពិបាកដល់រាស្ត្រពីព្រោះរឿងរ៉ាវទាំងអស់នេះកើតមកពីនាងសូបនខាចង់ប្រុសខុសទំនងប៉ុណ្ណោះ។ រាពណ៍ចោទថាកុម្ភការណ៍ខ្លាចស្លាប់ កុម្ភការណ៍ក៏ដាច់ចិត្តចេញច្បាំង។
កុម្ភការណ៍បានលើកទ័ពជាច្រើនទៅទល់នឹងព្រះរាម។ ក្នុងរាត្រីនោះ ព្រះរាមទតឃើញផ្កាយព្រះសុក្រពីររះទន្ទឹមគ្នា ទើបទ្រង់ត្រាស់ឲ្យពិភេកគន់គូរមើល។ ពិភេកទូលថាកុម្ភការណ៍មកឈ្លបការណ៍។ ព្រះរាមបានប្រើឲ្យពិភេកទៅបញ្ចុះបញ្ចូលកុម្ភការណ៍ថាបើមកចុះចូលនឹងព្រះអង្គទ្រង់នឹងឲ្យរង្វាន់ព្រមទាំងបុណ្យសក្តិយ៉ាងធំ។ កុម្ភការណ៍បានអះអាងថាទោះបីព្រះរាមមានឫទ្ធានុភាពយ៉ាងណាក៏ដោយ ទោះបីក្រុងរាពណ៍៍ខុសយ៉ាងណាក៏ដោយ ក៏ខ្លួនពុំព្រមរស់នៅក្រោមការត្រួតត្រារបស់ព្រះរាមដាច់ខាត ក្រោយមកសង្គ្រាមក៏កើតឡើងរវាងព្រះលក្ស្មណ៍ និងកុម្ភការណ៍។ កុម្ភការណ៍បានយកមោងសក្តិចោល
ព្រះលក្ស្មណ៍ត្រូវជើងយ៉ាងធ្ងន់រហូតដល់សន្លប់បាតស្មារតី ដំបៅក៏ដុះរីករហូតដល់ឋានបាតាល។ ព្រះរាមយំសោកបោកខ្លួនមិនអាចជួយបាន។ ពេលនោះពិភេកទទួលខ្លួនផ្សំថ្នាំដោយបញ្ជូនឲ្យហនុមានទៅរកថ្នាំនៅព្រៃហេមពាន្ត និងរកទឹកមូត្រគោឧបាសករាជ។ ហនុមានមិនស្គាល់ថ្នាំក៏លើកភ្នំទាំងមូលមកប្រគល់ឲ្យពិភេក ក៏ប៉ុន្តែនៅខ្វះថ្មមួយដុំដែលស្ថិតនៅក្រោមក្បាលដំណេកក្រុងរាពណ៍។ ហនុមានបានទៅសណ្តំក្រុងរាពណ៍យកថ្មនោះមកបាន។ ប៉ុន្តែពិភេកបានបញ្ជាក់ថាបើព្រះអាទិត្យរះ ហនុមានមក
មិនទាន់ ព្រះលក្ស្មណ៍នៅតែក្ស័យដដែលព្រោះថ្នាំផ្សំពុំទាន់។ ហនុមានបានទៅឃាត់ដំណើរព្រះអាទិត្យៗមិនព្រមព្រោះខ្លាចខុសពេលវេលាមនុស្សលោក ហនុមានបានវាយសេះព្រះអាទិត្យរត់បាត់អស់។ ជម្ងឺព្រះលក្ស្មណ៍ក៏ជាសះស្បើយ ហើយព្រះលក្ស្មណ៍ក៏ចេញច្បាំងម្តងទៀត។ ម្តងនេះព្រះលក្ស្មណ៍ក៏សម្លាប់កុម្ភការណ៍បានក្រុងរាពណ៍ឲ្យឥន្ទ្រជិតចូលច្បាំងបន្ត។ សង្រ្គាមបានកើតឡើងយ៉ាងយូរបំផុត ឥន្ទ្រជិតថ្លែងសរនាគចាប់ទ័ពស្វា និងព្រះលក្ស្មណ៍ជាប់។ ព្រះរាមយំសោកបោកខ្លួនម្តងទៀត ព្រោះមិនអាច ជួយព្រះលក្ស្មណ៍បាន ហើយក៏កំហែងទេវតាឋានលើឲ្យជួយ ដោយប្រកាសថាព្រះអង្គនឹងគ្រវែងធ្នូសរទៅឋានលើឲ្យឆេះខ្ទេចខ្ទីអស់ប្រសិនបើព្រះលក្ស្មណ៍ស្លាប់។ ទេវតាភ័យតក់ស្លុតក៏អង្វរឲ្យព្រះព្រហ្មលែងគ្រុឌពីទ្រុងដើម្បីដេញនាគឥន្ទ្រជិត។ ព្រះលក្ស្មណ៍ និងទ័ពស្វាក៏រួចជីវិ
0 Comments:
Post a Comment