រឿង កសិករ និងសត្វគោ
ចាប់តាំងពីបានសត្វពាហនៈដែលជាមធ្យោបាយអូសទាញមកឃើញថាជីវភាពគ្រួសារកសិករនេះមានការរីកចម្រើនកាន់តែខ្លាំង។ ដោយសារតែភាពមានបានកសិករបានប្រើប្រាស់សត្វពាហនៈទាំងនេះទាំងឈឺទាំងជាដោយមិនគិតពីទុក្ខលំបាករបស់សត្វឡើយធ្វើម៉េចឲ្យតែបំពេញសេចក្តីលោភលន់របស់ខ្លួន ។
ដោយគិតថាខ្លួនគឺជាអ្នកមានគុណទៅលើសត្វពាហនៈទាំងនេះ ដោយមិនបានគិតថាខ្លួនមានបានក៏ដោយសារតែការចូលរួមរបស់សត្វគោទាំងពីរនេះដែរ គិតតែទារគុណសម្បត្តិក្នុងការយកសត្វគោទាំងពីរនេះមកប្រើក្រោមរូបភាពយកមកចិញ្ចឹមរហូតដល់សត្វគោទាំងពីរក្បាលនេះឈឺស្លាប់បាត់ខានប្រើប្រាស់ទៀតទៅ ។
រឿងនេះបង្កប់អត្ថន័យអប់រំ ពោលបាននឋ័យថា គ្រប់សមិទ្ធផលទាំងអស់ដែលអ្នកមានបានសុទ្ធតែមានការចូលរួមពីអ្នកដទៃ កុំគិតថាខ្លួនចិញ្ចឹមគេហើយមានគុណ សម្បត្តិលើសលប់ទៅលើការចូលរួមរបស់អ្នកដទៃ ។
ការជោគជ័យរបស់អ្នកក៏មានការចូលរួមពីអ្នកដទៃដែរ កុំគិតថាខ្លួនចិញ្ចឹមគេ ហើយមានគុណសម្បត្តិលប់លើការចូលរួមរបស់អ្នកដទៃឲ្យសោះ ៕
0 Comments:
Post a Comment