រឿងមួយពាន់មួយយប់ ~ ប្រមូលផ្តុំរឿងព្រេងនិទានខ្មែរភាគ១

Friday, September 9, 2022

រឿងមួយពាន់មួយយប់

 


រឿង មួយ ពាន់ មួយ យប់ ជា មធ្យោបាយ ឬ ជា ទេព កោសល្យ របស់ អ្នក និពន្ធ ដែល ប្រមូល ផ្តុំ រឿង ប្លែកៗដោយ ឡែកៗ ពីគ្នា ផ្សំ ឡើង ឲ្យ ក្លាយ ជា សាច់ រឿង តែ មួយ ទំនាក់ ទំនង តាម អត្ថរស អត្ថន័យ អត្ថរូប ជា លំដាប់ លំដោយ រណ្តំដួង ចិត្ត អ្នក អាន អ្នក ស្តាប់ ឲ្យ ស្ថិត ក្នុង អារម្មណ៍ រំភើប រំជើប រំជួល តាម ខ្លឹម សារ នៃ រឿង ។ ជា អាទិ៍គឺ ជា រឿង និទាន របស់ ស្តេច ឆារីយ៉ា និង នាង សេហេរ៉ាហ្សាដ នា ប្រទេស អ៊ីរាក់ សម័យ ដើម។ កាល នោះ មាន ស្តេច មួយ អង្គ ព្រះនាម ឆារីយ៉ា គ្រាំ គ្រា ផ្លូវ ចិត្ត ដោយ វិបត្តិ គ្រួសារ ។ ព្រះ អង្គ បាន ចិញ្ចឹម ព្រះ ទ័យ ប្រទូសរ៉ាយ ចំពោះ ព្រះ អគ្គមហេសី ជា ទីស្រឡាញ់ ដែល ច្រឡំ ភ័ន្ត ជា មួយ ទាសៈ ជនជាតិ ស្បែក ខ្មៅ ម្នាក់។ រីឯ ព្រះ អនុជ ព្រះ នាម ឆាសេណង់ សោយ រាជ្យ នៅ នគរ ជាប់ ព្រំ ប្រទល់ គ្នា ក៏ មាន បញ្ហា ដូច ព្រះអង្គដែរ។ ការ លេច ឡើង នូវ បាតុ ភូត ដ៏ អាម៉ាស នេះ ស្តេច ឆារីយ៉ា ក៏ បណ្តុះ គំនិត ព្យាបាទ ចំពោះ ស្ត្រី ភេទ។ គំនិត អា ក្រក់ ក៏រីក ធំឡើង ៗជា រៀង រាល់ ថ្ងៃ ហើយ ធ្វើ ឲ្យ ព្រះ អង្គ យល់ ឃើញ ថា ព្រះ អាទិទេព ក៏ ប្រហែល មាន បញ្ហា ដូច ព្រះ អង្គ ដែរ ។ ឆារីយ៉ា សម្រេច ព្រះ ទ័យ ថា លែង ទុក ចិត្ត ស្ត្រីទាំង អស់ ។ ក្នុង នាម ជា មនុស្ស ព្រះ អង្គ លែង ចង់ ឃើញ មាយា ស្ត្រី ទៀត ហើយ ។ ព្រះអង្គ ប្តេជ្ញា ថា ទ្រង់ ផ្ទំ ជា មួយ ស្ត្រីក្រមុំ ពេញ ការ ម្នាក់មួយ យប់ ហើយ យក ទៅ ព្យួរ ក សម្លាប់ នៅ ព្រលឹម ឡើង មុន ថ្ងៃ រះ ។ បទ បញ្ជា នេះ បាន ប្រព្រឹត្ត ទៅជា ច្រើន ឆ្នាំ រហូត ដល់ ពេល មួយ ដែល នៅសល់ តែ កូន ក្រមុំ របស់ មន្ត្រី ម្នាក់ នៃ ព្រះ រាជា ណាចក្រ ។ កញ្ញាសេហេរ៉ាហ្សាដ ជា កូន ក្រមុំ របស់ មន្រ្តី ក្នុង វាំង របស់ ស្តេច ។ នាម៉ឺន រូប នេះ មិន ចង់ ឲ្យ កូន ស្រី របស់ ខ្លួន ស្លាប់ តែ នាង ទទូច ប្រាប់ ឪពុក ថា ឲ្យ យក នាង ទៅថ្វាយ ស្តេច ក្នុង គោល បំណង ជួយ រំដោះ មនុស្ស ស្រី ក្នុង ប្រទេស ឲ្យ ឆ្លង ផុត ពីបាប កម្ម នេះ ។ តែ បើ ផ្ទុយ ទៅ វិញ នោះ នាង ស្លាប់ ក៏ ស្លាប់ ដោយ ខ្លឹម សារ និង កិត្តិ យស ថ្លៃ ថ្នូរ ដែរ។ នាង មាន គំនិត ស្អប់ ព្រះមហេ សី ដែល ក្បត់ ចិត្ត ស្តេច តែ ព្រះ មហេ សីសព្វ ថ្ងៃ អស់ តម្លៃ ហើយ ដូចនេះ នាង អាច រក ច្រក ជួយ ដល់ ស្ត្រី ដែល សល់ ពីស្លាប់ បាន ។ សេហេរ៉ាហ្សាដ បាន សិក្សា ជ្រៅ ជ្រះ មាន ចំ ណេះ ដឹង ច្រើន មិន ឆ្មើង ឆ្មៃ ព្រម ទាំង ជា អ្នក និពន្ធ ផង។ ពេល នេះ នាង នឹង ប្រើ ប្រាស់ ទេព កោសល្យ និទាន រឿង ឲ្យ បាន ប្រសើរ បំ ផុត ចំពោះ ស្តេច ។ វិធីសាស្រ្ត របស់ នាង គឺ ការ និទាន រឿង ថ្វាយ ស្តេច ដែល ចង់ ស្តាប់ ចង់ ដឹង និង ងប់ ងល់ នឹង សាច់ រឿង ដែល បាន និទាន រួច និង ចង់ យល់ ដឹង បន្ត ទៀត ពី ព្រោះ វា ពិរោះ ជាប់ ចិត្ត រហូត ដល់ ថ្ងៃ ណា មួយ ដែល ស្តេច អាច លើក លែង ការ សម្លាប់ នាង បាន ។ នេះ ជា ផែ នការ បណ្តោះ អា សន្ន របស់ នាង ឯ សេច ក្តីសង្ឃឹម វា ស្ថិត នៅលើ ចំណេះ ដឹង និង សាច់ រឿង គួប ផ្សំនឹង សិល្បៈ និទាន របស់ នាង ។ ទស្សនៈ របស់ ស្តេច គឺ ការ ចង កំហឹង នឹង ស្ត្រី ព្រះ អង្គ មិន ចង់ ឲ្យ ភេទ នេះ ថ្ពិន ព្រះ នេត្រ ព្រះ អង្គ ទៀត ទេ ។ នៅ ក្នុង វាំង ពេល រាត្រី ក្រោយ ពី ស្តេច ឆារីយ៉ា បាន សប្បាយ នឹង តណ្ហា រួច ហើយ នាង សេហេរ៉ាហ្សាដ លើក សំណូម ពរ ថ្វាយ ស្តេច ថា ឲ្យ ប្អូន ស្រីឌីណា ហ្សាដមក ដេក ជា មួយ នាង ដើម្បី ស្តាប់ នាង និយាយ រឿង ឲ្យ ស្តាប់ មុន នឹង ស្លាប់ នាថ្ងៃ ស្អែក ។ ស្តេច យល់ ព្រម ។ ក្នុង រយៈពេល មាន់ រងាវ «កុរ» នាង ឌីណាហ្សាដក៏ ដាស់ បង ស្រីឲ្យ និយាយ រឿង និង ថ្វាយជូន ស្តេច ឲ្យ សព្វព្រះទ័យ ផង មុន នឹង បែក គ្នា ជា អវសាន។ សេហេរ៉ាហ្សាដចាប់ ផ្តើម និទាន រឿង ទី មួយ ឡើង ហើយ លុះ ត្រា ណា ថ្ងៃ រះនាង ក៏ ឈប់ ដោយ រក្សា ទុក នូវ អាថ៌កំ បាំង បន្ត ដែល ធ្វើ ឲ្យ ស្តេច ចង់ ដឹង ចង់ ស្តាប់ បន្ត ទៀត ។ ស្តេច ឆារី យ៉ាមាន ព្រះ ឱង្ការ ថា «យើង រង់ ចាំដល់ ថ្ងៃ ស្អែក នឹង នាំ នាង ទៅ សម្លាប់ ចោល ក្រោយ ពី ស្តាប់ សាច់ រឿង ចប់ »។ ក៏ ប៉ុន្តែ ទំនាក់ ទំនង នៃ សាច់ រឿង បាន ផ្សារភ្ជាប់ គ្នារដឹក រហូត ដល់ មួយ ពាន់ និង មួយ យប់។ ការ និទាន រឿង បាន ជិត ដល់ ៣ឆ្នាំ ដែល នាង សេហេរ៉ាហ្សាដ អាច ឈាន ទៅ កែ ប្រែ ផ្លូវ ចិត្ត របស់ ស្តេច ឆារីយ៉ា បាន ល្អ វិញ ។ ដំណោះ ស្រាយ នៃ ការ រំ ដោះ ស្រ្តីក្រមុំ ឲ្យ ផុត ពី រណ្តៅ មរណៈ កើត មាន នៅ យប់ ទី មួយ ពាន់ និង មួយ យប់ នៅ ពេល ដែល ខ្សែ រឿង បាន ជុំ ជាតិ ។ ពេល នោះស្តេច ឆារី យ៉ា និង នាង សេហេរ៉ា ហ្សាដ ក្លាយ ទៅជា ស្វាមី និង ភរិយា ដ៏ ល្អ ក្នុង ព្រះ រាជា ណាចក្រ ព្រម ទាំង បាន ព្រះរាជបុត្រ ល្អ មួយ អង្គ ជា ភស្តុតាង ផង ។ ច្បាប់ ពិឃាដ ស្ត្រី ក្រមុំ ក៏រលាយ បាត់ ។ ព្រះ អង្គ ឆារីយ៉ា ក៏លែ ង មាន ព្រះ ទ័យ ចង់ ព្យាបាទ ចំ ពោះ ស្ត្រីភេទ ចាប់ ពី ពេល នោះមក។

0 Comments:

Post a Comment