រឿង ស័ង្ខសិល្បជ័យ
ព្រះបាទកុត្តរាជ សោយរាជ្យបញ្ចាលបុរី មាន ព្រះអគ្គមហេសី ព្រះនាមសុមន្ទា មានព្រះរាជបុត្រច្បង
ព្រះនាមសេនាកុត្តរាជ ព្រះរាជបុត្រី ប្អូន ព្រះនាម កេសរសុមន្ទា។
លុះព្រះបាទកុត្តរាជ ទ្រង់ព្រះទិវង្គតទៅ ព្រះនាងសុមន្ទាទ្រង់ អភិសេក ព្រះរាជកុមារ សេនាកុត្តរាជ ជាមហេក្សត្រឡើងគ្រងរាជ្យ ហើយ ព្រះបាទ សេនាកុត្តរាជ ទ្រង់
ឲ្យ ហោរាទាយ ជតារាសី ឲ្យ ព្រះនាង កេសរសុមន្ទា
ជាព្រះកន្និដ្ឋា ហោរទាយថា"វេលាព្រះនាងមានព្រះជន្ម១៥វស្សា និងមានយក្ស១ មកចាប់ ទៅធ្វើជាភរិយានៅក្នុងព្រៃ"។
ក្រោយមក ព្រះ នាងកេសរសុមន្ទា ចូលក្រាបបង្គំ លាព្រះរៀមចេញទៅ ក្រសាលឧទ្យាន។ ព្រះរាមទ្រង់ឃាត់
ពុំស្តាប់ ក៏ទ្រង់ជូនព្រះកនិដ្ឋា ទៅដោយពួកពលជាច្រើន។ ក្នុងពេលកំពុងក្រសាល មានយក្សកម្លោះមួយឈ្មោះកុម្ភណ្ឌ ឋិតនៅប្រាសាទ ក្នុង ព្រៃហេមពាន្ត ចេញមកលេងព្រៃដែរ។ លុះមកដល់បញ្ចាលនគរ កុម្ភណ្ ឌបានឃើញព្រះនាង កេសរសុមន្ទា កំពុង ក្រសាលឧទ្យាន ក៏ស្នេហា ហើយកាឡា ខ្លួន ជាមនុស្សចូល ទៅលាយឡំជាមួយ
បរិពារនោះ ហើយចាប់ពហោះ យកព្រះនាងទៅ ធ្វើជាភរិយា នៅក្នុងប្រាសាទនាព្រៃហេមពាន្ត។
ថ្ងៃមួយ កុម្ភណ្ឌ លាព្រះនាង កេសរសុមន្ទា ទៅគាល់ព្រះនារាយណ៍ ក្រាបទូលសព្វគ្រប់ រឿងដែលខ្លួនបានភរិយាជាទីពេញចិត្ត។ ព្រះនារាយណ៍ទ្រង់ប្រទានព្រះសភ័គ (ស្បៃ) មួយជាចំណងដៃ។ កុម្ភណ្ឌ ក៏យកមកថ្វាយព្រះនាងជាភរិយា។
នៅរួមគ្នាមិនយូរប៉ុន្មាន បានព្រះរាជបុត្រី១ ព្រះនាមថា សុពណ៌ទេវី។
សម័យមួយ កុម្ភណ្ឌទៅលេង បាស្កាភ្នាល់នឹងស្តេចនាគឯនាគ ពិភព ស្តេចនាគ ដាក់នគរជាតំណាង កុម្ភណ្ឌ ដាក់រាជបុត្រីជាតំណាង កុម្ភណ្ឌចាញ់នាគៗក៏យកព្រះនាង សុពណ៌ទេវីជាភរិយា។
ឯព្រះបាទ សេនាកុត្តរាជ ក្រោយដែល កុម្ភណ្ឌ លួច
យក ព្រះ នាងកេសរសុមន្ទាទៅ ទ្រង់ចាត់ឲ្យរកសព្វទិសពុំឃើញសោះ ស្តេចទ្រង់ព្រះវិយោគ ទ្រង់សង្វេគ ទ្រង់លះរាជសម្បត្តិចេញបួសជាបព្វជិតនៅវត្តមួយ។
វេលាទ្រង់ព្រះផ្នួសហើយ មានស្រុកមួយឈ្មោះនិគ្រោធគ្រាម មានដូនចាស់ម្នាក់មានបុត្រី៧នាក់។ នៅថ្ងៃសីលមួយ បុត្រីទាំង៧នាក់នោះ នាំគ្នាបេះផ្កាយកទៅថ្វាយព្រះពុទ្ធនៅវត្ត ដែលមានព្រះរាជាគង់។ ព្រះរាជាទតឃើញទ្រង់មានព្រះទ័យប្រតិព័ទ្ធ។
លុះនាងទាំង៧ត្រឡប់ទៅផ្ទះវិញ ព្រះរាជាទ្រង់លាចាកសិក្ខាបទ ហើយស្តេចយាងទៅកាន់ស្រុកនិគ្រោធគ្រាមនោះ សុំដណ្តឹងនាងទាំង៧នាក់ អំពីតាចាស់ដូនចាស់ជាមាតាបិតា។ កាលដូនតាបានថ្វាយហើយ ទ្រង់នាំនាងទាំង៧នាក់នោះមក ក្នុង នគរអភិសេកជាមហេសី។
មិនយូរប៉ុន្មាន នាងបងៗទាំង៦ប្រសូតព្រះរាជបុត្រា១ម្នាក់ៗព្រមគ្នាក្នុងមួយថ្ងៃ។
លំដាប់ពីនោះ នាងកេសរបុប្ផា ជាព្រះស្នំឯកប្រសូតបុត្រមួយមកជាសត្វរាជសីហ៍។
ព្រះ នាងបុទមា ជាប្អូនពៅ ប្រសូតបុត្រាមួយមកមានដៃម្ខាងកាន់ ធ្នូ សិល្បជ័យ ដៃម្ខាងកាន់ខ្យងស័ង្ខ ព្រោះហេតុនោះបានជាថ្វាយព្រះនាមថា "ស័ង្ខសីលជ័យ"។
ព្រះរាជាទ្រង់ ឲ្យ ហោរគន់គូរ ហោរដោយបានសំណូកពីនាងបងៗទាំង៦ ក៏ទូលថា អាភេទនេះ ជាឧត្បាទេ នាំឲ្យមានគ្រោះថ្នាក់ដល់ព្រះអង្គ ដល់បណ្តារាស្ត្រ និងដល់ព្រះនគរ។ ដោយសេចក្តីញុះញុងអំពីនាងទាំង៦ និងអំពីហោរាខ្លាំងពេក ទ្រង់ក៏ព្រះរាជបញ្ជាឲ្យនិរទេសព្រះនាងបទុមា នាងកេសរបុប្ផា និងស័ង្ខសីលជ័យព្រមទាំងរាជសីហ៍ ចេញចាក ព្រះនគរឲ្យទៅនៅព្រៃ។
ដោយបុណ្យបារមី ស័ង្ខសីល្បជ័យ ជាពោធិសត្វ ព្រះឥន្ទប្រើព្រះពិស្ណុការ មកនិម្មិតនគរ ថ្វាយ ជានគរ មានប្រាង្គប្រាសាទ ទាំង បន្ទាយ ព័ទ្ធជុំវិញ ព្រមទាំងសួនច្បារ ទាំងប្រដាប់ប្រដាសព្វគ្រប់ សន្មតនាមថា "ពិស្ណុនគរ"។ ព្រះស័ង្ខសិល្បជ័យ ក៏ គង់នៅជាសុខសប្បាយ ជា មួយព្រះមាតា។
ថ្ងៃក្រោយមកពួកបងៗទាំង៦បានដឹងព្រឹត្ថ ហេតុនោះ ដោយ ព្រាន ព្រៃក៏ធ្វើ ឧបាយយ៉ាង ច្រើនយ៉ាង មាននំចំណី និងស្លាដាក់ថ្នាំពុលជាដើម ឲ្យកូនទាំង៦នាក់យកទៅថ្វាយព្រះស័ង្ខសិល្បជ័យ តែព្រះអង្គមិនសោយ។
ថ្ងៃក្រោយមកទៀត នាងទាំង៦នាំគ្នាទូលព្រះបាទសេនាកុត្តរាជ សុំរាជ្យឲ្យកូនខ្លួន។
ព្រះរាជា ទ្រង់ មានព្រះបន្ទូលថា បើកូនចង់សោយរាជ្យ លុះតែកូនទៅរក សត្វបក្សាម្រឹគា និងមច្ឆាពីព្រៃហេមពាន្តមកឲ្យឳពុក ទើបកូនសោយរាជ្យបាន។
កុមារទាំង៦ទៅឲ្យ ព្រះស័ង្ខសិល្បជ័យ រកឲ្យព្រះស័ង្ខសិល្បជ័យ ថ្លែងសរ កើតជាសត្វ បក្សា ម្រឹគា និងមច្ឆាឲ្យយកទៅថ្វាយព្រះបិតាៗទ្រង់ទត ទ្រង់ស្គាល់ថាជាឫទ្ធិ របស់ព្រះស័ង្ខសិល្បជ័យ។
ពេលដែលកុមារទាំង៦ ទូលសូមរាជ្យព្រះបិតាទ្រង់មានព្រះបន្ទូលថាលុះ តែអ្នកទៅរក នាងកេសរសុមន្ទា ជាព្រះមាតុច្ឆាបានមក ទើបយើងឲ្យអ្នកសោយរាជ្យ។
កុមារទាំង៦ក៏ប្រាប់ព្រះស័ង្ខសិល្បជ័យៗលាព្រះមាតា ជិះលើរាជសីហ៍ ទៅ ជាមួយនឹងបងៗទាំង៦នាក់ ដោយខ្យងស័ង្ខជាអ្នកនាំមុខ ទីណាពុំមានផ្លូវ ខ្យងស័ង្ខក៏ដល់ធ្វើផ្លូវថ្វាយឲ្យស្តេចទៅដោយស្រួល។
ព្រះស័ង្ខសិល្បជ័យ ឲ្យបងៗ ទាំង៦នៅចាំត្រង់ស្ទឹង១ធំ ហើយស្តេចយាងឆ្លងស្ទឹងទៅជាមួយរាជសីហ៍ និងស័ង្ខ ស្តេចផ្សងថា បើព្រះមាតុច្ឆានៅទីណា សូមស័ង្ខនាំទៅកាន់ទីនោះ។
ក្នុងព្រះដំណើរកាត់ភ្នំកាត់ព្រៃនោះ ទោះទីមានសត្វសាហាវ យក្សកំណាច បិសាច ព្រាយមាយា យាយីយ៉ាងណាក៏ស័ង្ខ និងរាជសីហ៍បោលទង្គិចឲ្យខ្ទេចខ្ទីយកជ័យជំនះទៅបាន។
កាលព្រះស័ង្ខសិល្បជ័យទៅជិតដល់ កុម្ភណ្ឌចេញទៅលេងព្រៃទុកព្រះនាងកេសរសុមន្ទានៅក្នុងប្រាសាទ។
ព្រះស័ង្ខសិល្បជ័យទ្រង់ហោះទៅដល់ប្រាសាទនោះ បានជ្រាបដំណឹងដោយពួកទេវតាថា នេះហើយជាប្រាសាទកុម្ភណ្ឌ ដែលព្រះនាងកេសរសុមន្ទាគង់នៅ។
ស្តេចជ្រាបហើយក៏ទ្រង់ឈរក្បែរប្រាសាទស្រែកហៅព្រះមាតុច្ឋា។ ព្រះនាងសាកសួរព្រះរាជកុមារៗក្រាបទូលប្រវត្តិការណ៍ដោយសព្វកគ្រប់។
ពេលនោះ ហេតុតែបុណ្យបារមីព្រះស័ង្ខសិល្បជ័យ បណ្តាលឲ្យកុម្ភណ្ឌឈឺក្បាល ដើរដួលជ្រុលជ្រកនៅក្នុងព្រៃ ខំត្រដរត្រឡប់មកកាន់ប្រាសាទវិញមកដល់ប្រាសាទហើយ កុម្ភណ្ឌកំពុងតែដេកលក់ ព្រះស័ង្ខសិល្បជ័យក៏នាំយកព្រះមាតុច្ឆា ចេញចាកប្រាសាទទៅទាំងស័ង្ខ។
កាលព្រះស័ង្ខសិល្បជ័យនាំព្រះមាតុច្ឆាទៅដល់កណ្តាលផ្លូវ ទ្រង់ទុកព្រះនាងក្នុងកុហាកែវមួយ ហើយទ្រង់វិលទៅសម្លាប់កុម្ភណ្ឌ លុះសម្លាប់ច្រើនលើកហើយទ្រង់ក៏ត្រឡប់មករកព្រះមាតុច្ឆាវិញ។
ក្រោយមកកុម្ភណ្ឌកើតឡើងទៀត ហើយនាំពួកពលច្រើនជាអនេកមកច្បាំងទៀតជាច្រើនដង ច្រើនគ្រា។ ព្រះស័ង្ខសិល្បជ័យមានជ័យជំនះសម្លាប់កុម្ភណ្ឌ ព្រមទាំងពួកពលបាន។
វេលាកុម្ភណ្ឌស្លាប់លើកក្រោយបំផុត ព្រះស័ង្ខសិល្បជ័យឃើញព្រះមាតុច្ឆាសោកនឹងស្វាមីខ្លាំងពេកក៏ទ្រង់ថ្លែងសរកើតជាប្រាសាទកែវបញ្ចុះសពកុម្ភណ្ឌនៅទីនោះ ហើយសូមស្មាលាទោសកុំឲ្យមានពៀរតទៅ។
កាលព្រះស័ង្ខសិល្បជ័យបានជ័យជំនះហើយ ទ្រង់មានបំណងនឹងនាំព្រះមាតុច្ឆាទៅ តែព្រះមាតុច្ឆាថាសូមកូនទៅយកនាងសុពណ៌ទេវីជាប្អូននៅឯពិភពនាគមកសិន។ ព្រះរាជកុមារក៏ទុកព្រះមាតុច្ឆានៅប្រាង្គប្រាសាទដែលមានដើមកុលព្រឹក្សអាចផ្តល់នូវចំណីអាហារគ្រប់យ៉ាងតាមប្រាថ្នា ហើយទ្រង់លាព្រះមាតុច្ឆាទៅ
a
មុននឹងទៅទ្រង់យកស័ង្ខមកផ្សងថាបើឋាននាគជាលំនៅនាងសុពណ៌ទេវីនៅទីណា សូមឲ្យស័ង្ខនាំទៅត្រង់ទៅទីនោះ ហើយទ្រង់គង់លើស័ង្ខទៅ។ លុះស្តេចទៅដល់ពិភពនាគទ្រង់ច្បាំងដណ្តើមយកព្រះអនុជាក្សត្រីមកបានដូចព្រះបំណងហើយ ទ្រង់វិលមកនាំព្រះមាតុច្ឆា និងព្រះអនុជាក្សត្រីទៅដោយសេចក្តីលំបាក។
លុះវិលមកជួបកុមារទាំង៦ៗនាំព្រះស័ង្ខសិល្បជ័យទៅបេះផ្លែផ្កាលើកំពួលភ្នំ ហើយល្បួងឲ្យទុករាជសីហ៍ ទុកស័ង្ខ ទុកធ្នូនៅទីនោះក៏នាំទៅ ហើយព្រួតគ្នាច្រានព្រះអង្គទម្លាក់ទៅក្នុងជ្រោះភ្នំលើកថ្មសន្ធប់ រួចមកទូលព្រះនាងសុមន្ទាថា ស័ង្ខសិល្បជ័យធ្លាក់ជ្រោះស្លាប់ទៅហើយ។
ព្រះនាងសុមន្ទា និងព្រះនាងសុពណ៌ទេវីទ្រង់ព្រះកន្សែងសោករត់រកសព្វច្រកល្ហកពុំឃើញសោះ ហើយព្រះនាងសុមន្ទាទ្រង់យកព្រះកេសាដែលបានពីព្រះឥសូរ ព្រះនាងសុពណ៌ទេវីទ្រង់យកស្នៀតព្រះកេសាដែលបានពីកុម្ភណ្ឌមកផ្សងនឹងទេវតាថា "បើព្រះស័ង្ខសិល្បជ័យនៅរស់ សូមឲ្យមានគេយកស្បៃ និងស្នៀតសក់នេះទៅឲ្យដល់ខ្ញុំឯស្រុក បើស្លាប់ឲ្យបាត់ស្ងាត់ទៅចុះ"។
ព្រះនាងត្រឡប់មកកាន់កន្លែងដើមវិញ ស្តេចពាលទាំង៦ចូលចាប់ព្រះហស្ថព្រះនាងទាំង២ បង្ខំនាំយកទៅ។
ឯរាជសីហ៍វិលមកវិញពុំឃើញព្រះស័ង្ខសិល្បជ័យ ក៏ហោះរកសព្វទិសទី ហើយខាំព្រះខាន់ធ្នូ នាំស័ង្ខហោះទៅកាន់ពិស្ណុនគរ។ កាលព្រះនាងកេសរបទុមា កេសរបុប្ឆា សាកសួររាជសីហ៍ទូលតាមដំណើរសព្វគ្រប់ហើយ ព្រះនាងទាំង២ឡើងគង់លើរាជសីហ៍ទៅរកព្រះរាជបុត្រ។
វេលានោះហេតុតែបារមីព្រះរាជកុមារ ក៏ក្តៅក្រហាយទៅដល់ព្រះឥន្ទៗទ្រង់ហែកមេឃ បើកថ្មដែលស្តេចពាលសន្ធប់មាត់ជ្រោះនោះចុះទៅស្រង់យកព្រះអង្គមកស្រោចស្រពដោយទិព្វវារី ព្រះអង្គក៏ល្អលើសមុន ហើយទ្រង់នាំព្រះអង្គទៅដាក់ដល់ពិស្ណុនគរ ជួបជុំនឹងព្រះនាងទាំង២អង្គដោយសិរីសួស្តី។ និយាយពីស្តេចពាលទាំង៦ កាលដែលនាំព្រះនាងសុមន្ទា និងនាងសុពណ៌ទេវីទៅកាន់បញ្ចាលនគរនោះ
មុននឹងទៅបានបង្ខំឲ្យព្រះនាងទូលព្រះបាទសេនាកត្តុរាជថាខ្លួនទាំង៦នាក់ជាអ្នកទៅច្បាំងនឹងយក្ស និងនាគនាំយកព្រះនាងមក តែលុះទៅដល់នគរ ព្រះមហាក្សត្រត្រាស់សួរព្រះនាងបែរជាទូលថាព្រះស័ង្ខសិល្បជ័យវិញ។ ឯស្តេចពាលទាំង៦ទូលថា "សួមទ្រង់កុំជឿព្រោះនាងឆ្កួតទេព្រោះរលឹកប្តី យើងខ្ញុំទេតើដែលទៅយកបាន"។ ព្រះរាជាទ្រង់ត្រាស់ថា "បើនិយាយខុសគ្នាដូច្នេះ ត្រូវឈប់ស្លេះសិន"។
គ្រានោះ ព្រះបាទសេនាកត្តុរាជកំពុងតែធ្វើមង្គលចងដៃក្សត្រីទាំងពីរអង្គ ស្រាប់តែឃើញនាយសំពៅដែលរើសបានស្បៃ និងស្នៀតសក់នោះ យកទៅថ្វាយក្សត្រីទាំងពីរព្រះអង្គ។ ព្រះនាងទ្រង់ទតឃើញស្គាល់ជាក់ ទ្រង់ទូលព្រះរាជាអំពីព្រះនាងផ្សងថា "បើកូននៅរស់សូមឲ្យឃើញស្គាល់ជាក់ ទ្រង់ទូលព្រះរាជាអំពីព្រះនាងផ្សងថា "បើកូននៅរស់សូមឲ្យឃើញស្បៃ និងស្នៀតសក់វិញ"។
ព្រះរាជាទ្រង់ឲ្យព្រះនាងទាំង២អង្គគង់នៅប្រាសាទជាទីសប្បាយ។ តែទោះបីជាដូច្នោះព្រះនាងពុំបាត់សោក។
ឯស្តេចពាលទាំង៦ទូលព្រះរាជាថា "ព្រះនាងយំសោករកយក្ស និងនាគជាប្តីទៅជាឆ្កួតហើយ សូមទ្រង់រកមេមត់មកលៀងលោមបរបក់ព្រលឹងទើបជា"។ ព្រះរាជាក៏ទ្រង់ឲ្យរកមេមត់មកបញ្ជាន់ទាយជម្ងឺព្រះនាង។
កាលមេមត់ចូលទៅចងព្រះហស្ថ ព្រះនាងថា "អញគ្មានឈឺអ្វីទេ មកចងដៃអញធ្វើអ្វី"។ មេមត់ចេះតែខំចង ព្រះនាងធាក់ដួលផ្កាប់មុខ។ ព្រះរាជាទ្រង់ខ្ញាល់ទ្រង់ឲ្យសង់សំណាក់ឲ្យព្រះនាងនៅក្រៅវាំង។ ថ្ងៃមួយព្រះរាជាទ្រង់ស្តេចចេញទៅកាន់ចុងព្រះរាជរោងពួករាជសេវកាមាត្យកំពុងគាល់
ត្រៀបត្រា ស្រាប់តែមានជីងចក់មួយធ្លាក់មកចំលើព្រះរូបព្រះអង្គ ទ្រង់ឲ្យហោរទាយ ហោរទាយថា "ទ្រង់នឹងបានជួបព្រះរាជបុត្រមានឫទ្ធិលើសស្តេចក្នុងជម្ពូរទ្វីប"។ ស្តេចសួរព្រះនាងសុមន្ទារកទីកន្លែងព្រះស័ង្ខសិល្បជ័យ។
លុះទ្រង់ជ្រាបសព្វគ្រប់ហើយ ទ្រង់បង្គាប់ឲ្យព្រះនាងសុមន្ទាទៅជួបនឹងព្រះរាជបុត្រមុនទើបព្រះអង្គយាងទៅក្រោយ។ លុះបានជួបជុំទាំង៥ព្រះអង្គហើយ ព្រះរាជាទ្រង់នាំស័ង្ខសិល្បជ័យព្រមទាំងព្រះនាងកេសរបទុមា កេសរបុប្ឆា ចាកពិស្ណុនគរមកគង់ឯបញ្ចាលនគរ។
មុនពេលដែលព្រះបាទសេនាកត្តុរាជចូលទៅជួបនឹងព្រះស័ង្ខសិល្្បជ័យ ព្រះឥន្ទ្រនិម្មិតវាំងប្រាសាទឲ្យល្អលើសដើមមានជាបរិវាច្រើនលើសគណនា ស្តេចទាំង៥ព្រះអង្គទ្រង់ក្រសាហើយត្រឡប់ចូលកាន់ព្រះនគរបញ្ចាលដោយសួស្តី។
កាលស្តេចដល់ព្រះនគរទ្រង់អភិសេកព្រះស័ង្ខសិល្បជ័យ និងព្រះនាងសុពណ៌ទេវីជាព្រះអគ្គមហេសី ព្រមទាំងព្រះនាងសុរអមច្ចណា ព្រះរាជបុត្រីនគរដទៃជាព្រះមហេសីបន្ទាប់ យ៉ាងមហោឡារឹកអស់រយៈពេល៧ថ្ងៃ៧យប់ តាមព្រះរាជប្រពៃណី។
បន្ទាប់ពីនោះ ព្រះបាទសេនាកុត្តរាជទ្រង់ឲ្យហៅស្តេចពាលទាំង៦មកសួរដេញដោលពីរឿងដែលស្តេចទាំងនោះអួតថាខ្លួនទៅយកព្រះនាងសុមន្ទាពីកុម្ភណ្ឌ ព្រះនាងសុពណ៌ទេវីពីនាគ។
ទីបំផុតព្រះស័ង្ខសិល្បជ័យសូមសម្តែងឫទ្ធិចំពោះព្រះភ័ក្ត្រព្រះរាជា។ ស្តេចពាលទាំអ៦ក៏បាក់បបខ្លបខ្លាចុះចាញ់។ ព្រះរាជាខ្ញាល់ឲ្យពេជ្ឃឃាដនាំទាំងម្តាយទាំងកូនទៅសម្លាប់ តែដោយសារតាយាយចាស់មកសុំទោស ទ្រង់ក៏អត់ទោសឲ្យគ្រាន់តែឲ្យចុះចេញប្រាសាទផ្លាស់ជាតិទៅជារាស្ត្រសាមញ្ញកំព្រាអនាថា។
ក្រោយពីទ្រង់កំសត់កម្រច្រើនដងច្រើនគ្រាមក ព្រះស័ង្ខសិល្បជ័យទ្រង់សោយរាជ្យប្រកបដោយសេចក្តីសុខក្សេមក្សាន្ត។ ព្រះនាងសុពណ៌ទេវីមានព្រះរាជបុត្រា១អង្គសន្មតព្រះនាមថា "វិជ័យកុមារ" ព្រះនាងសុរអមច្ចណា មានព្រះរាជបុត្រី១សន្មតនាមថា "សីលរ័តន៍ទេវី"។
លុះអំឡុងតមក ព្រះបាទសេនាកុត្តរាជជាព្រះបិតាព្រមទាំងព្រះនាងជាព្រះមាតាទ្រង់ចូលទិវង្គតព្រះវិលាល័យទៅ ព្រះស័ង្ខសិល្បជ័យទ្រង់ចាត់ការបុជាព្រះបរមសពដោយពិធីបុណ្យដ៏ឱឡារឹកតាមរាជបវេណី។
ចំណេរកាលមក ព្រះស័ង្ខសិល្បជ័យទ្រង់អភិសេកព្រះវិជ័យរាជកុមារ និងព្រះនាងសីលរ័តន៍ទេវីឲ្យសោយរាជ្យស្នងព្រះអង្គជាបរមសុខតទៅ។
0 Comments:
Post a Comment