រឿង កុលាបប៉ៃលិន៖វគ្គទី ៤ ~ ប្រមូលផ្តុំរឿងព្រេងនិទានខ្មែរភាគ១

Saturday, February 3, 2024

រឿង កុលាបប៉ៃលិន៖វគ្គទី ៤

 រឿង កុលាបប៉ៃលិន៖វគ្គទី ៤

ចៅចិត្រ ធ្វើមុខស្រពោនហើយថា “ឃុន នៅ គ្រាន់បើជាងខ្ញុំបានច្រើន ព្រោះ មាន ឪពុក បីបាច់រក្សា ចំណែកខាងខ្ញុំបាទគ្មានទាំងឪពុកទាំងម្តាយ"។

ត្រង់នេះ នាង នារី សង្កេតមើល ទឹកមុខ ចៅចិត្រ ឃើញស្ងួតស្រពោនទៅ ច្រើន ចៅចិត្រ សន្សឹមៗ ងើបមុខមើលទៅមុខនាង ហើយនិយាយថា "ប្រសិនបើ ធៀបខ្លួនឃុន មកខ្ញុំបាទវិញ ហើយថែមទាំងជាស្ត្រីផង ឃុន តោងគិតថា ការតស៊ូនឹង ជីវិតដែលក្រីក្រ លំបាកតោកយ៉ាកទៅតាមទំនើងតែម្នាក់ឯងនុះ តើវាមានរសជាតិដូចម្តេចខ្លះ? តែខ្ញុំបាទជា

ប្រុស ល្មមអត់ធ្មត់សេចក្តីលំបាកគ្រប់ៗយ៉ាង ហើ យធ្លាប់តទល់នឹងសេចក្តីក្រីក្រតោកយ៉ាក

មកច្រើន ហើយជួនកាលខ្ញុំបាទអត់បាយពេញមួយថ្ងៃក៏មាន"។

នាងនារី អង្គុយសម្ងំស្ងៀមចាំស្ដាប់ចៅចិត្រនិយាយតែក្នុងចិ ត្តនឹកអាណិតអាសូរ ចៅចិត្រ ជាពន្លឹកហើយនឹកដល់ខ្លួនឯង ថា បើអញត្រូវទទួលគ្រោះថ្នាក់យ៉ាង នេះឯង តើ នឹងមាន សេចក្តីលំបាកយ៉ាងណាទៅ?

នារី “ចុះ ចិត្រមកនៅទីនេះ បានស្រួលខ្លះហើយឬនៅឡើយទេ ?” នាងនិយាយតិចៗ ហើយមានសម្លេងទន់ជាងមុនច្រើន

ចៅចិត្រ សម្លឹងមើលភ្នែកនាងនារី ហើយញញឹមយ៉ាងរោះរា យឆ្លើយថា! បាទ បាន ស្រួលច្រើន ឃុននារី តាំងអំពីខ្ញុំបានទទួលមកអាស្រ័យនៅក្នុងផ្ទះឃុននេះ បានស្រួល ឡើង ច្រើន មិនបាច់នឹកព្រួយក្រែងអត់បាយស្លាប់ទេ បើបប៉ៃលិននៅតែ មានមេត្តាខ្ញុំបាទ យ៉ាង នេះជានិច្ចទៅ ខ្ញុំបាទមុខជាសូមផ្ញើឆ្អឹងនៅតំបន់នេះជាប្រាកដ។

អាកាសនៅបប៉ៃលិន តាមធម្មតា ត្រជាក់ជាងស្រុកសង្កែបាត់ដំបងច្រើន បើជូនជាត្រូវ រដូវរងា ដូចក្នុងវេលានេះ ក៏កាន់តែត្រ ជាក់ខ្លាំងឡើងទៀតច្រើន លុះឮសូរ ទឹកសន្សើម ធ្លាក់ចុះពីស្លឹកឈើមិនដាច់រយៈ ដួងចន្ទ្រមួយចំហៀងនោះក៏លិចបាត់បាំងដងភ្នំទៅខ្យល់ ត្រជាក់កាន់តែបក់ផាត់ខ្លាំងឡើង ជាហេតុនាំឱ្យត្រជាក់ញាក់ដល់បេះដូងកម្លោះក្រមុំ ទាំងពីរ នាក់។ ទើបចៅចិត្រ សន្សឹមក្រោក ឡើងមើលទៅ ផ្ទៃមេឃដោយកិរិយាស្រពោន ស្រពន់ ហើយនិយាយឡើងថា “យប់ជ្រៅហើយ ឃុននារី! អញ្ជើញឡើងទៅផ្ទះវិញចុះ អំណាច ទឹកសន្សើម និងខ្យល់រងាបែបនេះ អាចធ្វើឱ្យ ឃុន ផ្តាសាយ ឬទៅជាគ្រុនក៏សឹងបាន"។

ឯ នារី ក្រោកឡើងទៅលើផ្ទះដោយស្រួល ដូចកូនក្មេងដែលប្រដៅបានបែបបទល្អ តែ នាងមកនឹកឆ្ងល់ក្នុងចិត្តថាកម្មករកម្លោះនេះ មានអំណាចអ្វីហ្ន៎ ! អាចហ៊ាន បង្គាប់អញ ឱ្យធ្វើតាមបង្គាប់ខ្លួនបានដោយងាយដូច្នេះ តែនាងក៏គិតយល់ថា “ប្រសិនបើអញនៅហាល សន្សើមយូរពេក អាចធ្វើឱ្យគ្រុនរងាឬផ្តាសាយបានមែន ។

លុះដល់ព្រឹកឡើង ចៅចិត្រ ក៏លីចបដើរចេញទៅធ្វើការជីកត្បូងនាអណ្តូងត្បូង ត្រង់ទិសខាងកើត ដូចសព្វដងដែលធ្លាប់ធ្វើមករាល់ៗថ្ងៃ បានដើរកាត់មុខផ្ទះធំនោះទៅ ស្រាប់តែ ឃើញនាងនារី និងលោក ហ្លួងរតនសម្បត្តិ អង្គុយក្នុងរថយន្ត យីហោ វីណូត៍ ដែលជា រថយន្តសម្រាប់ប្រើទៅទិញឥវ៉ាន់នៅផ្សារសង្កែ។ ឯតា សុន ជាអ្នកបររ ថយន្តនោះ ខំប្រឹងរវៃដៃទាល់តែបែកញើសក៏នៅមិនឆេះសោះ ដល់យូរពេលណាស់ ទើបហួង ស្រែកសួរ ទៅថា “តាសុន រថយន្តមិនឆេះទេឬ?”។

តាសុន គ្រវីក្បាលយកកន្សែងជូតញើសមុខ ហើយ ជម្រាបទៅលោកថា “មិនឆេះទេ ទាន ប្រោស! ខ្ញុំបាទបានដោះលាងសំអាតគ្រឿងអំពីយប់មិញនេះឯង ស្រាប់តែព្រឹកឡើងវា គៀចដូច្នេះទៅ!”។

ចៅចិត្រ ដើរចូលមកជិតលើកដៃសំពះ ហ្លួងរតនសម្បត្តិ ហើយ ជម្រាបសួរថា “ទាន ប្រោស ព្រះតេជព្រះគុណនឹងអញ្ជើញទៅឯណា?"

លោកតបទៅថា “ខ្ញុំទៅទទួលលោកបាឡាត់ស្រុកសង្កែបន្តិច តែរថវាមិន ព្រមឱ្យទៅ សោះ ចៅចិត្រ!”

នាងនារី សម្លឹងមើលចៅចិត្រមួយភ្លែតឃើញទឹកមុខដូចជាស្រស់បស់ជាងសព្វថ្ងៃ មាន កិរិយាអង់អាចខុសពីកម្មករឯទៀតៗ។

នារី ប៉ា យើងទៅមិនរួចទេឬអ្វី?" នាងសួរដោយសេចក្តីព្រួយ។

ចិត្រ "សុំឱ្យខ្ញុំបាទរវៃមើលបន្តិច ក្រៃលោឆេះឡើងបាន” ហើយចៅចិត្រ បើកគ្របបាំង គ្រឿងយន្ត ពិនិត្យមើលមួយស្របក់ ក៏ញញឹម ហើយនិយាយថា “ទាន ប្រោស ទាស់ត្រង់ ណេះ រវៃម្តងទៀតឆេះជាប្រាកដ” ហើយប្រាប់តាសុន ឱ្យរវៃម្តងទៀត។

តាសុន ចាប់រវៃម្តងទៀត គ្រឿងយន្តក៏គ្រហឹមគឹកកងមួយរំពេចឡើង អ្នកទាំងអស់ គ្នាក៏ញញឹម តាសុនក៏ឡើងទៅទះស្មាចៅចិត្រ ហើយលាន់មាត់ថា “ពូកែគ្រាន់បើអ្នកក្មួយ អញ!"។

ហ្លួងរតនសម្បត្តិ ក៏លាន់មាត់ដោយសេចក្ដីត្រេកអរ ហើយសួរចៅចិត្រថា "ចៅចិត្រ ពូកែ មែន រៀនចេះពីណាប្រសប់លាក់ចំណេះណាស់?”

ចៅចិត្រ នឹកត្រេកអរបង្អោន ជម្រាបទៅលោកថា “ទានប្រោស មិន បានរៀនឯណាទេ គ្រាន់តែធ្លាប់បររថយន្តមកដែរ ក៏ល្មមធ្វើកើត ចំពោះតែគ្រឿងដែលខូចខាតតែបន្តិចបន្តួច ប៉ុណ្ណោះ” ហើយចាប់ចបលើកលើលើស្មាប្រុងដើរចេញទៅ។

ឯតាសុន បានឮ សម្ដីដែលចៅចិត្រថា “ធ្លាប់បររថយន្តមកដែរ” ក៏នឹកដល់ប្រពន្ធ ដែលទើបមកដល់ផ្ទះពីព្រឹកមិញនេះ គាត់មិនទាន់បានសាកសួរសុខទុក្ខសោះ ស្រាប់តែជាប់ រវល់មកបររថយន្តជូនលោកហ្លួងទៅស្រុកសង្កែទើបគាត់ជម្រាបសុំច្បាប់លោកថា ប្រោស ថ្ងៃនេះខ្ញុំបាទមានធុរៈ ដ្បិតប្រពន្ធខ្ញុំបាទ ទើបមកដល់ផ្ទះព្រឹកមិញនេះ បាទមិនទាន់បានសាកសួរសុខទុក្ខ វាថាប្រញាប់វិលទៅស្រុក វិញក្នុងពេលវេលាថ្ងៃត្រង់ នេះផង ដូច្នេះសូមព្រះតេជព្រះគុណមេត្តា ឱ្យចៅចិត្រ បររថយន្តជំនួសខ្ញុំបាទមួយពេល "ទាន

សិនចុះ”។

ហ្លួងរតនសម្បត្តិ ស្ងៀមមួយស្របក់ បែរទៅសួរចៅចិត្រថា "ចិត្រ ឯងបររថយន្តជំនួស តាសុន មួយថ្ងៃបានទេ?”

ចៅចិត្រ បែរទៅមើលមុខតាសុន ឃើញ សម្តែងអាការៈអង្វរទើបចៅចិត្រជម្រាបទៅ លោកថា “ខ្ញុំបាទបរជូនបានទានប្រោស”។

តាសុន ត្រៃ កអរណាស់ ស្ទុះទៅចាប់ដៃចៅចិត្រ អង្រួនថា “អរគុណអ្នកក្មួយណាស់ សូម អ្នកក្មួយ សម្លាញ់ជួយយកតែបុណ្យទៅចុះ” ហើយគាត់ងាកមកលើកដៃសំពះលា ហ្លួង រតនសម្បត្តិ ដើរចេញទៅ។

ចៅចិត្រ យកគ្រឿងប្រដាប់ធ្វើការទៅទុកស្រេចហើយ ក៏ផ្លាស់ សំពត់អាវកម្មករជាអ្នក បររថយន្ត ឡើងកាច់ចង្កូតបរចេញពីទីនោះទៅ ទំនងជាអ្នកឆ្លាតប៉ិនប្រសប់ ដោយមិនមាន ឧបសគ្គរវាងពាក់កណ្ដាលផ្លូវ ដរាបមកដល់ស្រុកសង្កែ ដែលជាទីក្រុងបាត់ដំបង។

ឪពុកនិងកូន ក៏ចុះពីរថយន្តដើរសំដៅទៅ កន្លះម៉ោងទើបឃើញនាងនារីចុះពីផ្ទះនោះមក។ ចៅចិ "ត្រឡប់ទៅឥឡូវឬនៅទេ ឃុន?” កាន់ផ្ទះមួយក្បែរសាលាស្រុកប្រហែល ត្រសួរដោយកិរិយាសុភាពថា

“នៅទេ" នាងតបកំបុតៗ ហើយថា "ចិត្រ តោងទៅទិញអីវ៉ាន់ឯផ្សារជាមួយនឹងខ្ញុំឥឡូវ នុះកញ្ចែង! ចិត្រ កាន់យកទៅផងណា"។

ចៅចិត្រ នឹកកាំងបន្តិច ដ្បិត តាំងអំពីកើតមកមិនដែលកាន់កញ្ជ្រោងដើរតាម ក្រោយ ស្រីណាម្តងសោះ តែគ្រានេះត្រូវតែធ្វើតាម ដ្បិតគេជាចៅហ្វាយខ្លួន ឱ្យប្រាក់ខែខ្លួន គេ ឱ្យផ្ទះ នៅ ទុកជាការធ្វើដូច្នេះនាំ ឱ្យអាម៉ាស់មុខយ៉ាងណា ក៏ត្រូវតែប្រតិបត្តិតាមបង្គាប់ទៅសិន ចុះ ទើបនាយចិត្រតស៊ូកាត់កេរ្តិ៍ខ្មាស់ចាប់កញ្ចែងត្រីដើរ៉ុយតាមក្រោយចៅហ្វាយក្រមុំមានរូប ឆោមស្រស់ប្រិមប្រិយនោះទៅ។

នារីបង្គាប់ “ចិត្រ ទៅសួរទិញត្រីរ៉ស់ធំ ៗ ពីរយកទៅស្ងោរជ្រក់ តើគេលក់មួយ ថ្ងៃ ប៉ុន្មាន? រើសយកឱ្យធាត់ៗបន្តិច"។

ចៅចិត្រ និយាយសុំខ្លួនថា “សូមកុំប្រើឱ្យខ្ញុំបាទទិញឡើយ ឃុន ! និយាយឆ្លើយ តបទៅទៀតថា តាំងពីកើតមកខ្ញុំបាទមិនដែលទិញត្រីសាច់បន្លែបង្កាអ្វីទេ ក្រែងឃុនបន្ទោស ថាទិញថ្ងៃពេក ដ្បិតខ្ញុំបាទមិនចេះតថ្លៃទិញត្រីទេ ទានប្រោស!”

នារី មិនអីទេ ទៅសួរទិញចុះ ចាំខ្ញុំតថ្ងៃឱ្យ។ ចិត្រ "សុំឱ្យ ឃុន តថ្លៃទិញខ្លួនឯងចុះ។

នាងនារីឡើងមុខក្រហមបន្តិចក៏ដើររ៉ុយទៅទិញដោយខ្លួនឯង។ ឯចៅចិត្រក៏កាន់ កញ្ជ្រោងដើរតាមក្រោយ កាលទិញបានត្រីរ៉ស់ពីរ ដើរវិលទៅទិញរានឯទៀតៗ នាងនៅ ទឹក ខ្លាញ់នឹងការចចេសរឹងរូសរបស់ចៅចិត្រណាស់ក៏ក្លែងដើរចេញពីរាន មួយទៅរានមួយទៀត ដើរវីវក់ចុះឡើងជាច្រើនបកច្រើនសាទិញអីវ៉ាន់ច្រើនស្ទុះស្ទះ ទាល់តែចៅចិត្រ យកទៅ ស្ទើរតែមិនរួច នាងនឹកគ្នាញ់ក៏ គ្នាញ់ណាស់ តែនឹកចង់សើចក៏ចង់សើចណាស់ដោយ បានឃើញចៅចិត្រ កាន់ពេញដៃទាំងពីរយូរផង ត្បិតកៀកផង រណែរណោងហើយ នាងធ្វើជាដើរវិលជាច្រើនបក ច្រើនត្រឡប់ទើបបត់ ចូលទៅរថយន្ត។ ចៅចិត្រ ក៏ចេះតែ ដើរប្រកិតតាមក្រោយដរាបដល់រថយន្ត ហើយ ទំលាក់អីវ៉ាន់ទៅក្នុងរថយន្តនោះទៅ។នាងនារី ឃើញកិរិយា ចៅចិត្រធ្វើដូច្នេះ ក៏ ច្រឡោតឡើងថា “យី! គាត់នេះ ក្លែងទំលាក់ ឥវ៉ាន់លើក្បាលអញឬ?"

ចៅចិត្រ ឆ្លើយឡើងថា “សូមអត់ទោសទានប្រោស ធ្ងន់ពេក តែខ្ញុំបាទទំលាក់ លើការ រថយន្តទេតើ”។

នារី "ប្រយ័ត្ន គាត់ឯងកុំដើរកិរិយាថោកទាបពេក!”។

នាយ ចិត្រ ឮហើយគ្រាន់តែញញឹមហ៊ឹៗ ហាក់ដូចជាមិន យកចិត្តទុកដាក់ នឹង ការ ខឹងសម្បាររបស់ចៅហ្វាយក្រមុំនោះសោះ។

អ្នកទាំងពីរ ក៏អង្គុយនៅស្ងៀមទាំងអស់គ្នា ឥតនិយាយរកគ្នាមួយម៉ាត់សោះ មួយ ស្របក់ក្រោយមក ទើបឃើញ ហួ ងរតនសម្បត្តិ មកដល់ទីចតរថយន្តជាមួយ បុរសកម្លោះ ម្នាក់ មុខវែង ពាក់មួកស ពាក់អាវបើកក ចងក្រវ៉ាត់ស្លៀកខោកាគឺ ពាក់ស្បែកជើងពណ៌- ក្រហម ស្រោមជើងស។ នាយចិត្រ គ្រាន់តែក្រឡេកមើលទៅឃើញបុរសនោះ ក៏មានសេចក្តី ទាស់ចិត្តឥតត្រេកអរបន្តិចបន្តួចឡើយ។

ហ្លួងរតនសម្បត្តិ និយាយថា “យើងតោងប្រញាប់ទៅឥឡូវទើបបាន បង្អង់ យូរពេក មិនបានទេ ដ្បិតយើងឥតដាក់កាំភ្លើងមកផងសោះ ក្រែងចោរប្លន់កណ្តាលផ្លូវ”។

នាងនារី បែរទៅញញឹមយ៉ាងផ្អែម ខណៈដែលបុរសកម្លោះនោះ ឡើងមកលើរថយន្ត ហើយសួរថា “លោក បាឡាត់ ដាក់កាំភ្លើងមកដែរឬ?"

ចៅចិត្រ ត្អូញរផ្លូវនៅតែក្នុងបំពង់ក “បុរសកម្លោះនេះជាបាឡាត់ស្រុកសង្កែ រូបរាង បែបនេះមិនគួរសេពគប់សោះឡើយ កន្លែងអង្គុយវាលល្វឹងមិនអង្គុយ នៅតែទៅប្រជ្រៀត អង្គុយក្បែរ ឃុននារី ក្រអើត!”

ចំណែកខាងលោក បាឡាត់ ទះគូថហើយប្រាប់ថា “ឃុន នារី កុំព្រួយ មាន កាំភ្លើង ខ្លីជាប់មកជាមួយដែរ។

ហ្លួងរតនសម្បត្តិ ក៏សើចថា “មានមួយប៉ុណ្ណឹង ក៏ល្មមហើយ លោកបាឡាត់ - ហើយ ងាកទៅប្រាប់ចៅចិត្រថា “ចេញទៅឥឡូវនេះចុះចៅចិត្រ បើចេញរថយន្តទៅវេលានេះ ប្រហែលជាម៉ោង ៤រសៀលទើបដល់ផ្ទះយើង"។


0 Comments:

Post a Comment