រឿង កុលាបប៉ៃលិន៖វគ្គទី ១ ~ ប្រមូលផ្តុំរឿងព្រេងនិទានខ្មែរភាគ១

Monday, January 22, 2024

រឿង កុលាបប៉ៃលិន៖វគ្គទី ១

រឿង កុលាបប៉ៃលិន៖វគ្គទី ១

គ្រានោះ ព្រះសុរិយទេវបុត្រ ទ្រង់គង់លើវិមាន កែវផលិក (ផ្លេក) ដែលជារថព្រះ ទីនាំង ទឹមដោយសេះអានេយ្យ ១ពាន់ ទ្រង់បរប្រទក្សិណភ្នំ ព្រះសិនេរុរាជ តាំងអំពី ទិសបូព៌ា យាត្រាសំដៅទៅទិសបស្ចឹម តាមចក្ររាសីនៃសុរិយចក្រវាឡ លុះដល់ កំណត់ បត់ព្រះរាជរថ ចូលបាំងជ្រ ងមហាបព្វតា រស្មីព្រះសុរិយា ក៏ជ្រុងជ្រេ ចូល កាន់សន្យា រាត្រីនាវេលានោះ ជាខាងខ្នើត ១៥កើត ខែកត្តិក ឆ្នាំច ចត្វាស័ក ព.ស ២៤៧០ ព្រះចន្ទទេវ បុត្រយាងឡើងគង់លើវិមានប្រាក់ជារាជរថព្រះទីនាំងបរចេញមកពីទិសបូព៌ាឆ្លុះពណ៌ ប្រាក់ទៅសព្វផែនពសុធា ព្រះចន្ទ្រាហាក់ដូចជា មៀ ងមើលមកយ៉ាងស្រស់ញញឹមឆ្ពោះ ចំទៅលើដំបូលគេហដ្ឋានមួយ នៅខាងលិច ផ្សារស្វាយប៉ោ ដែល ជាផ្សារវិលក្នុងទីរួមខេត្ត បាត់ដំបង។

ឯគេហដ្ឋាននោះ ជាផ្ទះចាស់ ប្រក់ក្បឿង ដំបូលពីរជាន់ ជញ្ជាំងក្ដារ ក្រាលក្ដារ សសរមូល នៅហោជាងមានរូបចម្លាក់ឈើធ្វើជារាហូលេបខែ នៅខាងក្រោម រូបនេះ គេឆ្លាក់ជា អក្សរធំៗថា “សិរីពង្ស” ជាផ្ទះខ្មែរបែបបុរាណដែលនៅសេសសល់មកសម័យ ឥឡូវនេះ។

ក្នុងវេលារាត្រីនោះ ពន្លឺរស្មីនៃដួងចន្ទ្រា កំពុងចាំង ឆ្លុះចូលមកតាមចន្លោះបង្អួច ហើយមានខ្យល់ត្រជាក់បក់មកផាយផាត់ចូលមកយ៉ាងរំភើយៗ ល្ហើយត្រសៀកល្មមត្រជាក់ ស្រួល នៅខាងក្នុងគេហដ្ឋា ននោះមានកូនចង្កៀងប្រេងកាត១ ចងព្យួរនឹងជញ្ជាំង ក្ដារ ល្មម តែឆ្លុះ បន្លឺ ឱ្យមើលមកឃើញបុរសជរាម្នាក់ មានរាងកាយ ស្គាំងស្គម ឥតសាច់ឈាម មានតែស្បែកដណ្តប់ឆ្អឹង ដេកស្តូកស្ទឹង នាកណ្តាលល្វែងបន្ទប់ នៅក្បែរ ជរានេះមានក្មេងប្រុសកម្លោះម្នាក់ មុខមាត់ស្រស់បស់ អង្គុយ ខាងបុរស ចាំបម្រើថែរក្សាជំងឺរបស់ បុរសជរា ដោយកិរិយាឫកពាស្រពោនស្រពាប់ ស្រងូតស្រងាត់ឥត មាន រីករាយបន្តិចសោះ ដោយអ្នកខំអត់ងងុយទ្រាំជំងឺរបស់បុរសជរាដែលត្រូវជា ឪពុកបង្កើតរបស់ខ្លួន អស់ វេលា៣រាត្រីមកហើយ។

ឯបុរសដែលមានជំងឺជាទម្ងន់ កំពុងដេកស្តូកស្តឹង នៅលើដំណេកនេះឈ្មោះ “ចឹម” កំពុង តែធ្លាក់ខ្លួនទៅជាចំណីអាហារនៃរោគជរា យូរៗគាត់ដកដង្ហើមធំវែងៗ ហើយ គាត់ខំ

បើកភ្នែក ក្រឡេកមើលទៅពាសពេញទាំងល្វែងបន្ទប់ដេក រួចភ្នែកទាំង គួរបស់គាត់ សម្លឹងទៅចំមុខក្មេងកម្លោះម្នាក់ដែលអង្គុយនៅក្បែរខាងខ្លួនគាត់។ ឯ កម្លោះនោះឈ្មោះចៅ "ចិត្រ" ជាកូនបណ្តូលចិត្តរបស់គាត់ ហើ យជាអ្នកទទួលបន្ត វង្សត្រកូល របស់គាត់ តទៅអនាគតផង ទើបគាត់ខំញញឹមទាំងក្រៀមក្រំ ប្រឹងនិយាយដោយសួរសម្លេងញ័រៗថា "ចិត្រ" កូនមាសឪពុក! យប់យន់ណាស់ហើយមិនទាន់ទៅដេកទេឬ? ទៅកូន! ទៅដេក ទៅ “តា ចឹម តឿនបង្ខំឱ្យកូនទៅដេក ក្រែងអត់ ងងុយទៅជាឈឺចាប់"។

ចៅចិត្រ គ្រវីក្បាលដោយការបដិសេធ ព្រមទាំងមានទឹកមុខប្រកបដោយ ចិត្តអាណិតអា សូរបិតា ទើបនិយាយ ជម្រាបទៅវិញថា “ខ្ញុំបាទមិនទាន់ងងុយទេលោកឪពុក! ប្រហែល ជាលោកឪពុក មិនទាន់ពិសាថ្នាំយោងកម្លាំងទេដឹង ? លោកគ្រូពេទ្យបានផ្តាំខ្ញុំបាទថា សូមឱ្យលោកឪពុកពិសាកុំខាន"។

"ថ្នាំឬកូន” តាចឺម និយាយឮតែក្នុងបំពង់កទំនងចំអក ឱយថ្នាំនោះ ព្រោះជាថ្នាំគាត់ ដឹងថា ឥតមានគុណវិសេសអ្វីបន្តិចឡើយ ហើយគាត់និយាយថា “ឱ!កូនអើយ ថ្នាំនេះឪពុកបាន ផឹកមកច្រើនលើកមកហើយ មិនឃើញមានគុណវិសេសអ្វីដែលអាចជួយបន្ធូរបន្ថយ ជំងឺ ឱ្យស្រាកស្រាន្តសោះឡើយ រោគជំពូកនេះឪស្គាល់ច្បាស់ថា ជារោគប្រចាំកាយរក្សាក៏ ស្លាប់ មិនរក្សាក៏ស្លាប់ ឫទ្ធិអំណាចរបស់ថ្នាំក្នុងខណៈនេះ មិនវិសេសជាងទឹកទន្លេទេកូន"។ ចៅ ចិត្រ មិនទាន់តបទៅឪពុកវិញ ស្រាប់តែលេចបុរសកណ្តាលអាយុម្នាក់ ដើរចូលមក ក្នុងបន្ទប់ ហើយដាក់គូថអង្គុយក្បែរខាងអ្នកជំងឺហើយសួរថា “ម៉េចទៅតា ថ្ងៃនេះអាការ រោគបានធូរស្បើយខ្លះទេ?"។

ឱពុទ្ធោ! ពុទ្ធោ! តាចឺម លាន់មាត់ឡើងកាលបានឮលោកគ្រូពេទ្យសួរខ្លួន ដូច្នេះហើយ គាត់និយាយទៅទៀតថា “ឱ! លោកគ្រូអើយ! វេលានេះភ្នែកខ្ញុំបាទ ស្វែស្រវាំងងងឹតអស់ ហើយ សូមអត់ទោសចុះ ខ្ញុំបាទមិនដឹងថាលោកគ្រូអង្គុយនៅត្រង់ណាទេ “។ ឯចៅចិត្រ កាលបើបានឮសម្ដីឪពុកនិយាយត្អូញត្អែរដូច្នោះ ទឹកភ្នែកក៏ហៀរហូរសស្រាក់ ដោយ ចិត្ត អាណិតឪពុកពន់ពេក ហើយក៏ សម្លឹងមើលគ្រូពេទ្យ និយាយអង្វរករសុំ ឱ្យជួយស្រោច ស្រង់សង្គ្រោះបិតា ឱ្យមានជីវិត តែគ្រូពេទ្យដែល ស្ទាត់ជំនាញក្នុងវិធីមើល ជំងឺ ក៏គ្រវីក្បាល ដោយអស់សង្ឃឹម ខ្សឹបប្រាប់ជិតត្រចៀក ចៅ ចិត្រថា "ឆ្លងមិនផុតពីយប់នេះទេ"។

តាចឺម និយាយមួយៗ ទាំងមា ត់ដង្ហក់បបូរមាត់ស្ទឹងញ័រចំប្រប់ ខំនិយាយទៀតថា ខ្ញុំបាទ គង់មិនមានជីវិតរស់នៅទាល់តែបានឃើញពន្លឺព្រះអាទិត្យក្នុងព្រឹកស្អែកនេះទៀតទេ ខ្ញុំបាទ យល់ថាមិនមែនការចម្លែកខុសធម្មតាទេ ព្រោះមរណធម៌ ជាសភាវៈទៀងទាត់ ដែល មនុស្ស សត្វទូទៅត្រូវទទួលយក និង ចៀសវាង ឱ្យផុតពុំបានឡើយ ឯវិញ្ញា ណ និងរាង កាយ របស់ខ្ញុំបាទ ឥតមានស្រណោះអាឡោះអាល័យប៉ុន្មានទេ ស្លាប់ហើយត្រូវទៅកើត ជា អ្វីក៏តាមយថាកម្មចុះ ហើយបែរទៅនិយាយផ្លែផ្កាកូនថា "ចិត្រ កូន សម្លាញ់ឪពុក! កាល បើឪពុកអស់អាយុទៅហើយ ជីវិតកូនមុខតែរសាត់អណ្តែតឥតបង្គោលជាបង្អែក ដូចជា សំណាត់ដែលអណ្តែតក្នុងទន្លេដូច្នោះ"។

ឯចៅចិត្រ អួលដើមកនិយាយអ្វីមិនរួចសោះ មានតែទឹកភ្នែកហូរសស្រាក់ ឱនមុខជ្រុប ក្រាបចុះជិតជើងឪពុក។ ចំណែកខាងគ្រូពេទ្យ ក៏ងាកមុខបែរទៅបង្អួច ស្ទើរតែទ្រាំទប់ទឹក ភ្នែកពុំបាន។

តាចឺម និយាយទាំងហត់ថា “នែ ចិត្រ ! កូនសម្លាញ់ឪពុក កាលបើឪពុកស្លាប់ ទៅហើយ ចូរចាំបណ្តាំឪពុកចុះថា ធម្មជាតិគ្រប់យ៉ាងក្នុងលោកនេះ ដែលមនុស្សលោក សម្គាល់ថា ជាការរុងរឿងថ្លៃថ្លានោះ គឺជាការតាំងខ្លួនប្រាណ ឱ្យបានថ្លៃថ្នូរ ស្ដុកស្ដម្ភ “។ឯការដែល រស់នៅតោកយ៉ាកនោះ អ្នកផងទាំងពួងគេមិនយកភ្នែកមើលទេ ការរស់នៅ បែបនេះ មិនមែននាំឱ្យបានសុខសប្បាយទេ ប៉ុន្តែពេលនេះ កូនអើយ ! ឪពុកនឹងប្រាប់អ្នកឱ្យធ្វើ ដូចម្ដេចទើបបានសេចក្តីចម្រើននោះពុំបានទេសុំឱ្យគ្រាន់តែលើកដល់ពុទ្ធភាសិត ១បទថា "អត្តាហិ អត្តនោ នាថោ" ខ្លួនត្រូវជាទីពឹងនៃខ្លួនឯងតែប៉ុណ្ណោះ ឱ្យរឿយៗចុះ។ កូនអើយ ពាក្យនេះមានន័យថា លោកមិនមែនទូន្មានយើង ឱ្យគិតតែប្រយោជន៍ផ្ទាល់ខ្លួន ឱ្យទៅជា មនុស្សទត្តភាពនោះទេ ឬលែង ឱ្យពឹងពាក់អ្នកដទៃ ឬលែ ងឱ្យអ្នកដទៃគេពឹងពាក់ លើ ខ្លួន យើងវិញក៏ទេដែរ។ ពុទ្ធភាសិតនេះ ទូន្មានយើង ឱ្យចេះខំប្រឹងប្រែងកសាងជីវភាព ខ្លួន ឱ្យ បានចម្រើន ឱ្យមានជំហររឹងប៉ឹងដោយវិជ្ជាសម្បត្តិ គុណសម្បត្តិ សមត្ថភាព ទ្រព្យសម្បត្តិ និង សុខភាព ទើបយើងអាចរស់នៅក្នុងសង្គមមនុស្សបានថ្លៃថ្នូរ ហើយយើងអាចផ្តល់ បាន នូវអត្ថប្រយោជន៍ ឬគុណប្រយោជន៍ដល់សង្គម ឱ្យបានចម្រើនឡើងទៀតផង។ កូន ដឹង ស្រាប់ហើយថា មនុស្សកើតមកក្នុងលោកនេះ មិនមានអ្នកណាមួយអាចរស់នៅ តែ

ម្នាក់ឯងបានទេ គឺត្រូវមានការពឹងពាក់ទាក់ទងគ្នាទៅវិញទៅមកជានិច្ច កូនត្រូវស្គាល់ ហើយត្រូវខំបំពេញករណីយកិច្ចរបស់ខ្លួន ចំពោះខ្លួនឯង ចំពោះសង្គម ចំពោះជាតិ សាសនា មហាក្សត្រ ដែលជាឧត្តមគតិ របស់ពលរដ្ឋជាតិយើង ហើយចំពោះមនុស្សជាតិ ទូទៅដែលជាឧត្តមគតិនៃព្រះពុទ្ធសាសនា។

ឯគ្រូពេទ្យ និយាយជ្រែក្នុងខណៈនោះថា “តាកុំអាលអស់សង្ឃឹមរហ័សពេក រោគរបស់ តាដែលធ្ងន់ដូច្នេះ ក៏មិនទាន់ទៅជាអ្វីទេ នៅមានសង្ឃឹមនឹងសះស្បើយវិញបាន”។ តាចឺម និយាយផ្អើនលោកគ្រូពេទ្យ “សះជាឬ? លោកគ្រូគ្មានផ្លូវសះជាឡើង វិញប្រាកដ មានតែផ្លូវស្លាប់? មុខក្នុងព្រឹកស្អែកឬយប់នេះឬឥឡូវនេះ ក្នុងពេលណាមួយជាមិនខាន “។ តាចឺម ឈប់បង្អង់មួយស្របក់ ហើយចាប់និយាយតទៅទៀតថា “នែ! ចិត្រ កូនសម្លាញ់ឪពុក ឪពុកទីទ័លក្រណាស់ គ្មានកេរមត៌កបន្តិចបន្តួចបម្រុងទុក ឱ្យកូនឡើយ ដល់ឪពុកស្លាប់ទៅហើយ មានតែសព និង ពាក្យបណ្តាំ ទុកឱ្យកូន"។ រីឯ វិញ្ញាណ- ក្ខន្ធរបស់ឪពុក ដែលនឹងបានទទួលសេចក្តីសុខ ក្សេមក្សាន្ត ក្នុងលោកខាងមុខនោះ លុះតែកូនប្រតិបត្តិតាមបណ្តាំឪពុកទាំងប៉ុន្មាន ម៉ាត់នេះ ដែលជាបណ្តាំចុងក្រោយបំផុត របស់បិតា មួយទៀតវិជ្ជាដែលឪពុក ទុកដាក់ ឱ្យកូនរៀនសូត្រ ដរាប ទាល់តែប្រឡងជាប់ ប្រកាសនីយប័ត្រនោះ ទុកជាមត៌កដ៏មាន តម្លៃមួយ ឱ! តាំងពីថ្ងៃនេះទៅ ឪពុក អស់បាន ជួយទំនុកបម្រុងកូនតទៅទៀតហើយ! ចៅចិត្រ កាលបើស្ដាប់ពាក្យបណ្តាំរបស់ឪពុកចប់សព្វគ្រប់ហើយក៏ ស្រក់ ទឹកភ្នែកលោក ៗ ដោយមានចិត្តអាល័យ និង អាណិតឪពុកជាទីបំផុត ហើយខំ និយាយទាំងខ្សឹកខ្សួល

ជម្រាបឪពុកថា “លោកឪពុក! បណ្តាំគ្រប់ម៉ាត់ ខ្ញុំបាទនឹងកត់ត្រាចាំទុកក្នុងចិត្ត ខិតខំប្រតិ

បត្តិតាមបណ្តាំគ្រប់ប្រការ សូមលោកឪពុកកុំបីព្រួយបារម្ភឡើយ ខ្ញុំបាទបានជីវិតរស់នៅ ដរាបណានឹងខំតាំងខ្លួនប្រាណតម្កល់តម្កើងវង្សត្រកូលឱ្យបានចម្រើនដរាបនោះ"។ តអំពីពេលនោះ មក តាចឺម មានការដង្ហក់កាន់តែញឹកញាប់ខ្លាំងឡើងមានអាការៈ: ក្រវល់ ក្រវាយ ទំនងសូឈាម ហើយទន់ពាប់ទៅ រាល់គ្រាមរណសង្គ្រាម កំពុងទន្ទ្រានចូលមក ជិតអ្នកជំងឺគ្រប់ដង្ហើម ទើបគាត់ខំប្រឹងនិយាយទៅរកគ្រូ ពេទ្យ ដែលមានចិត្តមេត្តាចំពោះ ខ្លួន ដោយសួរ សម្លេងខ្សាវៗ ជាទំនងសេចក្តីថា “ទានប្រោស លោកគ្រូ! ខ្ញុំបាទនឹងដាច់

ខ្យល់ស្លាប់ក្នុងពីរ បីនាទីនេះហើយ សូមអរព្រះគុណ និង សូមជូនបុណ្យលោកគ្រូ ដែល មានគុណលើខ្លួនខ្ញុំបាទជាអនេក ដោយបានខំថែរក្សា ទាំងបង់ខាតថ្លៃថ្នាំជាច្រើនផង ហើយមិនមានគិតថ្លៃរក្សា និង ថ្លៃថ្នាំបន្តិចឡើយ ខ្ញុំបាទឥតមានអ្វីតបស្នងសងគុណ លោកគ្រូទេ ឱ! ព្រះគុណអើយ ត្រចៀកខ្ញុំបាទលែងឮហើយ ឱ! ចិត្រកូន! ពុទ្ធោអរហំ!”។ ចៅចិត្រ ឱបឪពុកជាប់ហាក់ដូចជាមិនព្រម ឱ្យវិញ្ញាណក្ខន្ធរបស់ តាចឺម រត់ចេញពីរាង កាយទៅបាន តែបើទុកជាចៅ ចិត្រ ខំប្រឹងទប់ទល់យ៉ាងណា ក៏គង់តែ មិន សម្រេចដូច បំណង ព្រោះជាតិ ជរា ព្យាធិ មរណៈ (កើត ចាស់ ឈឺ ស្លាប់) ជាមត៌ក របស់សត្វលោក ឥតមានសត្វណាមួយ គេចវេសចៀសវាង ឱ្យរួចផុតទៅបានឡើយ អម្បាលដូចយ៉ាងព្រះ អរហំសម្មាសម្ពុទ្ធម៉េចក៏គង់តែព្រះអង្គចូលបរិនិព្វានមិនខាន។ នៅទីបំផុតនេះ តា ចឹម ក៏ធ្លាក់ខ្លួនទៅជាចំ ណីអាហារនៃមច្ចុរាជ គឺដាច់ខ្យល់ ផុតដង្ហើម ក្នុងដៃរបស់ចៅ ចិត្រ ជាកូន។ តា ចឹម ក៏ទទួលមរណភាពក្នុងខណៈដែល ដួងចន្ទ្រ

អស្ដង្គតបាត់ពន្លឺរស្មី ព្រមជាមួយគ្នាក្នុងគ្រានោះឯង។

វគ្គទី២ ជីវិតរបស់ក្មេងកំព្រា

កាលបានចាត់ចែងធ្វើបុណ្យបូជាសពរួចស្រេចហើយ ទើបចៅចិត្រ ដឹង ខ្លួនច្បាស់ ណាស់ថា “ឱ! ខ្លួនអញអើយ កណ្តែងកណ្ដោច ខ្លោចផ្សាតែម្នាក់ឯងហើយ បើងាករេទៅពឹង បងប្អូនញាតិសាច់សាលោហិតជិតខាងឯណាក៏គ្មាន" ល្ហើយចុះត្រូវតែតស៊ូនឹង សេចក្តី ទុក្ខលំបាកគ្រប់យ៉ាងចុះ ធ្វើម្ដេចកើតមកជាប្រុស កំព្រាម្តាយឪពុក សម ដូចជាប្រសាសន៍ លោកឪពុកផ្តាំទុកថា *ចិត្រ កូន ! កាលបើអស់បុណ្យពីឪពុកហើយ ជីវិតរបស់អ្នកដូចកំណាត់ឈើ ដែលអណ្តែតក្នុងកណ្តាលទន្លេដូច្នោះ”។

ចៅចិត្រក៏គិតឃើញថា ពិភពលោកទាំងមូលនេះ ធំ ទូលាយស្រួលសប្បាយមែន សម្រាប់អ្នកដទៃៗ តែបែរជាទៅជាទីតូចចង្អៀត លំបាកពន់ពេកចំពោះខ្លួន ដែល កំព្រាម្តាយ ឪពុក និង បងប្អូនញាតិសាលោហិត និង ងា កមុខទៅជ្រកកោន ពឹងពាក់ អ្នកឯណាក៏ គេឥតត្រូវការសោះ ព្រោះមនុស្សទីទ័លក្រលំបាកដូចនេះ គេមិន ត្រូវការសេពគប់រាប់រក ហើយទុកជាសុំការគេធ្វើ ក៏ឥតមានអ្នកណាជួយសង្គ្រោះ រកការងារ ឱ្យធ្វើបានឡើយ។ ឱ! ខ្លួនអញ អើយកើតមកក្នុងលោកនេះលំបាកអ្វីប្លែកជាងគេម៉្លេះ តែថា កើតជាអង្គបុរសហើយ


មិនត្រូវខ្លាចសេចក្តីទុក្ខព្រួយលំបាកទេ អស់នេះឱ្យឃើញសខ្មៅទៅចុះ!។

តោងតែតស៊ូនឹងសេចក្តីទុក្ខព្រួយលំបាក

ចៅចិត្រ កំពុងតែឈរសញ្ជឹងរំពឹងគិតរកការធ្វើ តែម្នាក់ឯងយ៉ាងស្ងាត់ៗ នៅ ចំហៀងមុខផ្ទះ ក៏ងើយទៅមើលលើ ឃើញព្រះចន្ទអណ្តែតត្រសែតនៅកណ្តាលពពក បញ្ចាំងបន្លឺឆ្លុះសព្វទិសទី បរិវេណមានខ្យល់បក់ផាត់មកយ៉ាងត្រជាក់ស្រេង ឮសូរ សម្លេង ព្រះសង្ឃសូត្រធម៌នៅវត្ត ព្រះពិភិធារាមយ៉ាងច្បា ស់លាស់ អណ្ដែតលឿន លយមកតាម បណ្ដោយខ្យល់ លុះចៅ ចិត្រ បានឮ សូរស័ព្ទព្រះសង្ឃសូត្រធម៌នោះ ក៏ជាហេតុ នាំផ្តួច ឱ្យនឹករលឹកដល់ឪពុក ដែលទើបទទួលអនិច្ចកម្មទៅថ្មីៗ មិន ដឹងបើនឹងងាករេបែរមុខទៅ ពឹងអ្នកឯណា ហើយក៏បែរមុខមើលទៅក្នុងបន្ទប់ឃើញមាន ចង្កៀងភ្លឺថ្ងូងៗ នៅ ទីនោះ ហើយដែល ជាទីឪពុកធ្លាប់មូរថ្នាំសង្កែពិសាជានិច្ច តែឥឡូវនេះ មានតែចៅចិត្រម្នាក់ឯង ចិត្រអាណិតខ្លួនណាស់ ទឹកនេត្រាក៏ហូរចេញសស្រាក់ដោយឥតដឹងខ្លួន។ ខណៈនោះ ចៅចិត្រ ក្រឡេកមើល ទៅខាងមុខស្រាប់តែឃើញមនុស្សម្នាក់ ស្លៀកពាក់ សដើរចូលមក ទើបចៅ ចិត្រ ក្រោកឡើងស្រែកសួរថាៈ នរណាចុះ ? គ្នាឯងទេ ចៅចិត្រ ឬអីនឹង? បុរសនោះសួរមកវិញ។ ចៅចិត្រ នឹកស្មានប្រហែលជាលោកគ្រូពេទ្យ ទើប ស្រែក អញ្ជើញថា “សូមអញ្ជើញលោកគ្រូ”។

គ្រូពេទ្យក៏ឈានជើងឡើងជណ្តើរទៅលើផ្ទះ ហើយដាក់គូទ អង្គុយលើកៅអី តាមសេចក្តី អញ្ជើញរបស់ម្ចាស់ផ្ទះ។

“សុខសប្បាយជាទេឬ ចៅចិត្រ?” គ្រូពេទ្យសួរដោយមេត្រីចិត្ត។

ចៅចិត្រ តបថា “ទានប្រោស! ចំណែកខាងរាងកាយសុខសប្បាយទេ ប៉ុន្តែ ចំណែកចិត្ត រងកម្មជាទីបំផុត ឥតសប្បាយមួយពេលឡើយ តាំងអំពីលោកឪពុកអនិច្ចកម្មទៅវិញ្ញាណ របស់ខ្ញុំបាទនេះ ហាក់ដូចជាងងឹតឈឹងពុំដឹងអ្វីឡើយ!”។

គ្រូពេទ្យងក់ក្បាលទំនងជឿតាមសម្ដីចៅចិត្រ ទើបសួរថែមទៀតថា “ចុះសព្វថ្ងៃនេះ បាន ធ្វើការនៅកន្លែងណាហើយឬនៅឡើយទេ?”

ចៅចិត្រ និយាយតបដោយក្រៀមក្រំសោះកក្រោះថា “ទានប្រោស! នៅទីនេះ ខ្ញុំបាទរក ការងារធ្វើមិនទាន់បានទេ ការងារគ្រប់ផ្នែកហាក់ដូចជាខ្ពស់ជាង ចំណេះដឹង របស់ខ្ញុំបាទ

ដែលបានខំរៀនសូត្រមកដូចជាច្រើនណាស់ ហាក់ដូចគ្រាន់តែប្រើការបានត្រឹមតែមើល សំបុត្រស្នាមបន្តិចបន្តួច មើលឈ្មោះហាងរានផ្សេងៗ និង មើល ល្ខោនប៉ុណ្ណោះ!”។ ប្រូក្រាមតាម រោងកុន

គ្រូពេទ្យនិយាយដោយសេចក្ដីអាណិតយ៉ាងស្មោះត្រង់ថា “ខ្ញុំក៏នឹកអាណិតអ្នកច្រើន ណាស់ ដែរ! ចិត្រ” ហើយនិយាយទូន្មានថា “ខ្លួនអ្នកជាកូនប្រុស ត្រូវតទល់ និងវិស័យ លោកិយ ទៅមុខទៀតច្រើនណាស់ បង្អង់ ឱ្យខ្ញុំគិតពីរ បីនាទីមើល ក្រែងខ្ញុំ គិតរកឧបាយ ជួយសង្គ្រោះខ្លួនអ្នកឯងបានខ្លះៗ។

ចៅចិត្រ នៅតែស្ងៀម គ្រូពេទ្យសញ្ជឹងគិតមួយស្របក់ ក៏ញញឹមលាន់មាត់ ចេញ សម្តីថា -នឹកឃើញហើយៗ! ខ្ញុំមានឪពុកមាម្នាក់ ជាអ្នកមានចិត្តសប្បុរស មានសម្បត្តិស្ដុកស្ដម្ភ គ្រាន់បើ មើលទៅបើលោកជួយធុរៈ មុខជាអ្នកឯងបានការងារធ្វើមិនខាន តែតោងនឿយ ហត់បន្តិចមុនដំបូង"។

ចៅចិត្រ ញញឹមញញែម ហើយ ជម្រាបសួរទៅលោកគ្រូពេទ្យថា “ខ្ញុំបាទទទួល អត់ធន់ សេចក្តីលំបាកទាំងអស់ សុំ ឱ្យមានតែការធ្វើនឹងគេចុះ គ្រាន់នឹងបានចិញ្ចឹមជីវិត កុំ ឱ្យមាន ពាក្យគេតិះដៀលប៉ុណ្ណោះ ទុកជាជីកដីលីសែង រែក ពុនយ៉ាងណាក៏ដោយក៏ខ្ញុំបាទស្ម័គ្រ ធ្វើទាំងអស់"។

លោកគ្រូពេទ្យមានទឹកមុខរីករាយ ដោយ សេចក្តីពេញចិត្តហើយថា " ខ្ញុំគិតជានិច្ចថា អ្នក ឯងជាកូនប្រុស អាចទទួលធ្វើការគ្រប់ជំពូកបាន គំនិតអ្នកឯងគួរឱ្យសរសើរណាស់ ប៉ុន្តែចៅចិត្រ! ការដែលអ្នកឯងត្រូវធ្វើនោះ មិនមែននៅទីនេះទេ គឺ នៅឯស្រុកបប៉ៃលិន ឯណោះ"។

"បប៉ៃលិន ឬ ទានប្រោស ! ចៅចិត្រ ឆ្លើយផ្ទួនពាក្យបាត់ទឹកមុខញញឹម រីករាយមួយរំពេច ហើយនិយាយត្អូញត្អែថា “ទានប្រោស! គេថាស្រុកនោះ ចាញ់ណាស់ មានតែពួក ភូមា កូឡា ទើបទ្រាំទៅរកស៊ីក្នុងទីនោះបាន ខ្ញុំបាទនឹកក្រែងតែទ្រាំទ្រនឹង ធាតុអាកាសទឹកដី នោះមិនបានទេដឹង?” គ្រូពេទ្យទូន្មាន “អ្នកឯងនិយាយដូច្នេះក៏ត្រូវដែរ ប៉ុន្តែអ្នកដែលទៅ ហើយឈឺចាញ់នៅទីនោះ ច្រើនធ្វេសប្រហែស មិនចេះរក្សា ខ្លួន ឱ្យផុតពីជំងឺគ្រុនចាញ់ ចុះចំណែកអ្នកឯងក៏បានរៀនសូត្រចេះក្បួនអនាម័យមកខ្លះ ក៏ល្មមនឹងការពារខ្លួនបាន

មួយវិញទៀត ជំងឺគ្រុនចាញ់នេះ មិនចំពោះតែជាតិ យើងទេ ទុកជាជាតិណាក៏ដោយ តែ ខ្វះវិធីការពាររោគតាមក្បួនអនាម័យហើយ មុខ ជាឈឺចាប់ដូចគ្នាទាំងអស់”។ គ្រូពេទ្យ និយាយទូន្មានចៅចិត្រ ឱ្យមានភាពគ្មានហានឡើង ហើយពោលទៅទៀតថា “ឪពុកមា ខ្ញុំនោះ ពីដើមបានធ្វើមន្ត្រីមួយហៅតាម បណ្តាសក្តិថា ហ្លួងរតនសម្បត្តិ - វេលានេះ អាយុ លោក ៥០ថ្វាយឆ្នាំហើយ លោកមានអធ្យាស្រ័យល្អ ពួកកូឡា ភូមា នៅទីនោះរាប់អាន លោកណាស់ កាលពី ២ទៅ៣អាទិត្យមុននេះ លោកមានសំបុត្រមកដល់ខ្ញុំ សុំ ឱ្យរើសរក មនុស្សម្នាក់ទៅធ្វើការលោក ចំពោះរូបអ្នក ឯងមួយនេះខ្ញុំទុកចិត្តណាស់ ត្បិតការជីកត្បូង នីមួយៗ គេត្រូវការតែមនុស្សសុចរិតស្មោះត្រង់។

ចៅចិត្រ និយាយថា “ការនេះ ជាការថ្មោងថ្មីក្នុ ងជីវិតរបស់ខ្ញុំបាទ”។ គ្រូពេទ្យ ថា “គ្រាន់បើ ជាងនៅទំនេរ មិនទាន់មានការអ្វីធ្វើមែនទេ? បើព្រមទទួល ខ្ញុំនឹងចាត់ បញ្ជូនអ្នកឯងនៅ វេលាឆាប់ៗនេះ ដោយខ្ញុំមានសេច ក្តីសង្ឃឹមទុកចិត្តថា អ្នកនឹងខិត ខំធ្វើការយ៉ាងម៉ឺងម៉ាត់ ជាទីពេញចិត្តរបស់គេពុំខាន”។

ចៅចិត្រលើកដៃសំពះ ថ្លែងអំណរគុណដោយសេចក្តីគោរព ចំពោះលោក គ្រូពេទ្យៗ ក៏សរសេរសំបុត្រមួយច្បាប់ ឱ្យចៅចិត្រហើយលាចុះដើរចេញពីផ្ទះនោះទៅ។

វគ្គទី ២ ការធ្វើដំណើរទៅប៉ៃលិន

លុះចៅចិត្រ បានទទួលសំបុត្រគ្រូពេ ទ្យហើយ ក៏ចាត់ចែងសំពត់អាវដាក់វ៉ា លីសផ្តៅ និង អីវ៉ាន់សម្រាប់ធ្វើដំណើរទៅរួចស្រេចហើយ ក៏ប្រះដេក សម្រាកដោយសេចក្តី ត្រេកអរដ៏លើសលប់ក្នុងយប់នោះ ស្ទើរតែដេកមិនលក់ទល់ភ្លឺ។ ដល់ម៉ោង ៥ជិតភ្លឺ នាឡិកា ឯផ្សារ វិលវាយឮសូរម៉ឹងៗ យ៉ាងច្បាស់លាស់រហូត ដល់ផ្ទះ ចៅចិត្រៗ ក្រោក ឡើងលុបលាងមុខមាត់រួច ក៏ស្លៀកពាក់ យូរវ៉ាលីសចុះពីផ្ទះ ដើរសំ ដៅទៅផ្សារវិល បម្រុងទៅឡើងរថយន្ត ដែលដើរទៅផ្លូវបាត់ដំបងបប៉ៃលិន។ ចៅចិត្រ ទិញសំបុត្រកន្លែង រួចស្រេចហើយ ក៏អង្គុយចាំដរាបដល់ពេលរថយន្តចេញពីផ្សារ ក្រុងបាត់ដំបងទៅ។ វេលា ម៉ោង ៦ និង ១៥ នាទី រថយន្តក៏បើកចេញសំដៅទៅទិស ខាងត្បូង ដល់ ទៅផ្សារភាស៊ីស្រា ក៏បត់ត្រង់ទៅលិច តាមផ្លូវបប៉ៃលិន។ ចៅចិត្រ អង្គុយមើលភូមិប្រទេសសងខាងមាគ៌ានោះ មុខគួរឱ្យស្រងេះ ស្រងោច អណ្តែត អណ្តូងក្នុងចិត្តជា ចម្លែកណាស់ ទឹក ដល់ឪពុកដែល។


0 Comments:

Post a Comment