2024 ~ ប្រមូលផ្តុំរឿងព្រេងនិទានខ្មែរភាគ១

Monday, November 11, 2024

រឿង ឆ្កែមើលឃើញខ្មោច

 រឿង ឆ្កែមើលឃើញខ្មោច

ឮពួក​​ខ្ញុំបាទធ្លាប់បានឮម្ដាយ និងឪពុកគាត់និទានប្រាប់ខ្ញុំថា ៖ បើឮឆ្កែលូ ឬព្រុសនៅពេលកណ្ដាល អធ្រាត្រ​ស្ងាត់​ នៅភូមិណា ស្រុកណា ដែលក្រៅអំពីក្រុង ព្រោះពុំសូវមានមនុស្សកុះករក្នុងពេលយប់

 ស្រុកភូមិ pនោះច្រើនកើតជំងឺពុំសូវបានសេចក្ដីសុខទេ

ដ្បិត​ខ្មោច​បិសាច​ វាដើររាតត្បាតធ្វើមនុស្សឱ្យឈឺចាប់ សឹងតែគ្រប់ៗគ្នា ព្រោះឆ្កែមើលឃើញខ្មោច។

 ដំណើរចាស់ៗថា ឆ្កែមើលឃើញខ្មោចនោះអាស្រ័យដោយរឿងដើមថា ៖ យូរយារណាស់ មកហើយ មានបុរសម្នាក់ដើរទៅមើលគេលៀងមេមត់ ប៉ុន្ដែមិនបានប្រាកដឈ្មោះ បុរសនោះដើរក្បែរដីទូលមួយដែល មានព្រៃស៊ុបទ្រុប គេកប់ខ្មោចក្នុងព្រៃនោះជាច្រើន។

 លុះដល់ទន្ទឹមព្រៃមានខ្មោចស្រែកហៅគាត់ថា ៖ ពូៗផ្ដាំទៅប្រាប់ ប្រពន្ធខ្ញុំឱ្យមកផង។ បុរសនោះមិនចេះខ្លាចខ្មោចទេ គាត់ដឹងថាខ្មោចហៅពិតណាស់ គាត់ធ្វើព្រងើយ ហើយឆ្លើយទៅវិញថា ៖

 - ប្រពន្ធឯងនៅឯណា ? ខ្មោចឆ្លើយវិញថា ៖ - ប្រពន្ធខ្ញុំ នៅឯផ្ទះលៀងអារក្សឯណោះ ! បុរសឮហើយ សួទៅវិញថា ៖

 - ចុះឯងឱ្យអញប្រាប់ម៉េចបាន ? បើអញមើលប្រពន្ធឯងមិនឃើញនោះ ! ក្នុងពេលនោះខ្មោចក៏ឱ្យ ប្រទាលប្រហោង គឺថ្នាំសម្រាប់មើលខ្មោចឃើញទាំងអស់។ ខ្មោចឱ្យប្រទាលនោះទៅ ហើយប្រាប់ទាំងឈ្មោះប្រពន្ធវាផង។

 បុរសនោះ កាលបើបានប្រទាលប្រហាងនោះហើយ មើលឃើញខ្មោចនៅពេញតែព្រៃ គាត់ចេះតែដើរទៅៗ គ្មានភិតភ័យខ្លាចអ្វីឡើយ។ គាត់ដើរតម្រង់ទៅរកផ្ទះដែលគេលៀងអារក្ស លុះដល់ផ្ទះនោះ គាត់

ឃើញខ្មោចស្រីៗកំពុង ស៊ីពែសំណែន ដែលគេសែននៅពោរពេញជាច្រើនគ្នាណាស់។ បុរសនោះស្រែកហៅ ទៅតាមឈ្មោះដែលប្ដីវាផ្ដាំមក ហើយបោយដៃហៅចំពីមុខ និយាយថា ៖

 - ប្ដីហងឱ្យទៅឱ្យឆាប់ ព្រោះកូនយំខ្លាំងណាស់ ! ខ្មោចនឹកឆ្ងល់ណាស់ ម៉េចក៏បុរសនេះមើលឃើញអញ ទើបដើរសំដៅហើយសួរថា ៖

 - ចុះអ្នកឯង ម៉េចក៏មើលអញឃើញ? បុរសនោះក៏ បង្ហាញប្រទាលប្រហាងហើយឆ្លើយថា ៖ - នេះប្រទាលដែលប្ដីហងឱ្យអញ បានអញមើលឃើញ។ 

ខ្មោចនោះគ្រាន់តែ ឃើញប្រទាលភ្លាម ស្ទុះទៅដណ្ដើមយក ប៉ុន្ដែបុរសពុំព្រមឱ្យ ក៏មានការប្រវាយប្រតប់គ្នាដណ្ដើម ប្រទាលប្រហោង នោះ។ 

បុរសចេះតែស្រែកហៅឱ្យគេឯងជួយ ប៉ុន្ដែអ្នកណាក៏មើលទៅមិនឃើញជាប្រយុទ្ធជាមួយនរណាសោះ ឃើញតែ ស្ទុះស្ទាតែម្នាក់ឯង ម្លោះហើយគេនាំគ្នាទៅជាស្រឡាំងកាំងរកជួយមិនកើត។ 

លុះប្រតាយ ប្រតប់អស់មួយសន្ទុះធំ បុរសក៏រសាយដៃរបូតប្រទាលនោះពីដៃទៅ។ 

ខ្មោចស្ទុះប្រុងមករើសយក តែពេលនោះឆ្កែ ឃើញភ្លាមស្ទុះភ្លែតមក ត្របាក់លេបចូលទៅក្នុងពោះបាត់ទៅ។

 ហេតុនេះហើយបានជាឆ្កែមើលខ្មោចឃើញ។ ដោយសារមានរឿងនិទាន យ៉ាងនេះ បានជាមានជំនឿថា ឆ្កែវាមើលខ្មោចឃើញ បើឆ្កែព្រុសលូក្នុងពេលយប់ ព្រោះវាឃើញខ្មោចដើរ។ 

មួយវិញទៀត មានមនុស្សច្រើនណាស់ ដែលនៅជឿជាក់ហើយខំស្វែងរកប្រទាលប្រហាង ដើម្បីយកមកប្រើការស័ក្ដិសិទ្ធផ្សេងៗ។

Sunday, September 8, 2024

រឿងព្រេងខ្មែរ រឿង អាឡេវ(ភាគ១)

 

រឿងព្រេងខ្មែរ  រឿង អាឡេវ(ភាគ១)


កាល​ពី​ព្រេង​នាយ មាន​បុរស​ម្នាក់​ឈ្មោះ​អ្នក​ង៉េះ ប្រពន្ធ​នាង​ង៉ោះ មាន​កូន​ប្រុស​ម្នាក់​ឈ្មោះ អាឡេវ ។ កូន​នោះ លុះ​ធំ​ឡើង​អាយុ ៧ ឆ្នាំ ជា​ក្មេង​មាន​ប្រាជ្ញា​ដឹង​ថា​ម្ដាយ​ឪពុក​ល្ងង់ មិន​ចេះ​ធ្វើ​ការ​រក​ស៊ី ជា​អ្នក​ក្រលំបាក វា​ក៏​និយាយ​នឹង​ម្ដាយ ឪពុក​ថា «ម៉ែ​អឺយ! ឪ​អឺយ! ឥឡូវ​នេះ យើង​គ្មាន​របរ​ធ្វើ​ការ​រក​ស៊ី​អ្វី​នឹង​គេ​បាន​ជា​យើង​ក្រ បើ​ដូច្នេះ ខែ​វស្សា​យើង​ធ្វើ​ស្រែ ខែ​ប្រាំង​យើង​ទៅ​ធ្វើ​ចម្ការ ឯ​ខ្ញុំ​ទៅ​ធ្វើ​ស្រែ​ជា​មួយ​នឹង​ឪ​ឯង បើ​យើង​អត់​ស្លា​ម្លូ​អង្ករ​ម្ហូប​ចំណី​អ្វី សឹម​ខ្ញុំ​មក​រក​យក​ពី​ផ្ទះ​នេះ ទៅ​ឆុី» ។ 

អាឡេវ​និង​ឪពុក​ម្ដាយ គិត​គ្នា​ព្រម​ហើយ ក៏​រៀប​ប្រដាប់​ប្រដា​ឡើង​ទៅ​ធ្វើ​ស្រែ ។ លុះ​នៅ​ស្រែ​យូរ​ទៅ អាឡេវ​នឹក​ចង់​ឆុីនំ ហើយ​វា​គិត​ថា «បើ​ដូច្នេះ​អញ​នឹង​បញ្ឆោត​ម៉ែ​ឪ​អញ​យក​នំ​ឆុី» គិត​ហើយ​ប្រាប់​ឪពុក​វា​ថា «ឪ​ៗ! ខ្ញុំ​ទៅ​ផ្ទះ​យក​ស្លា​ម្លូ​មក​ឆុី» ។ ឪពុក​ក៏​ឲ្យ​កូន​ទៅ​ផ្ទះ ។ អាឡេវ ដើរ​ទៅ​ដល់​កណ្ដាល​ផ្លូវ​បាន​ឃើញ​វត្ត​លោក ក៏​ចូល​ទៅ​ថ្វាយ​បង្គំ​រក​លោក​កោរ​សក់​ឲ្យ, លុះ​កោរ​រួច​ហើយ​ក្រាប​ថ្វាយ​បង្គំ​លា​លោក​ទៅ ។ លុះ​ទៅ​ដល់​ជិត​ផ្ទះ អាឡេវ មក​សំពត់​ទទូរ​ក្បាល​ហើយ​ធ្វើ​ជា​យំ ដើរ​ចូល​ទៅ​ក្នុង​ផ្ទះ ។ 

ឯ​ម្ដាយ​ឃើញ​កូន​យំ​ដូច្នោះ ក៏​សួរ​ទៅ​កូន​ថា «ថ្វី​ក៏​កូន​យំ?» ។ អាឡេវ ធ្វើ​ជា​យំ​ខ្លាំង​ឡើង​ទៀត ។ ម្ដាយ​ឃើញ​កូន​រឹត​តែ​យំ​ខ្លាំង​ឡើង​ដូច្នោះ ក៏​ស្ទុះ​ទៅ​ឱប ហើយ​បើក​សំពត់​អំពី​ក្បាល​កូន​ចេញ ឃើញ​ក្បាល​កោរ​រលីង រឹត​តែ​សង្ស័យ ហើយ​សួរ​ទៀត​ថា «ហេតុ​អ្វី​ ក៏​បាន​ជា​កោរ​សក់​ហើយ​យំ​ដូច្នេះ?» ។ អាឡេវ​ប្រាប់​ម្ដាយ​ថា «ឪ​គាត់​ស្លាប់​ហើយ!» ។ នាង​ង៉ោះ លុះ​ឮ​កូន​ថា​ដូច្នោះ ក៏​គក់​ទ្រូង​ស្រែក​ទួញ​យំ​អាឡោះ​អាល័យ រៀប​រាប់​ពី​កាល​ចាប់​ដៃ​គ្នា​បាន​ជា​ប្ដី​ប្រពន្ធ​រៀង​រាប​ដរាប​មក ។ 

អាឡេវ ឃើញ​ម្ដាយ​យំ​សង្រេង​សង្រៃ​ដូច្នោះ ក៏​អង្វរ​លួង​លោម​ម្ដាយ​ថា «អ្នក​ម៉ែ​អើយ! អ្នក​កុំ​យំ! បើ​អ្នក​ចេះ​តែ​យំ តើ​ធ្វើ​ដូច​ម្ដេច​នឹង​បាន​ធ្វើ​បុណ្យ​ទាន​បញ្ជូន​ទៅ​ឲ្យ​ឪ!» ។ នាង​ង៉ោះ​ជា​ម្ដាយ ឮ​អាឡេវ​ឃាត់​មិន​ឲ្យ​យំ ហើយ​សួរ​ទៅ​អាឡេវ​ថា «បាន​រៀប​បញ្ចុះ​ខ្មោច​ឪ​ឯង​រួច​ហើយ​ឬ​នៅ?» ។ អាឡេវ​ប្រាប់​ម្ដាយ​ថា «ខ្ញុំ​បាន​ពឹង​អ្នក​ស្រុក ឲ្យ​គេ​ជួយ​រៀប​បញ្ចុះ​ខ្មោច​ឪ​រួច​ល្អ​ល្អិត​ហើយ» ។ នាង​ង៉ោះ​ឮ​កូន​ថា​ដូច្នោះ ក៏​ម្នីម្នា​រៀប​ធ្វើ​អន្សម​នំ​គម​ចំណី​ចំណុក ហើយ​និយាយ​នឹង​អាឡេវ​ថា «កូន​អើយ! ឯង​យក​នំ​ចំណី​នេះ ទៅ​ធ្វើ​បុណ្យ​​ឲ្យ​ឪ​ឯង​ចុះ! អញ​មិន​ទៅ​ទេ, បើ​អញ​ទៅ​ឃើញ​ស្រែ​ដែល​ឪ​ឯង​ធ្វើ កន្លែង​ដែល​ឪ​ឯង​ទៅ និង​ផ្នូរ​ខ្មោច​ឪ​ឯង​នោះ ម្ដាយ​រឹត​ជា​កើត​ទុក្ខ​ច្រើន​ឡើង​ទៀត បើ​ដូច្នោះ ឯង​ទៅ​ចុះ» ។ 


អាឡេវ​ឮ​ម្ដាយ​ថា​ដូច្នោះ ក៏​នឹក​អរ​ក្នុង​ចិត្ត​ណាស់ ត្បិត​ត្រូវ​នឹង​គំនិត​ខ្លួន​ដែល​កុហក​ម្ដាយ​នោះ ហើយ​ក៏​ម្នីម្នា​រៀប​សង្រែក រួច​ហើយ​ក៏​រែក​ទៅ លុះ​ទៅ​ដល់​ពាក់​កណ្ដាល​ផ្លូវ ដាក់​អម្រែក​ពី​លើ​ស្មា ហើយ​អង្គុយ​ស៊ី​នំ​និង​ចំណី​ចំណុក​លុះ​ត្រា​តែ​ឆ្អែត នៅ​សល់​ខ្លះ អាឡេវ​រៀប​ទុក​យក​ទៅ​ផ្ញើ​ឪ​វា ។ លុះ​ទៅ​ដល់​ជិត​ខ្ទម​ឪ​វា​ៗ ធ្វើ​ជា​យំ​ទៀត ។ អ្នក​ង៉េះ​ជា​ឪពុក​ ឃើញ​កូន​យំ ហើយ​សក់​ទើប​នឹង​កោរ​ថ្មីៗ ដូច្នេះ ក៏​សួរ​ទៅ​ថា «កូន​អើយ! ថ្វី​ក៏​ឯង​យំ ហើយ​កោរ​ទាំង​សក់​ក្បាល​ដូច្នេះ» ។ អាឡេវ​ប្រាប់​ឪពុក​ថា «ឪ​អើយ! ឥឡូវ​នេះ ម៉ែ​គាត់​ស្លាប់​ទៅ​ហើយ បាន​ជា​ខ្ញុំ​កោរសក់, អស់​បង​ប្អូន​គេ​រៀប​ធ្វើ​បុណ្យ​ឲ្យ​ម៉ែ បាន​ជា​មាន​ទាំង​នំ ឥឡូវ​នេះ ខ្ញុំ​យក​មក​ផ្ញើ​ឪ​ពិសា!» ។ ឯ​ឪពុក​ជា​មនុស្ស​ឆោត​ល្ងង់​ណាស់ ឮ​កូន​ប្រាប់​ដូច្នោះ ក៏​យំ​អាណិត​ប្រពន្ធ ហើយ​ក៏​និយាយ​នឹង​អាឡេវ​ថា «កូន​អើយ! អំពី​ថ្ងៃ​នេះ​ទៅ ឪពុក​លែង​ទៅ​ទន្លេ​ទៀត​ហើយ» ។ អាឡេវ​ឮ​ថា​ឪពុក​លែង​ទៅ​ស្រុក​ដូច្នោះ ក៏​នឹក​អរ​ក្នុង​ចិត្ត​ណាស់ ព្រោះ​ត្រូវ​នឹង​គំនិត​ខ្លួន​គិត ។
aaaaa

លុះ​យូរ​បន្តិច​ទៅ អាឡេវ​និយាយ​នឹង​អ្នក​ង៉េះ​ជា​ឪពុក​ថា «ឪ​អឹយ! ឥឡូវ​នេះ ឪ​នៅ​តែ​ពីរ​នាក់​នឹង​ខ្ញុំ ដូច​សព្វ​ថ្ងៃ​នេះ លំបាក​ណាស់, គ្មាន​អ្នក​ណា​នឹង​ដណ្ដាំ​បាយ​ស៊ី គ្មាន​អ្នក​ណា​នឹង​ដេរ​សំពត់​អាវ​ស្លៀក​ដណ្ដប់, បើ​ដូច្នោះ ឪ​ឯង​រក​ដណ្ដឹង​ប្រពន្ធ​យក​មក គ្រាន់​នឹង​ដាំ​បាយ ដង​ទឹក បុក​ស្រូវ ទើប​យើង​មិន​សូវ​នឿយ​ហត់​ដូច​សព្វ​ថ្ងៃ​ពេក» ។ អ្នក​ង៉េះ​ជា​ឪពុក ឆ្លើយ​ឡើង​ថា «កូន​អើយ! ម្ដាយ​ឯង​ស្លាប់​ទៅ ពុំ​ទាន់​បាន​មួយ​ខែ​ទេ, ឥឡូវ​នេះ ឯង​ឲ្យ​ឪ​យក​ប្រពន្ធ​ទៀត កូន​មិន​អាណិត​ម៉ែ​ឯង​ទេ? ឬ​មួយ​ទៀត​ឪ​ខ្មាស​គេ ក្រែង​គេ​ថា​ប្រពន្ធ​ស្លាប់​ពុំ​ទាន់​បាន​ប៉ុន្មាន​ថ្ងៃ ប្ដី​គិត​រក​ប្រពន្ធ​ថ្មី ឪ​ខ្មាស​គេ​ណាស់​មិន​យក​ប្រពន្ធ​ទៀត​ទេ» ។

 អាឡេវ​ចេះ​តែ​អង្វរ​ឪពុក​តែ​សព្វ​ថ្ងៃ ។ ថ្ងៃ​មួយ​អាឡេវ​ឃើញ​ឪពុក​មក​ពី​ស្រែ​នឿយ​ហត់​ណាស់ វា​ក៏​និយាយ​ថា «ឪ​អើយ! ឥឡូវ​នេះ ឪ​ឯង​នឿយ​ណាស់ ព្រោះ​គ្មាន​ប្រពន្ធ​នឹង​ជួយ​កម្លាំង មួយ​ទៀត ពាក្យ​បុរាណ​លោក​ថា មនុស្ស​គ្មាន​ប្រពន្ធ​ដូច​ជា​ឪ​ឯង​នេះ បើ​ទៅ​ធ្វើ​ការ​ឯ​ព្រៃ បាត់​ការ​ឯ​ផ្ទះ ធ្វើ​ការ​ផ្ទះ បាត់​ការ​ឯ​ព្រៃ, ធ្វើ​ដូច​ម្ដេច នឹង​បាន​ប្រាក់​ចាយ​បាយ​ស៊ី​នឹង​គេ ហើយ​ខ្លួន​ក៏​នឿយ​ណាស់​ផង» ។

 អ្នក​ង៉េះ​ឮ​កូនអង្វរ​ដូច្នោះ ក៏​សួរ​ទៅ​ថា «បាន​នរណា​គេ​ទៅ​ដណ្ដឹង​ប្រពន្ធ​ឲ្យ​ឪ? ។ អាឡេវ​ឆ្លើយ​ឡើង​ថា «ឪ​កុំ​ព្រួយ សឹម​ខ្ញុំ​ទៅ​រក​ដណ្ដឹង​ជូន ឪ​នៅ​ចាំ​តែ​រៀប​របស់​នឹង​ទៅ​ការ​ចុះ» ។ អ្នក​ង៉េះ​ជា​ឪពុក​ឮ​កូន​ថា ដូច្នោះ ក៏​ថា «តាម​តែ​កូន​គិត​ចុះ!» ។ អាឡេវ​ឮ​ឪពុក​ព្រម​ដូច្នោះ​ហើយ ក៏​រៀប​ខ្លួន​ម្នីម្នា​ទៅ​ផ្ទះ​នាង​ង៉ោះ​ជា​ម្ដាយ នៅ​បាន​ពីរ​បី​ថ្ងៃ ទើប​វា​និយាយ​នឹង​នាង​ង៉ោះ​ជា​ម្ដាយ​ថា «ម៉ែ​អើយ! យើង​នៅ​តែ​ពីរ​នាក់, ខ្ញុំ​ក៏​ក្មេង មិន​ចេះ​រក​ស៊ី​ធ្វើ​ការ ម៉ែ​ជា​ស្រី​ហើយ​មេ​ម៉ាយ​ផង ឥឡូវ​មាន​គេ​ចង់​បាន​ម៉ែ​ៗ យក​ប្ដី​ទៅ គ្រាន់​គេ​នឹង​ចិញ្ចឹម សោះ​អត់​ឃ្លាន, យើង​ក៏​មិន​សូវ​លំបាក» ។

 ឯ​នាង​ង៉ោះ​ឮ​អាឡេវ​ជា​កូន​ថា​ដូច្នោះ ក៏​ឆ្លើយ​ថា «កូន​អើយ! ឪ​ឯង​ទើប​តែង​នឹង​ស្លាប់​បាន ៥-៦ ថ្ងៃ ឥឡូវ​នេះ កូន​ឲ្យ​ម្ដាយ​យក​ប្ដី​ទៀត​ដូច្នេះ មិន​ត្រូវ​ទេ អ្នក​ផង​គេ​នឹង​សើច​តិះ​ដៀល​និន្ទា​ថា «ស្រី​ចើក​អាស ប្ដី​ស្លាប់​ពុំ​ទាន់​បាន​ប៉ុន្មាន​ថ្ងៃ ចង់​បាន​ប្ដី​ទៀត» ។ អាឡេវ​ឮ​ម្ដាយ​ថា​ដូច្នោះ ក៏​ឆ្លើយ​ឡើង​ថា «ម៉ែ​អើយ! បើ​ទុក​ជា​ម៉ែ​ខ្លាច​ពាក្យ​អ្នក​ផង​គេ​និន្ទា​ដូច្នោះ គេ​ក៏​មិន​បាន​មក​រក​ចិញ្ចឹម​យើង​ដែរ គេ​បាន​ប្រាក់​កាស គេ​មិន​ឲ្យ​ចាយ​ទេ កាល​ខ្ញុំ​នៅ​ឯ​ស្រែ មាន​ប្រុស​ម្នាក់ មុខ​មាត់​ខ្លួន​ប្រាណ​ដូច​ខ្មោច​ឪ ហើយ​គាត់​ស្រឡាញ់​ខ្ញុំ​ដូច​ជា​កូន​គាត់ សួរ​ខ្ញុំ​ថា «ឯង​មាន​ម៉ែ​ឪ​ដែរ​ឬ​ទេ? ខ្ញុំ​ប្រាប់​គាត់​ថា «គ្មាន​ឪ​ទេ មាន​តែ​ម៉ែ ហើយ​គាត់​និយាយ​នឹង​ខ្ញុំ​ថា «ចង់​បាន​ម៉ែ​ជា​ប្រពន្ធ តើ​ម៉ែ​ឯង​ព្រម​ដូច​ម្ដេច?» បើ​ម៉ែ​ព្រម​គាត់​នឹង​រៀប​រណ្ដាប់​មក​ចែចូវ មាន​អ្នក​ផ្លូវ​ចៅ​មហា មាន​ខាន់​ស្លា​ក្រយា​សំពេះ តាម​ច្បាប់​សណ្ដាប់​ប្រពៃ​ណី​ពី​បុរាណ​មក, បើ​ម៉ែ​មិន​ព្រម ខ្ញុំ​ក៏​មិន​ដឹង​ដែរ តាម​តែ​ម៉ែ​គិត ធ្វើ​ការ​រក​ស៊ី​ចុះ» ។ 


នាង​ង៉ោះ​ជា​ម្ដាយ ឮ​កូន​និយាយ​អង្វរ​ផ្ទញ់​ផ្ទាល់​ដូច្នោះ ក៏​ឆ្លើយ​តប​ទៅ​វិញ​ថា «តាម​តែ​កូន​គិត​ចុះ» ។ អាឡេវ ឮ​ម្ដាយ​ថា​តាម​តែ​ចិត្ត​ដូច្នោះ ក៏​អរ​ណាស់​គិត​ថា​«ពេល​នេះ អញ​បាន​នំ​ស៊ី​ទៀត​ហើយ» ហើយ​ក៏​រៀប​ចំ​ផ្ទះ​សម្បែង​រួច​ប្រាប់​នាង​ង៉ោះ​ជា​ម្ដាយ​ថា «ត្បិត​គេ​ចង់​រៀប​ការ​ឆាប់ៗ ខ្ញុំ​លា​ម៉ែ​ទៅ​ស្រែ​ ដើម្បី​រក​មាន់​ទា​បន្លែ​បង្ការ ហើយ​នឹង​ប្រាប់​អ្នក​ដែល​ចង់​បាន​ម៉ែ​ជា​ប្រពន្ធ​នោះ​ផង ដើម្បី​ឲ្យ​គេ​រក​រណ្ដាប់​រៀប​ការ» ។ អាឡេវ ក៏​ម្នីម្នា​រៀប​ខ្លួន​ទៅ​ស្រែ ទៅ​ដល់​ហើយ ក៏​និយាយ​ប្រាប់​អ្នក​ង៉េះ​ជា​ឪពុក​ថា «ឪ​អើយ! ខ្ញុំ​ទៅ​រក​ប្រពន្ធ​ឲ្យ​ឪ​បាន​ហើយ នាង​នោះ​មុខ​មាត់​សំដី​សំដៅ​កម្ពស់កំព​សម្បុរ​សំបក​ដូច​ម៉ែ​បេះ​បិទ ឥឡូវ​ខ្ញុំ​ឲ្យ​គាត់​នៅ​លើ​ផ្ទះ​យើង​ហើយ បើ​ដូច្នេះ​ឪ​រៀប​រណ្ដាប់​ទៅ​ការ​ឲ្យ​ឆាប់» ។

 អ្នក​ង៉េះ​ឮ​អាឡេវ​ប្រាប់​ថា​គេ​ឲ្យ​រៀប​ការ​ជា​ឆាប់​ដូច្នោះ ក៏​ម្នីម្នា​ពឹង​អ្នក​ស្រុក​ជិត​ខាង​ ឲ្យ​ជួយ​ធ្វើ​នំ​នែក​ចំណី​ចំណុក ហើយ​ខ្លួន​គាត់​ទៅ​រក​ទិញ​មាន់​ទា បន្លែ​បង្ការ​បាន​សព្វ​គ្រប់​មុខ ។ ឯ​អាឡេវ​ចេះ​តែ​ស៊ី​នំ​រាល់​ថ្ងៃ ហើយ​និយាយ​នឹង​ឪពុក​ថា ប្រពន្ធ​ដែល​ខ្ញុំ​ដណ្ដឹង​ឲ្យ​នោះ មេបា​បើក​ឲ្យ​រៀប​ការ​តែ​យប់ បើ​មិន​ព្រម​ដូច្នោះ មេបា​មិន​បើក​ឲ្យ​ការ​ទេ» ។ អ្នក​ង៉េះ​ឮ​អាឡេវ​ថា​ដូច្នោះ ហេតុ​តែ​ជា​មនុស្ស​ឆោត​ល្ងង់ តាម​តែ​ពាក្យ​អាឡេវ​បង្គាប់​ដូច​ម្ដេច ក៏​តាម​ទាំង​អស់ ទើប​រក​វេលា​ទៅ​រៀប​ការ​ឲ្យ​តែ​វេលា​យប់ ។ ពេល​ល្ងាច អ្នក​ង៉េះ​ក៏​ពឹង​អស់​បង​ប្អូន ដែល​នៅ​ជិត​ខាង ឲ្យ​ជួយ​ជញ្ជូន​អស់​បណ្ណាការ នាំ​ទៅ​រៀប​មង្គល​ការ ។ លុះ​ទៅ​ដល់​កន្លែង​ការ​ក៏​រៀប​ដណ្ដាំ​បាយ​ស្ល​ស្លុក អ្នក​ខ្លះ​ក៏​រៀប​ផ្លែ​ឈើ​ចំណី​ចំណុក​ទៅ​ជូន​មេបា​តាម​ទំនៀម ។

 នាង​ង៉ោះ​ពឹង​អស់​បង​ប្អូន មក​រៀប​បណ្ណាការ​ទទួល​តាម​ច្បាប់ ។ ឯ​អាឡេវ គិត​តែ​ស៊ី​នំ​ឲ្យ​ឆ្អែត ។ នាង​ង៉ោះ​ឮ​មាត់​អ្នក​ង៉េះ នឹក​ឆ្ងល់​ក្នុង​ចិត្ត​ថា «មាត់​និយាយ​នោះ ដូច​ជា​សំឡេង​អ្នក​ង៉េះ​ប្តី​អញ» ។ អ្នក​ង៉េះ​ឮ​មាត់​នាង​ង៉ោះ​ក៏​ឆ្ងល់​ក្នុង​ចិត្ត​ថា «សំឡេង​និយាយ​នោះ ដូច​ជា​សំឡេង​នាង​ង៉ោះ​ប្រពន្ធ​អញ» ។ អ្នក​ង៉េះ​សង្ស័យ​ណាស់ ក៏​ឡើង​ទៅ​លើ​ផ្ទះ ឃើញ​នាង​ង៉ោះ​ក៏​ថា «នាង​នេះ​ដូច​ជា​នាង​ង៉ោះ​ប្រពន្ធ​អញ » ។ ឯ​នាង​ង៉ោះ​ថា «អ្នក​នេះ ដូច​ជា​អ្នក​ង៉េះ​ប្តី​អញ» ។ អស់​បង​ប្អូន​អ្នក​ស្រុក​គេ​ថា «អ្នក​ង៉េះ​ហើយ​ ថា​មិន​អ្នក​ង៉េះ នាង​ង៉ោះ​ហើយ​ថា​មិន​នាង​ង៉ោះ » ។ លុះ​អ្នក​ង៉េះ​និង​នាង​ង៉ោះ ឃើញ​គ្នា​ជាក់​មែន​ទែន​ហើយ ទើប​ដឹង​ថា​អាឡេវ​វា​បញ្ឆោត​ ក៏​អៀន​រត់​ទៅ​ដោយ​ខ្លួន​ទីទៃៗ ។

 អាឡេវ​ដឹង​ថា​ម្ដាយ​ឪពុក​ដឹង​ដូច្នោះ ក៏​វេះ​ពួន លុះ​ព្រឹក​ឡើង អាឡេវ​រត់​ទៅ​នៅ​វត្ត ធ្វើ​ជា​កូន​សិស្ស​លោក ។ ឯ​អ្នក​ង៉េះ​និង​នាង​ង៉ោះ ក៏​នៅ​ជា​ប្ដី​ប្រពន្ធ​នឹង​គ្នា​ដូច​ដើម​ទៅ ។ អាឡេវ​នៅ​រៀន​អក្សរ នឹង​លោក​គ្រូ​សង្គ្រាជ ។ លុះ​នៅ​យូរ​ទៅ អាឡេវ​គិត​ថា «អញ​នឹង​បញ្ឆោត​លោក​សង្ឃ​ណា​ដែល​មាន​ប្រាក់​ច្រើន យក​ទៅ​ឲ្យ​ម៉ែ​ឪ​អញ» ។ អាឡេវ​គិត​ដូច្នោះ​ហើយ​ក៏​ទៅ​និយាយ​នឹង​លោក​ភិក្ខុ​កំលោះ​មួយ​អង្គ ដែល​មាន​ប្រាក់​ច្រើន​ថា «មាន​ស្រី​ម្នាក់​ស្រឡាញ់​លោក​គ្រូ ស្រី​នោះ​ក្រមុំ​ល្អ​ល្អាច់​ណាស់» ។ លោក​ឮ​អាឡេវ​ថា​ដូច្នោះ​អរ​ចង់​បាន ហើយ​និយាយ​នឹង​អាឡេវ​ថា «បើ​ប្រាកដ​ដូច​ឯង​ថា​មែន អញ​នឹង​ឲ្យ​ប្រាក់​ឯង​មួយ​បាទ» ។ អាឡេវ​ថា «ចាំ​ដល់​ពេល​យប់​ងងឹត លោក​គ្រូ​ទៅ​ចាំ​នៅ​កន្លែង​នោះ ខ្ញុំ​ករុណា​នឹង​នាំ​ស្រី​នោះ​មក» ហើយ​វា​លា​លោក​ចុះ​ពី​លើ​កុដិ ដើរ​តម្រង់​ទៅ​ផ្ទះ​ចិន គិត​ទៅ​និយាយ​បញ្ឆោត​ចិន​ទៀត លុះ​ទៅ​ដល់​ហើយ ដើរ​ចូល​ទៅ​ក្នុង​ផ្ទះ និយាយ​នឹង​ចិន​ថា «ចិក ៗ! ចង់​បាន​ស្រី​ក្រមុំ​ល្អ​ដែរ​ឬ​ទេ?» ។ 
BBBB
ចិន​ឆ្លើយ​ថា «អើ​អញ​ចង់​បាន» ។ អាឡេវ​ថា «បើ​ចិក​ចង់​បាន តើ​ឲ្យ​ប្រាក់​អញ​ប៉ុន្មាន?» ។ ចិន​ថា «អញ​ឲ្យ​មួយ​បាត» ។ អាឡេវ​ថា «តិច​ណាស់ បើ​ឲ្យ​ពីរ​បាទ​នោះ​អញ​រក​ស្រី​ក្រមុំ​ស​ៗ​ល្អ​ៗ ឲ្យ​ចិក​ឯង» ។ ចិន​ថា «អើ!» ។ អាឡេវ​ថា «បើ​ដូច្នោះ​ចាំ​ពេល​យប់​ងងឹត អញ​នឹង​នាំ​មក​ឲ្យ​ចិក​ឯង» ហើយ​អាឡេវ​ក៏​ត្រឡប់​ទៅ​វត្ត​វិញ​លុះ​ដល់​វេលា​យប់​ងងឹត​មើល​គ្នា​មិន​ស្គាល់ វា​ក៏​នាំ​លោក​នោះ ឲ្យ​ទៅ​អង្គុយ​ចាំ​ក្នុង​រោង​មួយ​ស្ងាត់ ហើយ​វា​និយាយ​ផ្កាំ​លោក​ថា «បើ​ខ្ញុំ​ករុណា​នាំ​ស្រី​នោះ​មក​ដល់ លោក​យក​ចីពរ​ទទូរ​ព្រះកេស​ឲ្យ​ជិត» ។ អាឡេវ​ផ្ដាំ​លោក​នោះ​រួច​ហើយ ក៏​ដើរ​ចូល​ទៅ​ក្នុង​ផ្ទះ​ចិន ហៅ​ចិន​នោះ​ចេញ​មក ហើយ​និយាយ «ឥឡូវ​អញ​រក​ស្រី​ក្រមុំ ឲ្យ​ចិក​ឯង​បាន​ហើយ» ។ អាឡេវ​វា​ផ្ដាំ​ចិន​ថា «បើ​ចិក​ឯង​ចូល​ទៅ​ដេក​នឹង​ស្រី​នោះ​ ត្រូវ​ទទូរ​ក្បាល​ឲ្យ​ជិត» ទើប​នាំ​ចិក​នោះ​ទៅ​រៀប​រោង​ដែល​លោក​នៅ​ចាំ ហើយ​វា​ខ្សឹប​ប្រាប់​ចិន​ថា «ស្រី​នៅ​ក្នុង​នេះ​ហើយ ឲ្យ​ប្រាក់​មក​» ។ ចិន​មើល​ទៅ​ក្នុង​រោង​ឃើញ​លោក​អង្គុយ​ទទូរ​ចីពរ​នៅ​នោះ គិត​ស្មាន​ថា​ជា​ស្រី​មែន ក៏​ឲ្យ​ប្រាក់​ទៅ​អាឡេវ ។ អា​ឡេវ​បាន​ប្រាក់​ហើយ ក៏​វេះ​ជា​ប្រញាប់​ត្រឡប់​ទៅ​វត្ត​វិញ ។

 លុះ​ចិន​និង​លោក​បាន​ជួប​គ្នា​ហើយ ចិន​គិត​ថា «លោក​ជា​ស្រី» លោក​ក៏​គិត​ថា ចិន​ជា​ស្រី​ក៏​ប្រចាប់​គ្នា​ផ្ដួល ដោយ​លោក​អត់​ចង្ហាន់​ល្ងាច​មិន​មាន​កម្លាំង​ក៏​ដួល​ដេក​ទៅ ។ ចិន​ពាល់​ត្រូវ​ស្វាស​លោក ក៏​ដឹង​ថា​អាឡេវ​កុហក ។ ទាំង​លោក​ទាំង​ចិន លុះ​ដឹង​ថា​អាឡេវ​បញ្ឆោត​ក៏​អៀន​ទៅ​កុដិ ទៅ​ផ្ទះ​ដោយ​ខ្លួន​ៗ​ទៅ ។ អាឡេវ​នៅ​ចាំ​លោក​ឯ​កុដិ លុះ​លោក​មក​ដល់​កុដិ​ហើយ វា​ក៏​ទារ​ប្រាក់​អំពី​លោក​ៗ​នោះ​ថា «អាឡេវ​ឯង​បញ្ឆោត​អញ ហើយ​ឯង​មក​ទារ​ប្រាក់​ពី​អញ​ទៀត អញ​មិន​ឲ្យ​ឯង​ទេ» ។ អាឡេវ​ថា «បើ​លោក​មិន​ឲ្យ​ប្រាក់​ទេ ខ្ញុំ​ករុណា​នឹង​ទៅ​ពិត​លោក​គ្រូ​ធំ​ថា «លោក​ទៅ​ដេក​នឹង​ស្រី» ហើយ​នឹង​ទៅ​ប្រាប់​អស់​ឧបាសក ទាយក អ្នក​ស្រុក ក្នុង​ភូមិ​ទាំង​អស់​ឲ្យ​គេ​ដឹង​ទៀត បើ​គេ​ដឹង​ហើយ គេ​មិន​ឲ្យ​បាយ​លោក​ឆាន់​ទេ ហើយ​លោក​ក៏​នឹង​ខ្មាស​គេ នៅ​វត្ត​ជា​មួយ​គេ​ពុំ​បាន» មួយ​ទៀត បើ​ខ្ញុំ​ករុណា​ទៅ​ដល់​ក្រុម​សង្ឃការី មុខ​ជា​គេ​មក​ចាប់​លោក​យក​ទៅ​ជំនុំ​ជម្រះ​ពិចារណា តាម​ដំណើរ​ដែល​លោក​ជួល​ខ្ញុំ​ករុណា​ឲ្យ​រក​ស្រី ហើយ​លោក​ថា ឲ្យ​បឲ្យប្រាក់ខ្ញុំករុណាមួយបាត ឥឡូវ​នេះ លោក​បាន​ដេក​នឹង​ស្រី​ហើយ លោក​គេច​ថា មិន​ឲ្យ​វិញ ខ្ញុំ​ករុណា​មិន​លែង​លោក​ទេ! មុខ​ជា​ទៅ​ពិត​លោក​គ្រូ​ធំ​ហើយ» ។ 

លោក​នោះ ឮ​អាឡេវ​ថា​ដូច្នោះ ក៏​ភិត​ភ័យ​ខ្លាំង​ណាស់ យក​ប្រាក់​មួយ​បាទតឲ្យទៅអាឡេវជាប្រញាប់ ។ អាឡេវ​មិន​ព្រម​ទទួល​យក​វា​ថា «កាល​លោក​និយាយ​នោះ​ថា ឲ្យ​ប្រាក់​មួយ​បាត្រ​ដែល​ឆាន់​បាយ​សព្វ​ថ្ងៃ ឥឡូវ ត្រូវ​លោក​យក​ប្រាក់​វាល់​ពេញ​បាត្រ​ទើប​ខ្ញុំ​ករុណា​ទទួល​យក» បើ​លោក​មិន​រក​ឲ្យ​ទេ នឹង​ទៅ​ពិត​លោក​គ្រូ​ធំ​ថា លោក​ទៅ​ដេក​និង​ស្រី​ពី​យប់​មិញ​.. លោក​គ្រូ​ធំ​ជ្រាប​ហើយ នឹង​ចាប់​លោក​យក​ទៅ​វាយ​បណ្ដេញ​មិន​ឲ្យ​នៅ​ក្នុង​វត្ត​មួយ​ទៀត ខ្ញុំ​ករុណា​នឹង​ទៅ​ប្ដឹង​លោក​ឧកញ៉ា​ព្រះ​ស្ដេច​ជា​ធំ​ក្នុង​ក្រុម​សង្ឃការី ឲ្យ​មក​ចាប់​យក​ទៅ ពួក​សង្ឃ​ការី​នឹង​យក​សំពត់​បោក​ក្បាល​លោក​ផ្សឹក​ចេញ​ពី​សង្ឃ​ហើយ​ដាក់​ជា​ពលរាជនិមន្ត ពុំ​នោះ​សោត​គេ​នឹង​ដាក់​ជា​ពល​បោច​ស្មៅ​ដំរី» ។ 

លោក​ឮ​អាឡេវ​ថា​ដូច្នោះ ក៏​ភ័យ​ណាស់​អង្វរ​ថា «ចាំ​រក​ប្រាក់​ឲ្យ​កុំ​ទៅ​ពិត​លោក​គ្រូ​ធំ! និង​ទៅ​ប្ដឹង​ក្រុម​សង្ឃការី​ឡើយ» ហើយ​ខំ​រក​ប្រាក់​លក់​ទាំង​ស្បង់​ចីពរ​ផ្សែ​ផ្សំ​ឲ្យ​អាឡេវ ។ អាឡេវ​ឃើញ​លោក​លក់​ស្បង់​ចីពរ​ផ្សែ​ផ្សំ​ប្រាក់​ឲ្យ​ដូច្នោះ ក៏​និយាយ​នឹង​លោក​ថា «ណ្ហើយ​ចុះ! លោក​រក​ប្រាក់​ឲ្យ​ខ្ញុំ​ករុណា​ល្មម​តែ​ស្ពាយ​ទៅ​ផ្ទះ​រួច​បាន​ហើយ» ។ លោក​ឮ​អាឡេវ​ថា​ដូច្នោះ ក៏​មាន​ចិត្ត​ត្រេក​អរ​ណាស់ រៀប​វេច​ប្រាក់​រួច​សម្ពាយ​ឲ្យ​អាឡេវ ហើយ​និយាយ​អង្វរ​ថា «កុំ​ឲ្យ​និយាយ​ប្រាប់​ឲ្យ​គេ​ដឹង, ដឹង​អាណិត​យក​តែ​បុណ្យ​ទៅ​ចុះ» ។ អាឡេវ​ថា «លោក​កុំ​ព្រួយ​ព្រះទ័យ ខ្ញុំ​ករុណា​មិន​ប្រាប់​គេ​ទេ» ហើយ​ទទួល​យក​ប្រាក់​ពី​លោក​ដើរ​ទៅ​ផ្ទះ ។

លុះ​ទៅ​ដល់​ផ្ទះ​ជួប​នឹង​ម្ដាយ អាឡេវ​ក៏​ស្រែក​ប្រាប់​ម្ដាយ​ថា «ម៉ែ​ដេរ​ថង់​ៗ» ។ នាង​ងោះ​ឮ​ហើយ​សួរ​ទៅ​ថា «ដេរ​ធ្វើ​អ្វី?» ។ អាឡេវ​បង្ហាញ​ប្រាក់​ដែល​ស្ពាយ ។ នាង​ង៉ោះ​ជា​ម្ដាយ​ឃើញ​អាឡេវ​បាន​ប្រាក់​មួយ​សម្ពាយ​ដូច្នោះ ក៏​ស្ទះ​ទៅ​ប្រាប់​អ្នក​ង៉េះ​ជា​ប្ដី ។ អ្នក​ង៉េះ​មក​ឃើញ​អាឡេវ​បាន​ប្រាក់​មួយ​សម្ពាយ ក៏​បាត់​ខឹង​នឹង​អាឡេវ​ដែល​បញ្ឆោត​អំពី​មុន​នោះ អរ​នឹង​អាឡេវ​ទាំង​ម្ដាយ​ឪពុក ហើយ​អ្នក​ង៉េះ​សួរ​ទៅ​អាឡេវ​ថា «កូន​បាន​ប្រាក់​នេះ​ពី​ណា! កូន​ធ្វើ​ម្ដេច​បាន​ជា​បាន? ។ អាឡេវ​ប្រាប់​ឪពុក​វា​ថា «ក្រអី​សព្វ​បើ​ប្រាក់​ គ្រាន់​តែ​បង្ហាញ​កេរ្តិ៍​ខ្មាស​ឲ្យ​អ្នកផ្សា​រមើល​គ្រប់​គ្នា ខ្លះខ្លះគេឲ្យមួយបាត ខ្ខ្លះពីរបាត តែ​រាល់​គ្នា​ដូច្នេះ​ទៅ ក៏​បាន​ច្រើន​ហើយ បើ​ឪ​ចង់​បាន​ប្រាក់​ច្រើន​ទៅ​បង្ហាញ​កេរ្តិ៍​ខ្មាស​ឲ្យ​អ្នក​ផ្សារ​មើល​ម្ដង​ម្នាក់​ទៅ ឪ​យក​ប្រាក់​មិន​អស់» ។ អ្នក​ង៉េះ​ជា​ឪពុក​ឮ​អាឡេវ​ថា​ដូច្នោះ​ហើយ ហេតុ​តែ​ជា​មនុស្ស​ឆោត​ល្ងង់​ក៏​ទៅ​ធ្វើ​តាម​ពាក្យ​អាឡេវ លុះ​ទៅដល់​ផ្សារ ក៏​ឈរ​នៅ​មាត់​ទ្វារ​ផ្ទះ​គេ ហើយ​ស្រាត​ខោ​បង្ហាញ​កេរ្តិ៍​ខ្មាស ។

 អ្នក​ផ្ទះ​ឃើញ​ដូច្នោះ ក៏​អៀន​ខ្មាស​បបួល​គ្នា​ដេញ​វាយ ។ អ្នក​ង៉េះ​ចេញ​ពី​ផ្ទះ​មួយ​ចូល​ចូល​ទៅ​ផ្ទះ​មួយ​ទៀត ហើយ​បង្ហាញ​កេរ្តិ៍​ខ្មាស​គេ គេ​ដេញ​វាយ​ស្ទើរ​តែ​នឹង​ស្លាប់ អ្នក​ង៉េះ​ភ័យ​ក៏​រត់​ទៅ​ផ្ទះ ។ ឯ​អាឡេវ​ចាំ​មើល​ឪពុក​ពាក់​កណ្ដាល​ផ្លូវ ឃើញ​ឪពុក​រត់​មក​ពី​ផ្សារ ហើយ​ជួន​ជា​មាន​ជ្វា​ស្ពាយ​ទំនិញ​ព្រែ ហូល​ប្រអប់​ប្រាក់ មាស ជា​ច្រើន​មក​អំពី​ចម្ងាយ ក៏​ប្រាប់​ទៅ​អ្នក​ក៏​ប្រាប់​ទៅ​អ្នក​ង៉េះ​ជា​ឪពុក​ថា «ហ្ន​ឪ! អ្នក​ផ្សារ​គេ​តាម​មក​វាយ​ឪ​ហើយ បើ​ដូច្នោះ​ឪ​រត់​កាត់​វាល​នេះ​ទៅ​ទើប​រួច​ខ្លួន» ។ អ្នក​ង៉េះ​ឮ​កូន​ប្រាប់​ដូច្នោះ ក៏​ក្រឡេក​មើល​ទៅ​ឃើញ​មនុស្ស​ដើរ​អំពី​ចម្ងាយ​តម្រង់​មក​មែន គាត់​គិត​ស្មាន​ថា​ជា​អ្នក​ផ្សារ​គេ​តាម​មក​វាយ​ទៀត​ភ័យ​ដែល​ស្ពាយ​ទំនិញ នោះ ក៏​មក​ដល់ ។
(សូមរង់ចាំអានភាគបញ្ចប់នៅថ្ងៃស្អែក)

Sunday, August 4, 2024

បរិញ្ញា​ប័ត្រ​ខ្ញុំ​​ (MY B.A. DIPLOMA)

 រឿង បរិញ្ញា​ប័ត្រ​ខ្ញុំ

ជីវិត​របស់​មនុស្ស​គឺ​ជា​វាល​វដ្ដ​សង្សារ​ដ៏​វែង​ហើយ​ឆ្ងាយ ឆ្ងាយ​ដាច់​​និស្ស័យ​ដាច់​អាល័យ​នៃ​ចិត្ត​សោក​ស្រណោះ​។ កើត​ចាស់ ឈឺ ស្លាប់ គឺ​ជា​មរតក​ប្រចាំ​ជីវិត​នៃ​មនុស្ស​ម្នាក់​ៗ ដែល​នឹង​ត្រូវ​ទទួល​ដោយ​សមធម៌​ និង​ដោយ​លើក​ដៃ​បដិសេធ​ពាក្យ​ថា ស្លាប់​នេះ​មិន​បាន​។

មាគ៌ា​នៃ​ជីវិត​របស់​មនុស្ស​ គឺ​ត្រាច់​ចរ​ទៅ​តាម​ចង្វាក់​នៃ​សង្គម។ សង្គម​អាច​លាប​ពណ៌​មនុស្ស​ពី​ស​ឲ្យ​ប្រែ​ទៅ​ជា​​ខ្មៅ​បាន​។ ជន​ដែល​ផុត​​រលត់​ជីវិត​សង្ខារ​ពី​លោក​នេះ​មាន​ន័យ​ថា គេ​បាន​ឆ្លង​ផុត​ពី​កម្ម​វេរា​លោកិយ​ នៅ​តែ​អ្នក​មាន​ជីវិត​ទេ​​ដែល​ត្រូវ​មាន​កម្ម​​​ប្រចាំ​កាយ​ មាន​ភ័ព្វ​​​វាសនា សម្ដែង​ឆាក​ល្ខោន​លោកិយ​នេះ​បន្ត​ទៀត​ ដែល​សង្គម​ជា​អ្នក​រើស​មនុស្ស​មក​សំដែង​តួ មាន​តួ​ស្លូត តួ​កាច​ អ្នក​តូច​ អ្នក​ធំ ខ្ញុំ​គេ។ល។ ទោះ​បី​ជា​​ចិត្ត​របស់​ខ្ញុំ​ខំ​ធ្វើ​ការ​ព្យាយាម​អប់​រំ​ដួង​ចិត្ត​ខ្លួន​ឯង​ថា “មនុស្ស​កើត​មក​ត្រូវ​តែ​ស្រក់​ហូរ​លើ​ផែនដី​នេះ​ដដែល​ ក៏​ព្រោះ​តែ​ម្ដាយ​របស់​ខ្ញុំ​បាន​រលត់​សង្ខារ​ទៅ​ថ្មី​ៗ​នេះ។

ដំណក់​ទឹកភ្នែក​ក្នុង​នាម​ជា​បុរស​ដើម​ទ្រូង​ប្រាំ​ហត្ថ​នៃ​ខ្ញុំ​កំពុង​តែ​ស្រក់​មក​មិន​ដាច់ ឆ្លើយ​ប្រាប់​ថា ជា​សញ្ញា​នៃ​វិប្បដិសារី​ជេរ​ស្ដី​ដាក់​ទណ្ឌកម្ម​​ចំពោះ​ដួង​ចិត្ត​ខ្លួន​ឯង​ គ្មាន​ពេល​រសាយ​ចាក​ទុក្ខា។ ខណៈ​នេះ​ខ្ញុំ​កំពុង​តែ​អង្គុយ​នៅ​មាត់​ជណ្ដើរ​ផ្ទះ​បែរ​មុខ​ទៅ​រក​មាត់​បឹង​ដំណក់​ទឹក​ភ្លៀង​​រលឹម​​ស្រិចៗ ផ្ទៃ​មេឃ​ក៏​ខ្មៅ​ជុំ​ជិត​ហាក់​ដូចជា​ចូល​មក​ដុត​កម្លោច​ដួង​ចិត្ត​របស់​ខ្ញុំ​ ឲ្យ​ទទួល​បាន​នូវ​ភាព​កម្សត់​សោកា​ទ្វេ​ឡើង​ថែម​ទៀត​។ ធម្មជាតិ​ផង​ទាំង​ពួង​ដែល​មាន​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ទឹកដី​នេះ​គឺ​នៅ​តែ​ថែរក្សា​បាន​នូវ​ភាព​ស្រស់​ត្រកាល​របស់​ខ្លួន​ឲ្យ​ខ្ញុំ​បាន​យល់​ដដែល​ទេ​! ប៉ុន្តែ​ទី​ស្ថាន​នេះ​លែង​មា​ន​វត្តមាន​របស់​ម្ដាយ​ខ្ញុំ​ទៀត​​ហើយ​! ព្រះ​អគ្គី​បាន​បំផ្លាញ​រូប​រាង​កាយ​របស់​ម្ដាយ​ខ្ញុំ​ឲ្យ​បែក​ធ្លាយ​ទៅ​ជា​ ដី ទឹក​ ភ្លើង ខ្យល់ ដែល​ជា​សភាវ​ដើម​វិញ។ ខ្ញុំ​យំ! ខ្ញុំ​ខ្លោច​ផ្សា! គ្មាន​ពេល​ស្បើយ​ទុក្ខ​ ចិត្ត​ក៏​រំឭក​បាន​ឡើង​វិញ​ នូវ​រឿង​រ៉ាវ​ពី​អតីត​កាល​ដ៏​កម្សត់​ខ្លោច​ផ្សា​ល្វីង​ជូរ​ចត់ ដែល​ជីវិត​គ្រួសារ​របស់​ខ្ញុំ​បាន​ភព​ប្រសព្វ​កន្លង​មក​។

តើ​ហេតុ​អ្វី​បាន​ជា​ម្ដាយ​របស់​ខ្ញុំ​ស្លាប់​?

តើ​ខ្ញុំ​!​ខ្ញុំ​ជា​អ្នក​ដែល​ធ្វើ​ឲ្យ​ម្ដាយ​ខ្ញុំ​ស្លាប់​!…

ខ្ញុំ​គឺ​ជា​ជន​ម្នាក់​ ដែល​​មាន​ឈាម​ជ័រ​ជា​ត្រកូល​អ្នក​កសិករ​ ដែល​រស់​នៅ​ក្នុង​ទឹក​ដី​ខេត្ត​បាត់​ដំបង​ ស្រុក​មោង​ប្ញស្សី។ ទាំង​ខាង​ឪពុក​របស់​ខ្ញុំ​ក្ដី ទាំង​​ខាង​ម្ដាយ​​​​​របស់​ខ្ញុំ​ក្ដី​ គឺ​សុទ្ធ​តែ​មាន​បុព្វបុរស​ជា​អ្នក​ធ្វើ​ស្រែ​ រហូត​និស្ស័យ​នេះ​បាន​តភ្ជាប់​មក​ដល់​បច្ចុប្បន្ន​កាល​។ ពាក្យ​ថា “អ្នក​ស្រែ” មួយ​ម៉ាត់​អ្នក​មួយ​ចំនួន​ដែល​រស់​នៅ​ខ្លាត​ឆ្ងាយ​ពី​ជីវភាព​នេះ​ ហើយ​ប្រសិន​បើ​ជា​ជន​ដែល​ខ្វះ​ការ​អប់​រំ​ទៀត​នោះ ពាក្យ​នេះ​គឺ​អន់​ថោក​ជា​ទី​បំផុត ទាំង​ចំណេះ​វិជ្ជា​ ទាំង​របៀប​របប​រស់នៅ​ រហូត​មាន​ជន​មួយ​ចំនួន​ពេល​ណា​គេ​ខឹង​​គ្នា​ឬ​ចំអន់​គ្នា គេ​តែង​ហៅ​គ្នា​ថា “អា​អ្នក​ស្រែ” “មី​អ្នក​ស្រែ​” “កុំ​ធ្វើ​មើល​តែ​អ្នក​ស្រែ”។ល។ តែ​អ្នក​ទាំង​នេះ​ពុំ​បាន​គិត​ដល់​គុណ​បំណាច់​របស់​ជីវិត​អ្នក​ស្រែ​ទាំង​នេះ​ ដែល​ជា​អ្នក​ផលិត​អង្ករ​សម្រាប់​ផ្គត់​ផ្គង់​ជីវិត​របស់​ខ្លួន​ពួក​គេ​ឡើយ​ ដោយ​គេ​សម្អាង​​ថា គេ​មាន​ប្រាក់​។ ឪពុក​របស់​ខ្ញុំ​ឈ្មោះ​ សាន គឺ​ជា​យុទ្ធ​ជន​ពិការ​មួយ​រូប​ ដោយសារ​សង្គ្រាម​ក្នុង​ទសវត្សរ៍​ទី​ប៉ែត​សិប​នៅ​តំបន់​បរ​ប៉ៃលិន ក្នុង​ខណៈ​ពេល​ប្រទេស​ជាតិ​ឆ្លង​ផុត​ពី​របប​បន​ប្រល័យ​ពូជ​សាសន៍​ថ្មីៗ ដែល​ពេល​នោះ​ ប្រទេស​ជាតិ​ពុំ​ទាន់​មាន​សន្តិភាព​បរិបូរណ៍​នៅ​ឡើយ​ទេ។ ជើង​របស់​ឪពុក​ខ្ញុំ​ត្រូវ​គ្រាប់​មីន​ពិការ​ទាំង​សង​ខាង​ដែល​ត្រូវ​អង្គុយ​លើ​រទេះ​រុញ​ រហូត​មក​ដល់​សព្វ​ថ្ងៃ​។

សង្គ្រាម​បង្ហូរ​ឈាម​គ្នា​ពុំ​គ្រាន់​តែ​ធ្វើ​ឲ្យ​ពុក​របស់​ខ្ញុំ​រស់​ក្នុង​នាម​ជា​ជន​ពិការ​ប៉ុណ្ណោះ​ទេ លទ្ធផល​ក្រោយ​សង្គ្រាម​ទៀត​សោត បាន​ក្លាយ​​ជា​អ្នក​កំណត់​ជោគ​វាសនា​នៃ​ម្ដាយ​របស់​ខ្ញុំ​ឲ្យ​ធ្លាក់​ខ្លួន​ក្លាយ​ទៅ​ជា​ស្ត្រី​ពិការ​ជើង​ស្ដាំ​ម្ខាង​ ដោយ​សារ​ត្រូវ​គ្រាប់​មីន​ ក្នុង​ពេល​ដែល​ម្ដាយ​ខ្ញុំ​ទៅ​រក​អុស​ក្នុង​ព្រៃ​ ហើយ​ម្ដាយ​របស់​ខ្ញុំ​ត្រូវ​ប្រើ​ជើង​សិប្បនិមិត្ត​រហូត​មក​។ ខ្ញុំ​បាន​ចាំ​ច្បាស់​ថា នៅ​ពេល​ដែល​ខ្ញុំ​មាន​អាយុ​ប្រាំពីរ​ឆ្នាំ​ ម្ដាយ​ខ្ញុំ​ សម្រាល​កូន​ទី​បី​ដែល​ជា​កូនពៅ​។ ថ្ងៃ​នោះ​ ផ្ទះ​របស់​ខ្ញុំ​គ្មាន​ប្រាក់​មួយ​កាក់​មួយ​សេន​ឡើយ អង្ករ​ក៏​អស់​ពី​ពាង​ទៀត​។ ជា​លើក​ទី​មួយ​នៃ​ជីវិត​របស់​ឪពុក​ខ្ញុំ​ហើយ​ ដែល​គាត់​បាន​កាត់​ផ្ដាច់​អស់​នូវ​សេចក្ដី​ខ្មាស​អៀន​ចំពោះ​ខ្លួន​ឯង និង​ចំពោះ​អ្នក​ដទៃ គឺ​ពុក​ខ្ញុំ​ និង​ខ្ញុំ​ នាំ​គ្នា​មក​អង្គុយ​បត់​ជើង​សុំ​ទាន​តាម​សំយាប​​ផ្សារ។ ជន​សប្បុរស​មួយ​ចំនួន​គេ​បាន​ដាក់​ទាន​ដោយ​សន្ដាន​ចិត្តសទ្ធា​ជ្រះ​ថ្លា តែ​មាន​អសប្បុរស​ជន​មួយ​ចំនួន​មិន​ត្រឹម​តែ​មិន​ដាក់​ទាន​ទេ ថែម​ទាំង​ប្រើ​អាកប្ប​កិរិយា​សម្ដែង​ឲ្យ​ឃើញ​ច្បាស់​នូវ​ការ​មើល​ងាយ​ស្អប់​ខ្ពើម ពេប​ជ្រាយ​គួរ​ឲ្យ​ឈឺ​ចាប់​ជា​ទី​បំផុត​។ សម្ដី​របស់​អ្នក​ស្រី​ម្នាក់​នៅ​តែ​ដក់​ងំ​ក្នុង​ចិត្ត​របស់​ខ្ញុំ​ជានិច្ច​ ទោះ​បី​ជា​ពេល​វេលា​កន្លង​ផុត​ទៅ​យ៉ាង​យូរ​ក៏​ដោយ​។

“មុខ​មាត់ សាច់ឈាម នៅ​គ្រាន់​បើ​ដែរ​ មិន​គួរ​មក​សុំ​ទាន​គេ​សោះ! នៅ​ភូមិ​ខ្ញុំ​គេ​ក៏​ពិការ​​អញ្ចឹង​ដែរ​តែ​គេ​ឡើង​ត្នោត​ឲ្យ​ចំណាប់​”។

ខ្ញុំ​ឃើញ​ពុក​របស់​ខ្ញុំ​ខំ​ញញឹម​ដើម្បី​បន្លប់​ចិត្ត​ខ្មាស​អៀន​ និង​ឈឺចាប់​ឥត​អ្វី​ផ្ទឹម​នេះ​យ៉ាង​ជូរ​ចត់​។ តើ​មាន​នរណា​ទៅ​ដែល​គេ​យល់ ពេល​ស្រុក​សង្គ្រាម​គេ​ពិត​ជា​ត្រូវ​ការ​​ណាស់​ជន​ដែល​មាន​ទឹក​ចិត្ត​ក្លាហាន​ ពេល​សុខ​ក្សាន្ត​ត្រាណ គេ​បោះបង់​អ្នក​ចោល​។ ជើង​ទាំង​គូ​ដែល​ពុក​របស់​ខ្ញុំ​បាន​បាត់​បង់​ទៅ​នេះ ក៏​ព្រោះ​តែ​បុព្វ​ហេតុ​ជាតិ​មាតុភូមិ​បាន​តម្រូវ​ឲ្យ​ឪពុក​​របស់​ខ្ញុំ​យក​ព្រៃ​ធ្វើ​ផ្ទះ រត់​កាត់​ព្យុះ​ភ្លៀង ព្រៃ​ភ្នំ​ក្រំ​ថ្ម ធ្វើ​ពលិកម្ម​ បូជា​សាច់​ស្រស់​ឈាម​ស្រស់​ជូន​ផែនដី​ពិត​ឥត​មាន​ស្ដាយ​សង្ខារ​។ គ្រប់​គ្នា​បាន​ជ្រក​ក្រោម​ម្លប់​នៃ​សុខ​សន្តិភាព​នេះ​ក៏​បាន​មក​ពី​ការ​រួម​ចំណែក​របស់​ឪពុក​ខ្ញុំ​ដែរ។ ប៉ុន្តែ​គេ​បែរ​ជា​បំភ្លេច​នូវ​គុណូបការៈ​នេះ​ចោល​ គេ​នាំ​គ្នា​រីករាយ​ និង​សន្តិភាព​ គេ​សប្បាយ​ គេ​ឲ្យ​តម្លៃ​ គេ​បំពាក់​គ្រឿង​ឥស្សរិយយស​ឲ្យ​តែ​គ្នីគ្នា​គេ​ គេ​បំភ្លេច​ជន​តូច​តាច​ឲ្យ​វេទនា​​ខ្លាច​ផ្សា​ក្នុង​វាល​វដ្ដ​សង្សារ​នេះ។ ម្ដាយ​របស់​ខ្ញុំ​បាន​ឆ្លង​កាត់​នូវ​ជីវភាព​មួយ​ដ៏​លំបាក​វេទនា​រក​ថ្លែង​មិន​ត្រូវ​។ មួយ​ថ្ងៃ​ៗ​គ្មាន​ពេល​បាន​ទំនេរ​ ព្រោះ​តែ​លក្ខខណ្ឌ​នៃ​ជីវិត​ដែល​ហៅ​ថា “ក្រ” បាន​តម្រូវ​ឲ្យ​ម្ដាយ​ខ្ញុំ​ក្រោក​ឈរ​ឡើង​ប្រកប​ទៅ​ដោយ​ទឹក​ចិត្ត​ភក្ដី​តស៊ូ​ចំពោះ​គ្រួសារ​ក្នុង​នាម​ជា​ស្ត្រី​ពិការ​ជើង​ម្ខាង។​ ម្ដាយ​របស់​ខ្ញុំ​បាន​តស៊ូ​ឲ្យ​ខ្ញុំ​ និង​ប្អូន​ៗ​បាន​រៀន​សូត្រ​គ្រប់​គ្នា​ ព្រោះ​តែ​គាត់​ចង់​ឲ្យ​កូន​មាន​ចំណេះ​វិជ្ជា​ស្អប់​ភាព​ល្ងង់​ខ្លៅ​ដែល​ជា​ទី​ស្អប់​ខ្ពើម​របស់​មនុស្ស​។ ម៉ែ​ខ្ញុំ​ធ្វើ​ស្រែ​ ដាំ​បន្លែ​ ចិញ្ចឹម​សត្វ​ ដឹក​កង់​លក់​បន្លែ​តាម​ភូមិ​ ស៊ី​ឈ្នួល​ស្ទូង ច្រូត ឲ្យ​គេ​ជា​ដើម។ ពុក​របស់​ខ្ញុំ​ជា​ជាង​ជួស​ជុល​កង់​​នៅ​ខាង​មុខ​ផ្ទះ​។

អាស្រ័យ​ដោយ​ការ​តស៊ូ​របស់​ម្ដាយ​ខ្ញុំ​ ឲ្យ​​ខ្ញុំ​បាន​រៀន​សូត្រ​ ទី​បំផុត​ខ្ញុំ​ក៏​បាន​ប្រលង​ជាប់​សញ្ញាប័ត្រ​ទុតិយ​ភូមិ។ គ្រួសារ​របស់​ខ្ញុំ​ទាំង​មូល​​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង​ចំពោះ​ជ័យ​ជម្នះ​ក្នុង​ការ​សិក្សា​របស់​ខ្ញុំ​។ ប៉ុន្មាន​ខែ​ក្រោយ​មក​ គ្រួសារ​របស់​ខ្ញុំ​ទាំង​មូល ជា​ពិសេស​ម្ដាយ​របស់​ខ្ញុំ​បាន​​ធ្លាក់​ចូល​​ទៅ​ក្នុង​សភាព​មួ​យ​យ៉ាង​ក្រៀម​ក្រំ​ នោះ​ដោយ​សារ​តែ​ខ្ញុំ​ប្រលង​ចូល​រៀន​​បន្ត​នៅ​មហា​វិទ្យាល័យ​មិន​ជាប់​។ ប៉ុន្តែ​​ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី ក៏​ម្ដាយ​របស់​ខ្ញុំ​បាន​លើក​ទឹក​ចិត្ត​ខ្ញុំ​ មិន​ឲ្យ​អស់​សង្ឃឹម​ឡើយ​ដោយ​សន្យា​ថា នឹង​ឲ្យ​ខ្ញុំ​បាន​ចូល​រៀន​​នៅ​មហា​វិទ្យាល័យ​ឯកជន​។ យប់​នេះ​ម្ដាយ​របស់​ខ្ញុំ​បាន​ពិគ្រោះ​គ្នា​ជា​មួ​យ​ឪពុក​របស់​ខ្ញុំ​ ទាក់​ទង​នឹង​រឿង​បន្ត​ការ​សិក្សា​។ ទី​បំផុត​ពុក​ក៏​បាន​សម្រេច​​ឲ្យ​ខ្ញុំ​ចូល​រៀន​នៅ​មហាវិទ្យាល័យ​ឯកជន។ ប៉ុន្តែ​គាត់​ត្រូវ​តែ​បញ្ឈប់​ការ​សិក្សា​របស់​សុភាព​ជា​ប្អូន​ស្រី​របស់​ខ្ញុំ​ ដែល​នាង​ទើប​តែ​ប្រលង​ជាប់​ឌីប្លូម ហើយ​បាន​ចូល​រៀន​នៅ​វិទ្យាល័យ​ថ្មី​ៗ ដោយ​តម្រូវ​ឲ្យ​សុភាព​ទៅ​ភ្នំ​ពេញ​​រក​ការងារ​នៅ​តាម​រោងចក្រ​ធ្វើ​ ដើម្បី​ជួយ​រក​ប្រាក់​មក​ផ្គត់​ផ្គង់​ការ​រៀន​សូត្រ​របស់​ខ្ញុំ​។ ខណៈ​នោះ​ ខ្ញុំ​ឃើញ​ប្អូន​ស្រី​របស់​ខ្ញុំ​អង្គុយ​យំ​ម្នាក់​ឯង​។ សុភាព​ជា​សិស្ស​ដែល​រៀន​ពូកែ​ជាង​គេ​ក្នុង​ថ្នាក់​​​​​​​​​។ សុភាព​មិន​ចង់​ឈប់​រៀន​ទេ ឯ​ម្ដាយ​របស់​ខ្ញុំ​ក៏​មិន​ចង់​ឲ្យ​នាង​ឈប់​រៀន​ដែរ ប៉ុន្តែ​ស្ថានភាព​និង​ជីវភាព​គ្រួសារ​ជា​អ្នក​កាត់​សេចក្ដី​​ឲ្យ​ប្អូន​ស្រី​របស់​ខ្ញុំ​ត្រូវ​បង្ខំ​ចិត្ត​លើក​ដៃ​លាចាក​ដំបូល​សាលា​ទាំង​ទឹកភ្នែក​អាឡោះ​អាល័យ​ជា​ទី​បំផុត ដែល​​មួយ​ជីវិត​នេះ​​គ្មាន​ឱកាស​ណាមួយ​អនុញ្ញាត​ឲ្យ​រូប​នាង​បាន​វិល​ត្រឡប់​មក​សិក្សា​នៅ​លើ​ទឹក​ដី​នេះ​ជា​ថ្មី​ម្ដង​ទៀត​ឡើយ​។

1

ទី​បំផុត​ខ្ញុំ​ក៏​បាន​ចូល​រៀន​នៅ​វិទ្យាស្ថាន​ជាតិ​គ្រប់​គ្រង​ផ្នែក​ “ព័ត៌មាន​វិទ្យា” ដែល​ត្រូវ​បង់​ប្រាក់​ក្នុង​មួយ​ឆ្នាំ​បួន​រយ​ហុកសិប​ដុល្លារ​។ ពុទ្ធោ! ទីក្រុង​ភ្នំពេញ​ពិត​ជា​អស្ចារ្យ​ណាស់​សម្រាប់​ខ្ញុំ​។ មិត្ត​ភក្ដិ​រួម​ថ្នាក់​ទាំង​អស់​ ភាគ​ច្រើន​សុទ្ធ​តែ​រស់​នៅ​ក្នុង​ជីវភាព​សម្បូរ​សប្បាយ​ គេ​មាន​លុយ​ចាយ​ មាន​ម៉ូតូ​សេរី​ថ្មីៗ មាន​ទូរស័ព្ទ​ទំនើប​កាន់​គ្រប់​ដៃ​។ ពេល​នេះ​ខ្ញុំ​ចេះ​ចាប់​ផ្ដើម​​មាន​អារម្មណ៍​ខ្មាស​អៀន​ចំពោះ​មជ្ឈដ្ឋាន​ជុំ​វិញ​ខ្លួន​ ព្រោះ​មាន​តែ​ខ្ញុំ​ម្នាក់​ទេ​ដែល​ត្រូវ​ជិះ​កង់​មក​រៀន​ជា​រៀន​រាល់​ថ្ងៃ​។ យុវវ័យ​គឺ​ពិត​ជា​ភ្លើត​ភ្លើន​តាម​គ្នា​យ៉ាង​ប្រាកដ ខ្ញុំ​ពុំ​អាច​ទ្រាំ​បាន​ត​ទៅ​ទៀត​ចំពោះ​សភាព​លក្ខណៈ​បែប​នេះ​ឡើយ។ ខ្ញុំ​បាន​ត្រឡប់​ទៅ​ស្រុក​កំណើត​​រំអុក​​ម្ដាយ​ខ្ញុំ​ឲ្យ​គាត់​រក​ប្រាក់​ទិញ​ម៉ូតូ​ឲ្យ​ខ្ញុំ​បាន​ជិះ​នឹង​គេ។ ដោយ​ប្រកែក​មិន​បាន​ ម្ដាយ​ខ្ញុំ​ក៏​យល់​ព្រម​ ដោយ​ប្រាប់​ថា គាត់​នឹង​លក់​ដី​ស្រែ​នៅ​ខាង​ចុង​ភូមិ។ បើ​ទោះ​ជា​ខ្ញុំ​មាន​ម៉ូតូ​ម៉ាក​គុប​៥០​ជិះ​ក៏​ដោយ នេះ​ពុំ​ទាន់​​គ្រប់​គ្រាន់​សម្រាប់​ខ្ញុំ​នៅ​ឡើយ​ទេ។ ខ្ញុំ​នៅ​ចង់​បាន​ទូរស័ព្ទ​ដៃ​មួយ​ទៀត​។ ម្ដង​នេះ ខ្ញុំ​បាន​ទៅ​សុំ​ប្រាក់​ប្អូន​ស្រី​របស់​ខ្ញុំ​ចំនួន​៧០​ដុល្លារ​ ដោយ​កុហក​ថា យក​ទៅ​ជួសជុល​ម៉ូតូ និង​ទិញ​សៀវភៅ​។ សុភាព​បាន​ខ្ចី​ប្រាក់​មិត្តភ័ក្ដិ​របស់​នាង​ បូក​រួម​នឹង​ប្រាក់​របស់​នាង​ ក៏​បាន​គ្រប់​ចំនួន​ដែល​ខ្ញុំ​ត្រូវ​ការ។ ខ្ញុំ​បាន​ប្រាក់​ពី​ប្អូន​ស្រី​ហើយ​ ខ្ញុំ​ក៏​ប្រញាប់​ទៅ​រក​ទិញ​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​ម៉ាក​ល្អ​ល្មម​ប្រើ​ការ​បាន​។ ប្រាក់​ដែល​ឪពុក​ម្ដាយ​ខ្ញុំ​ផ្ញើ​មក​ សម្រាប់​ចាយ​វាយ​ប្រចាំខែ​ ខ្ញុំ​ឆ្លៀត​ទិញ​ខោអាវ​ថ្មីៗ ស្បែក​ជើង​ល្អ​ៗ។ លុះ​ពេល​ដាច់​លុយ​ខ្ញុំ​រត់​ទៅ​សុំ​លុយ​ប្អូន​ស្រី​របស់​ខ្ញុំ​ ដែល​ជួល​ផ្ទះ​គេ​នៅ​ម្ដុំ​បឹង​ក្រពើ។


ពេល​នេះ​គឺ​ខ្ញុំ​អាច​ចូល​ចំណោម​គេ​ចុះ​ហើយ ខោ​អាវ​ក៏​ថ្មី​ម៉ូតូ​ក៏​មាន​ជិះ​ ទូរស័ព្ទ​ក៏​មាន​ប្រើ​ ជីវិត​របស់​ខ្ញុំ​ឥឡូវ​នេះ​គឺ​ពោរ​ពេញ​ទៅ​ដោយ​ឥស្សរភាព​យ៉ាង​អស្ចារ្យ​។ ខ្ញុំ​មាន​មិត្តភ័ក្ដិ​ជិត​ស្និទ្ធ​បួន​នាក់​ដែល​សុទ្ធ​តែ​ជា​កូន​អ្នក​មាន​ ជា​រៀង​រាល់​ថ្ងៃ​សៅរ៍​អាទិត្យ​ ពួក​យើង​តែង​តែ​នាំ​គ្នា​ជិះ​ម៉ូតូ​ជ្រែ​ពេញ​ផ្លូវ​ ហើយ​ចូល​ច្រៀង​កម្សាន្ត​នៅ​តាម​ផ្លូវ​ព្រែក​លៀប​​មិន​ដែល​ដាច់​។​ បទ​ដែល​ជា​ទី​ពេញ​និយម​របស់​ពួក​យើង​គឺ​ជា​បទ​ញ័រ​ញាក់​តាម​លំនាំ​បទ​បរទេស​ជា​ពិសេស​គឺ​បទ​ថៃ។ ពួក​យើង​បាន​នាំ​គ្នា​ខំ​បំភ្លេច​ឲ្យ​អស់​នូវ​អ្វី​ដែល​ជា​វប្បធម៌​របស់​ខ្មែរ​ ហើយ​បើក​ខួរ​ក្បាល​និង​ដួង​ចិត្ត​ទទួល​យក​វប្បធម៌​របស់​បរទេស​យ៉ាង​ពេញ​លេញ​ជា​ទី​បំផុត​។

ខ្ញុំ​ពុំ​បាន​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​សិក្សា​រៀន​សូត្រ​បន្តិច​ណា​សោះ​ឡើយ ប្រាក់​ថ្លៃ​ឈ្នួល​សាលា ខ្ញុំ​ដឹង​តែ​ដល់​ថ្ងៃ​ខែ​កំណត់​ខ្ញុំ​ទៅ​យក​​ពី​ផ្ទះ ត្រង់​ចំណុច​ថា ប្រាក់​នេះ​ឪពុក​​ម្ដាយ​របស់​ខ្ញុំ​បាន​មក​ដោយ​ស្ថិត​នៅ​ក្នុង​រូបភាព​លំបាក​​វេទនា​យ៉ាង​ណា​ខ្លះ​នោះ គឺ​ខ្ញុំ​ពុំ​សូវ​ជា​ចាប់​អារម្មណ៍​ឡើយ​។ ខ្ញុំ​ដឹង​តែ​ថា ត្រូវ​ប្រើ​​ជីវិត​ក្នុង​នាម​ជា​យុវវ័យ ឲ្យ​មាន​ន័យ​ស្រស់​បំព្រង​ និង​ដើរ​ឲ្យ​​ទាន់​នៃ​យុគសម័យ​ទំនើប​។ ពេល​វេលា​នៃ​រដូវ​កាល​ចេះ​តែ​ផ្លាស់​ប្ដូរ​ទៅ​មុខ​ឥត​ឈប់​ឈរ​ មិន​ជា​យុរ​ប៉ុន្មាន​​ខ្ញុំ​ក៏​បាន​ក្លាយ​ទៅ​ជា​និស្សិត​ឆ្នាំ​ទី​បួន ឃើញ​ថា វ័យ​របស់​ខ្ញុំ​កាន់​តែ​ទៅ​មុខ​ ក៏​ប៉ុន្តែ​អត្តចរិត​​ជា​យុវជន​ឈាម​រាវ​ ភ្លើតភ្លើន​គឺ​នៅ​តែ​រក្សា​ទុក​ដូច​គ្រា​ដើម​។ ថ្ងៃ​មួយ​ ក្រុម​របស់​ខ្ញុំ​បាន​ដើរ​លេង​រហូត​ដល់​ម៉ោង​១១​យប់ ទើប​ចែក​ផ្លូវ​គ្នា​រៀង​ៗ​ខ្លួន​។ ពេល​ដែល​​ខ្ញុំ​បញ្ជា​ម៉ូតូ​សំដៅ​មក​ផ្ទះ​ជួល​ដែល​ខ្ញុំ​ស្នាក់​នៅ​សព្វ​ថ្ងៃ​នៅ​ស្ទឹង​មាន​ជ័យ​នោះ ស្រាប់​តែ​ខ្ញុំ​បាន​ត្រូវ​ក្រុម​បង​ធំ​មួយ​ក្រុម​ប្លន់​យក​ម៉ូតូ​របស់​ខ្ញុំ​បាន​យ៉ាង​ស្រួល​ នៅ​ត្រង់​ចំណុច​​គល់​ស្ពាន​ស្ទឹង​មានជ័យ​​ដោយ​អា​មេ​ធំ​យក​កាំភ្លើង​មក​ភ្ជង់​ក្បាល​ខ្ញុំ​ ឲ្យ​ខ្ញុំ​ចុះ​ពី​លើ​ម៉ូតូ។ បន្ទាប់​ពី​មាន​​រឿង​នេះ​មក​ ខ្ញុំ​លំបាក​ចិត្ត​ខ្លាំង​ណាស់​ ខ្ញុំ​ក៏​ពុំ​ហ៊ាន​និយាយ​រឿង​នេះ​ប្រាប់​នរណា​ដែរ។ ល្ងាច​​នោះ​ ខ្ញុំ​ក៏​បាន​មក​ឈរ​រង់ចាំ​ប្អូន​ស្រី​របស់​ខ្ញុំ​នៅ​ពី​មុខ​រោងចក្រ​កាត់​ដេរ​ “ខិន​នី​តិច”។ នៅ​ក្រោម​ដំណក់​ភ្លៀង​​រលឹម​ស្រិចៗ​ ខ្ញុំ​ឃើញ​ប្អូន​ស្រី​របស់​ខ្ញុំ​កំពុង​ដើរ​ចេញ​ពី​រោងចក្រ​ទាំង​ទឹក​មុខ​ស្លេក​ស្លាំង​​គួរ​ឲ្យ​អាណិត​អាសូរ។ នាង​មួយ​ថ្ងៃ​ៗ​អង្គុយ​ដេរ​រហូត​ ចំណី​អាហារ​ទៀត​​សោត​ហូប​ពុំ​គ្រប់​គ្រាន់​​មួយ​ពេល​អស់​តែ​៦០០រៀល​ គឺ​បាយ​៣០០​រៀល សម្ល​៣០០​រៀល ឬ​បើ​ឃ្លាន​ខ្លាំង​​ថែម​បាយ​ស​២០០​រៀល​ទៀត​។ នាង​សន្សំ​សំចៃ ត្បិត​ត្បៀត​នឹង​ខ្លួន​ឯង ដើម្បី​ដំណើរការ​នៃ​ការ​រៀន​សូត្រ​របស់​ខ្ញុំ​បាន​ទៅ​មុខ​។ ខ្ញុំ​មក​រក​ប្អូន​ស្រី​របស់​ខ្ញុំ​ ក្នុង​គោល​បំណង​ប្រាប់​នាង​ឲ្យ​​ដឹង​ពី​រឿង​ដែល​ខ្ញុំ​ត្រូវ​ចោរ​ប្លន់​ម៉ូតូ ប៉ុន្តែ​ដោយ​មើល​ទៅ​សភាព​នៃ​សុខភាព​របស់​នាង​មិន​សូវ​ល្អ ខ្ញុំ​ក៏​សម្រេច​ចិត្ត​លាក់​រឿង​នេះ​បន្ត​ទៅ​ទៀត​​ដោយ​កុហក​នាង​ថា ម៉ូតូ​ខ្ញុំ​គឺ​មិត្តភ័ក្ដិ​ខ្ចី​ជិះ​។

A

ថ្ងៃ​អាទិត្យ​នោះ​ខ្ញុំ​ក៏​បាន​ត្រឡប់​មក​ស្រុក​កំណើត​ ពេល​មក​ដល់​ផ្ទះ​ ខ្ញុំ​ឃើញ​ពុក​របស់​ខ្ញុំ​កំពុង​អង្គុយ​​ផ្ទាល់​នឹង​ដី រំកិល​ត្រឡប់​ចុះ​ឡើង​ ដើម្បី​ប៉ះ​កង់​ម៉ូតូ​ឲ្យ​គេ​។ ខ្ញុំ​ឃើញ​បាត​ដៃ​ទាំង​ទ្វេ​របស់​គាត់​ឡើង​ក្រិន​ដូច​គូទ​ស្វា​។ ពេល​​ឃើញ​ខ្ញុំ​ ពុក​យក​ខ្នង​ដៃ​មក​ជូត​ញើស​លើ​ថ្ងាស រួច​ហើយ​ក៏​ញញឹម​ដាក់​ខ្ញុំ​យ៉ាង​ស្រទន់ បញ្ជាក់​ពី​ទឹក​ចិត្ត​សន្ដោស​ប្រណី​របស់​ឪពុក​ចំពោះ​រូប​កូន។ ដោយ​អស់​កម្លាំង​ខ្លាំង​​ពេក​ ខ្ញុំ​ក៏​ចូល​ទៅ​ក្នុង​ផ្ទះ​រក​កន្លែង​​សម្រាក​ ហើយ​លក់​ភ្លាម​មួយ​រំពេច។

ព្រលឹម​ឡើង​ស្រាង​ៗ ខ្ញុំ​ក៏​ដើរ​មួយ​ៗ​សំដៅ​ទៅ​ស្រែ​ខាង​ក្រោយ​ផ្ទះ នៅ​ក្រោម​ដំណក់​ទឹក​ភ្លៀង​រលឹម​ស្រិច​ៗ​នា​ដើម​រដូវ​វស្សា​។ ម្ដាយ​របស់​ខ្ញុំ​កំពុង​តែ​ភ្ជួរ​ស្រែ គឺ​អូស​ជើង​ភ្ជួរ​ស្រែ ស្រាប់​តែ​ម្ដាយ​របស់​ខ្ញុំ​ទន់​ជង្គង់​ដួល​គ្រឹប​ចុះ​ទៅ​។ គោ​ចេះ​តែ​ធ្វើ​ដំណើរ​ទៅ​មុខ​ ម្ដាយ​ខ្ញុំ​នៅ​ដេក​ត្រាំ​ក្នុង​ទឹក​ស្រែ គាត់​ខំ​ប្រឹង​ព្យាយាម​ក្រោក​ឈរ​តាម​គោ​ដើម្បី​ភ្ជួរ​បន្ត បាន​តែ​បន្តិច គាត់​ក៏​ដួល​ជា​លើក​ទី​ពីរ។ ម្ដាយ​ខ្ញុំ​ដេក​កាន់​ដង​នង្គ័ល​ជាប់​មិន​ឲ្យ​របេះ​ពី​ដៃ​ឡើយ។ គោ​អូស​ម្ដាយ​របស់​ខ្ញុំ​ទៅ​ហើយ អូស​ទៅ​ហើយ! ខ្ញុំ​ក៏​ប្រញាប់​ស្ទុះ​រត់​ទៅ​ត្រកង​កាយ​របស់​ម្ដាយ​ខ្ញុំ​ បី​ត្រឡប់​មក​ផ្ទះ​ អ្នក​ជិត​ខាង​ផ្អើល​ឈូរ​ឆ​មក​ជួយ​ចាប់​ខ្យល់ កោស​ខ្យល់​ឲ្យ​ម្ដាយ​របស់​ខ្ញុំ​។ ក្រោយ​មក​ ម្ដាយ​ខ្ញុំ​ក៏​បាន​​ធូរ​ស្បើយ​ជាង​មុន​ច្រើន​។ ពេល​ដែល​ខ្ញុំ​ត្រឡប់​មក​ភ្នំ​ពេញ​វិញ​ អារម្មណ៍​របស់​ខ្ញុំ​ដក់​ជាប់​ជា​និច្ច​មិន​អាច​បំភ្លេច​បាន​នូវ​ទិដ្ឋភាព​នៃ​ការ​តស៊ូ​មួយ​គ្រួសារ​ ដើម្បី​បុព្វហេតុ​នៃ​ការ​រៀន​សូត្រ​របស់​ខ្ញុំ​។

ថ្ងៃ​មួយ​នោះ​ ស្រាប់​តែ​ចៃដន្យ​អ្វី​​ខ្ញុំ​ក៏​បាន​ជួប​ក្រុម​បង​ធំ​ដែល​ខ្ញុំ​ចំណាំ​មុខ​បាន​យ៉ាង​ច្បាស់​ថា គឺ​ជា​ក្រុម​ប្លន់​ម៉ូតូ​របស់​ខ្ញុំ ស្រាប់​តែ​ដូច​ជា​មាន​អំណាច​អ្វី​មក​​សណ្ឋិត​ក្នុង​ខ្លួន​របស់​ខ្ញុំ​យ៉ាង​ពិត​ប្រាកដ​ ដោយ​តម្រូវ​ឲ្យ​ខ្ញុំ​ស្ទុះ​វឹង​ទៅ​ដាល់​ ធាក់ ទាត់ ពួក​វា​ប្រៀប​ដូចជា​ខ្លួន​ឯង​​ហ្នឹង​ជា​តួ​ឯង​ចិន​ហុងកុង​ដ៏​ពូកែ​មួយ​រូប​យ៉ាង​អញ្ចឹង។ ប៉ុន្តែ​មិន​ទាន់​ទាំង​​បាន​ប៉ុន្មាន​វិនាទី​ផង​ ខ្ញុំ​ក៏​ត្រូវ​ពួក​វា​ព្រួត​គ្នា​វាយ​សង​ខ្ញុំ​វិញ​​យ៉ាង​ចាស់​ដៃ​ ប៉ុន្តែ​សំណាង​ល្អ​ដែល​មាន​ប៉ូលិស​នៅ​ក្បែរ​នោះ ចូល​មក​ធ្វើ​អន្តរាគមន៍​ទាន់​ពេល​វេលា​ ហើយ​ពួក​វា​ក៏​គេច​ខ្លួន​អស់​ទៅ​ដែរ។ ចំណែក​រូប​ខ្ញុំ​ត្រូវ​ដឹក​យក​មក​មន្ទីរពេទ្យ​ដើម្បី​ធ្វើ​ការ​​សង្គ្រោះ​។ ដំណឹង​នេះ​ក៏​បាន​ដឹង​ដល់​គ្រួសារ​របស់​ខ្ញុំ​ទាំង​មូល។ ម្ដាយ​របស់​ខ្ញុំ​គោះ​ទ្រូង​យំ ហើយ​ស្ដី​បន្ទោស​ឲ្យ​ខ្ញុំ​យ៉ាង​ច្រើន​។​ ខ្ញុំ​គ្មាន​ពាក្យ​ពេចន៍​អ្វី​សម្រាប់​និយាយ​ឡើយ ព្រោះ​ខ្ញុំ​ស្គាល់​ច្បាស់​ថា លទ្ធផល​នេះ​គឺ​ជា​អំពី​ដែល​រូប​ខ្ញុំ​ជា​អ្នក​កសាង​ដោយ​ខ្លួន​ឯង​ ហើយ​ក៏បាន​​ស្ងប់​ចិត្ត​ខ្លះ​ដែរ កាល​ដែល​បាន​ស្ដាប់​លី​នូវ​ពាក្យ​ស្ដី​បន្ទោស​របស់​ឪពុក​ម្ដាយ​ខ្ញុំ​ ទោះ​ជា​យ៉ាង​ណា​ក៏​​ពួក​គាត់​មិន​អាច​បោះ​បង់​រូប​ខ្ញុំ​ចោល​ដែរ​។

ខ្ញុំ​បាន​តាំង​ចិត្ត​ចាប់​ផ្ដើម​​កសាង​ខ្លួន​ជា​ថ្មី។ ខ្ញុំ​ខិត​ខំ​រៀន​​សូត្រ ដើម្បី​ត្រៀម​ប្រលង​​បញ្ចប់​ការ​សិក្សា​ផង និង​ខិត​ខំ​ស្វះស្វែង​រក​ការងារ​ធ្វើ​នៅ​តាម​ក្រុមហ៊ុន​ផង។ ខ្ញុំ​បាន​ចូល​មក​ធ្វើ​សម្ភាស​នៅ​ក្នុង​ក្រុមហ៊ុន​មួយ​ មិន​ទាន់​ទាំង​បាន​សម្ភាស​​ផង​ ស្រាប់​តែ​មាន​បុរស​សាច់​ឈាម​ជា​អ្នក​មាន​ម្នាក់ នាំ​យុវជន​ម្នាក់​ក្នុង​វ័យ​ប្រហែល​ខ្ញុំ​ ចូល​មក​ក្នុង​បន្ទប់​សម្ភាស​នេះ​ដែរ​ ហើយ​និយាយ​ជាមួយ​អ្នក​ទទួល​សម្ភាស​ថា “សុំ​ផ្ញើ​ក្មួយ​ម្នាក់​ផង​សំឡាញ់!”។ ខ្ញុំ​ក៏​ត្រូវ​បោះ​ជំហាន​ចាកចេញ​ពី​ទី​នេះ​ទាំង​អារម្មណ៍​ឈឺ​ចាប់​ចំពោះ​សង្គម​មាន​ខ្សែ​នេះ​ជា​ទី​បំផុត បើ​មិន​មាន​ខ្សែ​ទេ​ជីវិត​ក៏​ពិបាក​នឹង​ជួប​ជោគជ័យ​ណាស់។ មួយ​ខែ​ក្រោយ​មក​ ប្អូន​ស្រី​របស់​ខ្ញុំ​បាន​ជិះ​ម៉ូតូ​ឌុប​ឪពុក​ម្ដាយ​របស់​ខ្ញុំ​មក​ដល់​ផ្ទះ​ដែល​ខ្ញុំ​ជួល​នៅ​។ ម៉ូតូ​ម៉ាក​គុប​៩០ គឺ​ម៉ូតូ​ដែល​ពុក​ម៉ែ​ទិញ​ឲ្យ​ខ្ញុំ​ ខ្ញុំ​ត្រេកអរ​ឥត​ឧបមា​ឡើយ។ តើ​បាន​ប្រាក់​មក​ពី​ណា​ទិញ​ម៉ូតូ​នេះ? សំនួរ​នេះ​គ្មាន​នរណា​ម្នាក់​អាច​ឆ្លើយ​នឹង​រូប​ខ្ញុំ​បាន​ឡើយ។ យល់​នូវ​ទឹក​មុខ​ដ៏​ក្រៀមក្រំ​របស់​ពុក​ម៉ែ​របស់​ខ្ញុំ​ គឺ​អាច​វាស់​ស្មាន​បាន​ច្បាស់​ថា ប្រាក់​ទិញ​ម៉ូតូ​នេះ​គឺ​ច្បាស់​ជា​លក់​ដីស្រែ​ជាក់​ជា​មិនខាន។ ខ្ញុំ​ចាប់​ផ្ដើម​កាន់​តែ​យល់​ជ្រួត​ជ្រាប​បាន​ច្បាស់​ នៅ​ចំកណ្ដាល​នៃ​ស្នាម​ញញឹម​ទាំង​ស្រពោន​របស់​ពុក​ម៉ែ និង​ប្អូនស្រី​របស់​ខ្ញុំ​។ គឺ​ខ្ញុំ​យល់​ថា ជីវិត​នេះ​គឺ​ពោរ​ពេញ​ទៅ​ដោយ​បន្លា​ស្រួច ច្រូងច្រាង​​ងាក​ទៅ​ខាង​ឆ្វេង​ ងាក​ទៅ​ខាង​ស្ដាំ​ គេ​ស្រះ​សុទ្ធ​តែ​របង​បន្លា​ស្រួច​ៗ ហើយ​​​​​​ខ្ពស់​ៗ​ចូល​ទៅ​មិន​បាន​។ មិន​ថា ចំពោះ​តែ​អ្នក​ដទៃ ឬ​ក៏​ជា​មិត្តភ័ក្ដិ​ទេ​ គេ​ច្រើន​តែ​និយម​រាប់អាន​​យើង​ក្នុង​គ្រា​មាន​បាន​ ឬ​ក៏​ក្នុង​​គ្រា​សប្បាយ​ហ៊ឺ​ហា​តែ​ប៉ុណ្ណោះ។ គ្មាន​នរណា​ម្នាក់​ស្រលាញ់​រូប​យើង​ស្មោះ​​អស់​ពី​ចិត្ត​ពី​ថ្លើម​ដូច​ឪពុក​ម្ដាយ​បង្កើត​ខ្លួន​ឯង​ឡើយ។ សេចក្ដី​ស្រលាញ់​របស់​ឪពុក​ម្ដាយ​ជា​សេចក្ដី​ស្រលាញ់​ដែល​គ្មាន​លាក់​កំនួច​ឬ​គ្មាន​ល្បិចកល ដែល​ពួក​គាត់​បាន​ប្រគល់​មក​ឲ្យ​យើង​ដោយ​សុទ្ធ​ចិត្ត​ និង​មិន​គិត​ពី​ផល​តប​ស្នង​។ បើ​ទោះ​ជា​គាត់​បន្ទោស​ឬ​ខឹង​យ៉ាង​ណា ក៏​គាត់​នៅ​តែ​ចិត្ត​ពុំ​ដាច់ គឺ​ជេរ​ទៅ​នៅ​ហៅ​មក​វិញ​ទេ​តែ​បើ​អ្នក​ដទៃ បើ​គេ​ជេរ​យើង​ហើយ គឺ​គេ​គុំ​ស្អប់​រូប​យើង​មួយ​ជីវិត​ទល់​នឹង​ថ្ងៃ​ស្លាប់​។ ខ្ញុំ​ក៏​បាន​ខិត​ខំ​ប្រឹងប្រែង​តស៊ូ​ព្យាយាម​រៀន​សូត្រ​រហូត​ប្រលង​បញ្ចប់​ការ​សិក្សា​ ដោយ​ទទួល​បាន​នូវ​លទ្ធផល​គួរ​ជា​ទី​គាប់​ចិត្ត​ក្រៃ​លែង​។ ប៉ុន្តែ​ជា​អកុសល​អ្វី​ ស្រាប់​តែ​ខ្ញុំ​បាន​ទទួល​ដំណឹង​មក​ថា ម្ដាយ​របស់​ខ្ញុំ​ធ្លាក់​ពី​លើ​ដើម​ស្វាយ​មាន​របួស​គ្រាំ​ក្នុង​ជា​ទម្ងន់ ខ្ញុំ​ក៏​ប្រញាប់​បញ្ជា​ម៉ូតូ​ឌុប​ប្អូន​ស្រី​របស់​ខ្ញុំ​ក្នុង​ល្បឿន​យ៉ាង​លឿន​សំដៅ​មក​ស្រុក​កំណើត។

ពេល​មក​ដល់​ផ្ទះ​ ខ្ញុំ​ធ្លាក់​ថ្លើម​ក្ដុក ព្រោះ​ឃើញ​ម្ដាយ​របស់​ខ្ញុំ​ស្លៀក​សំពត់​ហូល និង​អាវ​ប៉ាក់​ដែល​គាត់​ស្រលាញ់​បំផុត ដែល​ពេល​នេះ​គាត់​កំពុង​សណ្ដូក​កាយ​ដ៏​ស្គម​ស្គាំង​របស់​គាត់​នៅ​លើ​គ្រែ​ប្ញស្សី​ ដែល​នៅ​ពី​លើ​ក្បាល​​ដំណេក​មាន​តាំង​រូប​ព្រះពុទ្ធ​ចូល​និព្វាន​ ហើយ​ក៏​មាន​ស្លា​ធម៌ បាយសី ទៀន ធូប រៀប​ចំ​តាម​រណ្ដាប់​យ៉ាង​គត់មត់។ ម្ដាយ​ខ្ញុំ​ផ្គុំ​ដៃ​សំពះ​ដាក់​នៅ​ត្រង់​ប្រអប់​ទ្រូង ហើយ​ទន្ទេញ​ពាក្យ​ថា “ពុទ្ធោ​ៗ” និង​ពាក្យ​ធម៌​មួយ​ចំនួន​ទៀត​ ទៅ​តាម​ពាក្យ​បង្គាប់​នៃ​លោកតា​អាចារ្យ​។

ពុក​របស់​ខ្ញុំ​មាន​ប្រសាសន៍​​ទាំង​ទឹកភ្នែក​រលីង​រលោង​ ៖

-ម្ដាយ​ឯង​គ្រាំ​ក្នុង​យូរ​ហើយ​ ព្រោះ​តែ​ធ្វើ​ការ​ធ្ងន់​ហួស​កម្លាំង​ គ្មាន​ពេល​សម្រាក​មិន​ថា ជា​ការងារ​ប្រុស​ ឬ​ការ​ងារ​ស្រី​ទេ គឺ​ម្ដាយ​ឯង​រ៉ាប់រង​ទាំងអស់! មួយ​ថ្ងៃ​ៗ​ឲ្យ​តត្រុក។ ប៉ុន្មាន​ខែ​នេះ​ ម៉ែ​ឯង​ខំ​ប្រឹង​ខុស​ពី​ធម្មតា ដើម្បី​រក​ប្រាក់​ឲ្យ​បាន​ច្រើន​លោះ​យក​ដី​ស្រែ​មក​វិញ។ ម៉ែ​ឯង​ឡើង​ដើម​ស្វាយ​ដើម្បី​បេះ​ផ្លែ​វា​យក​ទៅ​លក់ តែ​អកុសល​ម៉ែ​ឯង​ក៏​ធ្លាក់​ពី​លើ​ដើម​ស្វាយ​ខាង​ក្រោយ​ផ្ទះ​ ពេល​នេះ​ម៉ែ​ឯង​គ្មាន​សង្ឃឹម​និង​រស់​ទេ។


ខ្ញុំ​ និង​សុភាព​រួម​ទាំង​ប្អូន​ប្រុស​ពៅ​របស់​ខ្ញុំ​ នាំ​គ្នា​ស្រែក​យំ​ហ៊ូ​ៗ​រហូត​​សំឡេង​នេះ​លឺ​ដល់​ម្ដាយ​របស់​ខ្ញុំ​។ ដោយ​កំសួល​ចិត្ត​នៃ​ការ​រំឭក​​កូន​ខ្លាំង​ពេក ម្ដាយ​ខ្ញុំ​ខំ​ក្រោក​អង្គុយ​ទាំង​ត្រដាបត្រដួស​។ ខ្ញុំ​និង​ប្អូន​ស្រី​របស់​ខ្ញុំ​ស្ទុះ​ចូល​ទៅ​ជួយ​ទប់​អ្នក​ម្ដាយ​ ដោយ​ប្រយ័ត្ន​ប្រយែង​។ ម៉ែ​អង្អែល​ក្បាល​ពួក​ខ្ញុំ​យ៉ាង​ថ្នាក់​ថ្នម​ រួច​ពោល​ទាំង​ទឹកភ្នែក​ហូរ​រហាម​និង​រលក​សំឡេង​អួលអាក់ ៖

-ពី​ថ្ងៃ​នេះ​ត​ទៅ​ ម៉ែ​អស់​បាន​នៅ​ឃើញ​មុខ​កូន​ៗ​ទៀត​ហើយ​! ពេល​អត់​ពី​ម៉ែ​ទៅ​ ចូរ​កូន​ត្រូវ​ចេះ​ស្រលាញ់​គ្នា​ ជួយ​គ្នា! កុំ​ឈ្លោះ​គ្នា​ឲ្យ​សោះ​ណា​កូន​។ ម៉ែ​គ្មាន​អ្វី​ជា​កេរ​សម្រាប់​ពួក​កូន​ទេ​ គឺ​ម៉ែ​មាន​ត្រឹម​តែ​ការ​តស៊ូ ក្រាញ​ននៀល​ក្នុង​ឆាក​ជីវិត​បង្ហូរ​ញើស​ឈាម​ដើម្បី​កូន​ៗ ដែល​ម៉ែ​ធ្លាប់​អូស​​លោង​កន្លង​មក​ ដែល​មក​ដល់​ពេល​ឥឡូវ​នេះ ម៉ែ​ទៅ​លែង​រួច​ហើយ​កូន​ អស់​ត្រឹម​ថ្ងៃ​នេះ​ហើយ​!

-សំណាង​កូន!

-បាទ​ម៉ែ​(ខ្ញុំ​ឆ្លើយ​ទាំង​ក្ដាប់​ដៃ​ម្ដាយ​ជាប់)

-កូន​ជា​កូន​ច្បង​! កូន​ត្រូវ​មើល​ថែរក្សា​ប្អូន​ឲ្យ​បាន​ល្អ! បម្រើ​តប​ស្នង​សង​គុណ​ឲ្យ​បាន​ល្អ​ផង​ចំពោះ​ឪពុក​របស់​កូន​ ម៉ែ​ស្លាប់​ទៅ​បាន​បិទ​ភ្នែក​ជិត​​ហើយ​! តែ​ម៉ែ​នៅ​ស្ដាយ​ ស្ដាយ​ដែល​ម៉ែ​ពុំ​បាន​​នៅ​ឃើញ​ថ្ងៃ​ដែល​កូន​ឡើង​ទទួល​សញ្ញា​ប័ត្រ។

លោក​តា​អាចារ្យ​បាន​តម្រូវ​ឲ្យ​បង​ប្អូន​របស់​ខ្ញុំ​ នាំ​គ្នា​ចាកចេញ​ពី​ទី​នេះ ដើម្បី​ទុក​ឱកាស​ឲ្យ​ម្ដាយ​របស់​ខ្ញុំ​បាន​តាំង​តម្កល់​សតិ​នៅ​ក្នុង​ផ្លូវ​ធម៌ ឈប់​មាន​អារម្មណ៍​វិលវល់​ជាប់​ជំពាក់​ជាមួយ​កូន​ចៅ​ទៀត​។ ម្ដាយ​ខ្ញុំ​ធ្វើ​គ្រប់​យ៉ាង​​តាម​ឱវាទ​លោកតា​អាចារ្យ គាត់​លើក​ដៃ​ផ្គុំ​សំពះ​ក្នុង​កិរិយា​រំឭក​ដល់​គុណ​នៃ​ព្រះ​ពុទ្ធ​ ព្រះធម៌ ព្រះ​សង្ឃ ដោយ​ពោល​មិន​ដាច់​នូវ​ពាក្យ​ថា “ពុទ្ធោ” មិន​បាន​ប៉ុន្មាន​ផង​ម្ដាយ​របស់​ខ្ញុំ​ក៏​អស់​ខ្យល់ ហើយ​ផុត​រលត់​សង្ខារ​ពី​លោក​នេះ​ ដោយ​បន្សល់​ទុក​នូវ​សំណោក​សោក​សង្រេង​យ៉ាង​ពន់​ប្រមាណ​ចំពោះ​រូប​ពួក​ខ្ញុំ​ ដែល​ជា​កូន​។ ពី​ថ្ងៃ​នេះ​ទៅ​ ម៉ែ​សួន​របស់​​ខ្ញុំ​ទៅ​រហូត​ហើយ។ សព​របស់​ម្ដាយ​ខ្ញុំ​ត្រូវ​បាន​រៀប​ចំ​ធ្វើ​ទៅ​តាម​ទំនៀម​ទម្លាប់​ប្រពៃណី​ពី​បុរាណ​កាល​ ហើយ​រូប​ខ្ញុំ​គឺ​ជា​អ្នក​បួស​មុខ​ភ្លើង។

ថ្ងៃ​ទទួល​បរិញ្ញា​ប័ត្រ​ក៏​បាន​មក​ដល់​ ថ្ងៃ​នេះ​ខ្ញុំ​បាន​ពាក់​អាវ​ធំ ពាក់​មួក​ធំ​យ៉ាង​ស្រស់​សង្ហា​ឡើង​ទទួល​បរិញ្ញា​ប័ត្រ។ មិត្តភ័ក្ដិ​ទាំង​អស់​គេ​​នាំ​គ្នា​ថត​រូប​ជុំ​គ្នា​ជាមួយ​ឪពុក​ម្ដាយ​ បង​ប្អូន ក្រុម​គ្រួសារ​​របស់​គេ​រៀង​ខ្លួន​។ ខ្ញុំ​ដើរ​​មក​ឈរ​នៅ​កន្លែង​ស្ងាត់​តែ​ម្នាក់​ឯង។ ខ្ញុំ​លើក​បរិញ្ញា​ប័ត្រ​មក​ពិនិត្យ​មើល​ទាំង​ស្រក់​ទឹកភ្នែក​ ព្រោះ​តែ​នៅ​ក្នុង​បរិញ្ញា​ប័ត្រ​នេះ ខ្ញុំ​ហាក់​ដូច​ជា​ឃើញ​ច្បាស់​នូវ​រូប​ពុក​របស់​ខ្ញុំ​កំពុង​អុស​គូទ​ប៉ះ​កង់​ឲ្យ​គេ​ បែក​ញើស​ជោគ​ខោ​អាវ​មើល​មិន​យល់ បាត​ដៃ​ក្រិន​គួរ​ឲ្យ​ញញើត។ ខ្ញុំ​ក៏​ឃើញ​រូប​ប្អូន​ស្រី​របស់​ខ្ញុំ​កំពុង​អង្គុយ​ដេរ​ក្នុង​រោងចក្រ ឃើញ​នាង​អង្គុយ​ញុំា​បាយ​នៅ​ម្ដុំ​មុខ​រោងចក្រ ដែល​ហ៊ុំ​ព័ទ្ធ​ទៅ​ដោយ​ធូលី និង​ផ្សែង​យាន​យន្ត​គ្រប់​ប្រភេទ។ រូប​ដែល​ខ្ញុំ​មើល​ឃើញ​ច្បាស់​ជាង​គេ​​នោះ​ គឺ​រូប​ម្ដាយ​របស់​ខ្ញុំ​ដែល​ដឹក​បន្លែ​ដើរ​លក់​តាម​ភូមិ ស៊ី​ឈ្នួល​ដក​ស្ទូង​ច្រូង​កាត់​ បោក​បែន​​ឲ្យ​គេ​ ឃើញ​ម្ដាយ​របស់​ខ្ញុំ​អូស​ជើង​ភ្ជួរ​ស្រែ​នៅ​ក្រោម​ដំណក់​ទឹក​ភ្លៀង​នា​ដើម​រដូវ​វស្សា​។ ខ្ញុំ​បាន​ដឹង​ថា​មិត្តភ័ក្ដិ​របស់​ខ្ញុំ​មួយ​ចំនួន​ ដែល​មាន​ឪពុក​ម្ដាយ​ជា​អ្នក​ជំនួញ​ធំ​ៗ គេ​ជួញ​មួយ​ថ្ងៃ​ គេ​មាន​ប្រាក់​ចាយ​បាន​មួយ​ខែ​ឬ​មួយ​ឆ្នាំ​។ ឯ​មិត្តភ័ក្ដិ​​​​​​​​​​​​មួយ​ចំនួន​ដែល​​មាន​ឪពុក​ម្ដាយ​ជា​មន្ត្រី​ធំ​ៗ​នោះ​ គេ​ស៊ីញេ​តែមួយ​ខ្វោក​ គេ​មាន​​ប្រាក់​ចាយ​ហូរ​ហៀរ។ ឆ្លង​កាត់​នូវ​រឿង​រ៉ាវ​មិន​ល្អ​របស់​ខ្ញុំ​កន្លង​មក​ ខ្ញុំ​ចោទ​សំនួរ​សួរ​ខ្លួន​ឯង​​ដោយ​ចិត្ត​ខ្មាស​អៀន​ចំពោះ​ខ្លួន​ឯង​ថា “តើ​ខ្ញុំ​ជា​នរណា​? ឪពុក​ម្ដាយ​របស់​ខ្ញុំ​មាន​ឋានៈ​ជា​អ្វី​?” បាន​ជា​ខ្លួន​ខ្ញុំ​តាំង​ជីវិត​ឲ្យ​ធ្លាក់​ចូល​ទៅ​ក្នុង​សេចក្ដី​ភ្លើត​ភ្លើន​សម្បើម​ម៉េ្លះ? តើ​ឪពុក​ម្ដាយ​របស់​ខ្ញុំ​មាន​អ្វី​យក​ទៅ​លក់​? មាន​អ្វី​យក​ទៅ​ស៊ីញេ? គឺ​មាន​តែ​នង្គ័ល​យក​ទៅ​ស៊ីញេ​នៅ​លើ​ដី​ស្រែ​ ដំណក់​​ញើស​ឈាម ទឹក​ភ្នែក​របស់​ម្ដាយ​ខ្ញុំ​ដែល​ស្រក់​នៅ​លើ​ដី​ស្រែ​ គឺ​ប្រៀប​ដូចជា​ដំណក់​ទឹក​ខ្មៅ​ ដែល​សម្រាប់​ដិត​សំណៅ​ឲ្យ​មើល​ឃើញ​កាន់​តែ​ច្បាស់​នៃ​ស្នាម​រាស់។

ខ្ញុំ​ដើរ​ចេញ​មក​ខាង​ក្រៅ​បរិវេណ “វិទ្យាស្ថាន​ជាតិ​គ្រប់​គ្រង់​” ស្រាប់​តែ​ខ្ញុំ​ភ្ញាក់​ព្រើត គឺ​ដោយ​សារ​ខ្ញុំ​ឃើញ​ប្អូន​ស្រី​របស់​ខ្ញុំ​កំពុង​ឈរ​រុញ​រទេះ​ឪពុក​របស់​ខ្ញុំ​ ហើយ​ញញឹម​យ៉ាង​ស្រស់​មក​កាន់​រូប​ខ្ញុំ។ ខ្ញុំ​រត់​ទៅ​ឱប​ឪពុក​របស់​ខ្ញុំ។ ខ្ញុំ​លែង​ខ្មាស​អៀន​ចំពោះ​នរណា​ដូច​គ្រា​មុន​ទៀត​ហើយ ទោះ​បី​ជា​ឪពុក​របស់​ខ្ញុំ​ជា​ជន​ពិការ​ក្ដី​ ក៏​ពិការ​ព្រោះ​តែ​បុព្វេ​ហេតុ​ជាតិ​​ មាតុភូមិ ដែល​ខ្ញុំ​ជា​កូន​ត្រូវ​តែ​មាន​​មោទនភាព​​ទៅ​វិញ​ទេ។ សុភាព​ញញឹម​ទាំង​ទឹកភ្នែក​រំភើប​ ពេល​សម្លឹង​មួក​ធំ និង​អាវ​ធំ​របស់​ខ្ញុំ​។ ខ្ញុំ​ពិត​ជា​យល់​ណាស់​ថា ប្អូន​ស្រី​​ខ្ញុំ​កំពុង​គិត​អ្វី​នោះ? គោល​បំណង​របស់​ប្អូន​ស្រី គឺ​ចង់​ក្លាយ​ទៅ​ជា​គ្រូ​បង្រៀន​ដ៏​ល្អ​ម្នាក់ ប៉ុន្តែ​ជា​អកុសល​លក្ខខណ្ឌ​នៃ​ជីវិត​បាន​កម្រិត​ឲ្យ​រូប​នាង​មាន​ឋានៈ​ត្រឹម​តែ​ជា​កម្មការិនី អង្គុយ​ដេរ​ប្ដូរ​យក​ទឹក​ប្រាក់​មក​ផ្គត់​ផ្គង់​ការ​រៀន​សូត្រ​របស់​ខ្ញុំ​ដែល​ជា​កូន​ប្រុស​ទៅ​វិញ។ ខ្ញុំ​គិត​ថា នេះ​ជា​រឿង​មួយ​អយុត្តិធម៌​សម្រាប់​ប្អូន​ស្រី​របស់​ខ្ញុំ​ណាស់ ដែល​មា​ន​ជីវិត​កូន​ស្រី​មិន​តិច​ទេ​ដែល​មា​ន​លំនាំ​រឿង​បែប​នេះ។

B

និស្សិត​ទាំង​អស់​ដែល​ចេញ​មក​ខាង​ក្រៅ​ គឺ​គ្មាន​នរណា​ម្នាក់​​មើល​រំលង​នូវ​ទិដ្ឋភាព​ដែល​បី​នាក់​ឪពុក​កូន​យើង​កំពុង​យំ​ដោយ​សេចក្ដី​រំភើប​នេះ​ឡើយ។ ខ្ញុំ​តាំង​ចិត្ត​សច្ចា​ថា សូម​ឲ្យ​ក្រសែ​ភ្នែក​នៃ​គ្រប់​បញ្ញា​ជន​​ទាំង​អស់​ក្រឡេក​មើល​មក​ឲ្យ​បាន​គ្រប់​ៗ​គ្នា។ សូម​ឲ្យ​អ្នក​យក​ចំណេះ​ដឹង​ទាំង​ប៉ុន្មាន​ដែល​បាន​ក្រេប​ជញ្ជក់​ពី​ទី​នេះ​ យក​ទៅ​អនុវត្ត​នៅ​ក្នុង​សង្គម​ បម្រើ​សង្គម​ប្រកប​ទៅ​ដោយ​សីលធម៌ គុណ​ធម៌ សច្ចធម៌ ជៀសវាង​ការ​យក​ចំណេះ​ទៅ​ប្រើ​ក្នុង​ផ្លូវ​មិន​ល្អ គិត​តែ​ពី​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន បក្សពួក​ ពុក​រលួយ ស៊ី​សំណូក​សូក​ប៉ាន់ ដែល​ទាំង​នេះ​សុទ្ធ​តែ​ជា​ផ្លូវ​នៃ​សេចក្ដី​វិនាស​របស់​ប្រទេស​ជាតិ​ និង​ឈាន​ទៅ​រក​សង្គ្រាម​បង្ហូរ​ឈាម​គ្នា ដែល​ពាក្យ​ថា “សង្គ្រាម​” និង​លទ្ធផល​នៃ​សង្គ្រាម​មាន​សភាព​ និង​រូបភាព​វេទនា​ដល់​កម្រិត​ណា​នោះ​ គឺ​គ្រួសារ​របស់​ខ្ញុំ​ទាំង​មូល​បាន​ស្ដែង​ឲ្យ​ឃើញ​យ៉ាង​ប្រត្យក្ស​រួច​ជា​ស្រេច​ទៅ​ហើយ។ ខ្ញុំ​ក៏​តាំង​ចិត្ត​អធិដ្ឋាន​សូម​ឲ្យ​ក្រសែ​ញញឹម​​របស់​បញ្ញវន្ត​គ្រប់​រូប​មាន​ន័យ​បរិសុទ្ធ​នៃ​ខ្សែ​ជីវិត​របស់​របស់​ខ្លួន​បែប​នេះ​រហូត​ត​រៀង​ទៅ​ សូម​ឲ្យ​ការ​កៀក​ស្មា​គ្នា​ថត​រូប​ទុក​ជា​អនុស្សាវរីយ៍​តំណាង​​ឲ្យ​ការ​រួប​រួម​សាមគ្គី​គ្នា​ក្នុង​ទិវា​នេះ​នៅ​តែ​មាន​តម្លៃ​ស្ថិត​ស្ថេរ​រឹងមាំ បរិសុទ្ធ​ស្មោះ​ត្រង់​នឹង​គ្នា មិន​រស់​នៅ​ក្នុង​សេចក្ដី​ប្រមាថ​បៀតបៀន​គ្នា​ ពោល​គឺ​រស់​នៅ​ប្រកប​ទៅ​ដោយ​សេចក្ដី​នៃ​ជីវិត​ចិត្ត​ថ្លើម​មិន​ប្រែ​សាប​សូន្យ​ វិស័យ​បី​ដូច​ជា​ទឹកចិត្ត​របស់​បុព្វបុរស​ខ្មែរ​ នា​សម័យ​អង្គរ​ដ៏​រុងរឿង​នៃ​យើង​។

រឿង​រ៉ាវ​ពី​អតីតកាល​របស់​ខ្ញុំ​ក៏​ត្រូវ​បាន​បញ្ចប់​ ខ្ញុំ​មាន​កម្លាំង​ចិត្ត​រស់​មក​ដល់​សព្វ​ថ្ងៃ​នេះ គឺ​ដើម្បី​បំពេញ​នូវ​បណ្ដាំ​របស់​ម្ដាយ​ខ្ញុំ​ ដែល​ជា​ចម្លើយ​ដែល​រូប​ខ្ញុំ​ត្រូវ​ឆ្លើយ​តប​ដោយ​ខាន​មិន​បាន​ និង​ជា​ផ្លូវ​មួយ​ដើម្បី​តប​ស្នង​សង​គុណ​ បំពេញ​នូវ​ភាព​ជា​កតញ្ញូ​កតវេទី​​​​​ចំពោះ​ពលិកម្ម​របស់​ឪពុក​ខ្ញុំ​ប្អូន​ស្រី ជា​ពិសេស​គឺ​រូប​អ្នក​ម្ដាយ​របស់​ខ្ញុំ​ផ្ទាល់​តែ​ម្ដង​។ ម្ដាយ​ខ្ញុំ​ស្លាប់​ ខ្ញុំ​បាន​កោរសក់​បួស​មុខ​ភ្លើង។ ក្នុង​ថ្ងៃ​ដែល​ខ្ញុំ​បាន​បំពេញ​នូវ​កាតព្វកិច្ច​ជា​កូន​ ជា​បង ជា​ពលរដ្ឋ​ល្អ​ល្មម​ដល់​កាល​វេលា​មួយ​សម​គួរ​ហើយ ខ្ញុំ​តាំង​ចិត្ត​សច្ចា​ថា ខ្ញុំ​នឹង​កោរសក់​បួស​ជាថ្មី​ម្ដង​ទៀត​ ប្រាថ្នា​សូម​រស់​​ជ្រក​នៅ​ក្រោម​ម្លប់​ដ៏​សែន​ត្រជាក់​នៃ​ព្រះពុទ្ធ​សាសនា ដរាប​ណា​អស់​ជីវិត​សង្ខារ​នៅ​លើ​ភព​ផែនដី​ដ៏​គួរ​ឲ្យ​សោក​សង្វេគ​នេះ៕

Friday, April 5, 2024

រឿង ស្ត្រី​ពិត ម្ដាយ​ពិត ឪពុក​ពិត(khmer-fairy)

បង​ថ្លៃ​ថា «ទេ! ប្អូន​ពិសា​មើល!» ។ ឯ​ស្ដេច ទ្រង់​ព្រះ​តម្រិះ​ថា «បើ​មិន​សោយ ក្រែង​បង​ថ្លៃ​នោះ ដឹង​ថា​ខ្លួន​ជា​ស្ដេច» ទ្រង់​សោយ​តែ​បន្តិច ទ្រង់​លែង​ទៅ ទ្រង់​ញញឹម​ថា 

«ឆ្ងាញ់​មែន​ហើយ អ្នក​បង!» លុះ​ដល់​កំណត់ ៧ ថ្ងៃ អស់​សេនាបតី​មន្ត្រី​តូច​ធំ ភ្ជុំ​ជួប​ជុំ​ទៅ​ទទួល​ស្ដេច រៀប​ជា​ក្បួន​ហែ​មក​ដល់​ទី​ស្ដេច​គង់​នោះ ។

 អស់​អ្នក​ស្រុក​ក៏​ផ្អើល​ចលាចល​រវល់​ភិត​ភ័យ​នាំ​កូន​ជញ្ជូន​ចៅ​រត់​ទី​ពឹង​ពួន ដោយ​គិត​ស្មាន​ថា​ទ័ព ពុំ​ដឹង​ជា​គេ​មក​ទទួល​ស្ដេច​សោះ ។ 

លុះ​នាហ្មឺន​គេ​ចូល​មក​ជិត​ផ្ទះ​ដែល​ស្ដេច​គង់​នៅ​នោះ ម្ដាយ​ក្មេក​ឪពុក​ក្មេក ក៏​ភិត​ភ័យ​រត់​ចូល​ទៅ​ប្រាប់​កូន​ប្រសា​ឯ​ក្នុង​ផ្ទះ​ថា

 «កូន​អើយ! ទ័ព​មក​ពី​ណា​ច្រើន​ណាស់! ឬ​គេ​មក​ចាប់​កូន ត្បិត​កូន​លេង​បៀ​ចំពាក់​គេ​ទេ​ដឹង​អើយ?»។ ស្ដេច​ឮ​ម្ដាយ​ក្មេក​ប្រាប់​ដូច្នោះ ក៏​ទ្រង់​ម្នីម្នា​ចេញ​ទៅ​រាន​ហាល​មុខ​ផ្ទះ ។

អស់​នាហ្មឺន​ទាំង​ពួង មាន​ក្រឡា​ហោម យម​រាជ ចក្រី​វាំង​ជា​ដើម ឃើញ​ស្ដេច​ទ្រង់​ឈរ​នៅ​រាន​ហាល ក៏​សុទ្ធ​តែ​ដើរ​ឱន​តោ ៗ ចូល​មក​ក្រាប​ថ្វាយ​បង្គំ​ស្ដេច​រាល់​គ្នា ។

 ស្តេត​មាន​ព្រះ​បន្ទូល​ថា «អើ! អស់​អស់​នាហ្មឺន​ក្រឡា​ហោម យម​រាជ ចក្រី​វាំង សុខ​សប្បាយ​រាល់​គ្នា​ទេ​ឬ? » ។ អស់​នាហ្មឺន​ឆ្លើយ​ព្រម​គ្នា​ថា «ព្រះ​ករុណា​ថ្លៃ​វិសេស! សុខ​សប្បាយ​ជា​ទេ» ។

 ឯ​ម្ដាយ​ក្មេក​ឪពុក​ក្មេក​លោ​តែ​ភ្ញាក់​ខ្លួន​ព្រើត និយាយ​គ្នា​ខ្សឹបៗ ថា «កូន​ប្រសា​យើង ស្ដេច​ទេ​តើ! » ។

 ឯ​ពួក​បង​ប្អូន​ញាតិ​សន្តាន ដែល​នៅ​ជិត​ខាង​ក៏​ភ្ញាក់​ខ្លួន​រាល់​គ្នា​លាន់​មាត់​ថា «យី វ៉ើយ! លេង​មិន​បាន​ទេ ស្ដេច​ទេ​តើ!»

 ហើយ​មាន​ចិត្ត​គិត​បារម្ភ​ភ័យ​តែ​រៀង​ខ្លួន ៗ ក្រែង​ស្ដេច​យក​ទោស ត្បិត​ខ្លួន​យល់​ទាស់​មិន​ចូល​ចិត្ត​និង​ស្ដេច​ថា ស្ដេច​ចេះ​តែ​លេង​បៀ​ផឹក​ស្រា​មិន​រក​ស៊ី ដល់​ដឹង​ជា​ស្ដេច ក៏​ភ័យ​ក្រោយ​រាល់​គ្នា ។

 អស់​នាហ្មឺន​ក្រាប​ទូល​សួរ​ស្ដេច​ថា «សូម​ទ្រង់​ព្រះ​មេត្តាប្រោស! ព្រះ​រាជទេពី​ដែល​ល្អង​ធូលី​ព្រះ​បាទ​ថា​រក​បាន​ហើយ​នោះ តើ​នៅ​ឯណា? ។

 ទើប​ស្ដេច​ទ្រង់​មាន​ព្រះ​បន្ទូល​ប្រាប់​ថា «ឲ្យ​ទៅ​លក់​នំ​លត​ទៅ​ហើយ!» ។ អស់​នាហ្មឺន​ឮ​ស្ដេច​ថា ប្រើ​ទៅ​ឲ្យ​លក់​នំ​លត ក៏​ញញឹម​រាល់​គ្នា ហើយ​ក្រាប​ទូល​ថា «ទ្រង់​ប្រើ​ឲ្យ​ទៅ​លក់​នំ​លត​ឯណា?» ។

 ស្ដេច​ទ្រង់​មាន​ព្រះ​បន្ទូល​ថា «ទៅ​លក់​នំ​លត​នៅ​ភូមិ​គេ​ខាង​ជើង» ។

 អស់​នាហ្មឺន​បាន​ដឹង​ដូច្នោះ ក៏​រៀប​យាន​ទៅ​តាម ។ ស្ដេច​ទ្រង់​មាន​ព្រះបន្ទូល​ថា «បើ​ទៅ​តាម ត្រូវ​មើល​តែ​អ្នក​ណា​ពាក់​អាច​កំបុត​ដៃ ទូល​ល្អី​ចាស់ យួរ​ឆ្នាំង​ស្ករ​រេច​មាត់ ហ្នឹង​ហើយ ប្រពន្ធ​យើង» ។

នាហ្មឺន​ទាំង​នោះ ក៏​ចាត់​នាហ្មឺន​មួយ​ពួក​ឲ្យ​នាំ​ព្រះ​រាជយាន​ទៅ​តាម ជួប​នឹង​នាង​មក​ពី​លក់​នំលត ក៏​ស្រែក​ហៅ​ថា «នាង​ម្ចាស់ ឈប់​សិន!» ។

 នាង​ឮ​នាហ្មឺន​ដែល​ទៅ​ទទួល​នាង​ស្រែក​ហៅ​ដូច្នោះ គិត​ស្មាន​ថា​ជា​គេ​មក​ចាប់​ខ្លួន ហើយ​នាង​ក៏​រត់​ចូល​ព្រៃ​កាត់​តម្រង់​មក​រក​ផ្ទះ ប្រាក់​កាស​ដែល​លក់​នំ​លត​នោះ ក៏​ជ្រុះ​បាត់​ខ្លះ​ក្នុង​ព្រៃ​ទៅ នៅ​សល់​តែ​បន្តិច​

បន្តួច ដល់​មក​ផ្ទះ​មើល​ទៅ​មុខ​ផ្ទះ ឃើញ​មនុស្ស​ច្រើន​ត្រៀប​ត្រា គិត​ថា​គេ​មក​ចាប់​ប្ដី​ទារ​ថ្លៃ​បៀ​គេ​ហើយ នាង​ក៏​រលះ​រលាំង​ឡើង​ទៅ​សួរ​ប្ដី​ថា «គេ​មក​ពី​ណា​ច្រើន​ម្ល៉េះ?» ។

 ស្ដេច​ប្ដី​ទ្រង់​ប្រាប់​នាង​ថា «គេ​មក​ទទួល​បង​ទេ! នាង» ។ ម្ដាយ​ហៅ​កូន​ទៅ​ខ្សឹប​ប្រាប់​ថា «ប្ដី​នាង​ជា​ស្ដេច​ទេ​តើ!» ។ នាង​កូន​ឮ​ម្ដាយ​ប្រាប់​ទើប​ដឹង​ប្ដី​ជា​ស្ដេច ។

ឯ​មន្ត្រី​ដែល​ទៅ​តាម​នាង វិល​មក​គាល់​ស្ដេច ៗ ទ្រង់​សួរ​ថា «មិន​ឃើញ​ទេ​ឬ?» ។ មន្ត្រី​ទូល​ថា «ឃើញ! ប៉ុន្តែ ក្រែង​មិន​មែន ទូល​ព្រះ​បង្គំ​ហៅ​មិន​ឈប់​សោះ ចេះ​តែ​រត់» ។

 ស្ដេច​ទ្រង់​មាន​ព្រះបន្ទូល​ថា «មក​ដល់​ហើយ!» ។ មន្ត្រី​ទាំង​នោះ យក​គ្រឿង​ប្រដាប់​សម្រាប់​ទ្រង់​តម្កល់​លើ​ជើង​ពាន​មាស លើក​យក​ទៅ​ថ្វាយ​ទាំង​ទឹក​អប់​ចួង​ចន្ទន៍​ពិដោរ​ឈ្ងុយ​ឈ្ងប់ ។

 ស្ដេច​នឹង​នាង ទ្រង់​ស្រង់​ជម្រះ​ព្រះអង្គ​រួច ទ្រង់​ព្រះ​ពស្ត្រ​ស្រេច​សង្វារ​កង​ករ​ល្អ​ល្អះ​ក្រៃ​ពេក ។

រួច​ស្រេច​ស្ដេច​នឹង​នាង អញ្ជើញ​ម្ដាយ​ឪពុក​និង​បង​ប្រុស ឲ្យ​ឡើង​ជិះ​ដំរី​សេះ​ទៅ ។ អស់​នាហ្មឺន ក៏​ហែ​ស្ដេច​ទៅ​ចូល​ព្រះ​រាជ​វាំង ដល់​ហើយ»

 ទ្រង់​គង់​នៅ​ចុង​ព្រះរាជ​រោង​ទ្រង់​ឲ្យ​ហៅ​បុរស​នោះ​មក​ប្រាប់​ថា «ចៅ​បុរស​ឯង​មើល? នេះ​ហៅ​ជា​ស្ត្រី​ពិត ម្ដាយ​ពិត ឪពុក​ពិត មែន​ឬ​មិន​មែន​ទេ?» ។

 ចៅ​បុរស​នោះ​ក្រាប​បង្គំ​ទូល​ថា «នេះ​ហើយ​ហៅ​ពេញ​ជា​ស្ត្រី​ពិត ម្ដាយ​ពិត ឪពុក​ពិត សូម​ទ្រង់​ជ្រាប ។

ទើប​ស្ដេច​ឲ្យ​រៀប​អភិសេក​នាង​ឡើង​ជា​អគ្គមហេសី ឯ​បង​ប្រុស​នោះ ទ្រង់​តាំង​ឲ្យ​ធ្វើ​ជា​អគ្គមហាសេនា ម្ដាយ​ទ្រង់​តាំង​ជា​សម្ដេច​វររាជ​ជននី ឪពុក​ទ្រង់​តាំង​ជា​ព្រះ​វររាជ​ជនក រួច​ជា​សូរេច ស្ដេច​ឲ្យ​ទៅ​យក​

យាយ​ចាស់​តា​ចាស់ ដែល​ដណ្ដឹង​នាង​ថ្វាយ​ស្ដេច​នោះ មក​ធ្វើ​ផ្ទះ​ឲ្យ​នៅ ហើយ​ទ្រង់​ឲ្យ​ចិញ្ចឹម​ថែរក្សា​ត​ទៅ ។

 យូរ​បន្តិច​ទៅ ស្ដេច​ទ្រង់​នឹក​ភ្នក​ថា ចៅ​បុរស​នេះ មាន​គុណ​នឹង​អញ ហើយ​មាន​ប្រាជ្ញា​យល់​ការ​រាក់​ជ្រៅ ស្គាល់​លក្ខណៈ​ស្រី-​ប្រុស ហើយ​ទ្រង់​ឲ្យ​ហៅ​មន្ត្រី​មក​ទ្រង់​បង្គាប់​ឲ្យ​សង់​រោង​ការ​អាពាហ៍ពិពាហ៍ សម្រេច​

មង្គល​ការ​ផ្សំ​ផ្គុំ​ព្រះ​រាជ​បុត្រី​និង​ចៅ​បុរស​នោះ ។ រៀប​ចំ​រួច​ស្រេច ស្ដេច​ទ្រង់​អភិសេក​បុរស​នោះ​និង​ព្រះ​រាជបុត្រី ឲ្យ​ជា​មហា​ឧបរាជ ក៏​នៅ​ជា​សុខ​សប្បាយ​តទៅ ។ ដល់​ស្ដេច​ទ្រង់​ព្រះ​ជរា ទ្រង់​ដាក់​រាជ្យ ឲ្យ​មហា​

ឧបរាជ​ជា​ព្រះរាជបុត្រ​សោយ​រាជ្យ​ស្នង​ព្រះអង្គ រក្សា​អាណា​ប្រជានុរាស្ត្រ ជា​សុខ​សប្បាយ​ត​ទៅ​ហោង ។

ប្រាជ្ញា​បុណ្យ​ផង កើត​ដោយ​ប្រណិប័តន៍


 
រឿង ស្ត្រី​ពិត ម្ដាយ​ពិត ឪពុក​ពិត

កាល​ពី​ព្រេង​នាយ មាន​បុរស​ម្នាក់ ជា​អ្នក​កម្សត់​ក្រលំបាក, ម្ដាយ​ឪពុក​ស្លាប់​ចោល​ពី​តូច នៅ​តែ​ម្នាក់​ឯង តែង​រក​ស៊ី​ចិញ្ចឹម​អាត្មា​គ្រាន់​តែ​ឆ្អែត​ពោះ ។

 ដល់​បុរស​នោះ​ចម្រើន​ធំ​ដឹង​សេចក្ដី​ឡើង ក៏​ចង់​ដឹង​ថា «ក្នុង​នគរ​នោះ នឹង​មាន​ស្ត្រី​ពិត ម្ដាយ​ពិត ឪពុក​ពិត ឬ​ទេ? » ។ ថ្ងៃ​មួយ ស្ដេច​ក្នុង​នគរ​នោះ ទ្រង់​គិត​ធ្វើ​បុណ្យ​កម្សាន្ត​សប្បាយ​មួយ ។

ស្ដេច​ទ្រង់​មាន​ព្រះ​បន្ទូល​ហៅ​នាហ្មឺន​ធំ​ម្នាក់ ឲ្យ​ចូល​មក​គាល់ ។ មក​ដល់​ទ្រង់​បង្គាប់​ឲ្យ​នាហ្មឺន​នោះ ចេញ​ទៅ​ធ្វើ​រោង​សង់​សាលា​បុណ្យ​នៅ​ត្រើយ​ស្ទឹង​ម្ខាង ។

 ឯ​ស្ទឹង​នោះ មាន​ស្ពាន​សួរ​ឆ្លង​ទេ ។ នាហ្មឺន​នោះ ទៅ​ធ្វើ​រោង​សង់​សាលា​រួច​ស្រេច​វិល​មក​ក្រាប​ទូល​ស្ដេច ៗ ទ្រង់​ឲ្យ​រៀប​ភ្ញី​ផ្កា ស្លា​ម្លូ គ្រប់​បរិក្ខារ ជា​រណ្ដាប់​បុណ្យ ហើយ​ស្ដេច​យាង​ចេញ​កាន់​ចុង​ព្រះរាជ​រោង ដោយ​ជួន​ជុំ​មន្ត្រី​តូច​ធំ​ហែ​ស្ដេច​យាង​ចូល​រោង​បុណ្យ ។

ឯ​បុរស​នោះ ឮ​ថា​ស្ដេច​ធ្វើ​បុណ្យ​ដូច្នោះ ក៏​មាន​សេចក្ដី​ត្រក​អរ ដោយ​ចង់​ដឹង​ថា «ក្នុង​នគរ​នោះ មាន​ស្ត្រី​ពិត-ម្ដាយ​ពិត-ឪពុក​ពិត ឬ​ទេ? » 

ហើយ​បុរស​នោះ​ដើរ​ទៅ​នៅ​ក្រោម​ស្ពាន ធ្វើ​ជា​អង្គុយ​ស្ទូច​ត្រី ។ ស្ដេច​ទ្រង់​យាង​ទៅ​ឯ​សាលា​បុណ្យ​មុន​គេ នៅ​តែ​អស់​អ្នក​និង​ព្រះ​រាជបុត្រី​ស្ដេច ។ 

ដល់​វេលា​រសៀល អស់​អ្នក​និង​ព្រះ​រាជបុត្រី​ស្ដេច​នោះ ក៏​រៀប​ខ្លួន​នឹង​ទៅ​ចូល​រោង​បុណ្យ ។

 ឯ​ព្រះ​រាជបុត្រី​ស្ដេច​នោះ កំព្រា ពុំ​មាន​ព្រះ​មាតា ៗ ក្ស័យ​ព្រះជន្ម​ចោល​នាង តាំង​អំពី​តូច​ម្ល៉េះ លុះ​អស់​អ្នក​និង​ពួក​ស្រី​ស្នំ​ក្រម​ការ​ឆ្លង​ស្ពាន​ហួស​អស់​ទៅ នៅ​តែ​ព្រះ​រាជបុត្រី​កំព្រា​ជា​ក្រោយ​គេ ដល់​នាង​យាង​

ទៅ​ដល់​ស្ពាន នាង​ទត​ទៅ ឃើញ​បុរស​កម្សត់​អង្គុយ​ស្ទូច​ត្រី​នៅ​ក្រោម​ស្ពាន​នាង​ឈប់ ពុំ​ហ៊ាន​យាង​ហួស​ទៅ, អស់​ពួក​ស្រី​បរិវារ​សួរ​ថា «ម្ចាស់ ដូចម្ដេច​បាន​ជា​ឈប់?» ។ 

ទើប​នាង​មាន​ព្រះ​បន្ទូល​សវនីយ៍​ប្រាប់​ទៅ​អស់​ពួក​ស្រីៗ​ថា «បាន​ជា​ខ្ញុំ​ឈប់​ត្បិត​មាន​បុរស​ម្នាក់​នៅ​អង្គុយ​ក្រោម​ស្ពាន ទៅ​ដូចម្ដេច​នឹង​បាន!» ។

 អស់​ស្រី​សាវឡិក​ថា «ម្ចាស់​យាង​ទៅ! មិន​អី​ទេ! ខ្លាច​ថ្វី! មនុស្ស​កម្សត់​ដូច​មនុស្ស​ឆ្កួត» ។ នាង​ឆ្លើយ​ឡើង​ថា «កុំ​ស្រដី​ដូច្នោះ មិន​ត្រូវ​ទេ ធម្មតា​គេ​ជា​ប្រុស ទុក​ជា​គេ​ឆ្កួត​ព្រើល​ល្ងង់​ខ្លៅ​ដូចម្ដេច ក៏​យើង​ជា​ស្រី​មិន​ត្រូវ​ដើរ​រំលង​ក្បាល​គេ​ទេ!» ។

អស់​ពួក​ស្រីៗ​វា​ស្ដី​ឲ្យ​ថា «នៃ​អ្នក​កំឡោះ​អង្គុយ​ស្ទូច​ត្រី​ក្រោម​ស្ពាន! ដើរ​ចេញ! ម្ចាស់​យើង​យាង​ទៅ​ធ្វើ​បុណ្យ» ។ បុរស​នោះ ឮ​ស្រីៗ​ស្រដី​ថា​ដូចម្ដេច ក៏​មិន​ដើរ​ចេញ ធ្វើ​ជា​មិន​ឮ ។ 

ឯ​នាង​ជា​បុត្រី ស្ដេច​ក៏​ស្រដី​ឲ្យ​បុរស​នោះ​ថា «នៃ​អ្នក​ស្ទូច​ត្រី​អញ្ជើញ​ចេញ​ពី​ក្រោម​ស្ពាន​ទៅ ឲ្យ​ខ្ញុំ​សុំ​ផ្លូវ​ទៅ​ផង»! ។

បុរស​នោះ ឮ​នាង​ជា​បុត្រី​ស្ដេច​និយាយ​ដូច្នោះ ក៏​ក្រោក​ដើរ​ចេញ​តយ​ង៉យ​ទៅ​ផ្ទះ​អាត្មា​វិញ ។

 ឯ​នាង​បុត្រី​ស្ដេច​ឃើញ​ចៅ​បុរស​នោះ​ដើរ​ហួស​ទៅ ទើប​នាង​ហ៊ាន​ឆ្លង​ទៅ​ធ្វើ​បុណ្យ​ជា​មួយ​នឹង​ស្ដេច​ជា​ឪពុក ដល់​ពេល​ធ្វើ​បុណ្យ​រួច​ស្រេច​បរិបូណ៌ ស្ដេច​ក៏​វិល​មក​ព្រះ​ដំណាក់​វិញ ។

លុះ​ថ្ងៃ​ក្រោយ បុរស​នោះ គិត​ក្នុង​ចិត្ត​នឹក​ចង់​ចូល​ទៅ​គាល់​ស្ដេច ក៏​រៀប​ខ្លួន​ដោយ​នូវ​ភាព​ខ្លួន​ជា​អ្នក​កម្សត់​ក្រលំបាក រៀប​រួច​ចេញ​ដើរ​ពី​ផ្ទះ​អាត្មា​ទៅ ដល់​មាត់​ទ្វារ​វាំង

 ក៏​ចូល​ទៅ​ដោយ​បំណង​នឹង​គាល់​ស្ដេច ។ ឯ​ពួក​ទាហាន​ចាំ​ទ្វារ​វាំង វា​ឃាត់​មិន​ឲ្យ​ចូល​ថា «ចៅ​បុរស​ឯង រូប​ក៏​អាក្រក់ សំពត់​ក៏​ចាស់​ដាច់​ដាច មិន​គួរ​នឹង​ចូល​ក្នុង​ទី​វាំង​ស្ដេច​ទេ!» ។

បុរស​នោះ គិត​ក្នុង​ចិត្ត​ថា «អញ​គិត​ធ្វើ​ដូចម្ដេច ឲ្យ​បាន​ជ្រាប​ដល់​ស្ដេច ៗ នឹង​ឲ្យ​ហៅ​អញ​ចូល» ហើយ​និយាយ​ទៅ​នឹង​ពួក​ទាហាន​ចាំ​ទ្វារ​ថា

 «អ្នក​កុំ​ឃាត់​ខ្ញុំ ត្បិត​ខ្ញុំ​ឃើញ​ក្នុង​នគរ​ស្ដេច ឥត​មាន​ស្ត្រី​ពិត-ម្ដាយ​ពិត-ឪពុក​ពិត​ទេ» ។ ចៅ​បុរស​និយាយ​តែ​ប៉ុណ្ណោះ ក៏​អង្គុយ​ស្ងៀម​នៅ​នឹង​មាត់​ទ្វារ​នោះ​ទៅ ពុំ​និយាយ​ស្ដី​នឹង​អ្នក​ឯណា​ទៀត​ឡើយ ។

 លុះ​ស្ដេច​ចេញ​កាន់​ចុង​ព្រះ​រាជរោង អស់​នាហ្មឺន​ធំ​តូច​ក៏​មក​ជួប​ជុំ​គ្នា​គាល់​ស្ដេច ។

នាយ​ទាហាន​ចាំ​ទ្វារ​សង្ស័យ​ណាស់ ក៏​ចូល​ទៅ​ក្រាប​ទូល​ស្ដេច​ថា 

«មាន​ចៅ​បុរស​កម្សត់​ម្នាក់ មិន​ដឹង​មក​ពី​ណា ចង់​ចូល​មក​គាល់​តែ​ទូល​បង្គំ​ជា​ខ្ញុំ​ឃាត់​មិន​ឲ្យ ចូល​ត្បិត​បុរស​នោះ​ស្លៀក​សំពត់​ដាច់​ដាច​លេច​មុខ​លេច​ក្រោយ

 តែ​ចៅ​បុរស​នោះ និយាយ​នឹង​ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​ថា​«អ្នក​ឯង​មិន​ត្រូវ​ឃាត់​ខ្ញុំ​ទេ ត្បិត​ខ្ញុំ​យល់​ឃើញ​ថា ក្នុង​នគរ​នេះ គ្មាន​ស្ត្រី​ពិត-​ម្ដាយ​ពិត-ឪពុក​ពិត» ចៅ​បុរស​នោះ និយាយ​តែ​ប៉ុណ្ណេះ​ក៏​នៅ​ស្ងៀម​ទៅ ។

aaa

ស្ដេច​ទ្រង់​ជ្រាប​ដូច្នោះ ទ្រង់​សួរ​ទៅ​នាយ​ទាហាន​ថា «ចុះ​ឥឡូវ​ចៅ​បុរស​នោះ នៅ​ឯណា?» ។ នាយ​ទាហាន​ទូល​ថា «នៅ​ឯ​មាត់​ទ្វារ​វាំង» ។

 ទើប​ស្ដេច​មាន​ព្រះ​បន្ទូល​ថា «បើ​ដូច្នោះ​អាមាត្យ​ឯង ទៅ​ហៅ​វា​មក​មើល!» ។ អមាត្យ​រត់​ទៅ​ហៅ​បុរស​អង្គុយ​នៅ​មាត់​ទ្វារ​ប្រាប់​ថា «នៃ​ចៅ​បុរស ស្ដេច​មាន​ព្រះ​បន្ទូល​ឲ្យ​ចៅ​បុរស​ឯង​ចូល​ទៅ» ។ 

ចៅ​បុរស​នោះ ក៏​ដើរ​ទៅ​ជា​មួយ​នឹង​អមាត្យ​ទៅ​ដល់​ហើយ ក្រាប​ថ្វាយ​បង្គំ​ស្ដេច​ហើយ​អង្គុយ​គាល់​ក្នុង​ទី​ដ៏​សម​គួរ​ទៅ ។

ស្ដេច​ទត​ឃើញ​អមាត្យ​នាំ​ចៅ​បុរស​នោះ មក​ដល់​ទ្រង់​មាន​បន្ទូល​ថា «ចៅ​បុរស​ឯង​និយាយ​ថា​ក្នុង​នគរ​អញ​នេះ គ្មាន​ស្ត្រី​ពិត-​ម្ដាយ​ពិត-ឪពុក​ពិត​ទេ, តើ​ចៅ​បុរស​ឯង​ថា​ដូច្នោះ​មែន​ឬ​ដូចម្ដេច? » ។ 

ចៅ​បុរស​ក្រាប​ទូល​ថា «សូម​ទ្រង់​ព្រះ​មេត្តា​ប្រោស! ក្នុង​ទី​ព្រះ​នគរ​របស់​ល្អង​ធូលី​ព្រះ​បាទ​នេះ គ្មាន​ស្ត្រី​ពិត-​ម្ដាយ​

ពិត-ឪពុក​ពិត​ទេ, ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​ថា​មែន ក្នុង​ទី​ព្រះ​រាជវាំង​មាន​តែ​ញី ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​ថា​មែន ម្ដាយ​ពិត-ឪពុក​ពិត​គ្មាន ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​ថា​មែន» 

ហើយ​ចៅ​បុរស​ទូល​តប​ទៅ​នឹង​ស្ដេច​ទៀត​ថា «សូម​ទ្រង់​ព្រះ​មេត្តា​ប្រោស! ឯ​ស្រី​ពិត មាន​តែ​មួយ​គឺ​ជា​ព្រះ​រាជបុត្រី​ពៅ​ព្រះ​ករុណា​ពិសេស​នេះ ទើប​ហៅ​ស្ត្រី​កប​នរល័ក្ខណ៍ ជាក់​ជា​ស្ត្រី​ពិត​មែន» ។

ស្ដេច​ទ្រង់​យល់​ដូច​ចៅ​បុរស​នោះ ថា​មែន ទើប​មាន​ព្រះ​បន្ទូល​សួរ​ថា «នៃ​ចៅ​បុរស/ ដូចម្ដេច​ហៅ​ថា​ស្ត្រី​ពិត?

 ដូចម្ដេច​ហៅ​ថា​ម្ដាយ​ពិត ឪពុក​ពិត? ម្ដាយ​ពិត ឪពុក​ពិត​នោះ មាន​តែ​ល្អង​ធូលី​ព្រះ​បាទ​យាង​ចេញ​ពី​ព្រះ​នគរ​ទៅ​ស៊ើប​រក​ផ្ទាល់​ព្រះ​អង្គ​ទើប​បាន បើ​ល្អង​ធូលី​ព្រះ​បាទ រក​បាន​នៅ​ទី​ណា ស្រុក​ណា ភូមិ​ណា

 សូម​ល្អង​ធូលី​ព្រះ​បាទ​ទ្រង់​ធ្វើ​តាម​សព្វ​ព្រះ​រាជ​ហឫទ័យ ដែល​ទ្រង់​គិត​ឃើញ​ដូចម្ដេច លុះ​ទ្រង់​ពិសោធ​គ្រប់​ជំពូក​ទៅ​ហើយ ពុំ​មាន​ថា​អ្វី ទើប​ហៅ​ពេញ​ជា​ស្ត្រី​ពិត-ម្ដាយ​ពិត-ឪពុក​ពិត » ។

ស្ដេច​ទ្រង់​ជ្រាប​សព្វ​គ្រប់​ប្រការ ហើយ​ទ្រង់​នឹក​ក្នុង​ព្រះ​ចិន្ដា​ថា «ចៅ​បុរស​នេះ និយាយ​ត្រូវ​ប្រាកដ​ហើយ ទ្រង់​ព្រះរាជទាន​នូវ​មាស​ប្រាក់​សំពត់​អាវ​ ឲ្យ​ចៅ​បុរស​នោះ ទ្រង់​ផ្ដាំ​ថា

 «ចៅ​បុរស​ឯង​កុំ​ទៅ​ណា​ឆ្ងាយ នៅ​ចាំ​អញ​បើ​អញ​រក​ស្ត្រី​ពិត-​ម្ដាយ​ពិត ឪពុក​ពិត​បាន​ហើយ អញ​វិល​មក​វិញ​ថ្ងៃ​ណា អញ​នឹង​ឲ្យ​ចៅ​បុរស​ឯង​ធ្វើ​ជា​ធំ​លើស​គេ​ទាំង​ពួង»

 ហើយ​ស្ដេច​ទ្រង់​បង្គាប់​នាហ្មឺន​ធំ​ម្នាក់ ឲ្យ​ធ្វើ​ផ្ទះ​មួយ​ឲ្យ​ចៅ​បុរស​នោះ​នៅ ទ្រង់​ផ្ដាំ​នាហ្មឺន​នោះ ឲ្យ​ជប់លៀង​ចិញ្ចឹម​ចៅ​បុរស​នោះ​រៀង​ទៅ ។ 

ក្នុង​ពេល​ដែល​ស្ដេច​ទ្រង់​យាង​ចេញ​ចាក​ព្រះនគរ ទៅ​រក​ស្ត្រី​ពិត ម្ដាយ​ពិត ឪពុក​ពិត​នោះ ស្ដេច​មាន​បន្ទូល​ហៅ​នាហ្មឺន​ធំ​ម្នាក់ ដែល​ជា​អ្នក​សម្រេច​រាជការ​ក្នុង​ព្រះ​នគរ ឲ្យ​មើល​រក្សា​ព្រះរាជវាំង

 ត្បិត​ទ្រង់​នឹង​យាង​ចេញ​រក​ស្ត្រី​ពិត ម្ដាយ​ពិត ឪពុក​ពិត ហើយ​ទ្រង់​រៀប​ដំណើរ​ភៀស​ព្រះ​អង្គ​ជា​បុរស​កម្សត់​ម្នាក់ យាង​ចេញ​ទៅ​ក្នុង​វេលា​យប់​ស្ងាត់ 

ពុំ​ឲ្យ​នរណា​មួយ​ដឹង​ឡើយ ឲ្យ​ដឹង​តែ​បុត្រី​ដែល​ជា​ធំ​និង​ចៅ​បុរស​នោះ​ប៉ុណ្ណោះ ហើយ​ស្ដេច​យាង​ទៅ​ធ្វើ​ជា​អ្នក​កម្សត់​លំបាក ពុំ​ឲ្យ​អ្នក​ណា​ស្គាល់​ជា​ស្ដេច​ឡើយ ។

ស្ដេច​យាង​ទៅ​ដល់​ស្រុក​មួយ​ជា​ព្រំ​ព្រះនគរ ឃើញ​តា​ចាស់​យាយ​ចាស់​ប្ដី​និង​ប្រពន្ធ ស្ដេច​ក៏​ចូល​ទៅ​សុំ​សម្នាក់​នៅ​ផង ។

 ដូន​តា​នោះ ក៏​ព្រម​ឲ្យ​នៅ​ដល់​នៅ​យូរ​បន្តិច​ទៅ ឃើញ​កូន​គេ​ក្នុង​ស្រុក​នោះ មាន​រូប​ឆោម​លោម​ពណ៌​ល្អ ក៏​មាន​ចិត្ត​នឹក​ចង់​បាន ទើប​និយាយ​នឹង​តា​យាយ​ថា

 «តា​យាយ​អើយ! ឥឡូវ ចៅ​ឃើញ​កូន​គេ​មួយ​រូប​ឆោម​លោម​ពណ៌​ល្អ​សម​ជា​ប្រពន្ធ​ខ្ញុំ ដូច្នោះ សូម​តា​យាយ​ទៅ​ដណ្ដឹង​ឲ្យ​ខ្ញុំ» ។

 តា​យាយ​ឆ្លើយ​ថា «ឱ​ចៅ​អើយ! ខ្លួន​តា​យាយ​សព្វ​ថ្ងៃ​នេះ ជា​អ្នក​កម្សត់​អត់​ឃ្លាន​ក្រ​លំបាក​ណាស់ នឹង​ទៅ​ដណ្ដឹង​កូន​គេ តើន​រណា​គេ​នឹង​ឲ្យ!» ។

 ស្ដេច​ប្រាប់​ថា «តា​យាយ​ទៅ​ដណ្ដឹង​គេ​ចុះ ប្រាប់​ថា​ខ្ញុំ​ឲ្យ​មក​សុំ​ដណ្ដឹង គេ​មិន​ថា​អី​ទេ! » ។ តា​យាយ​នោះ ក៏​ទៅ​ដណ្ដឹង​កូន​ក្រមុំ​គេ តាម​ពាក្យ​ចៅ​ប្រើ ។

តា​យាយ ទៅ​ដល់​ផ្ទះ​អ្នក​ដែល​មាន​កូន​ក្រមុំ​នោះ ក៏​ឡើង​ទៅ​អង្គុយ​លើ​ផ្ទះ ។

 អ្នក​នោះ​សួរ​ថា «តា​យាយ​មក​រក​អ្វី? » ។ តា​យាយ​ឆ្លើយ​ថា «ខ្ញុំ​មក​សូម​ជម្រាប​អ្នក, លាក់​បាំង​អី​នឹង​អ្នក ចៅ​ខ្ញុំ​ឲ្យ​មក​សុំ​ដណ្ដឹង​កូន​ក្រមុំ» ។ 

ឯ​ម្ដាយ​ឪពុក​នាង​ក្រមុំ​នោះ នឹក​ក្នុង​ចិត្ត​ថា «តា​យាយ​នេះ​ម្ដេច​ក៏​គាត់​ហ៊ាន​ដណ្ដឹង​កូន​អញ​ឲ្យ​ចៅ​គាត់?» ហើយ​អ្នក​ដែល​មាន​កូន​ក្រមុំ​នោះ និយាយ​ទៅ​នឹង​តា​យាយ​នោះ ថា

 «តា​យាយ! ខ្ញុំ​ឲ្យ ! ប៉ុន្តែ​តា​យាយ​ឯង​នាំ​ចៅ​កំឡោះ​មក​ឲ្យ​យើង​មើល​សិន បើ​ល្អ​សម​នឹង​កូន​យើង ៗ ឲ្យ​មិន​ថា​អ្វី​ទេ» ។

តា​យាយ លា​គេ​វិល​មក​ផ្ទះ​វិញ និយាយ​ប្រាប់​ចៅ​ថា «បើ​ចៅ​ឯង​ល្អ​សម​នឹង​កូន​គេ ៗ ឲ្យ​ប៉ុន្តែ គេ​ឲ្យ​ចៅ​ឯង​ទៅ​ឲ្យ​គេ​មើល​រូប​សិន បើ​សម​នឹង​កូន​គេ ៗ​មិន​ថា​អី​ទេ? ។

 ឯ​ស្ដេច ឮ​តា​យាយ​ប្រាប់​ដូច្នោះ ក៏​មាន​ព្រះទ័យ​ត្រេក​អរ សួរ​ទៅ​វិញ​ថា «ចុះ​ឲ្យ​ទៅ​ថ្ងៃ​ណា? » ។ តា​យាយ​ឆ្លើយ​ថា «ព្រឹក​ស្អែក​ យើង​នឹង​ទៅ» ។

 លុះ​ព្រឹក​ឡើង​តា​យាយ​នឹង​ស្ដេច​ចៅ នាំ​គ្នា​ទៅ​ផ្ទះ​អ្នក​មាន​កូន​ក្រមុំ​នោះ ក៏​ឡើង​ទៅ​អង្គុយ​សំពះ​គេ ហើយ​ថយ​មក​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ ។

 អ្នក​ផ្ទះ​នោះ ក៏​មាន​ចិត្ត​ស្រឡាញ់​កូន​ប្រសា ប៉ុន្តែ មិន​ដឹង​ជា​ស្ដេច​ក្លែង​ភេទ​ទេ គិត​ស្មាន​ថា ជា​មនុស្ស​ទាំង​ផ្ដាស ។

ស្ដេច​នៅ​បម្រើ​ម្ដាយ​ក្មេក​ឪពុក​ក្មេក​រៀង​រាល់​ថ្ងៃ​ទៅ ។ វេលា​ចូល​ដេក ម្ដាយ​ក្មេក​តែង​ប្រាប់​កូន​ស្រី​ក្រមុំ​នោះ​ថា

 «អ្នក​មាស​ម្ដាយ! ចូរ​ឯង​សិត​ទឹក​ដាក់​ចុង​ជើង​ប្ដី​រៀប​ស្លា​៥ មាត់​ដាក់​ឲ្យ​ប្ដី ក្រែង​ជួន​យប់ ប្ដី​ក្រោក​ឡើង​រក​ស្លា​ស៊ី ទឹក​ផឹក ឲ្យ​មាន​ស្រាប់» ។

 កូន​នោះ ក៏​ព្រម​ធ្វើ​តាម​ពាក្យ​ម្ដាយ​ប្រើ ជួន​ក៏​ពុំ​ធ្វើ​តាម ។ ដល់​ថ្ងៃ​មួយ​ស្ដេច​ធ្វើ​ជា​ទៅ​ងូត​ទឹក ។ ម្ដាយ​ក៏​ប្រាប់​កូន​ថា «នាង! ម្ដេច​មិន​យក​ផ្តិល​ទៅ​តាម​ប្ដី​ងូត​ទឹក?» ។ 

នាង​ជា​កូន​ក្រមុំ​នោះ ក៏​ពុំ​ទៅ​តាម​ពាក្យ​ម្ដាយ​ប្រើ ។ ស្ដេច​នោះ​ទៅ​យូរ​បន្តិច ក៏​វិល​មក​វិញ ។

ដល់​វេលា​ល្ងាច ស្ដេច​ធ្វើ​ជា​ផឹក​ស្រា​ស្រវឹង​ពុំ​ដឹង​ខ្លួន ក្អួត​ក្អែ​ប្រែ​ប្រះ​ខ្លួន ននៀល​ពាស​ពាស​ល្វែង​ផ្ទះ ។ ឯ​ម្ដាយ​ក្មេក ឃើញ​កូន​ប្រសា​ស្រវឹង ក៏​ស្គី​ប្រាប់​ទៅ​កូន​ក្រមុំ​ថា

 «នាង​ឯង ម្ដេច​មិន​យក​ទឹក​ទៅ​លាង​កម្អួត? » ។

 កូន​ក្រមុំ​ឆ្លើយ​ថា​ «ទេ! មនុស្ស​អី​ប្រមឹក​ស្រា​ដូច្នោះ» ។

 ស្ដេច​ឮ​ដូច្នោះ ព្រឹក​ឡើង ស្ដេច​លា​ម្ដាយ​ក្មេក​ឪពុក​ក្មេក​ទៅ​ផ្ទះ​យាយ​ចាស់​តា​ចាស់ ប្រាប់​យាយ​តា​អំពី​ដំណើរ​កូន​ក្រមុំ​គេ ដែល​យាយ​ទៅ​ដណ្ដឹង​ឲ្យ​នោះ​ថា តា​យាយ​អើយ!

 នាង​នោះ​និង​ខ្ញុំ​មិន​បាន​ជា​គូព្រេង​សំណាង​នឹង​គ្នា​ទេ, សូម​តាម​យាយ​ប្រគល់​កូន​នោះ ទៅ​គេ​វិញ​ចុះ! » ។

តា​យាយ​ក៏​ទៅ​ជូន​ព្រេង​សំណាង​កូន​គេ តាម​ពាក្យ​ចៅ​ប្រើ ទៅដល់​លើ​ផ្ទះ​និយាយ​ថា «ខ្ញុំ​សុំ​ជូន​ព្រេង​សំណាង​កូន​អ្នកផង ត្បិត​ចៅ​ខ្ញុំ​ថា

 «ពុំ​មាន​ព្រេង​នឹង​កូន​អ្នក​ទេ!» រួច​តា​យាយ​ក៏​លា​គេ​មក​ផ្ទះ​អាត្មា​វិញ ។

 លុះ​ព្រឹក​ឡើង ស្ដេច​លា​តា​យាយ ដើរ​ទៅ​ទៀត ដល់​ស្រុក​មួយ​ជា​ចុង​ស្រុក​ខេត្ត​ក្រៅ ទៅ​សុំ​សម្នាក់​នឹង​ផ្ទះ​ដូន​ចាស់​តា​ចាស់ៗ ក៏​យល់​ព្រម, ស្ដេច​ក៏​នៅ​ធ្វើ​ការ​រក​ស៊ី​នឹង​តា​យាយ​តែ​សព្វ​ថ្ងៃ​រៀង​ទៅ ។

ថ្ងៃ​មួយ ស្ដេច​ដើរ​ទៅ​លេង បាន​ឃើញ​កូន​ក្រមុំ​អ្នក​ស្រុក ដែល​ជា​អ្នក​មាន​ធំ​ក្នុង​ស្រុក​នោះ ពុំ​មាន​អ្នក​ឯណា​មាន​ស្មើ​ឡើង អ្នក​នោះ​មាន​កូន​ស្រី​មួយ​កូន​ប្រុស​មួយ ទាំង​ពីរ​នាក់ មិន​ទាន់​មាន​ប្ដី​ប្រពន្ធ​ទេ,

 ស្ដេច​ដើរ​ទៅ​លេង​បាន​ឃើញ​មាន​ចិត្ត​គិត​ចង់​បាន លុះ​វិល​មក​ផ្ទះ​អាត្មា​វិញ និយាយ​ប្រាប់​តា​យាយ​ថា «តា! យាយ​ខ្ញុំ​ចង់​បាន​កូន​គេ​ដែល​មាន​កូន​ប្រុស​មួយ​ស្រី​មួយ សូម​តា​យាយ​ទៅ​ដណ្ដឹង​កូន​គេ​នោះ​ឲ្យ​ខ្ញុំ​ផង» ។

 តា​យាយ​ឆ្លើយ​ថា «ចៅ​អើយ​បើ​យាយ​ក្រ​ម្ល៉េះ! តើ​នរណា​គេ​នឹង​ឲ្យ​កូន​គេ​មក​ចៅ! » ។ ឯ​ស្ដេច​ឮ​តា​យាយ​និយាយ​ដូច្នោះ ក៏​មាន​បន្ទូល​ទៅ​នឹង​តា​យាយ​ថា

 «សូម​តា​យាយ​អញ្ជើញ​ទៅ​ដណ្ដឹង​កូន​គេ​ចុះ ថា​ខ្ញុំ​មក​ដណ្ដឹង គេ​មិន​ថា​អី​ទេ! ។ តា​យាយ​នោះ ក៏​ព្រម​តាម​ពាក្យ​ចៅ​ប្រើ 

ប៉ុន្តែ​យាយ​និង​តា​ពុំ​ដឹង​ថា​ចៅ​នោះ​ជា​ស្ដេច​ឡើង គិត​ស្មាន​ថា​ជា​មនុស្ស​ទាំង​ផ្ដាស​ដទៃ ក៏​ទៅ​ដណ្ដឹង​កូន​គេ ៗ​ក៏​ព្រម​ឲ្យ ។ ស្ដេច​ក៏​នៅ​បម្រើ​ម្ដាយ​ក្មេក​ឪពុក​ក្មេក​តែ​សព្វ​ថ្ងៃ​រៀង​ទៅ ។

ឯ​នាង​ជា​ប្រពន្ធ​នោះ ក៏​បដិបត្តិ​ប្ដី ល្ងាច​ដាក់​ទឹក​ចុង​ជើង បៀក​ស្លា ៥ ម៉ាត់​ដាក់​ក្បែរ​ដំណេក​ប្ដី តែ​សព្វ​ថ្ងៃ​រៀង​ទៅ ។

 វេលា​ស្ដេច​យាង​ទៅ​ងូត​ទឹក នាង​កាន់​ផ្តិល​និង​សំពត់​ងូត​តាម​ទៅ​ផង ។ ពេល​ស្ដេច​ងូត​ទឹក នាង​នោះ​ដុះ​ក្អែល​ឲ្យ​ប្ដី ។

 ផ្លាស់​សំពត់​ងូត នាង​ទទួល​យក​សំពត់​ពូត រួច​ដង​ទឹក​ដាក់​ផ្តិល​កាន់​ដើរ​តាម​ប្ដី​ទ, ដល់​ផ្ទះ​លាង​ជើង​ឲ្យ​ប្ដី ។ ថ្ងៃ​មួយ ស្ដេច​ធ្វើ​ជា​ឈឺ ម្ដាយ​ក្មេក​ឪពុក​ក្មេក ឃើញ​កូន​ប្រសា​ឈឺ ក៏​មាន​ចិត្ត​ភិត​ភ័យ ប្រាប់​ទៅ​កូន​ក្រមុំ​ថា «កូន​! មក​មើល​គក់​ច្របាច់​ឲ្យ​ប្ដី​ផង » 

នាង​នោះ​ ក៏​គក់​ច្របាច់​ឲ្យ​ប្ដី ប៉ុន្តែ ស្ដេច​នឹង​នាង​ពុំ​ទាន់​រៀប​ការ​នៅ​ឡើយ​ទេ ។ ឯ​ឪពុក​ក្មេក​នឹង​ម្ដាយ​ក្មេក ក៏​ពុំ​ដឹង​ជា​ស្ដេច គិត​ស្មាន​ថា​ជា​មនុស្ស​រាស្ត្រ​ទាំង​ផ្ដាស ។

 នៅ​យូរ​បន្តិច​ទៅ បាន​ពេលា​ល្អ​ម្ដាយ​ក្មេក​ឪពុក​ក្មេក​នោះ ក៏​ចេញ​ប្រាក់​របស់​ខ្លួន​រៀប​ការ​កូន​ក្រមុំ​នឹង​ស្ដេច ហៅ​អស់​ញាតិ​មិត្ត​ជិត​ឆ្ងាយ​មក​រៀប​ការ ស៊ី​ផឹក​ជា​សូរេច,

 ស្ដេច​និង​នាង​ក៏​រួម​សុខ​ទុក្ខ​នៅ​ជា​មួយ​គ្នា តាំង​អំពី​នោះ​រៀង​មក ។

លុះ​នៅ​យូរ​បន្តិច​ទៅ ស្ដេច​ចង់​ពិសោធ​ចិត្ត​ប្រពន្ធ និង​ចិត្ត​ម្ដាយ​ក្មេក​ឪពុក​-ក្មេក​ឲ្យ​ឃើញ​ពិត ឬ​ពុំ​ពិត ស្ដេច​ក៏​ធ្វើ​ជា​ផឹក​ស្រា លៀង​បៀ​ចាញ់​គេ ៗ មក​ទារ​ប្រាក់​នឹង​រក​ប្រាក់​ឲ្យ​គេ​គ្មាន ។

 ម្ដាយ​ក្មេក ឪពុក​ក្មេក ក៏​ចេញ​ប្រាក់​ឲ្យ​គេ​តែ​សព្វ​ថ្ងៃ ទាល់​តែ​អស់​ប្រាក់ ធ្លាក់​ខ្លួន​ជា​អ្នក​ក្រ ។ ម្ដាយ​ក្មេក ឪពុក​ក្មេក និង​ប្រពន្ធ​នោះ ពុំ​មាន​ស្ដី​ថា​អ្វី ។

 អស់​ញាតិ​សន្តាន​ជិត​ខាង គេ​ស្រដី​ថា «ឲ្យ​ផ្ដាច់​ទៅ កុំ​ឲ្យ​កូន​ទៅ​អា​ចង្រៃ​នេះ វា​មិន​គិត​ធ្វើ​ការ​រក​ស៊ី​ដូច​គេ​ទាំង​ពួង វា​គិត​តែ​លេង​បៀ ផឹក​ស្រា​ដូច្នេះ តើ​នឹង​ទុក​វា​ធ្វើ​អ្វី» គេ​ស្ដី​ប៉ុន​គេ​ផ្ទប់ ម្ដាយ​ឪពុក​នោះ ក៏​មិន​អឹះ ។

ឯ​ស្ដេច​នោះ យល់​ឃើញ​ថា ម្ដាយ​ក្មេក ឪពុក​ក្មេក​ក្រលំបាក​សម្បត្តិ មាន​តែ​ខ្លួន​ហើយ ក៏​ឈប់​លេង​ល្បែង ចេះ​តែ​ដេក មិន​មាន​គិត​រក​ស៊ី​អ្វី ប្រើ​តែ​ប្រពន្ធ​ឲ្យ​ធ្វើ​នំ​លក់ គ្រាន់​តែ​ឆ្អែត​ពោះ ។

 ឯ​ម្ដាយ​ក្មេក ឪពុក​ក្មេក ព្រម​ទាំង​ប្រពន្ធ នឹង​មាន​ស្រដី​អ្វី​ឲ្យ​ធ្ងន់​ពាក្យ​ឲ្យ​កូន​ប្រសា​តូច​ចិត្ត​ក៏​គ្មាន ។ ស្ដេច​ទ្រង់​នឹក​ក្នុង​ព្រះ​ចិន្ដា​ថា

 «ឱ ចៅ​បុរស មាន​ប្រាជ្ញា​យល់​ការ​ជ្រៅ​ជ្រះ ថា​ឲ្យ​អញ​រក​ម្ដាយ​ពិត-ឪពុក​ពិត​ប្រពន្ធ​ជា​ស្ត្រី​ពិត នេះ​ហៅ​ពេញ​ជា​ត្រូវ

 ឥឡូវ​អញ​រក​បាន​ហើយ ល្មម​អញ​តែង​ព្រះបន្ទូល​ប្រាប់​ទៅ​សេនាបតី​ឲ្យ​រៀប​រាជ​យាន នូវ​ពល​ថ្មើរ​ជើង តាម​មុខ​ងារ​ដំរី​សេះ រាជ​រថ​មក​ទទួល​អញ​ចុះ!» ។

 ទ្រង់​ក៏​តែង​ព្រះ​បន្ទូល​ប្រាប់​ទៅ​សេនាបតី មាន​សេចក្ដី​ថា «ឲ្យ​រៀប​ដំរី សេះ​រទេះ រាជ​យាន ពល​ថ្មើរ​ជើង ទៅ​ទទួល​ស្ដេច ត្បិត​ស្ដេច​រក​ប្រពន្ធ​ជា​ស្ត្រី​ពិត ម្ដាយ​ពិត ឪពុក​ពិត​បាន​ហើយ ឲ្យ​យក​គ្រឿង​ឥស្សរិយយស​ទៅ​ថ្វាយ​ជា​ឆាប់ៗ ។

 មួយ​ទៀត​បើ​បម្រើ​នាំ​ព្រះ​បន្ទូល​មក​ដល់ ឲ្យ​រៀប​ទទួល​ជប់លៀង​តាម​ឋានៈ​ជា​បង​ថ្លៃ​ស្ដេច ។ » 

ស្ដេច​តែង​រួច​ស្រេច​ទ្រង់​ដាក់​ក្នុង​បំពង់ បិទ​មាត់​បំពង់​ជិត​ពុំ​ឲ្យ​បង​ថ្លៃ​នោះ​ដឹង​សេចក្ដី ហើយ​ស្ដេច​ប្រាប់​ទៅ​បង​ថ្លៃ​ថា

 «អ្នក​បង​អើយ! អញ្ជើញ​មក​អាយ! ខ្ញុំ​ចង់​ឲ្យ​អ្នក​នាំ​សំបុត្រ​ទៅ​ឲ្យ​នាហ្មឺន ដែល​ជា​ធំ​នៅ​ក្នុង​វាំង​ហ្លួង​នោះ, តើ​អ្នក​បង​ហ៊ាន​ទៅ​ឬ​ទេ? » ។

 បង​ថ្លៃ ឮ​ប្អូន​ប្រើ​ដូច្នោះ ក៏​ព្រម​ទៅ​តាម​ហើយ​ចេញ​ដំណើរ​ទៅ សួរ​គេ​ចាប់​តែ​តាម​ផ្លូវ ទៅ​ដល់​ស្រុក​មួយ សួរ​គេ​ថា «អ្នក​អើយ​! ផ្លូវ​ណា​ទៅ​វាំង​ស្ដេច? » ។

 អ្នក​ស្រុក​នោះ​ប្រាប់​ថា «ផ្លូវ​នេះ​ហើយ! ទៅ​វាំង​ស្ដេច» ។ បង​ថ្លៃ​ស្ដេច​នោះ ក៏​ចេះ​តែ​ដើរ​សួរ​គេ​តែ​រៀង​ៗ​ទៅ ។

bbbb

ឯ​នាង​ជា​ប្រពន្ធ​នោះ ក៏​បដិបត្តិ​ប្ដី ល្ងាច​ដាក់​ទឹក​ចុង​ជើង បៀក​ស្លា ៥ ម៉ាត់​ដាក់​ក្បែរ​ដំណេក​ប្ដី តែ​សព្វ​ថ្ងៃ​រៀង​ទៅ ។

 វេលា​ស្ដេច​យាង​ទៅ​ងូត​ទឹក នាង​កាន់​ផ្តិល​និង​សំពត់​ងូត​តាម​ទៅ​ផង ។ ពេល​ស្ដេច​ងូត​ទឹក នាង​នោះ​ដុះ​ក្អែល​ឲ្យ​ប្ដី ។ ផ្លាស់​សំពត់​ងូត នាង​ទទួល​យក​សំពត់​ពូត រួច​ដង​ទឹក​ដាក់​ផ្តិល​កាន់​ដើរ​តាម​ប្ដី​ទ, ដល់​ផ្ទះ​លាង​ជើង​ឲ្យ​ប្ដី ។

 ថ្ងៃ​មួយ ស្ដេច​ធ្វើ​ជា​ឈឺ ម្ដាយ​ក្មេក​ឪពុក​ក្មេក ឃើញ​កូន​ប្រសា​ឈឺ ក៏​មាន​ចិត្ត​ភិត​ភ័យ ប្រាប់​ទៅ​កូន​ក្រមុំ​ថា «កូន​! មក​មើល​គក់​ច្របាច់​ឲ្យ​ប្ដី​ផង »

 នាង​នោះ​ ក៏​គក់​ច្របាច់​ឲ្យ​ប្ដី ប៉ុន្តែ ស្ដេច​នឹង​នាង​ពុំ​ទាន់​រៀប​ការ​នៅ​ឡើយ​ទេ ។

 ឯ​ឪពុក​ក្មេក​នឹង​ម្ដាយ​ក្មេក ក៏​ពុំ​ដឹង​ជា​ស្ដេច គិត​ស្មាន​ថា​ជា​មនុស្ស​រាស្ត្រ​ទាំង​ផ្ដាស ។ 

នៅ​យូរ​បន្តិច​ទៅ បាន​ពេលា​ល្អ​ម្ដាយ​ក្មេក​ឪពុក​ក្មេក​នោះ ក៏​ចេញ​ប្រាក់​របស់​ខ្លួន​រៀប​ការ​កូន​ក្រមុំ​នឹង​

ស្ដេច ហៅ​អស់​ញាតិ​មិត្ត​ជិត​ឆ្ងាយ​មក​រៀប​ការ ស៊ី​ផឹក​ជា​សូរេច, ស្ដេច​និង​នាង​ក៏​រួម​សុខ​ទុក្ខ​នៅ​ជា​មួយ​គ្នា តាំង​អំពី​នោះ​រៀង​មក ។

លុះ​នៅ​យូរ​បន្តិច​ទៅ ស្ដេច​ចង់​ពិសោធ​ចិត្ត​ប្រពន្ធ និង​ចិត្ត​ម្ដាយ​ក្មេក​ឪពុក​-ក្មេក​ឲ្យ​ឃើញ​ពិត ឬ​ពុំ​ពិត ស្ដេច​ក៏​ធ្វើ​ជា​ផឹក​ស្រា លៀង​បៀ​ចាញ់​គេ ៗ មក​ទារ​ប្រាក់​នឹង​រក​ប្រាក់​ឲ្យ​គេ​គ្មាន ។

 ម្ដាយ​ក្មេក ឪពុក​ក្មេក ក៏​ចេញ​ប្រាក់​ឲ្យ​គេ​តែ​សព្វ​ថ្ងៃ ទាល់​តែ​អស់​ប្រាក់ ធ្លាក់​ខ្លួន​ជា​អ្នក​ក្រ ។ ម្ដាយ​ក្មេក ឪពុក​ក្មេក និង​ប្រពន្ធ​នោះ ពុំ​មាន​ស្ដី​ថា​អ្វី ។

 អស់​ញាតិ​សន្តាន​ជិត​ខាង គេ​ស្រដី​ថា «ឲ្យ​ផ្ដាច់​ទៅ កុំ​ឲ្យ​កូន​ទៅ​អា​ចង្រៃ​នេះ វា​មិន​គិត​ធ្វើ​ការ​រក​ស៊ី​ដូច​គេ​ទាំង​ពួង វា​គិត​តែ​លេង​បៀ ផឹក​ស្រា​ដូច្នេះ តើ​នឹង​ទុក​វា​ធ្វើ​អ្វី» គេ​ស្ដី​ប៉ុន​គេ​ផ្ទប់ ម្ដាយ​ឪពុក​នោះ ក៏​មិន​អឹះ ។

ឯ​ស្ដេច​នោះ យល់​ឃើញ​ថា ម្ដាយ​ក្មេក ឪពុក​ក្មេក​ក្រលំបាក​សម្បត្តិ មាន​តែ​ខ្លួន​ហើយ ក៏​ឈប់​លេង​ល្បែង ចេះ​តែ​ដេក មិន​មាន​គិត​រក​ស៊ី​អ្វី ប្រើ​តែ​ប្រពន្ធ​ឲ្យ​ធ្វើ​នំ​លក់ គ្រាន់​តែ​ឆ្អែត​ពោះ ។

 ឯ​ម្ដាយ​ក្មេក ឪពុក​ក្មេក ព្រម​ទាំង​ប្រពន្ធ នឹង​មាន​ស្រដី​អ្វី​ឲ្យ​ធ្ងន់​ពាក្យ​ឲ្យ​កូន​ប្រសា​តូច​ចិត្ត​ក៏​គ្មាន ។ ស្ដេច​ទ្រង់​នឹក​ក្នុង​ព្រះ​ចិន្ដា​ថា

 «ឱ ចៅ​បុរស មាន​ប្រាជ្ញា​យល់​ការ​ជ្រៅ​ជ្រះ ថា​ឲ្យ​អញ​រក​ម្ដាយ​ពិត-ឪពុក​ពិត​ប្រពន្ធ​ជា​ស្ត្រី​ពិត នេះ​ហៅ​ពេញ​ជា​ត្រូវ ឥឡូវ​អញ​រក​បាន​ហើយ ល្មម​អញ​តែង​ព្រះបន្ទូល​ប្រាប់​ទៅ​សេនាបតី​ឲ្យ​រៀប​រាជ​យាន

 នូវ​ពល​ថ្មើរ​ជើង តាម​មុខ​ងារ​ដំរី​សេះ រាជ​រថ​មក​ទទួល​អញ​ចុះ!» ។

 ទ្រង់​ក៏​តែង​ព្រះ​បន្ទូល​ប្រាប់​ទៅ​សេនាបតី មាន​សេចក្ដី​ថា «ឲ្យ​រៀប​ដំរី សេះ​រទេះ រាជ​យាន ពល​ថ្មើរ​ជើង ទៅ​ទទួល​ស្ដេច ត្បិត​ស្ដេច​រក​ប្រពន្ធ​ជា​ស្ត្រី​ពិត ម្ដាយ​ពិត ឪពុក​ពិត​បាន​ហើយ ឲ្យ​យក​គ្រឿង​ឥស្សរិយយស​ទៅ​ថ្វាយ​ជា​ឆាប់ៗ ។

 មួយ​ទៀត​បើ​បម្រើ​នាំ​ព្រះ​បន្ទូល​មក​ដល់ ឲ្យ​រៀប​ទទួល​ជប់លៀង​តាម​ឋានៈ​ជា​បង​ថ្លៃ​ស្ដេច ។ »

 ស្ដេច​តែង​រួច​ស្រេច​ទ្រង់​ដាក់​ក្នុង​បំពង់ បិទ​មាត់​បំពង់​ជិត​ពុំ​ឲ្យ​បង​ថ្លៃ​នោះ​ដឹង​សេចក្ដី ហើយ​ស្ដេច​ប្រាប់​ទៅ​បង​ថ្លៃ​ថា «អ្នក​បង​អើយ! អញ្ជើញ​មក​អាយ!

 ខ្ញុំ​ចង់​ឲ្យ​អ្នក​នាំ​សំបុត្រ​ទៅ​ឲ្យ​នាហ្មឺន ដែល​ជា​ធំ​នៅ​ក្នុង​វាំង​ហ្លួង​នោះ, តើ​អ្នក​បង​ហ៊ាន​ទៅ​ឬ​ទេ? » ។

 បង​ថ្លៃ ឮ​ប្អូន​ប្រើ​ដូច្នោះ ក៏​ព្រម​ទៅ​តាម​ហើយ​ចេញ​ដំណើរ​ទៅ សួរ​គេ​ចាប់​តែ​តាម​ផ្លូវ ទៅ​ដល់​ស្រុក​មួយ សួរ​គេ​ថា «អ្នក​អើយ​! ផ្លូវ​ណា​ទៅ​វាំង​ស្ដេច? » ។

 អ្នក​ស្រុក​នោះ​ប្រាប់​ថា «ផ្លូវ​នេះ​ហើយ! ទៅ​វាំង​ស្ដេច» ។ បង​ថ្លៃ​ស្ដេច​នោះ ក៏​ចេះ​តែ​ដើរ​សួរ​គេ​តែ​រៀង​ៗ​ទៅ ។

លុះ​ដល់​ទៅ​មាត់​ទ្វារ​វាំង ក៏​សួរ​នាយ​ទាហាន​យាម​ទ្វារ​ថា «អ្នក ! ហ្នឹង​ហើយ​ឬ ដែល​គេ​ហៅ​ថា​វាំង​ហ្លួង? »។ នាយ​ទាហាន​សង្ស័យ ក៏​សួរ​ថា 

«អ្នក​ឯង​មក​ពី​ណា បាន​ជា​មក​សួរ​រក​វាំង​ហ្លួង?» ។ បង​ថ្លៃ​ស្ដេច​ឆ្លើយ​ថា «ខ្ញុំ​នាំ​សំបុត្រ​ប្អូន​ខ្ញុំ មក​ឲ្យ​នាហ្មឺន​ធំ​ដែល​នៅ​ក្នុង​វាំង​នេះ» ។ នាយ​ទាហាន​ឮ​ដូច្នោះ ក៏​នាំ​ចូល​ទោ​ដល់​នាហ្មឺន​ដែល​នៅ​ចាំ​វាំង ។ 

នាហ្មឺន​ធំ ក៏​ទទួល​យក​សំបុត្រ​បើក​មាត់​បំពង់​ឡើង អាន​ដឹង​សេចក្ដី​នៃ​ព្រះបន្ទូល​ថា «យើង​រក​មហេសី​

ជា​ស្ត្រី​ពិត​បាន​ហើយ ឲ្យ​នាំ​គ្នា​រៀប​ចំ​ទៅ​ទទួល​យើង ឯ​បម្រើ​ដែល​នាំ​ព្រះ​បន្ទូល​នេះ ត្រូវ​ជា​បង​ថ្លៃ​យើង បើ​បាន​មក​ដល់​ឲ្យ​អ្នក​ទទួល​រៀប​ជប់លៀង​តាម​ភាព​ជា​ព្រះ​ញាតិ​ស្ដេច» ។

 នាហ្មឺន​ធំ​នោះ ក៏​ចាត់​សំបុត្រ​ឲ្យ​កេណ្ឌ​ដំរី សេះ រទេះ រាជ​យាន​ពល​ថ្មើរ​ជើង តែង​ដោយ​មុខ​ងារ-មុខក្រសួង​ផ្សេងៗ ។

 ឯ​បង​ថ្លៃ​ស្ដេច គេ​រៀប​ទទួល តាម​ដោយ​បែប​យ៉ាង​ជា​ព្រះ​ញាតិ មាន​ពូក​ព្រែ​ព្រំ​ចៀម​ចំ​ខ្នើយ​ខ្នល់​តម្កល់​តម្កើង​រុង​រឿង​ក្រៃ​ពេក

 ហើយ​គេ​រៀប​ភោជនាហារ​សុទ្ធ​សឹង​ល្អ​ស្អាង​ស្អាត ដាក់​នឹង​ភាជន៍មាស លើក​យក​មក​ជូន​អ្នក​ជា​បង​ថ្លៃ​ស្ដេច ដែល​នាំ​សំបុត្រ​ស្ដេច​នោះ​មក ។

ឯ​អ្នក​ជា​បង​ថ្លៃ​ស្ដេច​នោះ ហេតុ​តែ​ខ្លួន​ជា​អ្នក​នៅ​ស្រុក​ក្រៅ​ឆ្ងាយ ពុំ​ដែល​ស្គាល់​ស្ដេច ស្ទើរ​តែ​ពុំ​ហ៊ាន​បរិភោគ​ភោជនាហារ ដែល​ជា​របស់​ល្អ​ថ្លៃ​នោះ​ឡើយ

 លុះ​តែ​នាហ្មឺន​ធំ​គេ​បង្ខំ​ឲ្យ​បរិភោគ ទើប​ហ៊ាន​បរិភោគ តែ​ចាំ​គន់​មើល បើ​គេ​បែរ​មុខ​ចេញ ដៃ​លូក​បន្លំ​យក​នំ​ចំណី លាក់​ទុក​ផ្ញើ​ប្អូន ត្បិត​ខ្លួន​មិន​ដែល​បាន​ចំណី​ល្អ​បរិភោគ គិត​ក្រែង​ស្ដេច​ប្អូន​ថ្លៃ​នោះ មិន​ដែល​បាន​ដូច​ខ្លួន​ដែរ ។

លុះ​បរិភោគ​រួច​ នាហ្មឺន​នោះ​តឿន​ថា «អ្នក​នឿយ​ព្រួយ សូម​អញ្ជើញ​សម្រាន្ត​ទៅ!» ។ អ្នក​បង​ថ្លៃ​ស្ដេច ក៏​ស្ទើរ​ពុំ​ហ៊ាន​ដេក ។ 

លុះ​ព្រឹក​ឡើង និយាយ​នឹង​នាហ្មឺន​ថា «ខ្ញុំ​ចង់​លា​ទៅវិញ ត្បិត​ប្អូន​ខ្ញុំ​ផ្ដាំ​ថា បើ​ដល់ ឲ្យ​ឆាប់​វិល​ទៅ» ។ នាហ្មឺន​នោះ ក៏​ចាត់​ចែង​ឲ្យ​រៀប​ភោជនាហារ​ឲ្យ ។ បរិភោគ​រួច ក៏​លា​នាហ្មឺន​ដែល​ជា​ធំ​នោះ ត្រឡប់​មក​ផ្ទះ​វិញ ។

លុះ​មក​ដល់ ស្ដេច​ជា​ប្អូន​ថ្លៃ​សួរ​ថា «ម៉េច​អ្នក​បង! អញ្ជើញ​ទៅ​ជួប​នឹង​នាហ្មឺន​គេ​ទេ?» ។ ឯ​បង​ថ្លៃ ប្រាប់​ស្ដេច​ជា​ប្អូន​ថ្លៃ​ថា «ជួប!» ។

 ស្ដេច​ថា «ចុះ​គេ​រាប់​អាន​ឬ​ទេ?» ។ បង​ថ្លៃ​ថា «គេ​រាប់​អាន​បង​ណាស់! » ។ ស្ដេច​ឮ​ថា​នាហ្មឺន​គេ​រាប់​អាន​ណាស់ ក៏​ទ្រង់​ញឹមៗ ។ 

ហើយ​បង​ថ្លៃ​នោះ យក​នំ​ចំណី​ដែល​លាក់​យក​មក​នោះ ឲ្យ​ស្ដេច​ជា​ប្អូន​ថ្លៃ ដោយ​វាចា​ថា «នៃ​ប្អូន! បង​លាក់​នំ​គេ​ពី​វាំង​ស្ដេច​យក​មក​ផ្ញើ​ប្អូន, ប្អូន​ឯង​ពិសា​មើល ឆ្ងាញ់​ណាស់!» ។ ស្ដេច​ថា «បង​ពិសា​ចុះ!» ។

 បង​ថ្លៃ​ថា «ទេ! ប្អូន​ពិសា​មើល!» ។ ឯ​ស្ដេច ទ្រង់​ព្រះ​តម្រិះ​ថា «បើ​មិន​សោយ ក្រែង​បង​ថ្លៃ​នោះ ដឹង​ថា​ខ្លួន​ជា​ស្ដេច» ទ្រង់​សោយ​តែ​បន្តិច ទ្រង់​លែង​ទៅ ទ្រង់​ញញឹម​ថា 

«ឆ្ងាញ់​មែន​ហើយ អ្នក​បង!» លុះ​ដល់​កំណត់ ៧ ថ្ងៃ អស់​សេនាបតី​មន្ត្រី​តូច​ធំ ភ្ជុំ​ជួប​ជុំ​ទៅ​ទទួល​ស្ដេច រៀប​ជា​ក្បួន​ហែ​មក​ដល់​ទី​ស្ដេច​គង់​នោះ ។

 អស់​អ្នក​ស្រុក​ក៏​ផ្អើល​ចលាចល​រវល់​ភិត​ភ័យ​នាំ​កូន​ជញ្ជូន​ចៅ​រត់​ទី​ពឹង​ពួន ដោយ​គិត​ស្មាន​ថា​ទ័ព ពុំ​ដឹង​ជា​គេ​មក​ទទួល​ស្ដេច​សោះ ។ 

លុះ​នាហ្មឺន​គេ​ចូល​មក​ជិត​ផ្ទះ​ដែល​ស្ដេច​គង់​នៅ​នោះ ម្ដាយ​ក្មេក​ឪពុក​ក្មេក ក៏​ភិត​ភ័យ​រត់​ចូល​ទៅ​ប្រាប់​កូន​ប្រសា​ឯ​ក្នុង​ផ្ទះ​ថា

 «កូន​អើយ! ទ័ព​មក​ពី​ណា​ច្រើន​ណាស់! ឬ​គេ​មក​ចាប់​កូន ត្បិត​កូន​លេង​បៀ​ចំពាក់​គេ​ទេ​ដឹង​អើយ?»។ ស្ដេច​ឮ​ម្ដាយ​ក្មេក​ប្រាប់​ដូច្នោះ ក៏​ទ្រង់​ម្នីម្នា​ចេញ​ទៅ​រាន​ហាល​មុខ​ផ្ទះ ។

អស់​នាហ្មឺន​ទាំង​ពួង មាន​ក្រឡា​ហោម យម​រាជ ចក្រី​វាំង​ជា​ដើម ឃើញ​ស្ដេច​ទ្រង់​ឈរ​នៅ​រាន​ហាល ក៏​សុទ្ធ​តែ​ដើរ​ឱន​តោ ៗ ចូល​មក​ក្រាប​ថ្វាយ​បង្គំ​ស្ដេច​រាល់​គ្នា ។

 ស្តេត​មាន​ព្រះ​បន្ទូល​ថា «អើ! អស់​អស់​នាហ្មឺន​ក្រឡា​ហោម យម​រាជ ចក្រី​វាំង សុខ​សប្បាយ​រាល់​គ្នា​ទេ​ឬ? » ។ អស់​នាហ្មឺន​ឆ្លើយ​ព្រម​គ្នា​ថា «ព្រះ​ករុណា​ថ្លៃ​វិសេស! សុខ​សប្បាយ​ជា​ទេ» ។

 ឯ​ម្ដាយ​ក្មេក​ឪពុក​ក្មេក​លោ​តែ​ភ្ញាក់​ខ្លួន​ព្រើត និយាយ​គ្នា​ខ្សឹបៗ ថា «កូន​ប្រសា​យើង ស្ដេច​ទេ​តើ! » ។

 ឯ​ពួក​បង​ប្អូន​ញាតិ​សន្តាន ដែល​នៅ​ជិត​ខាង​ក៏​ភ្ញាក់​ខ្លួន​រាល់​គ្នា​លាន់​មាត់​ថា «យី វ៉ើយ! លេង​មិន​បាន​ទេ ស្ដេច​ទេ​តើ!»

 ហើយ​មាន​ចិត្ត​គិត​បារម្ភ​ភ័យ​តែ​រៀង​ខ្លួន ៗ ក្រែង​ស្ដេច​យក​ទោស ត្បិត​ខ្លួន​យល់​ទាស់​មិន​ចូល​ចិត្ត​និង​ស្ដេច​ថា ស្ដេច​ចេះ​តែ​លេង​បៀ​ផឹក​ស្រា​មិន​រក​ស៊ី ដល់​ដឹង​ជា​ស្ដេច ក៏​ភ័យ​ក្រោយ​រាល់​គ្នា ។

 អស់​នាហ្មឺន​ក្រាប​ទូល​សួរ​ស្ដេច​ថា «សូម​ទ្រង់​ព្រះ​មេត្តាប្រោស! ព្រះ​រាជទេពី​ដែល​ល្អង​ធូលី​ព្រះ​បាទ​ថា​រក​បាន​ហើយ​នោះ តើ​នៅ​ឯណា? ។

 ទើប​ស្ដេច​ទ្រង់​មាន​ព្រះ​បន្ទូល​ប្រាប់​ថា «ឲ្យ​ទៅ​លក់​នំ​លត​ទៅ​ហើយ!» ។ អស់​នាហ្មឺន​ឮ​ស្ដេច​ថា ប្រើ​ទៅ​ឲ្យ​លក់​នំ​លត ក៏​ញញឹម​រាល់​គ្នា ហើយ​ក្រាប​ទូល​ថា «ទ្រង់​ប្រើ​ឲ្យ​ទៅ​លក់​នំ​លត​ឯណា?» ។

 ស្ដេច​ទ្រង់​មាន​ព្រះ​បន្ទូល​ថា «ទៅ​លក់​នំ​លត​នៅ​ភូមិ​គេ​ខាង​ជើង» ។

 អស់​នាហ្មឺន​បាន​ដឹង​ដូច្នោះ ក៏​រៀប​យាន​ទៅ​តាម ។ ស្ដេច​ទ្រង់​មាន​ព្រះបន្ទូល​ថា «បើ​ទៅ​តាម ត្រូវ​មើល​តែ​អ្នក​ណា​ពាក់​អាច​កំបុត​ដៃ ទូល​ល្អី​ចាស់ យួរ​ឆ្នាំង​ស្ករ​រេច​មាត់ ហ្នឹង​ហើយ ប្រពន្ធ​យើង» ។

នាហ្មឺន​ទាំង​នោះ ក៏​ចាត់​នាហ្មឺន​មួយ​ពួក​ឲ្យ​នាំ​ព្រះ​រាជយាន​ទៅ​តាម ជួប​នឹង​នាង​មក​ពី​លក់​នំលត ក៏​ស្រែក​ហៅ​ថា «នាង​ម្ចាស់ ឈប់​សិន!» ។

 នាង​ឮ​នាហ្មឺន​ដែល​ទៅ​ទទួល​នាង​ស្រែក​ហៅ​ដូច្នោះ គិត​ស្មាន​ថា​ជា​គេ​មក​ចាប់​ខ្លួន ហើយ​នាង​ក៏​រត់​ចូល​ព្រៃ​កាត់​តម្រង់​មក​រក​ផ្ទះ ប្រាក់​កាស​ដែល​លក់​នំ​លត​នោះ ក៏​ជ្រុះ​បាត់​ខ្លះ​ក្នុង​ព្រៃ​ទៅ នៅ​សល់​តែ​បន្តិច​

បន្តួច ដល់​មក​ផ្ទះ​មើល​ទៅ​មុខ​ផ្ទះ ឃើញ​មនុស្ស​ច្រើន​ត្រៀប​ត្រា គិត​ថា​គេ​មក​ចាប់​ប្ដី​ទារ​ថ្លៃ​បៀ​គេ​ហើយ នាង​ក៏​រលះ​រលាំង​ឡើង​ទៅ​សួរ​ប្ដី​ថា «គេ​មក​ពី​ណា​ច្រើន​ម្ល៉េះ?» ។

 ស្ដេច​ប្ដី​ទ្រង់​ប្រាប់​នាង​ថា «គេ​មក​ទទួល​បង​ទេ! នាង» ។ ម្ដាយ​ហៅ​កូន​ទៅ​ខ្សឹប​ប្រាប់​ថា «ប្ដី​នាង​ជា​ស្ដេច​ទេ​តើ!» ។ នាង​កូន​ឮ​ម្ដាយ​ប្រាប់​ទើប​ដឹង​ប្ដី​ជា​ស្ដេច ។

ឯ​មន្ត្រី​ដែល​ទៅ​តាម​នាង វិល​មក​គាល់​ស្ដេច ៗ ទ្រង់​សួរ​ថា «មិន​ឃើញ​ទេ​ឬ?» ។ មន្ត្រី​ទូល​ថា «ឃើញ! ប៉ុន្តែ ក្រែង​មិន​មែន ទូល​ព្រះ​បង្គំ​ហៅ​មិន​ឈប់​សោះ ចេះ​តែ​រត់» ។

 ស្ដេច​ទ្រង់​មាន​ព្រះបន្ទូល​ថា «មក​ដល់​ហើយ!» ។ មន្ត្រី​ទាំង​នោះ យក​គ្រឿង​ប្រដាប់​សម្រាប់​ទ្រង់​តម្កល់​លើ​ជើង​ពាន​មាស លើក​យក​ទៅ​ថ្វាយ​ទាំង​ទឹក​អប់​ចួង​ចន្ទន៍​ពិដោរ​ឈ្ងុយ​ឈ្ងប់ ។

 ស្ដេច​នឹង​នាង ទ្រង់​ស្រង់​ជម្រះ​ព្រះអង្គ​រួច ទ្រង់​ព្រះ​ពស្ត្រ​ស្រេច​សង្វារ​កង​ករ​ល្អ​ល្អះ​ក្រៃ​ពេក ។

រួច​ស្រេច​ស្ដេច​នឹង​នាង អញ្ជើញ​ម្ដាយ​ឪពុក​និង​បង​ប្រុស ឲ្យ​ឡើង​ជិះ​ដំរី​សេះ​ទៅ ។ អស់​នាហ្មឺន ក៏​ហែ​ស្ដេច​ទៅ​ចូល​ព្រះ​រាជ​វាំង ដល់​ហើយ»

 ទ្រង់​គង់​នៅ​ចុង​ព្រះរាជ​រោង​ទ្រង់​ឲ្យ​ហៅ​បុរស​នោះ​មក​ប្រាប់​ថា «ចៅ​បុរស​ឯង​មើល? នេះ​ហៅ​ជា​ស្ត្រី​ពិត ម្ដាយ​ពិត ឪពុក​ពិត មែន​ឬ​មិន​មែន​ទេ?» ។

 ចៅ​បុរស​នោះ​ក្រាប​បង្គំ​ទូល​ថា «នេះ​ហើយ​ហៅ​ពេញ​ជា​ស្ត្រី​ពិត ម្ដាយ​ពិត ឪពុក​ពិត សូម​ទ្រង់​ជ្រាប ។

ទើប​ស្ដេច​ឲ្យ​រៀប​អភិសេក​នាង​ឡើង​ជា​អគ្គមហេសី ឯ​បង​ប្រុស​នោះ ទ្រង់​តាំង​ឲ្យ​ធ្វើ​ជា​អគ្គមហាសេនា ម្ដាយ​ទ្រង់​តាំង​ជា​សម្ដេច​វររាជ​ជននី ឪពុក​ទ្រង់​តាំង​ជា​ព្រះ​វររាជ​ជនក រួច​ជា​សូរេច ស្ដេច​ឲ្យ​ទៅ​យក​

យាយ​ចាស់​តា​ចាស់ ដែល​ដណ្ដឹង​នាង​ថ្វាយ​ស្ដេច​នោះ មក​ធ្វើ​ផ្ទះ​ឲ្យ​នៅ ហើយ​ទ្រង់​ឲ្យ​ចិញ្ចឹម​ថែរក្សា​ត​ទៅ ។

 យូរ​បន្តិច​ទៅ ស្ដេច​ទ្រង់​នឹក​ភ្នក​ថា ចៅ​បុរស​នេះ មាន​គុណ​នឹង​អញ ហើយ​មាន​ប្រាជ្ញា​យល់​ការ​រាក់​ជ្រៅ ស្គាល់​លក្ខណៈ​ស្រី-​ប្រុស ហើយ​ទ្រង់​ឲ្យ​ហៅ​មន្ត្រី​មក​ទ្រង់​បង្គាប់​ឲ្យ​សង់​រោង​ការ​អាពាហ៍ពិពាហ៍ សម្រេច​

មង្គល​ការ​ផ្សំ​ផ្គុំ​ព្រះ​រាជ​បុត្រី​និង​ចៅ​បុរស​នោះ ។ រៀប​ចំ​រួច​ស្រេច ស្ដេច​ទ្រង់​អភិសេក​បុរស​នោះ​និង​ព្រះ​រាជបុត្រី ឲ្យ​ជា​មហា​ឧបរាជ ក៏​នៅ​ជា​សុខ​សប្បាយ​តទៅ ។ ដល់​ស្ដេច​ទ្រង់​ព្រះ​ជរា ទ្រង់​ដាក់​រាជ្យ ឲ្យ​មហា​

ឧបរាជ​ជា​ព្រះរាជបុត្រ​សោយ​រាជ្យ​ស្នង​ព្រះអង្គ រក្សា​អាណា​ប្រជានុរាស្ត្រ ជា​សុខ​សប្បាយ​ត​ទៅ​ហោង ។

ប្រាជ្ញា​បុណ្យ​ផង កើត​ដោយ​ប្រណិប័តន៍

Saturday, February 17, 2024

រឿងបុប្ផាបាត់ដំបងភាគ១

រឿងបុប្ផាបាត់ដំបង ភាគ១

ក្រោមរស្មីព្រិចៗ នៃហ្វូងតារារាប់រយរាប់ពាន់ ទឹកស្ទឹងសង្កែនៅតែហូររិចៗ មិនចេះដាច់ ហាក់គ្មានក្តីនឿយណាយនឹងធម្មជាតិដែលបានបង្កើតខ្លួនមក សោះឡើយ។ នៅមុខផ្ទះដំបូលស្បូវនាត្រើយខាងកើត គេឃើញមានពន្លឺ ភ្លើងចង្កៀងផ្លុងៗ....

អូហ៍! ក្មួយផល្លា និង ក្មួយហួចទេហ៍! មកចូល លេងសិនមក! កូនសុត្តា រវល់នៅឯស្ទឹងឯន់! បន្តិច ទៀតមកវិញហើយ..

តែអី... ខ្ញុំប្រញាប់! នៅយូរមិនបាន ទេ ចាំថ្ងៃក្រោយចុះអ្នកមីង!

កុំខ្មាស់អៀនអី! ក្មួយស្គាល់មីងយូរហើយ។ មកញ៉ាំ នំអាកោលេងសិនទៅ! មីងទើបចំហុយឆ្អិនក្តៅៗ។

ចាស អ្នកមីង! អរគុណច្រើនណាស់។

ដើម្បីឆ្លើយតបទៅ នឹងការគួរសមរបស់ មីង កញ្ញាទាំងពីរក៏នៅអង្គុយ លេងរង់ចាំសុត្តា។ គាប់ជួនពេលនោះ កូនថៅកែត្បូង ឈ្មោះដាវីត និងមិត្តគេ ឈ្មោះរាំឌីលេចមុខមកដល់ ទីនេះដែរ ។

អស្ចារ្យ! អ្នកណាគេ អីក៏ ស្អាតម្លេះ ដាវីត! ផល្លាជាកូន លោកវិសុទ្ធ សេដ្ឋី ស្រុកយើងណ៎ា! 

ឯងអត់ស្គាល់ ទេហ្ន៎? 

ភ្លាមនោះ ដាវីតក៏ចុះមក សំដែងការគួរសមរាក់ ទាក់ដាក់កញ្ញាយើង។

សួស្ដី....ផល្លា ហួច! 

មិននឹក ស្មានថាសំណាង បានជួបអ្នក ទាំងពីរ នៅទីនេះ សោះ។

ស្រស់ ស្រីផល្លាមិនសប្បាយចិត្តទេ នៅពេលឃើញមុខដាវីត និង ឌី ព្រោះគេជាយុវជនឌីស្កូ ដែលមាន អាកប្បកិរិយាច្រឡឹមផុតលេខ... មួយថ្ងៃៗ បើមិនបានត្រូវស្រីជេរ មួយម៉ាត់ ពិតជាដេកមិនលក់ បក់មិនល្ហើយ បាយមិនឆ្ងាញ់ ទេមើលទៅ...។

អីយ៉ា ផល្លាថ្ងៃនេះ ស្លៀកពាក់ស្អាត ណាស់។ ធ្វើអោយខ្ញុំភ្លឹកស្ទើរតែ ភ្លេចដកដង្ហើមទៅហើយ។

ន ដាវីត! កុំមកនិយាយ លែបខាយ ផ្អែម ល្ហែមអីនៅទី នេះ នោះ។ ព្រឺសំបុរ ណាស់។

ផល្លា ក្មួយចង់ទៅណា?     ចាស អ្នកមីង។ ខ្ញុំសុំទៅក្រោយមួយភ្លែតសិន!

ផល្លាគិតថា បើនឹងទៅផ្ទះវិញក្នុងពេលនេះ ច្បាស់ជាដាវីត និងវ៉ាឌីតាមញ៉ែរហូតដល់ ផ្ទះមិនខាន ក៏ធ្វើជាសុំអ្នកមីងទៅក្រោយ បន្តិចទុកអោយស្រីហូច និងមីងនៅកំដរភ្ញៀវ មិនបានអញ្ជើញនេះ។ ស្រាប់តែជួបនឹងសុត្តា មកពីកំពង់...

យី! អ្នកណា ដូចជាផល្លា! ម៉េចក៏មកឈរអីម្នាក់ឯងទីនេះអញ្ចឹង?

ជល្លាអៀន មុខឡើងក្រហមលឿងៗ រក នឹកនិយាយឆ្លើយតបទៅវិញមិនឃើញ....

ផល្លាមានរឿងអ្វី ម្តេចមិន និយាយស្តីអីសោះ?

មកពីសុត្ថាឯងហ្នឹង....ខ្ញុំចាំយូរពេក !...

សំដីកំបុត តែហាក់ដូចជាទន់ភ្លន់.. ជួនជាជំនោបក់មកល្វើយៗ.. ក្លិន ក្រអូបបានធ្វើអោយសុត្តាមាន អារម្មណ៍ភ្លេចភ្លាំងម្តងៗ

ចាំខ្ញុំឬ ? តើមានរឿងអ្វីទៅ !

កុំមាត់ពូពេក !..ដាវីត និងឌី នៅខាងមុខ

សុត្តាបន្ថយសំលេងនិយាយតិចៗ

តែ!ហេតុអ្វីក៏ផល្លា... ស្អប់គេម្លេះ? មើលទៅ ដាវីត គេដូចជាស្រលាញ់.គេ.

ទេ! បានហើយ ... កុំចេះធ្វើមេអណ្ដើកអីនោះ! ប្រយ័ត្នខ្ញុំឈប់មករកសុត្ថា ឯងទៀតណា!

ឮដូច្នោះ សុត្ថាក៏ឈប់ និយាយ... នាយអង្គុយ ស្ងៀមបាត់មាត់ឈឹង។

ខ្ញុំនិយាយលេងទេសុត្ថា!... ធ្វើម្តេចខ្ញុំ នឹងឈប់មករក សុត្ថាបាន បើសុត្តារៀនពូកែ ហើយបានប្រឡងជាប់ចូល រៀនថ្នាក់ឧត្តមសិក្សា ថ្នាក់ ខ្ពស់ជាងខ្ញុំទៅទៀត...!!


សុត្ថាសម្លឹងមុខផល្លា   ជាថ្មីយ៉ាងយូរ ដោយ ឃ្លាន់ខ្លាញ់នូវការ ប៉ិនលើកដាក់ ពាក្យសំដីរបស់ នាង។ ជាការពិត ណាស់ នាងនិងគេ មានចិត្តដូចគ្នា គឺចង់ ក្លាយជាមិត្ត១០០ឆ្នាំនឹង គ្នា តែសេចក្តីស្នេហាហាក់បីដូច ជាបង្កប់យ៉ាងជ្រៅនៅក្នុងបេះដូង របស់ពួកគេរៀងៗខ្លួន ពុំទាន់លេចជារូបរាងពិតប្រាកដនៅឡើយ។ នេះជាលើក ទីមួយហើយ ដែលផល្លាប្រើពាក្យសំដីកោតសរសើរយុវជនយើង..។

សុត្ថា! ដឹងទេថា ថ្ងៃនេះខ្ញុំចង់ មកថ្លែងអំណគុណចំពោះសុត្ថា ដែលបានជួយបង្រៀនខ្ញុំរហូត ដល់ខ្ញុំប្រលងជាប់ បាក់ឌុបណា!   អាំ! អស្ចារ្យ ផល្លា ប្រលងជាប់ហើយ!

សុត្ថារំភើបពេក ក៏ជ្រុលកាន់ដៃផល្លា ធ្វើអោយមុខនាងឡើងក្រហមគ្រឿងៗ.....

អី! ផល្លាខឹងនឹងខ្ញុំ... ម៉ែ... អម្បាញ់មិញ អត់ទោសផងចុះ ដោយ ខ្ញុំអរពេក បានជា....

ទេ! ខ្ញុំមិន ប្រកាន់ទេ..

បើ....គ្មានទេ.. ហេតុអ្វីក៏មុខជល្លា..

អី...មើលទៅ ដូចជាយប់បន្តិច ហើយ! នែ! នេះជា កាដូរបស់ខ្ញុំ សំរាប់ អរគុណសុត្ថា ថែរក្សាវា អោយបានល្អផង! ខ្ញុំគិត សុំលាទៅវិញសិនហើយ។ ពេលក្រោយចាំខ្ញុំ មកលេងទៀត។

អូ នោះគឺអាហូចទេតើ!

អរគុណណាស់ផល្លា! ខ្ញុំនិងថែរក្សា វាអស់មួយជីវិតរបស់ខ្ញុំ។

ខ្ញុំ ជំរាបលា អ្នកមីងសិនហើយ។

មេឃចង់ភ្លៀងហើយ នេះយក ក្រណាត់កៅស៊ូនេះជាប់ខ្លួនទៅ!

សុត្ថាដើរកំដរផល្លា និងស្រីហួចទៅផ្ទះវិញ ព្រោះយប់ណាស់ហើយ។ បានពាក់ កណ្តាលផ្លូវ ភ្លៀងធ្លាក់មកយ៉ាងខ្លាំង។ សំណាងល្អ សុត្ថាបានយកក្រណាត់កៅស៊ូ មកជាមួយ តែគេមិនទទួលទេ។ គេទុកអោយស្រស់ស្រីទាំងពីរទទួល។

ស្លាប់ហើយសុត្ថា! អត់មានអ្វីទទួលទេ!... មិន កើតទេ ទទួលជាមួយពួកខ្ញុំមក! ទទឹកអស់ហើយ។

ហ៊ី!..បើកុំតែឌី ដាវីតស៊ូគេនោះ កុំអីក៏មិនបាច់ អោយសុត្តាពិបាកដូច្នេះដែរ!

មិនបាច់ទេជល្លា ហួច!ខ្ញុំធ្លាប់អស់ទៅហើយ កុំបារម្ភអ្វី!

មិនអីទេ..ផល្លា! នៅចាំអីទៀត ប្រញាប់ចូលទៅក្នុងផ្ទះទៅ! រងាណាស់។

មើល! សុត្ថាខំជូន យើងមកដល់ផ្ទះ ទទឹកជោគខ្លួន!

នារាត្រីភ្លៀងធ្លាក់នេះ ត្រលប់មកដល់ផ្ទះវិញ កំលោះសុត្ថាចេះតែនឹកឃើញដល់ ស្នាមញញឹមដ៏សែនស្រស់គ្មានអ្វីប្រៀបបានរបស់កញ្ញាផល្លា។ ឱ ផល្លា! នាងជា បវរនាវីឯក រស់ក្នុងត្រកូលអ្នកមានខ្ពស់ ប្រៀបបាននឹងដួងចន្ទ្រាដែលរះពេញ បូរមីកណ្តាលរាត្រី...

ទន្ទឹមនឹងនោះ មាន ហ្វូងតារាដេរដាស ពាសពេញ ផ្ទៃមេឃ ចោមរោម ប្រណាំងប្រជែង ដណ្ដើមគ្នាចង់នែបនិត្យនឹងដួងច័ន្ទរះមូល ក្រឡង់មួយនេះ..។ តើសុត្ថាត្រូវធ្វើយ៉ាងណា ដើម្បីយកដៃដ៏ខ្លី នេះ ទៅឈោងចាប់យកចន្ទ្រាដ៏សែនខ្ពស់នោះបាន? យុវជនសុត្ថាមិនមាន ទ្រព្យ មានតែបេះដូងពិត។

 កំលោះឌីស្តដាវីត កូនអ្នកមានទ្រព្យមានបុណ្យស័ក្ត។ តើកន្លង់ទាំងពីរ មួយណាទៅអាចទាក់ទាញចិត្តកុលាបស្រស់ស្អាតមួយនេះបាន?

ឱ! ជីវិតអើយ ហេតុអីក៏ពិបាកយល់ម្លេះ? បុប្ផាក្រពុំលំអោនកាយមក ជិតនឹងដៃទៅហើយ ហេតុអ្វីបានជាមិនហ៊ានចាប់ នេះមកពីខ្ញុំកំសាក រឺមកពីខ្លួនខ្ញុំក្រពេក? ហ៊ី...បើតែយ៉ាងនេះ ពុំដឹងពេលណា ថ្ងៃណាទេ ទើបមានវាសនាអាច...

យី! ស្លាប់ហើយ.. ពុំដឹងជាអណ្តែតអណ្តូងដល់ណាទេ...

អេហ៍! សុត្ថា! ម៉េចដើរសឹងជាន់ខ្ញុំទៅហើយ ធ្វើជាមិនឃើញខ្ញុំទៀត... អាណិតដល់ អ្នករៀនថ្នាក់ទាបជាងផង!...

អូ! ពុទ្ធោអើយ បើសិស្សរៀន ថ្នាក់ទាបជាងស្អាតម្លឹងៗ កុំថាឡើយតែអ្នករៀន ថ្នាក់ខ្ពស់ត្រឹមខ្ញុំ សូម្បីតែខ្ពស់ជាងខ្ញុំក៏ពុំហ៊ានដើរជាន់ដែរ...

បានហើយ! បានហើយ! កុំពូកែបញ្ហារ ខ្ញុំពេក គ្មានអ្វីឲ្យ ទៀតទេ។

តែ... ផល្លាពិតជា ចិត្តដាច់ដូចពាក្យនិយាយមែនឬ?

ណ្ហើយ!..ឥលូវកុំនិយាយច្រើនជូនខ្ញុំទៅផ្ទះ ម៉ាក់យាយបន្តិចបានទេ?

អញ្ចឹង..ទៅក៏ទៅ។

ផ្ទះលោកយាយរបស់ផល្លានៅត្រើយខាងកើត ធ្វើពីឈើសង់ផ្ទាល់ដី។ ជួនជាចំថ្ងៃសីល គាត់ទៅវត្តបាត់តាំងពីព្រលឹម។

ធ្វើម៉េចទៅជល្លា បើគាត់មិននៅអញ្ចឹង។

យើងនៅលេង បន្តិចសិនទៅហ្គី!

អ្នកទាំងពីរឈរចាំមើលមួយស្របក់ ក៏នាំគ្នាដើរលេងក្នុងចំការ ដោយ សេចក្តីរីករាយក្នុងចិត្ត..

យី! បងសុត្ថាទៅណា បាត់ទៅហើយ? កុំពួនណា! ប្រយ័ត្នខ្ញុំទៅផ្ទះចោល..!

សុត្តាសំរេចចិត្តនាំម្តាយរបស់គេមកទីក្រុងភ្នំពេញ។ ត្រលប់មកពីបាត់ដំបង ភ្លាម សុត្តាប្រញិបប្រញាប់ ត្រលប់ទៅធ្វើការវិញភ្លាម។ គ្រាន់តែដឹងថា សុត្តាត្រលប់មកវិញ អាលីនមិនបង្អង់យូរក៏ប្រញាប់មកជួបនឹងសុត្ថាភ្លាម។

(បងសុត្ថា ត្រលប់មកវិញហើយហ្ន៎? មានទិញអ្វីផ្ញើខ្ញុំខ្លះទេ?)

អត់មានអីជា ពិសេសទេ មានតែក ផ្លែក្រូច បងគិតថានឹង យកទៅជូនលោកថៅកែ ល្ងាចនេះឯង។

គេហដ្ឋានថៅកែ អេ! ចាំ ចាំ ចាំ បានជារអ៊ូម្នាក់ឯង ទៀតហើយ

សាន អូហ៍! ចាំមានសេចក្តីសប្បាយចិត្តណាស់! ព្រោះ មើលអីហ្នឹង គេកំពុងជួយអោយក្រុមហ៊ុនយើងល្បីខ្លាំងឡើងៗ ហើយទទួលបានប្រាក់ចំណេញច្រើន ទៀតផង! កូនមិនដឹងទេហំ!

អូហូ៎! តាមពិតគឺសុត្ថា អីគេហ្នឹងទៀតហើយ អោយខ្ញុំ សុំយកទៅមើលមួយភ្លែតសិក ណាចាំ


យី! ចុះហេតុយ៉ាងដូចម្តេច ក៏កូនចាំបាច់យកទៅធ្វើអ្វីណំ?    ខណៈនោះ កវីសុត្ថាក៏មកដល់.....

អង្គុយចុះមកសុត្ថា កូនខ្ញុំនេះវាលេងច្រើនបន្តិចហើយ សូមមេត្តា កុំប្រកាន់អី។

បាទលោក ការពិតរឹតតែ ធ្វើអោយខ្ញុំសប្បាយចិត្តទៅវិញទេ ព្រោះ ខ្ញុំកំព្រាតាំងពីតូចមក បើបាននាងតូចចូល ចិត្តខ្ញុំ គឺជាសំណាងរបស់ខ្ញុំទៅហើយ

ហឹស! ស្អប់ណាស់។

នែ៎! ខ្ញុំហៅឯងមកនេះគឺ ចង់ប្រាប់រឿងមួយ ក្រោយពីយើងថត បញ្ចូលទៅក្នុងកម្មវិធីទូរទស្សន៍ចប់ យើងនឹង បានឈប់សំរាកមួយខែ។ ហើយក្រុមហ៊ុន ក៏សំរេចទិញរថយន្តមួយអោយឯងដែរ...


រឿង តាម៉ៅ និង កូនយកលាទៅលក់

រឿង តាម៉ៅ និង កូនយកលាទៅលក់

 នៅក្នុងភូមិមួយមានតាចាស់ម្នាក់ ឈ្មោះតាម៉ៅ គាត់មាន កូនប្រុសមួយ ឈ្មោះគឺរីវ័ន្ត និងសត្វលាមួយក្បាលផងដែរ។ ឪពុក និងកូនមានជីវភាពលំបាកណាស់ អង្ករ។ ក្រៅពីការងារនេះ ពីព្រោះតាម៉ៅគាត់ជាកម្មករលីសែង គាត់នឹកមិនឃើញការងារផ្សេងទៀតទេ។

ថ្ងៃមួយតាម៉ៅបាននិយាយទៅកាន់កូនរបស់គាត់ថា: គិរីរ័ត្តកូន ពុកមានគំនិតមួយ បើយើងយកលារបស់យើងទៅលក់នៅឯក្រុងយ៉ាង ម៉េចដែរកូន? ពីព្រោះលារបស់យើង វាចេះដូចសត្វឆ្កែអញ្ចឹង វាអាច ដេកចាំផ្ទះ និងមិនសូវស៊ីច្រើនទេ តើកូនយល់យ៉ាងម៉េចដែរ?

គីរីវ័ន្តឆ្លើយទៅឪពុកវិញថាៈ គំនិតពុកល្អម៉្យាងដែរ កូនគិតថា លារបស់ពួកយើងយកទៅលក់នៅទីក្រុងអាចលក់បានថ្លៃផងមិនដឹង។ តើពុកគិតទៅពេលណាដែរ?

តាម៉ៅឆ្លើយទៅកូនវិញភ្លាមមិនបង្អង់យូរ ឡើយ ឪពុកគិតថា យើងនឹងរៀបចំទៅខានស្អែក ពីព្រោះពុកត្រូវទៅប្រាប់កន្លែងអង្ករសិន ថាពុក និងឡើងទៅក្រុងលក់លាចំនួនច្រើនថ្ងៃទើបមក វិញ។

ឪពុក និងកូន គិតគ្នារួចក៏ចូលដេកទៅ លុះព្រឹកឡើង តាម៉ៅទៅប្រាប់កន្លែងគាត់លី អង្ករតាមការគិតពីយប់។ គាត់ក៏ធ្វើដំណើរមក កាន់ផ្ទះរបស់ខ្លួនវិញទាំងញញឹមញញែមគិតថា ខ្លួននឹងអាចលក់លាបានលុយច្រើនមិនខាន នៅពេលទៅដល់ទីក្រុងនោះ។

ឪពុក និងកូន ក៏នាំគ្នារៀបចំឥវ៉ាន់រួចរាល់អស់ ទើបនាំគ្នា ដើរសំដៅទៅរកសត្វលា តាម៉ៅនិយាយទៅកាន់លាថាៈ លាសម្លាញ់ អើយ! ថ្ងៃស្អែកពួកយើងនឹងនាំឯងទៅទីក្រុង ដើម្បីលក់ឯងយកកម្រៃ ចញ្ចឹមជីវិតហើយ ដូចនេះឯងនឹងអាចរស់នៅទីក្រុង គ្រាន់ជាងនៅ ទីនេះជាមួយពួកយើងដែលជាគ្រួសារក្រីក្រដែរ។

ចំណែកសត្វលាវិញ ពីម្ចាស់វាឡើយ។ វាធ្វើទឹកមុខហាក់បីដូចជាមិនចង់បែក រីឯតាម៉ៅនិយាយចប់ក៏នាំកូនចូលគេង នឹងអាល ក្រោកពីព្រលឹម ដើម្បីធ្វើដំណើរទៅកាន់ទីក្រុង។

ស្អែកឡើងពេលព្រលឹមស្រាងៗ ឪពុក និងកូន បាននាំគ្នាចងជើងលាដាក់លើឈើ រួកក៏នាំគ្នាសែងសំដៅ ទៅរកឡានតាក់ស៊ី ដើម្បីធ្វើដំណើរទៅទីក្រុង។

នៅពេលទៅដល់ចំណតឡានតាក់ស៊ី អ្នកដំណើរដែលជិះនាំ គ្នាសើចញឹមៗដោយមិនចេញស្តី តាម៉ៅនឹងកូនក៏នាំគ្នាសើចដាក់ ទៅវិញ បញ្ជាក់ថាគាត់មានការរីករាយដែលបានរួមដំណើរជាមួយ។

តាម៉ៅ និងកូន បានមកដល់ទីក្រុងដូចការគ្រោងទុក។ អ្នក ទាំងពីក៏បានលើកលាចុះពីឡាន រួចក៏សែងលានោះចាកចេញទៅ។ គាត់បានដើរទៅរកផ្លូវមួយកន្លែងនៃទីក្រុង ហើយអំពាវនាវលក់លា របស់គាត់: តើលោកអ្នកត្រូវការទិញលាទេ...? លាខ្ញុំឆ្លាតដូច សត្វឆ្កែអញ្ចឹង ចេះដេកចាំផ្ទះបានល្អណាស់ ខ្ញុំលក់មិនថ្លៃទេ។

រំពេចនោះមានមនុស្សជាច្រើនចេញមកពីផ្ទះរបស់ពួកគេ រួចឈរ សើចឡើងរំពងពេញផ្លូវ ខ្លះចង្អុលមកគាត់សើចផង ខ្លះចង្អុលទៅលា សើចយកដៃកាន់ពោះ ហាក់បីដូចពួកគាត់ជាអ្នកកំប្លែងទើប ចេញមកសម្តែងអញ្ចឹង។ គឺរីវ័ន្តបាននិយាយទៅកាន់ឪពុករបស់វាថាៈ ពុក កូនចុកស្មាណាស់ លានេះវាធ្ងន់ដល់ហើយ រកកន្លែងសម្រាកសិន ទៅពុក ។

តាម៉ៅឃើញកូន បែកញើសជោគ អាវនិងពេញថ្ងាស គាត់អាណិតកូនក៏រក កន្លែងសម្រាក រួចនិយាយទៅកាន់កូន វិញថា: គឺរីវ័ន្តកូន តើកូនឆ្ងល់ទេ ម៉េចក៏ អ្នកទីក្រុងនាំគ្នាឈរសើចយើងដូច្នេះ? គឺរីវ័ន្តឆ្លើយតបទាំងសំឡេងហត់ថាៈ មែនហើយពុក កូនក៏ឆ្ងល់ដែរប្រហែល អ្នកទីក្រុងមិនដែលឃើញសត្វលាទេដឹង ឬមួយខោអាវរបស់យើងកខ្វក់ពេកទេ ដឹង?

តាម៉ៅ និងកូននាំគ្នាឱនមើលខោអាវរបស់ខ្លួនរួច និយាយថាៈ យើងខំស្លៀកពាក់ថ្មីៗ ព្រោះដឹងថាឡើងមកទីក្រុង កុំឲ្យអ្នកគ្រង សើច តែពួកគេនៅតែសើចទៀត។ កូនអើយកុំទៅគិតយើងជា អ្នកក្រ មិនអាចដូចគេអ្នកមាននៅទីក្រុងទេកូន តើកូនសែងលាទៅ មុខទៀតបានទេ?

គឺរីវ័ន្តឆ្លើយតបទៅឪពុកវិញថាៈ បាទពុក រួចកូននឹងប្រឹងសែងម្ដងទៀត ក្រែងមានគេចង់ទិញលា យើងនឹងអាលឆាប់បានត្រឡប់ទៅផ្ទះវិញ។គិរីវ័ន្តវាស្ទុះក្រោក រួចលើកឈើសែងលាឈានបានមួយចំហៀង ក៏រអិលជើងអុកគូថទៅដី ឮតែភីស រីឯលាវិញក៏អុកគូថទៅដីដូចគ្នា រួចវាស្រែកថ្ងូរឡើង។

 តាម៉ៅឃើញកូនទល់ផ្អក ក៏ដាក់ឈើ សែងលា ចុះ រត់ទៅរកកូនសួរថា តើកូនមានត្រូវត្រង់ណាទេ? គីរីវន្តឆ្លើយៈ អូយ! ពុកកូនឈឺគូទណាស់ កូនលែងសែងលានេះហើយ។ តាម៉ៅ ឃើញកូនត្អូញឈឺដូចនេះ គាត់ក៏ដាក់គូទអង្គុយក្បែរកូនដែរទៅ។

រំពេចនោះ ស្ត្រីចំណាស់ម្នាក់បានដើរមកជិត ឪពុកកូនទាំងពីរ រួចសួរថាៈ ឱ! តាអើយ ហេតុអីបានជាចង់លក់លាបែបនេះ? តាម៉ៅឆ្លើយ​​​   តបវិញថាៈ បាទបងស្រី ខ្ញុំពីរនាក់ឪពុកកូនមកពីស្រុកឆ្ងាយ ហេតុតែ  ជីវភាពក្រីក្រពេក ទើបសម្រេចចិត្តលក់លាជាទីស្រឡាញ់នេះ តើបង​ ស្រីចង់ទិញលារបស់ខ្ញុំទេ?

ស្ត្រីវ័យចំណាស់ ឆ្លើយតបទាំងសើចកក្តីកថាៈ ឱម្ចាស់ថ្លៃអើយ! ហេតុអី ក៏តា និងកូនល្ងង់យ៉ាងនេះ នៅទីក្រុងគ្មានអ្នកណាគេចង់ ទិញលាទេ។ មិនតែប៉ុណ្ណោះ បើតាចង់លក់លា តាអាចជិះលាបាន ដោយមិនបាច់ចងវាសែងនាំតែធ្ងន់ទេ។ ឱតាអើយ! សត្វលាវាល្ងង់ទៅ ហើយ ហេតុអីក៏តាល្ងង់ដូចវាដែរ។

ស្ត្រីវ័យចំណាស់សើចញឹមៗរួចនិយាយតបបន្តថា ឱ! តាអើយ សត្វលារបស់តា វាពិតជាត្រូវរស់នៅជាមួយតា និងកូនតាហើយ វាអាចជួយជាយានជំនិះសម្រាប់តានិងកូនផង ផ្សេងៗទៀតនៅលើខ្នងវាសម្រាប់តាដឹកយកទៅលក់ទៀតផង ប្រសិន ជាតាចង់រកប្រាក់ដើម្បីចិញ្ចឹមជីវិត។

តាម៉ៅ និងកូនបាននាំគ្នាស្រាយចំណងលាចេញពីឈើសែង រួចយកដៃទៅអង្អែលក្បាលលា រួចពោលទៅកាន់លារបស់គាត់ថាៈ អាកូនលាសម្លាញ់ចិត្តឪពុក ពុកមិនគួរចងជើងឯងព្យួរឡើយលើ ហើយ សែងឯងដូចនេះទេ វាលំបាកទាំងឯង លំបាកទាំងយើង ដែលខំស្វែង ឯងស្ទើរស្លាប់។

 ដូចនេះ យើសម្រេចចិត្តឈប់លក់ ឯងហើយពួក យើងនឹងជិះឯងត្រឡប់ទៅផ្ទះវិញ។ ពួកយើងនឹងរករបរផ្សេងទៀត ដើម្បីចិញ្ចឹមជីវិត ឈប់មានគំនិតយកឯងលក់ទៀតហើយ។

រីឯសត្វលាវិញវាស្រែក ......... ហាក់បីដូចជាចង់និយាយ ទៅកាន់ម្ចាស់វាថា "ឱ ម្ចាស់ខ្ញុំអើយ រៀនឲ្យឆ្លាតខុសពីខ្ញុំបន្តិចទៅ កុំល្ងង់ដូចខ្ញុំពេក បើលោកម្ចាស់គិតឲ្យឆ្លាតជាងនេះតាំងពីផ្ទះមក ខ្ញុំមិនបាច់ចងជើងព្យួរឡើងដូចជ្រូកទេ ខ្ញុំត្រូវដើរយ៉ាងស្រួល ហើយ ក៏មិនបាច់ពិបាកសែងខ្ញុំនាំហត់ដែរ"។

ឪពុកកូនល្ងង់ទាំងពីរនាក់បានអរគុណ ស្ត្រីវ័យចំណាស់នោះ រួចក៏ឡើងជិះសត្វលារបស់ខ្លួនធ្វើដំណើរបកក្រោយ ដើម្បីត្រឡប់ទៅ ផ្ទះវិញ។ ក្រឡេកមើលតាមផ្ទះនីមួយៗតាមដងផ្លូវមនុស្សម្នានាំគ្នាស្រែក ឡើងម្នាក់មួយម៉ាត់ថាៈ តាំងតែពីយូរម៉េចឪពុកកូនមិនព្រមជិះលា បែរជានាំគ្នាសែងលា ពិតជាល្ងង់ដូចសត្វលារបស់គាត់អញ្ចឹងហាសៗៗ។

គីរីវ័ន្តនិយាយទៅកាន់ឱពុកថា: ពុកតាមពិតគេនាំគ្នាសើច យើង ព្រោះគេយល់ថាយើងទាំងពីរល្ងង់ដូចសត្វលាទេតើ។ តាម៉ៅ តបទៅកូនវិញថាៈ ត្រូវហើយកូន ដូចនេះពេលយើងត្រឡប់ទៅផ្ទះវិញ

មុននឹងគិតធ្វើអ្វីមួយកុំឲ្យល្ងង់ដូចសត្វលាទៀត។

ចាប់ពីពេលនោះមកឪពុកកូនល្ងង់ទាំងពីរនាក់ ព្រមទាំងលា មួយក្បាលនោះ ក្រោយពីបានត្រឡប់មកផ្ទះវិញនាំគ្នាធ្វើកន្ទេលលក់ យកកម្រៃសម្រាប់ចិញ្ចឹមជីវិត ដោយដាក់កន្ទេលលើខ្នងលា លក់ ជិតៗភូមិរបស់គាត់។ ដូចនេះតាម៉ៅនិងកូន លែងល្ងង់ទៀតហើយ ពេលគាត់ចង់ទៅលក់កន្ទេលនៅទីឆ្ងាយ គាត់តែងតែជិះលារបស់គាត់ ធ្វើជាយានជំនិះ។ចប់ដោយ Bor រិបូណរ





រឿងនិទាន តាមាល័យ យាយមាលា

 


រឿង តាមាល័យ យាយមាលា 

មាល័យ យាយ មាលា ជាគ្រួសារអ្នកនេសាទចាស់ទុំ និងក្រខ្សត់នៅក្នុងភូមិមួយ តាម បណ្ដោយដងទន្លេមេគង្គ ។ គាត់រស់នៅតែពីរនាក់គត់ គ្មានកូនបង្កើតមួយគ្រាប់គ្រាន់នឹង បង្កើនសមាជិកគ្រួសារ ឬ បន្តវេនស្នងត្រកូលឡើយ ។

គេហដ្ឋានប្រក់ស្លឹក សង់ខ្ពស់ពីដី ស្ថិតនៅជាប់មាត់ទន្លេ ជាលំនៅដ្ឋានកេរដំណែល របស់តានិងយាយ ។ នៅបរិវេណសងខាងផ្ទះ គាត់ដាំដំណាំរួមផ្សំ មាន ឃ្លោក ត្រឡាច ជី ស្លឹកគ្រៃ ម្ទេសជាដើម ។

ឈានចូលរដូវវស្សា ផ្ទៃមេឃអូរអាប់ ធ្ងន់ងាបដោយពពកដេរដាស ។ ទឹកទន្លេជន់ ឡើងព្រៀបច្រាំង ហូរនាំមកនូវសំណាត់អុស និង កំបោកត្រៀបត្រា ។ អ្នកស្រុកទាំងឡាយ ក៏ដូច តា មាល័យ យាយ មាលា ដែរ នាំគ្នាស្រាវទូកច្រវាប្រញាយ ចុះចាប់អុសទុកដុត ។

រលកទន្លេនៅរដូវវស្សា បង្កការបាក់ស្រុតច្រាំងជាបន្តបន្ទាប់ ។ ផ្ទះតាយាយតែងត្រូវរំកិល ញឹកញាប់ចេញពីទីអន្តរាយនោះ ដោយមានការជួយជ្រោមជ្រែងពីសប្បុរសជនជិតខាងគាត់។

ទឹកជំនន់ធំបានបំផ្លាញផ្ទះ ផលដំណាំ និង សត្វចិញ្ចឹមរបស់តា មាល័យ យាយ មាលា ។ មាន់គកមួយទើបនឹងតោងជ្រកលើមាត់ពាងបាន ក៏តាំងកញ្ជ្រោលទទះស្លាប រងាវតូងតាង ដោយហេតុភ្ញាក់នឹងវត្តមានកណ្តុរឈ្លក់ទឹកមួយក្បាល ដែលប្រវាឡើងសំដៅទៅវាក់អីនឹង ធ្លាកន្លោង នៅនាឯលើដំបូលផ្ទៀងរហែក ។

ចាប់ពីពេលនោះមក តា និង យាយបានមកតាំងលំនៅជាថ្មី នៅទីទួលមួយ ឆ្ងាយដាច់ ស្រយាលពីភូមិស្រុកទន្លេ ។ គាត់ប្រកបរបររានដីធ្វើចំការម្តង។ រាល់ថ្ងៃគាត់បំពេញការងារ យ៉ាងនឿយហត់ ឯជីវភាពនៅក្រដដែល មិនប្រសើរជាងមុនឡើយ ។

ឈានចូលបផ្ទឹមវ័យហើយ គាត់ទាំងពីរនៅឡើយពុំទាន់បានបំពេញកិច្ចការកុសល ក្នុងវិស័យសាសនា ក៏ដូចជា មិនបានធ្វើបុណ្យសុនទាន ឬចូលវត្តអារាមឡើយ ។ ម្យ៉ាង ទៀតគាត់ក៏មិនដែលនឹកគិតដល់សោះ នូវកិច្ចការទាំងឡាយនោះ។

តា មាល័យ យាយ មាលា តែងចេញទៅព្រៃ នៅពេលព្រះអាទិត្យរះច្បាស់ ហើយត្រលប់ វិលវិញនៅពេលថ្ងៃរៀបលិច ។ វិលដល់ផ្ទះភ្លាម តា មាល័យ នៅងូតទឹកសំអាតកាយឯដី ។ មិនទាន់បានឡើងទៅជួយយាយ ក្នុងកិច្ចដណ្ដាំស្លឯជើងក្រានផង ព្រះអាទិត្យក៏លិចបាត់ ។ចង្កៀងប្រេងបញ្ឈរក្បែរកំសៀវតែក្តៅ ឆេះដុតបំភ្លឺល្វែងបន្ទប់ដេកផ្លុងៗ ។ បាយរួច តា យាយនៅអង្គុយលេង ពិសាស្លាបារីលាងមាត់ ជញ្ជឹងគិតផងពីជីវភាពតោកយ៉ាក ដែលធ្វើអោយ គាត់ធុញទ្រាន់និងនឿយណាយរាល់ថ្ងៃ ។ រំពេចនោះ គាត់នឹកឃើញវិធីមួយ រួចក៏ញញឹម ពព្រាយដោយទឹកចិត្តសង្ឃឹម ។

មួយអាទិត្យកន្លង តានិងយាយប្រដាប់កាយដោយសំលៀកបំពាក់ថ្មីស្អាត បាននាំផ្លែផល្លា និង ផ្កាភ្ញីទាំងឡាយ ឆ្ពោះសំដៅទៅកាន់ដើមជ្រៃធំមួយ ដែលស្ថិតនៅពីក្រោយចំការគាត់ ។ តា មាល័យ យាយ មាលា ដុតធូបថ្វាយផ្កា អញ្ជើញទេវតាដើមជ្រៃ មកសោយដង្វាយផ្លែផល្លា ដែលគាត់រៀបតាំងលើកន្ទេលនៅគល់ជ្រៃ ។

ស្រេចហើយគាត់ពោលពាក្យអង្វរ បន់ស្រន់ សុំកំណប់ពីទេវតាវិញ ដើម្បីអោយខ្លួនគាត់មានទ្រព្យ ធននាពេលចុងក្រោយនៃជីវិត ។ យាយ មាលា នៅបានរាំរបាំយ៉ាងទន់ភ្លន់ តាមចង្វាក់ភ្លេងស្ករ តា មាល័យ បូជាថ្វាយទេវតាបន្ថែម ជាហេតុនាំអោយរុក្ខទេវតាឯទៀតផ្អើលមកទស្សនា យ៉ាងកុះករ ។

រុក្ខទេវតាទាំងឡាយ ក្រោយពីរួចកិច្ចទស្សនាកំសាន្តហើយ ក៏វិលទៅកាន់លំនៅរៀងខ្លួន។ ដោយឡែកទេវតាដើមជ្រៃ កើតចិត្តមេត្តា អាសូរតា មាល័យ យាយ មាលា ពន់ប្រមាណ ។ ដោយ ព្រះអង្គមានឋានៈត្រឹមតែរុក្ខទេវតា ទ្រង់ពុំមានទ្រព្យកំណប់ឯណាប្រទានដល់គាត់ឡើយ ។ កាត់ចិត្តអាណិតពុំបាន រុក្ខទេវតាក៏ហោះទៅស្ថានសួគ៌ សុំកំណប់ពីព្រះឥន្ទ្រាធិរាជ ។ ព្រះឥន្ទ្រ ជ្រាបថា តាយាយមិនមានសំពាយបុណ្យពីព្រេង មិនទទួលទ្រព្យឡើយ ។ តែដោយរុក្ខទេវតា ទទូចអង្វរ សុំពេក ព្រះឥន្ទ្រក៏ប្រទានឱ្យទៅ ។


រុក្ខទេវតាបានពាងមាសពីព្រះឥន្ទ្រកាលណា ក៏យកមកទំលាក់នៅមុខផ្ទះតាយាយទាំង កណ្តាលរាត្រី ។ យប់នោះ តាយាយក្រោកដាស់គ្នាសស្ទើតសស្លក់ ប្រញាប់ចេញទៅចំការទាំង នៅល្ងិត ធ្វើឱ្យឃ្លោងលាភ មិនបានឃើញពាងមាស ។

ទេវតាមិនអស់ចិត្ត ក៏យកពាងនោះ ទៅដាក់នៅមាត់ច្រកចំការ ទុកចាំតាយាយវិលវិញ ពេលល្ងាចនឹងបានឃើញ ។ តែអកុសល ពេលដើរជិតដល់ច្រកចំការ ស្រាប់តែ តា មាល័យ នឹកចង់ម្ហូបអន្លក់ទឹកប្រហុកអូចៗ ។ គាត់ក៏ដើរទៅរកបេះបន្លែឯទីផ្សេងគ្នាពីយាយ រួចចេញ តែម្តងទៅ ធ្វើឱ្យគាត់ឃ្លោងលាភម្តងទៀត ។

ទេវតាហួសចិត្តនឹងដំណើរស៊យសៀវផ្ទួនៗ ក៏នឹកទៅដល់បន្ទូលព្រះឥន្រ្ទ "តាយាយ គ្មានសំពាយបុណ្យពីព្រេង មិនទទួលកំណប់ទេ "។ រាល់លើក គាត់ចេះតែគេចប៉េវៗពីកំណប់ ដូចគេលេងបិទពួន ។ ទេវតាចង់ឈ្នះ ស្អែកឡើង ពេលតាយាយកំពុងហូបបាយថ្ងៃត្រង់ ក៏យកពាង មាសនោះ ទៅទម្លាក់ចុះនៅចំពោះមុខគាត់តែម្តង ។ តាយាយមានចិត្តរីករាយ និងភ្ញាក់ ផ្អើលកន្លង នៅពេលបានឃើញមាស ចាំងភ្លឺចិញ្ចាចពេញពាងនោះ ។

តា មាល័យ បង្គាប់អោយ យាយ មាលា ទៅផ្ទះដាំបាយយកមកហូប រង់ចាំយប់ងងឹត សឹមយកមាសទៅផ្ទះ បង្ការក្រែងអ្នកស្រុកឃើញ ។ នៅតាមផ្លូវ យាយគិតថា "យើងនឹងក្លាយ ជាយាយសេដ្ឋីមិនខានឡើយ ខ្វះអីពួកកម្លោះៗចោមស្រលាញ់នោះ! យើងទុកតាចាស់នោះ មិនបានទេ” ។ គិតដូច្នោះ យាយក៏យកថ្នាំសំលាប់សត្វល្អិត លាយក្នុងបាយតា មាល័យ ទៅ ។

តា មាល័យ នៅចាំមាសឯចំការ ក៏មានគំនិតដូចយាយដែរ "បើយើងទុកយាយចាស់នេះ ក្រមុំស្អាតៗមិនហ៊ានមកសុំស្នេហ៍ពីតាសេដ្ឋីយើងទេ”។ គិតហើយតាកាប់ប្ញស្សី សកធ្វើព្រួញ មុតថ្លា ទុកស្រេចចាំប្រហារយាយ មាលា ។

ពេលល្ងាចយាយទួលកញ្ជើបាយដើរសំដៅមកចំការ ។ តា មាល័យ ពួនអែបក្បែរគល់ឈើ មួយ លើកព្រួញចាញ់យាយធ្លាយបេះដូង ហូរឈាមដួលដេកលើដី ។ រួចតារត់ទៅកញ្ជក់ យកបាយមកហូបដោយក្តីស្រេកឃ្លាននិងភិតភ័យ នៅចំពោះមុខយាយ មាលា ដែលកំពុង ត្រដរខ្យល់ចង្អុលមក ។ នៅទីបំផុត តា មាល័យ ពុលប្រកាច់ រួចស្លាប់តាមយាយ មាលា នាពេលនោះទៅ ។

តាមាល័យយាយទោររស់នៅក្រីក្រនិងហត់នឿយពេញមួយជីវិត។ពេលគាត់បានកំនប់មាសប្រុងឡើង

ជាតាសេដ្ឋីយាយសេដ្ឋីក៏ស្រាប់តែកើតរឿងសំលាប់គ្នាទៅមកយ៉ាងតក់ក្រហល់ទាំងមិនទាន់បាន

ចាយមាសសោះ។ដោយឈ្លក់វង្វេងនឹងមាសតាយាយបែរគិតឡប់លែងស្រណោះគ្នាហ៊ានបំផ្លាញជីវិតគ្នាសំដៅប្រាថ្នាប្តូរយកគូស្នេហ៍ថ្មីហើយក្មេង។ជួយទៀតលែងបានទេវតាដើមជ្រៃក៏ហោះនាំមាសទៅថ្វាយ

សងព្រះឥន្ទ្រវិញហោង។