ប្រមូលផ្តុំរឿងព្រេងនិទានខ្មែរភាគ១

Sunday, February 11, 2024

រឿង ព្រះចន្ទកោរព


រឿង ព្រះច័ន្ទកោរព

ព្រះចន្ទកោរព ជាបុត្រាទោលរបស់ព្រះបាទ ព្រហ្មទត្ត សោយរាជ្យនៅនគរ ពារាណសី។ ពេល ព្រះចន្ទកោរព ធំឡើងកាលណាព្រះបាទ ព្រហ្មទត្ត ចង់ឱ្យ ព្រះរាជបុត្រឡើងសោយរាជ្យជំនួសព្រះអង្គ។ 

តែដោយតំរូវឱ្យមានអ្នកក្លាហានស្នង ត្រកូល ទើបព្រះបាទ ព្រហ្មទត្ត សម្រេចព្រះទ័យឱ្យ ព្រះចន្ទកោរព ចាកចេញអំពី ព្រះនគរដើម្បីស្វែងរករៀនមន្តវិជ្ជាការផ្សេងៗ។

ព្រះចន្ទកោរព ជាបុត្រាទោលរបស់ព្រះបាទ ព្រហ្មទត្ត សោយរាជ្យនៅនគរ ពារាណសី។ ពេល ព្រះចន្ទកោរព ធំឡើងកាលណាព្រះបាទ ព្រហ្មទត្ត ចង់ឱ្យ ព្រះរាជបុត្រឡើងសោយរាជ្យជំនួសព្រះអង្គ។ 

តែដោយតំរូវឱ្យមានអ្នកក្លាហានស្នង ត្រកូល ទើបព្រះបាទ ព្រហ្មទត្ត សម្រេចព្រះទ័យឱ្យ ព្រះចន្ទកោរព ចាកចេញអំពី ព្រះនគរដើម្បីស្វែងរករៀនមន្តវិជ្ជាការផ្សេងៗ។

ព្រះចន្ទកោរព បានទៅស្នាក់រៀនសិល្ប៍វិជ្ជា ជាមួយនឹងលោកតាមុនីឥសីក្នុង

ព្រៃហិមពាន។ ព្រះអង្គខំយកចិត្តទុកដាក់រៀនសូត្រគ្រប់មុខជំនាញមិនឱ្យភ្លេច

មួយឃ្លាណាឡើយ។ បន្ទាប់ពីព្រះអង្គរៀនបានចេះសព្វគ្រប់ហើយ ក៏ទ្រង់ចង់

ត្រឡប់ទៅព្រះនគរវិញ ទើបព្រះអង្គទូលលាលោកតាថា “លោកតា! ពេលនេះ

ចៅចង់ត្រលប់ទៅព្រះនគរចៅវិញហើយ”។ លោកតាឥសីមានព្រះតំរិះយល់

ឃើញថា ព្រះចន្ទកោរព មករៀននៅទីនេះយូរគ្រាន់បើដែរណាស់ហើយ ក៏

លោកមានពុទ្ធដីកាថា "ចន្ទកោរព! តើវិជ្ជាដែលតាបានបង្ហាត់បង្រៀនចៅនោះ

យ៉ាងណាដែរ សាកល្បងឱ្យតាមើលបន្តិចទៅមើល?” ព្រះចន្ទកោរព ក៏រំលឹក

គុណគ្រូ និងសំដែងឫទ្ធិមន្តវិជ្ជាផ្សេងៗដែលអាចធ្វើបានដូចជា វិជ្ជាបំបាំងខ្លួន

និងបែងភាគឱ្យលោកមើលហើយសួរលោកថា "លោកតា! វិជ្ជាដែលចៅចេះ

ប៉ុណ្ណឹងអាចប្រើការបានហើយឬនៅ?” លោកតាតបថា “អើៗ! តាឃើញថា

ចៅខ្លាំងពូកែគ្រាន់បើណាស់ហើយ ចៅអាចត្រលប់ទៅនគរវិញបាន”។ លោកតា

ឥសីក៏និមន្តចូលទៅខាងក្នុងរួចយកស្លាបសត្វក្ងោកមួយមកជប់ជាស្រីក្រមុំយ៉ាង

ស្រស់ស្អាតហើយដាក់ឈ្មោះឱ្យនាងថា ម៉ារ៉ា ទើបគាត់ដាក់នាងចូលក្នុងដំឡាប់

មួយ។ លោកតាយកផ្នួស ព្រះខ័ន និងដំឡាប់នេះទៅចងដៃ ព្រះចន្ទកោរព។

លោកបានឱ្យពរជ័យគ្រប់ប្រការ ហើយហាមមិនឱ្យ ព្រះចន្ទកោរព បើកដំឡាប់

នេះមើលឡើយដរាបណាមិនទាន់ដល់ព្រះនគរ។

សេះត្រឹមនេះនិយាយពីឋានភុជង្គនាគ មានហេតុរញ្ជួយពេញនគរនាគមិន ដឹងថា មានរឿងហេតុអ្វីនោះទេ។ 

ស្ដេចភុជង្គនាគបានហៅហោរាឱ្យចូរមកគន់គូរ។ ហោរាទាញក្តារឈួនមកព្យាករណ៏គន់គួរមើលក៏ថ្វាយទំនាយថា "សូមព្រះរាជ ទានទោសឱ្យទូលព្រះបង្គំផងក្រាបទូល រឿងនេះធំណាស់! ទាល់តែព្រះអង្គ ដោះស្រាយឱ្យទាន់ពេលវេលាហើយទើបបាន។ 

ព្រោះតាមជើងលេខឆ្លើយថា មកពីបុត្រីពៅរបស់ព្រះអង្គមានកម្មពៀរជាមួយនឹងមនុស្សលោក ទើបបណ្តាល ឱ្យកើតវឹកវរដូច្នេះ”។ ស្ដេចភុជង្គនាគព្រះសណ្តាប់ហើយក៏មានព្រះបន្ទូលសួរ តាហោរទាំងព្រះភក្ត្រក្រៀមក្រំថា "តើយើងត្រូវធ្វើយ៉ាងដូចម្តេច?"

តាហោរក្រាបទូលថា “មធ្យោបាយមានតែមួយគត់ រឿងនេះទាល់តែព្រះអង្គ សង់ប្រាសាទសសរមួយនៅឋានមនុស្សលោកសម្រាប់ឱ្យព្រះនាងគង់នៅ តែកុំ ភ្លេចសរសេរអក្សរចារិកដាក់ខាងក្រោមប្រាសាទថា (បញ្ជាបុត្រីស្តេចភុជង្គនាគ បើបុរសណាឡើងប្រាសាទនេះរួច អ្នកនោះគឺជាគូព្រេងរបស់ព្រះនាងហើយ)។

 ព្រះអង្គធ្វើដូច្នេះទើបព្រះនាងឆាប់ផុតពីកម្មពៀរនេះបាន"។ ស្ដេចភុជង្គនាគបាន នាំបុត្រីឡើងមកខាងលើ ហើយជប់គុហាធំមួយតុបតែងល្អស្អាតអស្ចារ្យដូចវិមាន ព្រមទាំងមានពួកនាគនិងយក្សជាបរិវារនៅចាំថែរក្សាព្រះនាង ហើយចារិកអក្សរ លើសសរតាមពាក្យតាហោរប្រាប់មែន។

 ស្ដេចនាគបានដាក់ឈ្មោះឱ្យបុត្រីថា នាង មុជ្ជលិន ហើយកំណត់ពេលមួយឆ្នាំទើបព្រះអង្គឡើងមកមើលបុត្រីម្តង។ នៅក្នុងគុហានោះជាច្រើនឆ្នាំរហូតដល់ធំពេញវ័យពុំដែលចេញទៅណាឡើយ។ 

ស្លេសពីរឿងនេះសិនចុះ និយាយពី ព្រះចន្ទកោរព វិញ។ ព្រះអង្គធ្វើដំណើរតែ អង្គឯងកណ្តាលព្រៃដ៏សែនស្ងាត់រហូតមកដល់ដើមឈើធំមួយ ក៏ឈប់សម្រាកនៅ ទីនោះបន្តិចសិន។ 

ព្រះអង្គមានការងឿងឆ្ងល់នឹងតំឡាប់នោះជាពន់ពេក ក៏ទ្រង់ បើកតំឡាប់នោះមើល។ រំពេចនោះក៏មានទេពធីតាដ៏ស្រស់ស្អាតបានចេញពីក្នុង តំឡាប់មកនៅចំពោះព្រះភក្ត្រព្រះអង្គ។

 ទ្រង់ភ្ញាក់ព្រះទ័យជាខ្លីខ្លាំង តែក៏បានសួរ ទៅនាងថា “នាងជានរណាបានជាមកដល់ទីនេះ? នាងជាខ្មោចឬបិសាច?" នាង ម៉ារ៉ា ក្រាបទូលថា “ខ្ញុំម្ចាស់មិនមែនជាខ្មោចបិសាចនោះទេ! ខ្ញុំម្ចាស់នេះ ហើយដែលលោកតាដាក់ក្នុងតំឡាប់នេះ។

 ឥឡូវព្រះអង្គបើកវាហើយ ខ្ញុំម្ចាស់ត្រូវ តែចេញមកបម្រើព្រះអង្គ។ ខ្ញុំម្ចាស់ឈ្មោះ ម៉ារ៉ា សូមព្រះអង្គទទួលស្គាល់ខ្ញុំម្ចាស់ ផង"។ ព្រះចន្ទកោរព បានដឹងពីការពិតហើយក៏ពេញចិត្តនឹងនាងណាស់ អ្នក ទាំងពីរបានយល់ព្រមស្រឡាញ់គ្នា ហើយព្រះអង្គបានសន្យានឹងនាងថា ពេលទៅ ដល់ព្រះនគរទ្រង់នឹងរៀបអភិសេកជាមួយនាងជាព្រះមហេសី។

នៅពេលដែល ព្រះចន្ទកោរព និងនាង ម៉ារ៉ា កំពុងតែបណ្តើរគ្នាតាមដងព្រៃ ក៏ជួបនឹងពួកចោរមួយក្រុម។ មេចោរឃើញនាង ម៉ារ៉ា មានរូបសម្រស់ស្រស់ស្អាត ក៏មានអារម្មណ៍រំជើបរំជួលខុសពីធម្មតា វាថានឹងចាប់យកនាងមកធ្វើជាប្រពន្ធ របស់វាឱ្យទាល់តែបាន។

 បន្តិចក្រោយមកមេចោរក៏ប្រើកូនចៅឱ្យចេញមកស្នាក់ ផ្លូវ ព្រះចន្ទកោរព។ បាននិយាយជាមួយនឹងមេចោរដោយសំដីគួរសម ប៉ុន្តែ មេចោរមិនព្រមចាកចេញនោះទេ ថែមទាំងគំរាមទាមទារយកនាងអំពីព្រះអង្គ ទៀតផង។ 

តែដោយសេចក្ដីអាណិតស្រឡាញ់ចំពោះនាង ព្រះចន្ទកោរព ចិត្តតតាំងនឹងពួកចោរមិនខ្លាចស្លាប់។ ឆាកប្រយុទ្ធក៏ចាប់ផ្តើមឡើង សុខ ព្រះអង្គបាន បញ្ចេញសិល្ប៍សាស្ត្រយ៉ាងអស្ចារ្យធ្វើឱ្យកូនចៅមហាចោរបាក់បបខ្លបខ្លាចនាំគ្នា រត់យកតែប្រាសអាយុរៀងៗខ្លួន។ 

មេចោរមិនព្រមចុះចាញ់ឡើយ វាសុខចិត្ត ប្រយុទ្ធជាមួយ ជាមួយ ព្រះចន្ទកោរព រហូតដល់ទីបញ្ចប់។

ចុងក្រោយមេចោរសុំប្រយុទ្ធគ្នាដោយដៃទល់នឹងដៃ ពុំមានប្រើអាវុធអ្វីឡើយ ព្រះចន្ទកោរព ក៏យល់ព្រមហើយបានផ្ញើព្រះខ័នឱ្យនាង ម៉ារ៉ា ជាអ្នកកាន់។

កំឡុងពេល ព្រះចន្ទកោរព និងមេចោរកំពុងប្រទាញប្រទង់គ្នាយ៉ាងខ្លាំងនោះ ព្រះអង្គបានផ្ដួលមេចោរទៅលើដី ហើយឱ្យនាង ម៉ារ៉ា យកព្រះខ័នមកឱ្យទ្រង់។ នាង ម៉ារ៉ា យល់ថា មេចោរនេះស្រឡាញ់នាងណាស់ ទើបសុខចិត្តលះបង់ជីវិត ដើម្បីនាងយ៉ាងនេះ។ 

ទើបនាងបោះដងព្រះខ័នទៅឱ្យចោរ។ ឯមេចោរនោះវិញ ពេលបានព្រះខ័នហើយក៏ចាក់ ព្រះចន្ទកោរព ចំដើមទ្រូងមួយរំពេច។ ចំណែក ព្រះអង្គវិញក៏ពោលពាក្យទាំងការឈឺចាប់ "ម៉ារ៉ា អូន! ហេតុអ្វីហុចផ្លែឱ្យបង ហុចដងឱ្យចោរមកសម្លាប់បងដូច្នេះ"។ 

ព្រះចន្ទកោរព តូចព្រះទ័យខ្លាំងណាស់ ដោយស្រីដែលខ្លួនស្រលាញ់ស្មើនឹងជីវិត បែរជាក្បត់នឹងព្រះអង្គទៅវិញ ណាឈឺ មុខរបួស ណាឈឺចិត្ត ព្រះអង្គក៏សុគតក្នុងពេលនោះទៅ។

និយាយពីព្រះឥន្ទ្រាធិរាជឯណោះវិញ ទ្រង់ពុំសុខក្នុងព្រះកាយទាល់តែសោះ។

ទ្រង់ចេះតែក្តៅក្រហាយក្នុងព្រះទ័យមិនដឹងថា មានរឿងហេតុអ្វីនោះទេ?។ ព្រះ

រង្គក៏បើក ព្រះនេត្រទិព្វមកឋានកណ្តាល ក៏ទ្រង់ទតឃើញ ព្រះចន្ទកោរព សុគត

នៅកណ្តាល ព្រៃតែអង្គឯង ឃើញដូច្នោះក៏ទ្រង់មានចិត្តអាណិត ហើយប្រញាប់

បប្រោះ ព្រះចន្ទកោរព ដោយយកទឹកកន្ទីរមកប្រោះព្រំឱ្យព្រះអង្គមាន

ព្រ:ពន្លឺឡើងវិញ។ ព្រះមត្ថកោរព បន្ទាប់ពីក្រោកពីសុគតមកវិញ ក៏ក្រាបថ្វាយ

បង្គំអរព្រះគុណចំពោះព្រះឥន្ទ្រាធិរាជដែលបានជួយយកអាសារចំពោះព្រះអង្គ។

ព្រះឥន្ទ្រាធិរាជបានរំលឹក ព្រះចន្ទកោរព អំពីការដែលទ្រង់មិនបានគោរពពាក្យ

សច្ចៈរបស់លោកតាមុនីឥសី។ ព្រះឥន្ទ្រមានបន្ទូលទៅកាន់ព្រះអង្គថា “តទៅ

បើអ្នកចង់បានព្រះមហេសី សូមអ្នកធ្វើដំណើរទៅរកនាង មុជ្ជលិន ជាបុត្រីស្ដេច

ភុជង្គនាគ ដែលសព្វថ្ងៃនាងនៅក្នុងគុហាមួយនៅកណ្តាលព្រៃឯណោះ”។ ថ្លែង

បានប៉ុណ្ណេះ ព្រះឥន្ទ្រក៏រលាយបាត់មួយរំពេចទៅ។ ព្រះចន្ទកោរព ទ្រង់ព្រះ

សណ្តាប់ហើយក៏សោកស្តាយនូវកំហុសរបស់ទ្រង់ណាស់ ហើយក៏ធ្វើដំណើរទៅ

ព្រះនគរបន្តទៅទៀត។

និយាយពីនាង ម៉ារ៉ា វិញកម្មពៀរបានមកផ្ដន្ទាទោសនាងហើយ ព្រោះពេល នេះមហាចោរកំពុងតែគិតអំពីនាងថា “អញមិនគួរទុកចិត្តនាងម្នាក់នេះទេ! ព្រោះ ព្រះចន្ទកោរព ជាស្តេចមានរូបរាងស្អាតសង្ហាណាស់ ហើយមានមន្តវិជ្ជា

ខ្លាំងពូកែ ទៀតផង បែរជានាងហ៊ានក្បត់គេទៅហើយ ចុះទំរាំតែអញគ្រាន់តែជាមេចោរ ព្រៃប៉ុណ្ណោះ ច្បាស់ជាអន្តរាយដល់ខ្លួនដោយសារនាងនេះថ្ងៃណាមួយមិនខាន ។

គិតដូច្នេះហើយ មេចោរក៏ចាំដល់នាងដេកលក់លួចរត់ចោលនាងបាត់ទៅ។ លុះ ដល់នាងភ្ញាក់ឡើងវិញក៏បាត់ប្តីរកពុំឃើញ។ នាង ម៉ារ៉ា ខំដើររកមេចោរសព្វ ទីកន្លែងតែមិនឃើញប្តីសោះ នាងខំដើរកាត់ព្រៃយំសោកសង្រេងតែម្នាក់ឯង

ថ្លែងពីព្រះឥន្ទ្រ លោកក៏បើកព្រះនេត្រទិព្វសម្លឹងមកឋានកណ្តាល។ ព្រះអង្គ ទ្រង់ឈ្វេងយល់ដឹងអំពីរឿងរ៉ាវសព្វគ្រប់ហើយ ក៏ចុះមកប្រែកាឡាជាសត្វបក្សា ធំមួយមានរូបឆោមស្អាតខុសពីសត្វធម្មតាពាំសាច់អាំងទៅទំលើមែកឈើក្បែរនាង ម៉ារ៉ា។ បក្សានោះផ្តោះផ្គងនឹងនាងថា "នែនាង! តើនាងទៅណាមកណា ម្នាក់ឯងកណ្តាលព្រៃដូច្នេះ?” 

នាងឆ្ងល់នឹងបក្សាដែលស្អាតចម្លែកនេះណាស់ ថែមទាំងចេះនិយាយភាសាមនុស្សយ៉ាងពិរោះទៀតផង ទើបនាងតបទៅវិញថា "ខ្ញុំកំពុងតែដើររកប្តីរបស់ខ្ញុំ !” បក្សាសួរទៀតថា "តើប្ដីរបស់នាងជានរណា?" នាងបាននិយាយរឿងរ៉ាវជាហូរហែប្រាប់ដល់ បក្សា ហើយបក្សានោះនិយាយលួងលោម សាកល្បងចិត្តនាងថា “នាងមិនបាច់ដើររក ប្តីនាងទៀតទេ បើនាងព្រមស្រលាញ់ ខ្ញុំវិញនោះ ខ្ញុំនឹងឱ្យអាហារឆ្ងាញ់នេះ ដល់នាង ហើយយកនាងទៅនៅជា មួយនឹងខ្ញុំ”។

នាងធ្វើជាអឹមអៀនតាមកលមាយាស្ត្រី ហើយដាច់ចិត្តលែងតាមរកប្តី បែរជា មកស្រលាញ់សត្វបក្សានោះទេទៅវិញ។ ភ្លាម មកស្រលាញ់សត្វបក្សានោះទៅវិញ។ ភ្លាមនោះ សត្វបក្សាក៏ឈ្វេងយល់ថា នាង ម្នាក់នេះកាន់ចិត្តមិនទៀងសោះ ហើយព្រះអង្គក៏ជប់ឱ្យនាងក្លាយជាសត្វទោចញី រស់នៅក្នុងព្រៃនេះ។

និយាយពីព្រះនាង មុជ្ជលិន ជាបុត្រីស្ដេចភុជង្គនាគដែលស្នាក់នៅក្នុងប្រាសាទ សសរមួយនោះវិញ ធ្វើឱ្យអ្នកដែលឆ្លងកាត់ទីនោះទាំងក្មេងទាំងចាស់ ទាំងកំលោះ ទាំងពោះម៉ាយបានឃើញអក្សរចារិកនេះហើយ ក៏ចង់បានព្រះនាងមកធ្វើជាគូ អនាគតគ្រប់ៗគ្នា តែពុំមាននរណាម្នាក់អាចឡើងប្រាសាទនេះបានឡើយ។ ចំណែក ព្រះចន្ទកោរព ក៏យាងមកដល់ប្រាសាទនេះដែរ ទ្រង់បានផ្សងបារមីថា "បើនាង មុជ្ជលិន ពិតជាគូព្រេងនឹងខ្ញុំមែន សូមឱ្យវត្ថុសក្តិសិទ្ធទាំងអស់ ជួយខ្ញុំឱ្យបានជួបនឹងនាងផង"។

នាងធ្វើជាអឹមអៀនតាមកលមាយាស្ត្រី ហើយដាច់ចិត្តលែងតាមរកប្តី បែរជា មកស្រលាញ់សត្វបក្សានោះទៅវិញ។ ភ្លាមនោះ សត្វបក្សាក៏ឈ្វេងយល់ថា នាង ម្នាក់នេះកាន់ចិត្តមិនទៀងសោះ ហើយព្រះអង្គក៏ជប់ឱ្យនាងក្លាយជាសត្វទោចញី រស់នៅក្នុងព្រៃនេះ។

និយាយពីព្រះនាង មុជ្ជលិន ជាបុត្រីស្តេចភុជង្គនាគដែលស្នាក់នៅក្នុងប្រាសាទ

សសរមួយនោះវិញ ធ្វើឱ្យអ្នកដែលឆ្លងកាត់ទីនោះទាំងក្មេងទាំងចាស់ ទាំងកំលោះ

ទាំងពោះម៉ាយបានឃើញអក្សរចារិកនេះហើយ ក៏ចង់បានព្រះនាងមកធ្វើជាគូ

អនាគតគ្រប់ៗគ្នា តែពុំមាននរណាម្នាក់អាចឡើងប្រាសាទនេះបានឡើយ។

ចំណែក ព្រះចន្ទកោរព ក៏យាងមកដល់ប្រាសាទនេះដែរ ទ្រង់បានផ្សែងបារមីថា

"បើនាង មុជ្ជលិន ពិតជាគូព្រេងនឹងខ្ញុំមែន សូមឱ្យវត្ថុសក្តិសិទ្ធទាំងអស់

ជួយខ្ញុំឱ្យបានជួបនឹងនាងផង"។

ព្រះចន្ទកោរព ក៏បានតតាំងជាមួយបរិវារនាគដែលនៅយាមការពារព្រះនាង។ ព្រះចក្ខកោរព បានថ្លែងសរបង្កើតជាសត្វគ្រុឌយ៉ាងច្រើនដេញចាប់នាគ និងយក្ស រត់ខ្ចាត់ខ្ចាយអស់ ហើយព្រះអង្គឡើងប្រាសាទនេះរួចដោយសុវត្ថិភាព។ ក្នុងពេល នោះគឺជាពេលដែលព្រះនាងកំពុងផ្ទំនៅលើកាឡាបន្ទំតែមួយអង្គឯង។ ព្រះអង្គ បានយាងទតគ្រប់ទីកន្លែងរហូតបានជួបព្រះនាង។ ព្រះនាងភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រះមה ក៏សួរព្រះអង្គថា "យី! "យី ! អ្នកនេះមកពីណាអីក៏ចម្លែកម៉្លេះ?” ព្រះចន្ទកោរព តបថា פר “មុជ្ជលិន ខ្ញុំតាមរកនាងយូរណាស់មកហើយ”។ នាងសួរទៀតថា “ហេតុអ្វីបានជា អ្នកស្គាល់ឈ្មោះខ្ញុំច្បាស់ម៉្លេះ?” ព្រះអង្គតបថា “ខ្ញុំឈ្មោះ ចន្ទកោរព ជាព្រះរាជ បុត្ររបស់ព្រះបាទ ព្រហ្មទត្ត សោយរាជ្យនៅនគរពារាណសី ខ្ញុំមកនេះព្រោះ ព្រះឥន្ទ្រាធិរាជមានព្រះបន្ទូលថា នាងគឺជាគូព្រេងនឹងខ្ញុំ”។ អ្នកទាំងពីរនិយាយ សាសងគ្នារហូតដល់យល់ចិត្តស្មោះស្ម័គ្រសុខចិត្តរួមរស់ជាមួយគ្នា។

ច្រើនខែកន្លងផុតទៅនាងក៏មានផ្ទៃពោះ។ ពោះ។ ឯស្តេចភុជង្គនាគក៏ពុំឃើញឡើង ឯស្តេចភុជង្គនាគក៏ពុំឃើញឡើង មកលេងបុត្រីតាមកាលកំណត់។ មកលេងបុត្រីតាមកាលកំណត់។ ឯ ព្រះចន្ទកោរព នៅយូរៗទៅក៏សម្រេចព្រះ

ទ័យនាំព្រះនាងទៅជួបព្រះមាតាបិតា។ ព្រះចន្ទកោរព និងព្រះនាង មុជ្ជលិន ក៏

ចាកចេញអំពីវិមានធ្វើដំណើរទៅដល់ពាក់កណ្តាលព្រៃ តែដោយសារទ្រង់អស់ ព្រះកាយពលខ្លាំងពេកក៏នាំគ្នាផ្ទំលក់នៅក្រោមម្លប់ឈើមួយដើម។ ចៃដន្យពេល នោះមានយក្ខិនីមួយកំពុងស្វែងរកអាហារគ្រប់ទិសទី ស្រាប់តែមកដល់ទីនេះ។ និយាយលួងលោមព្រះអង្គហើយននាំគ្នាបន្តដំណើរទៅមុខទៀត។

នាងយក្ខិនីបានឃើញ ព្រះចន្ទកោរព ក៏មានចិត្តប្រតិព័ទ្ធយ៉ាងក្រៃលែង ហើយ

យក្ខិនីក្រឡេកឃើញនាង មុជ្ជលិន មានរូបសម្ផស្សស្រស់សោភាក៏ចាប់ព្រះនាង យកទៅសាកសួរអំពីរឿងផ្សេងៗ និងវាយធ្វើបាបព្រះនាងរហូតដល់សន្លប់បាត់ស្មារតី

ទុកនាងចោលនៅមាត់សមុទ្រ ហើយយក្ខិនីប្រែកាឡាជានាង បុប្ផលិត ទៅដេក

ក្បែរ ព្រះចន្ទកោរព។ លុះព្រះអង្គកើនឡើងបាននិយាយប្រាប់មហេសីអំពីព្រះ សុបិនដែលសត្វឥន្ទ្រីយ៍ឆាបឆក់យកមហេសីពីព្រះអង្គទៅ។ តែនាងយក្ខិនីបាន

នៅពេលព្រះអង្គកំពុងធ្វើដំណើរ ស្រាប់តែមានសារិកាមួយគូហើរមកនិយាយ

គ្នាអំពីនាង គ្នាអំពីនាង មុជ្ជលិត មុជ្ជលិន ដែលយក្ខិនីចាប់យកទៅ។ ព្រះចន្ទកោរព ស្តាប់ឮហើយក៏

ឆ្ងល់ក្នុងព្រះទ័យខ្លះៗដែរ ប៉ុន្តែមើលទៅរូបរាងនាងមិនមានអ្វីខុសប្លែកទាល់តែ

សោះ។ ព្រះអង្គមានព្រះតំរិះយល់ឃើញថា ពេលទៅដល់ព្រះនគរវិញទ្រង់នឹងឱ្យ

តាហោរទស្សន៍ទាយអំពីសុបិននិម្មិតនេះ។ ប៉ុន្តែដោយអំណាចមន្តអាគមយក្ខិនី

ធ្វើឱ្យព្រះអង្គភ្លេចភ្លាំងនូវរឿងអ្វីៗទាំងអស់។

ថ្លែងពីស្តេចភុជង្គនាគដែលឡើងមកលេងបុត្រីក៏មកដល់មាត់សមុទ្រ ស្រាប់ តែឃើញបុត្រីកំពុងដេកសន្លប់ស្តូកស្តឹងយ៉ាងអាណោចអាធម្ម ក៏ទ្រង់ស្ទុះទៅ បីត្រកងបុត្រីហើយចុះទៅឋានភុជង្គនាគវិញ។

 ស្ដេចនាគយកទឹកមកសូត្រប្រោះ ព្រំឱ្យនាងដឹងខ្លួនឡើងវិញ។ ក្រោយពីព្រះនាងដឹងព្រះកាយហើយព្រះបិតាក៏សាក សួរអំពីរឿងរ៉ាវផ្សេងៗហើយថែ រក្សាបុត្រីនៅឋានភុជង្គនាគវិញ។

មកដល់នគរពារាណសីហើយ។ ព្រះអង្គបានទូលថ្វាយណែនាំមហេសីរបស់ទ្រង់ ឱ្យព្រះបិតាមាតាបានស្គាល់។ ចំណែកព្រះបិតាមាតាក៏ទ្រង់ពុំមានជំទាស់អ្វីឡើយ។

នៅរាត្រីមួយខណៈពេលដែល ព្រះចន្ទកោរព កំពុងតែផ្ទំលក់ នាងយក្ខិនីឃ្លាន

ដំណាក់រហូតធ្វើឱ្យ ព្រះចន្ទកោរព កើនឡើង។ ព្រះអង្គបានយាងចេញមកខាង ក្រៅ។ ពួកភីលៀងទាំងនោះបានទូលទ្រង់តាមហេតុការណ៍ដែលបានជួប។ ព្រះ

ចំណែក ព្រះចន្ទកោរព និងនាង មុជ្ជលិន ក្លែងក្លាយនោះវិញបានធ្វើដំណើរ ខ្លាំងពេកទ្រាំលែងបាន ក៏ចេញមកខាងក្រៅហើយប្រែកាឡាជាយក្ខិនីដូចដើម មកចាប់មនុស្សស៊ីជាអាហារ។ រីឯភីលៀងនាំគ្នាស្រែកផ្អើលឆោឡោពេញ អង្គមិនបានចាប់អារម្មណ៏លើមហេសីរបស់ទ្រង់ឡើយ។ យក្ខិនីនេះនៅតែបន្ត ចាប់មនុស្សស៊ីជាញឹកញាប់។

រឿងនេះមិនត្រឹមតែធ្វើឱ្យនគរជ្រួលច្របល់ប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យប្រជា រាស្ត្រជាច្រើនរងទុក្ខស្លាប់ព្រាត់ប្រាស់ប្រពន្ធកូនរាល់ថ្ងៃ។


១២៣

សេះត្រឹមណេះនឹង ព្រះនឹងថ្លែងពីព្រះនាង មុជ្ជលិន ប្រសូត្របានបុត្រាមួយអង្គព្រះនាម ចន្ទលីវង្ស។ ស្ដេចនាគស្រឡាញ់ចៅនេះណាស់ ថែមទាំងបង្ហាត់បង្រៀនចៅតាំង ពីតូចរហូតដល់ ដល់ធំ។ មានពេលមួយព្រះរាជកុមារឡើងមកលេងខាងលើ ដើរតាម ព្រៃបានជួបនឹងយក្សមួយឈ្មោះ មិនសក ដែលជាយក្សពោះម៉ាយមានកូន ប្រុសមួយ។ 

យក្សនេះបានចូលមកសម្លុតគំរាមព្រះរាជកុមារ ពេលនោះក៏កើត មានការប្រយុទ្ធគ្នារហូតដល់យក្សនោះចាញ់ហើយសុខចិត្តធ្វើជាសេនា ចន្ទលីវរូ នៅពេលព្រះរាជកុមារចុះទៅឋានភុជង្គនាគវិញបានសាកសួរមាតាអំពីព្រះបិតា។

 ព្រះនាង មុជ្ជលិន បាននិយាយរឿងរ៉ាវប្រាប់បុត្រជាហូរហែរហូតដល់ពេលដែល យក្ខិនីធ្វើឱ្យនាងព្រាត់ប្រាសពីស្វាមី។ ព្រះរាជកុមារព្ធដូច្នេះក៏សុំព្រះមាតាទៅ រៀនសិល្ប៍វិជ្ជាផ្សេងៗដើម្បីទៅតាមរកព្រះបិតា។ 

ព្រះមាតាមានសុវណ្ឌីថា "បុត្រមាតា! មាតាមិនចង់ឱ្យបុត្រចាកចេញឆ្ងាយអំពីមាតាទេ”។ បុត្រទូលតបថា ព្រះមាតា! បុត្រទៅមិនយូរទេ កាលណាបុត្ររៀនចប់បុត្រនឹងទៅតាមរកព្រះ បិតាឱ្យឃើញ ហើយបុត្រនឹងវិលត្រលប់មកជួបមាតាវិញ”។

 ដោយបុត្រចេះ តែទទូចសុំខ្លាំងពេក ព្រះនាងក៏សុខចិត្តឱ្យបុត្រចាកចេញទៅ។ នាងបាននាំព្រះ រាជបុត្រទៅក្រាបបង្គំលាព្រះអយ្យកោព្រះអយ្យកាជាមុនសិន។ ពេលនោះ ស្តេច ប់មាត់សមុទ្រ។ ភុជង្គនាគបានឱ្យពរជ័យចៅហើយឱ្យគេហែព្រះរាជកុមាររហូតមកដល់មាត់

ព្រះរាជកុមារបានទៅរៀនជាមួយនិងលោកតាឥសីក្នុងព្រៃភ្នំដ៏ធំមួយ។ បន្ទាប់ ពីទ្រង់រៀនចេះសព្វគ្រប់ហើយ ក៏សុំលាលោកតាឥសីដើម្បីទៅរកព្រះបិតា។ លោកតាឥសីបានជប់ធ្នូសរ និងព្រះខ័នចងដៃហើយឱ្យពរជ័យដល់ព្រះរាជកុមារ។ មិនសកម្ម ក៏ហោះនាំព្រះអង្គទៅនគរពារាណសី។

 លុះហោះយូរៗទៅ ចក្ខលីវង្ស ក៏ឱ្យសេនាចុះទៅសម្រាកក្នុងព្រៃក្បែរនគរពារាណសី។ ថ្លែងពី ព្រះចន្ទកោរព នាំពលសេនាចេញទៅប្រពាតព្រៃដោយទុកមហេសីយក្សនៅក្នុងព្រះរាជវាំង។ ព្រះអង្គបានយាងទតព្រៃព្រឹក្សាទាំងឡាយក៏បានជួបនឹង ចន្ទលីវង្ស និងយក្សជាសេនា ដែលប្រែកាឡាជាមនុស្ស។

រឿងនេះមិនត្រឹមតែធ្វើឱ្យនគរជ្រួលច្របល់ប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យប្រជា រាស្ត្រជាច្រើនរងទុក្ខស្លាប់ព្រាត់ប្រាស់ប្រពន្ធកូនរាល់ថ្ងៃ។

ព្រះនឹងថ្លែងពីព្រះនាង បុប្ផលិត ប្រសូត្របានបុត្រាមួយអង្គព្រះនាម សេះត្រឹមណេះនឹង ចន្ទលីវង្ស។ ស្ដេចនាគស្រឡាញ់ចៅនេះណាស់ ថែមទាំងបង្ហាត់បង្រៀនចៅតាំង ពីតូចរហូតដល់ធំ។ មានពេលមួយព្រះរាជកុមារឡើងមកលេងខាងលើ ដើរតាម ព្រៃបានជួបនឹងយក្សមួយឈ្មោះ មិនសកទូ ដែលជាយក្សពោះម៉ាយមានកូន ប្រុសមួយ។

 យក្សនេះបានចូលមកសម្លុតគំរាមព្រះរាជកុមារ ពេលនោះក៏កើត មានការប្រយុទ្ធគ្នារហូតដល់យក្សនោះចាញ់ហើយសុខចិត្តធ្វើជាសេនា ចន្ទលីវង្ស នៅពេលព្រះរាជកុមារចុះទៅឋានភុជង្គនាគវិញបានសាកសួរមាតាអំពីព្រះបិតា។ 

ព្រះនាង មុជ្ជលិន បាននិយាយរឿងរ៉ាវប្រាប់បុត្រជាហូរហែរហូតដល់ពេលដែល យក្ខិនីធ្វើឱ្យនាងព្រាត់ប្រាសពីស្វាមី។ ព្រះរាជកុមារព្ធដូច្នេះក៏សុំព្រះមាតាទៅ រៀនសិល្ប៍វិជ្ជាផ្សេងៗដើម្បីទៅតាមរកព្រះបិតា។

 ព្រះមាតាមានសុវណ្ឌីថា "បុត្រមាតា! មាតាមិនចង់ឱ្យបុត្រចាកចេញឆ្ងាយអំពីមាតាទេ"។ បុត្រទូលតបថា "ព្រះមាតា! បុត្រទៅមិនយូរទេ កាលណាបុត្ររៀនចប់បុត្រនឹងទៅតាមរកព្រះ បិតាឱ្យឃើញ ហើយបុត្រនឹងវិលត្រលប់មកជួបមាតាវិញ"។ 

ដោយបុត្រចេះ តែទទូចសុំខ្លាំងពេក ព្រះនាងក៏សុខចិត្តឱ្យបុត្រចាកចេញទៅ។ នាងបាននាំព្រះ រាជបុត្រទៅក្រាបបង្គំលាព្រះអយ្យកោព្រះអយ្យកាជាមុនសិន។ ពេលនោះ នាគបានឱ្យពរជ័យចៅហើយឱ្យគេហែព្រះរាជកុមាររហូតមកដល់មាត់សមុទ្រ ស្តេច

ព្រះរាជកុមារបានទៅទៀតជាមួយនិងលោកតាឥសីក្នុងព្រៃភ្នំដ៏ធំមួយ។ បន្ទាប់ ពីទ្រង់រៀនចេះសព្វគ្រប់ហើយ ហើយក៏សុំលាលោកភាឥសីដើម្បីទៅរកព្រះបិតា។ ក៏សុំលាលោកតាឥសីដើម្បីទៅរកព្រះបិតា។ លោកតាឥសីបានជប់ធ្នូសរ និងព្រះខ័នចងដៃហើយឱ្យពរជ័យដល់ព្រះរាជកុមារ។

 មិនសកម្ម ក៏ហោះនាំព្រះអង្គទៅនគរពារាណសី។ លុះហោះយូរៗទៅ ចក្ខលីវង្ស ក៏ឱ្យសេនាចុះទៅសម្រាកក្នុងព្រៃក្បែរនគរពារាណសី។ ថ្លែងពី ព្រះចន្ទកោរព ននាំពលសេនាចេញទៅប្រពាតព្រៃដោយទុកមហេសីយក្សនៅក្នុងព្រះរាជវាំង។ ព្រះអង្គបានយាងទតព្រៃព្រឹក្សាទាំងឡាយក៏បានជួបនឹង ចន្ទលីវង្ស និងយក្សជាសេនា ដែលប្រែកាឡាជាមនុស្ស។

ព្រះចន្ទកោរព នឹកឆ្ងល់ក្នុងព្រះទ័យថា “ក្មេងប្រុសម្នាក់នេះមានរូបរាងស្អាត បាតល្អណាស់ មើលទៅទំនងជាអ្នកខ្លាំងពូកែផង។ ហើយដូចជាចម្លែកក្នុងចិត្តចេះ តែគិតទៅរកក្មេងនោះខុសប្លែកពីធម្មតា?" ព្រះចន្ទកោរព បានឱ្យសេនាទៅហៅ ព្រះរាជកុមារចូលមកគាល់ព្រះអង្គ។ 

លុះ ចន្ទលីវង្ស មកដល់ព្រះអង្គត្រាស់សួរថា "តើឯងឈ្មោះអ្វី? ឯងជាកូនចៅអ្នកណា?” ព្រះរាជកុមារទូលតបទៅវិញថា "ក្រាបទូលព្រះអង្គ! ទូលព្រះបង្គំឈ្មោះ ចន្ទលីវង្ស មាតាព្រះនាម មុជ្ជលិន ជា បុត្រីស្ដេចភុជង្គនាគ។ ឯបិតាព្រះនាម ព្រះចន្ទកោរព ជាព្រះរាជបុត្ររបស់ព្រះបាទ ព្រហ្មទត្ត សោយរាជនៅនគរពារាណសី"។ 

ព្រះចន្ទកោរព ទ្រង់ព្រះសណ្តាប់រួច ក៏ភ្ញាក់ក្នុងព្រះទ័យជាខ្លាំងព្រមទាំងសាកសួរទៀតថា “តើមាតាឯងនៅឯណា? ហើយហេតុដូចម្តេចបានជាឯងមកនៅកណ្តាលព្រៃដូច្នេះទៅវិញ?” ព្រះរាជកុមារ ទូលតបថា “មាតាទូលបង្គំគង់នៅឋានភុជង្គនាគឯណោះ ហើយពេលនេះទួល បង្គំកំពុងតែស្វែងរកព្រះបិតា”។

ពេលនោះ ព្រះចន្ទកោរព ស្ទុះទៅឱប ចន្ទលីវង្ស ដោយក្តីរំភើប និង ក្តុក ក្ដួលពន់ពេក។ ព្រះអង្គបាននាំព្រះរាជបុត្រវិលចូលព្រះនគរវិញភ្លាម។ ពេលនោះ ចន្ទលីវង្ស ក៏បានជួបនឹងនាង មុជ្ជលិន ក្លែងក្លាយហើយស្តីបន្ទោសឱ្យយក្ខិនីនោះ គ្រប់បែបយ៉ាងធ្វើឱ្យនាងទ្រាំលែងបានរហូតដល់មានការប្រយុទ្ធគ្នា។ 

ចក្ខលីវង្ស បានចេញមុខដោះស្រាយបញ្ហានេះ ដោយយកកែវនាគរាជមកឆ្លុះបញ្ចាំងចំមុខ យក្ខិនីឱ្យប្រែរូបរាងដូចដើមវិញ ធ្វើឱ្យអ្នកដែលនៅទីនោះមានការភ្ញាក់ផ្អើល យ៉ាងខ្លាំង។ នាងយក្ខិនីមានសេចក្តីក្រេវក្រោធយ៉ាងខ្លាំង ដោយចង់កម្ទេចនគរ នេះឱ្យទៅជាផេះ។ 


យក្ខិនីបានបញ្ចេញយុទ្ធសិល្ប៍ឱ្យក្លាយជាភ្លើងដើម្បីសម្លាប់ ចក្ខលីវង្ស ។ ប៉ុន្តែភ្លើងនោះមិនបណ្តាលឱ្យប៉ះពាល់ដល់រាងរបស់ព្រះរាជកុមារ បន្តិចឡើយ។ មិនបង្អង់យូរ ចក្ខលីវង្ស ក៏ទាញព្រួញមកអធិដ្ឋានរំលឹកគុណគ្រូ លើកបាញ់តម្រង់ទៅចំដើមទ្រូងយក្ខិនីស្លាប់មួយរំពេច។

ចន្ទលីវង្ស បាននាំព្រះបិតាចុះទៅឋានភុជង្គនាគជួបជុំព្រះមាតា និងព្រះអយ្យ កោ ព្រះអយ្យកា។ ពេលបានជួបជុំគ្នាហើយក៏យំសោករៀបរាប់អស់រឿងរ៉ាវដែល ព្រាត់ប្រាសគ្នាកន្លងមក។ បន្ទាប់មកស្ដេចភុជង្គនាគបានរៀបចំអភិសេកព្រះនាង មុជ្ជលិន និង ព្រះចន្ទកោរព យ៉ាងគគ្រឹកគគ្រេងព្រមទាំងដង្ហែបុត្រាបុត្រីឱ្យមក គ្រងរាជនៅនគរពារាណសីវិញបានសុខក្សេមក្សាន្តរហូតតទៅ។ ចប់
























Friday, February 9, 2024











































Sunday, February 4, 2024

 

អនាគតជីវិតស្រណុក ឬ​លំបាក គឺមើលតាមក្រយៅកូនដៃទាំង ៤ ប្រភេទនេះ!

តើអ្នកចង់ដឹងថា នៅថ្ងៃអនាគតអ្នកនឹងស្រណុក ឬលំបាកទេ?

ថ្ងៃនេះគេហទំព័រ Knongsrok នឹងបើកក្បួនមើលក្រយៅកូនដៃទាំង ៤ ប្រភេទដែលបង្ហាញពីជោគវាសនាអនាគតពីរបស់មនុស្សម្នាក់ៗ។

PicsArt_09 02 12.36.32

១. ក្រយៅម្រាមកូនដៃ មានរាងដូចគូថខ្យង

PicsArt_09 02 12.11.44

អ្នកមានលក្ខណៈក្រយៅដៃដូច្នេះ ជាមនុស្សម្នាក់ដែលពូកែគ្រប់គ្រង។ សម្រាប់អ្នកណាដែលមានក្រយៅដៃរាងគូថខ្យងទាំងសងខាង មានន័យថាគាត់ជាមនុស្សដែលធ្វើការអ្វីក៏រលូនដែរ ។ គាត់ជាមនុស្សដែលមានភាពម៉ត់ចត់ និងល្អិតល្អន់ មានទំនាក់ទំនងល្អមនុស្សជាមួយមនុស្សគ្រប់គ្នា ។ ដូច្នេះនៅពេលម្ចាស់ដៃកាន់តែចាស់ទៅ មនុស្សជុំវិញខ្លួននឹងគោរព ស្រលាញ់ មានកូនកត្តញ្ញូ មានលុយមានទ្រព្យចាយមិនខ្វះ ជាមនុស្សមានក្តីសុខនៅវ័យចាស់ ។

២. ក្រយៅម្រាមកូនដៃ ដូចបាច់ផ្តៅ

Screenshot_20210902 123433_Gallery

ជាមនុស្សដែលមានភាពម៉ត់ចត់ តែងតែធ្វើអ្វីពិចារណាហើយ ពិចារណាទៀត និងធ្វើអ្វីគ្រប់យ៉ាងដោយការប្រុងប្រយ័ត្ន។  ហេតុនេះហើយបានជាមនុស្សបែបនេះ នៅពេលពួកគេនៅវ័យជំទង់កម្រធ្វើអ្វីខុស។ មិនថាម្ចាស់ដៃធ្វើអ្វីក៏ដោយ គ្រប់យ៉ាងនឹងដំណើរការទៅដោយរលូន ដូចក្តីសង្ឃឹម និងសេចក្តីប្រាថ្នា។ នៅពេលជាវ័យក្មេងជំទង់ ពួកគេខិតធ្វើការ រកចំណូលមិនខ្លាចនឿយហត់ និងចេះសន្សំប្រាក់ លុះនៅពេលចាស់ទៅ ម្ចាស់ដៃមិនចាំបាច់ព្រួយបារម្ភអំពីរឿងលុយកាក់ទេ ព្រោះជីវិតគាត់នឹងសុខសប្បាយរហូតដល់ទីបញ្ចប់ ។

៣. ម្រាមកូនដៃ មានមានខ្សែបន្ទាត់ត្រង់វែង ១-២ ខ្សែ

90a64187f

យើងហៅខ្សែនេះថា ជាខ្សែនៃសំណាង! មនុស្សបែបនេះត្រូវបានគេចាត់ទុកថា មានជីវិតស្រណុកតាំងពីក្មេងដល់ចាស់ ។ នៅក្មេងក៏មានសំណាងធ្វើអ្វីក៏ជោគជ័យ ទទួលបានប្រាក់ចំណូលច្រើន នៅពេលចាស់ទៅកូនៗ ក៏មានភាពកត្តញ្ញូ ហើយក៏មិនខ្វះខាតដែរ មិនតែប៉ុណ្ណោះម្ចាស់ដៃជាមនុស្សមានភាពស្រស់ស្រាយ គ្រួសារពោរពេញដោយសំណើច មានចៅមានសុភមង្គល ។

៤. ម្រាមកូនដៃ មានខ្សែបញ្ឈរវែងលើសពី ២ ខ្សែ

0ce28ea8b

ជាមនុស្សម្នាក់មានជីវិតនឿយ មិនថាគាត់ជាអ្នកមាន ឬក៏អត់ទេ គាត់ជាមនុស្សរវល់តាំងពីបើកភ្នែក រហូតដល់ពេលបិទភ្នែក ថែមទាំងមានការព្រួយបារម្ភអំពីគ្រួសារ សាច់ញាតិ និងការងារផ្ទាល់ខ្លួនជានិច្ច។ ម្ចាស់ដៃមិនសូវមានពេលសម្រាកទេ មិនមានពេលវេលាផ្ទាល់ខ្លួនទេ ។ លុះពេលចាស់ទៅ គាត់ក៏នៅរវល់មើលថែកូនចៅ ឬនៅផ្ទះដើម្បីមើលថែចៅ គាត់ជាមនុស្សម្នាក់ដែលមិនចេះនៅស្ងៀមទាល់តែសោះ ៕

Saturday, February 3, 2024

រឿង កុលាបប៉ៃលិន៖វគ្គទី ៤

 រឿង កុលាបប៉ៃលិន៖វគ្គទី ៤

ចៅចិត្រ ធ្វើមុខស្រពោនហើយថា “ឃុន នៅ គ្រាន់បើជាងខ្ញុំបានច្រើន ព្រោះ មាន ឪពុក បីបាច់រក្សា ចំណែកខាងខ្ញុំបាទគ្មានទាំងឪពុកទាំងម្តាយ"។

ត្រង់នេះ នាង នារី សង្កេតមើល ទឹកមុខ ចៅចិត្រ ឃើញស្ងួតស្រពោនទៅ ច្រើន ចៅចិត្រ សន្សឹមៗ ងើបមុខមើលទៅមុខនាង ហើយនិយាយថា "ប្រសិនបើ ធៀបខ្លួនឃុន មកខ្ញុំបាទវិញ ហើយថែមទាំងជាស្ត្រីផង ឃុន តោងគិតថា ការតស៊ូនឹង ជីវិតដែលក្រីក្រ លំបាកតោកយ៉ាកទៅតាមទំនើងតែម្នាក់ឯងនុះ តើវាមានរសជាតិដូចម្តេចខ្លះ? តែខ្ញុំបាទជា

ប្រុស ល្មមអត់ធ្មត់សេចក្តីលំបាកគ្រប់ៗយ៉ាង ហើ យធ្លាប់តទល់នឹងសេចក្តីក្រីក្រតោកយ៉ាក

មកច្រើន ហើយជួនកាលខ្ញុំបាទអត់បាយពេញមួយថ្ងៃក៏មាន"។

នាងនារី អង្គុយសម្ងំស្ងៀមចាំស្ដាប់ចៅចិត្រនិយាយតែក្នុងចិ ត្តនឹកអាណិតអាសូរ ចៅចិត្រ ជាពន្លឹកហើយនឹកដល់ខ្លួនឯង ថា បើអញត្រូវទទួលគ្រោះថ្នាក់យ៉ាង នេះឯង តើ នឹងមាន សេចក្តីលំបាកយ៉ាងណាទៅ?

នារី “ចុះ ចិត្រមកនៅទីនេះ បានស្រួលខ្លះហើយឬនៅឡើយទេ ?” នាងនិយាយតិចៗ ហើយមានសម្លេងទន់ជាងមុនច្រើន

ចៅចិត្រ សម្លឹងមើលភ្នែកនាងនារី ហើយញញឹមយ៉ាងរោះរា យឆ្លើយថា! បាទ បាន ស្រួលច្រើន ឃុននារី តាំងអំពីខ្ញុំបានទទួលមកអាស្រ័យនៅក្នុងផ្ទះឃុននេះ បានស្រួល ឡើង ច្រើន មិនបាច់នឹកព្រួយក្រែងអត់បាយស្លាប់ទេ បើបប៉ៃលិននៅតែ មានមេត្តាខ្ញុំបាទ យ៉ាង នេះជានិច្ចទៅ ខ្ញុំបាទមុខជាសូមផ្ញើឆ្អឹងនៅតំបន់នេះជាប្រាកដ។

អាកាសនៅបប៉ៃលិន តាមធម្មតា ត្រជាក់ជាងស្រុកសង្កែបាត់ដំបងច្រើន បើជូនជាត្រូវ រដូវរងា ដូចក្នុងវេលានេះ ក៏កាន់តែត្រ ជាក់ខ្លាំងឡើងទៀតច្រើន លុះឮសូរ ទឹកសន្សើម ធ្លាក់ចុះពីស្លឹកឈើមិនដាច់រយៈ ដួងចន្ទ្រមួយចំហៀងនោះក៏លិចបាត់បាំងដងភ្នំទៅខ្យល់ ត្រជាក់កាន់តែបក់ផាត់ខ្លាំងឡើង ជាហេតុនាំឱ្យត្រជាក់ញាក់ដល់បេះដូងកម្លោះក្រមុំ ទាំងពីរ នាក់។ ទើបចៅចិត្រ សន្សឹមក្រោក ឡើងមើលទៅ ផ្ទៃមេឃដោយកិរិយាស្រពោន ស្រពន់ ហើយនិយាយឡើងថា “យប់ជ្រៅហើយ ឃុននារី! អញ្ជើញឡើងទៅផ្ទះវិញចុះ អំណាច ទឹកសន្សើម និងខ្យល់រងាបែបនេះ អាចធ្វើឱ្យ ឃុន ផ្តាសាយ ឬទៅជាគ្រុនក៏សឹងបាន"។

ឯ នារី ក្រោកឡើងទៅលើផ្ទះដោយស្រួល ដូចកូនក្មេងដែលប្រដៅបានបែបបទល្អ តែ នាងមកនឹកឆ្ងល់ក្នុងចិត្តថាកម្មករកម្លោះនេះ មានអំណាចអ្វីហ្ន៎ ! អាចហ៊ាន បង្គាប់អញ ឱ្យធ្វើតាមបង្គាប់ខ្លួនបានដោយងាយដូច្នេះ តែនាងក៏គិតយល់ថា “ប្រសិនបើអញនៅហាល សន្សើមយូរពេក អាចធ្វើឱ្យគ្រុនរងាឬផ្តាសាយបានមែន ។

លុះដល់ព្រឹកឡើង ចៅចិត្រ ក៏លីចបដើរចេញទៅធ្វើការជីកត្បូងនាអណ្តូងត្បូង ត្រង់ទិសខាងកើត ដូចសព្វដងដែលធ្លាប់ធ្វើមករាល់ៗថ្ងៃ បានដើរកាត់មុខផ្ទះធំនោះទៅ ស្រាប់តែ ឃើញនាងនារី និងលោក ហ្លួងរតនសម្បត្តិ អង្គុយក្នុងរថយន្ត យីហោ វីណូត៍ ដែលជា រថយន្តសម្រាប់ប្រើទៅទិញឥវ៉ាន់នៅផ្សារសង្កែ។ ឯតា សុន ជាអ្នកបររ ថយន្តនោះ ខំប្រឹងរវៃដៃទាល់តែបែកញើសក៏នៅមិនឆេះសោះ ដល់យូរពេលណាស់ ទើបហួង ស្រែកសួរ ទៅថា “តាសុន រថយន្តមិនឆេះទេឬ?”។

តាសុន គ្រវីក្បាលយកកន្សែងជូតញើសមុខ ហើយ ជម្រាបទៅលោកថា “មិនឆេះទេ ទាន ប្រោស! ខ្ញុំបាទបានដោះលាងសំអាតគ្រឿងអំពីយប់មិញនេះឯង ស្រាប់តែព្រឹកឡើងវា គៀចដូច្នេះទៅ!”។

ចៅចិត្រ ដើរចូលមកជិតលើកដៃសំពះ ហ្លួងរតនសម្បត្តិ ហើយ ជម្រាបសួរថា “ទាន ប្រោស ព្រះតេជព្រះគុណនឹងអញ្ជើញទៅឯណា?"

លោកតបទៅថា “ខ្ញុំទៅទទួលលោកបាឡាត់ស្រុកសង្កែបន្តិច តែរថវាមិន ព្រមឱ្យទៅ សោះ ចៅចិត្រ!”

នាងនារី សម្លឹងមើលចៅចិត្រមួយភ្លែតឃើញទឹកមុខដូចជាស្រស់បស់ជាងសព្វថ្ងៃ មាន កិរិយាអង់អាចខុសពីកម្មករឯទៀតៗ។

នារី ប៉ា យើងទៅមិនរួចទេឬអ្វី?" នាងសួរដោយសេចក្តីព្រួយ។

ចិត្រ "សុំឱ្យខ្ញុំបាទរវៃមើលបន្តិច ក្រៃលោឆេះឡើងបាន” ហើយចៅចិត្រ បើកគ្របបាំង គ្រឿងយន្ត ពិនិត្យមើលមួយស្របក់ ក៏ញញឹម ហើយនិយាយថា “ទាន ប្រោស ទាស់ត្រង់ ណេះ រវៃម្តងទៀតឆេះជាប្រាកដ” ហើយប្រាប់តាសុន ឱ្យរវៃម្តងទៀត។

តាសុន ចាប់រវៃម្តងទៀត គ្រឿងយន្តក៏គ្រហឹមគឹកកងមួយរំពេចឡើង អ្នកទាំងអស់ គ្នាក៏ញញឹម តាសុនក៏ឡើងទៅទះស្មាចៅចិត្រ ហើយលាន់មាត់ថា “ពូកែគ្រាន់បើអ្នកក្មួយ អញ!"។

ហ្លួងរតនសម្បត្តិ ក៏លាន់មាត់ដោយសេចក្ដីត្រេកអរ ហើយសួរចៅចិត្រថា "ចៅចិត្រ ពូកែ មែន រៀនចេះពីណាប្រសប់លាក់ចំណេះណាស់?”

ចៅចិត្រ នឹកត្រេកអរបង្អោន ជម្រាបទៅលោកថា “ទានប្រោស មិន បានរៀនឯណាទេ គ្រាន់តែធ្លាប់បររថយន្តមកដែរ ក៏ល្មមធ្វើកើត ចំពោះតែគ្រឿងដែលខូចខាតតែបន្តិចបន្តួច ប៉ុណ្ណោះ” ហើយចាប់ចបលើកលើលើស្មាប្រុងដើរចេញទៅ។

ឯតាសុន បានឮ សម្ដីដែលចៅចិត្រថា “ធ្លាប់បររថយន្តមកដែរ” ក៏នឹកដល់ប្រពន្ធ ដែលទើបមកដល់ផ្ទះពីព្រឹកមិញនេះ គាត់មិនទាន់បានសាកសួរសុខទុក្ខសោះ ស្រាប់តែជាប់ រវល់មកបររថយន្តជូនលោកហ្លួងទៅស្រុកសង្កែទើបគាត់ជម្រាបសុំច្បាប់លោកថា ប្រោស ថ្ងៃនេះខ្ញុំបាទមានធុរៈ ដ្បិតប្រពន្ធខ្ញុំបាទ ទើបមកដល់ផ្ទះព្រឹកមិញនេះ បាទមិនទាន់បានសាកសួរសុខទុក្ខ វាថាប្រញាប់វិលទៅស្រុក វិញក្នុងពេលវេលាថ្ងៃត្រង់ នេះផង ដូច្នេះសូមព្រះតេជព្រះគុណមេត្តា ឱ្យចៅចិត្រ បររថយន្តជំនួសខ្ញុំបាទមួយពេល "ទាន

សិនចុះ”។

ហ្លួងរតនសម្បត្តិ ស្ងៀមមួយស្របក់ បែរទៅសួរចៅចិត្រថា "ចិត្រ ឯងបររថយន្តជំនួស តាសុន មួយថ្ងៃបានទេ?”

ចៅចិត្រ បែរទៅមើលមុខតាសុន ឃើញ សម្តែងអាការៈអង្វរទើបចៅចិត្រជម្រាបទៅ លោកថា “ខ្ញុំបាទបរជូនបានទានប្រោស”។

តាសុន ត្រៃ កអរណាស់ ស្ទុះទៅចាប់ដៃចៅចិត្រ អង្រួនថា “អរគុណអ្នកក្មួយណាស់ សូម អ្នកក្មួយ សម្លាញ់ជួយយកតែបុណ្យទៅចុះ” ហើយគាត់ងាកមកលើកដៃសំពះលា ហ្លួង រតនសម្បត្តិ ដើរចេញទៅ។

ចៅចិត្រ យកគ្រឿងប្រដាប់ធ្វើការទៅទុកស្រេចហើយ ក៏ផ្លាស់ សំពត់អាវកម្មករជាអ្នក បររថយន្ត ឡើងកាច់ចង្កូតបរចេញពីទីនោះទៅ ទំនងជាអ្នកឆ្លាតប៉ិនប្រសប់ ដោយមិនមាន ឧបសគ្គរវាងពាក់កណ្ដាលផ្លូវ ដរាបមកដល់ស្រុកសង្កែ ដែលជាទីក្រុងបាត់ដំបង។

ឪពុកនិងកូន ក៏ចុះពីរថយន្តដើរសំដៅទៅ កន្លះម៉ោងទើបឃើញនាងនារីចុះពីផ្ទះនោះមក។ ចៅចិ "ត្រឡប់ទៅឥឡូវឬនៅទេ ឃុន?” កាន់ផ្ទះមួយក្បែរសាលាស្រុកប្រហែល ត្រសួរដោយកិរិយាសុភាពថា

“នៅទេ" នាងតបកំបុតៗ ហើយថា "ចិត្រ តោងទៅទិញអីវ៉ាន់ឯផ្សារជាមួយនឹងខ្ញុំឥឡូវ នុះកញ្ចែង! ចិត្រ កាន់យកទៅផងណា"។

ចៅចិត្រ នឹកកាំងបន្តិច ដ្បិត តាំងអំពីកើតមកមិនដែលកាន់កញ្ជ្រោងដើរតាម ក្រោយ ស្រីណាម្តងសោះ តែគ្រានេះត្រូវតែធ្វើតាម ដ្បិតគេជាចៅហ្វាយខ្លួន ឱ្យប្រាក់ខែខ្លួន គេ ឱ្យផ្ទះ នៅ ទុកជាការធ្វើដូច្នេះនាំ ឱ្យអាម៉ាស់មុខយ៉ាងណា ក៏ត្រូវតែប្រតិបត្តិតាមបង្គាប់ទៅសិន ចុះ ទើបនាយចិត្រតស៊ូកាត់កេរ្តិ៍ខ្មាស់ចាប់កញ្ចែងត្រីដើរ៉ុយតាមក្រោយចៅហ្វាយក្រមុំមានរូប ឆោមស្រស់ប្រិមប្រិយនោះទៅ។

នារីបង្គាប់ “ចិត្រ ទៅសួរទិញត្រីរ៉ស់ធំ ៗ ពីរយកទៅស្ងោរជ្រក់ តើគេលក់មួយ ថ្ងៃ ប៉ុន្មាន? រើសយកឱ្យធាត់ៗបន្តិច"។

ចៅចិត្រ និយាយសុំខ្លួនថា “សូមកុំប្រើឱ្យខ្ញុំបាទទិញឡើយ ឃុន ! និយាយឆ្លើយ តបទៅទៀតថា តាំងពីកើតមកខ្ញុំបាទមិនដែលទិញត្រីសាច់បន្លែបង្កាអ្វីទេ ក្រែងឃុនបន្ទោស ថាទិញថ្ងៃពេក ដ្បិតខ្ញុំបាទមិនចេះតថ្លៃទិញត្រីទេ ទានប្រោស!”

នារី មិនអីទេ ទៅសួរទិញចុះ ចាំខ្ញុំតថ្ងៃឱ្យ។ ចិត្រ "សុំឱ្យ ឃុន តថ្លៃទិញខ្លួនឯងចុះ។

នាងនារីឡើងមុខក្រហមបន្តិចក៏ដើររ៉ុយទៅទិញដោយខ្លួនឯង។ ឯចៅចិត្រក៏កាន់ កញ្ជ្រោងដើរតាមក្រោយ កាលទិញបានត្រីរ៉ស់ពីរ ដើរវិលទៅទិញរានឯទៀតៗ នាងនៅ ទឹក ខ្លាញ់នឹងការចចេសរឹងរូសរបស់ចៅចិត្រណាស់ក៏ក្លែងដើរចេញពីរាន មួយទៅរានមួយទៀត ដើរវីវក់ចុះឡើងជាច្រើនបកច្រើនសាទិញអីវ៉ាន់ច្រើនស្ទុះស្ទះ ទាល់តែចៅចិត្រ យកទៅ ស្ទើរតែមិនរួច នាងនឹកគ្នាញ់ក៏ គ្នាញ់ណាស់ តែនឹកចង់សើចក៏ចង់សើចណាស់ដោយ បានឃើញចៅចិត្រ កាន់ពេញដៃទាំងពីរយូរផង ត្បិតកៀកផង រណែរណោងហើយ នាងធ្វើជាដើរវិលជាច្រើនបក ច្រើនត្រឡប់ទើបបត់ ចូលទៅរថយន្ត។ ចៅចិត្រ ក៏ចេះតែ ដើរប្រកិតតាមក្រោយដរាបដល់រថយន្ត ហើយ ទំលាក់អីវ៉ាន់ទៅក្នុងរថយន្តនោះទៅ។នាងនារី ឃើញកិរិយា ចៅចិត្រធ្វើដូច្នេះ ក៏ ច្រឡោតឡើងថា “យី! គាត់នេះ ក្លែងទំលាក់ ឥវ៉ាន់លើក្បាលអញឬ?"

ចៅចិត្រ ឆ្លើយឡើងថា “សូមអត់ទោសទានប្រោស ធ្ងន់ពេក តែខ្ញុំបាទទំលាក់ លើការ រថយន្តទេតើ”។

នារី "ប្រយ័ត្ន គាត់ឯងកុំដើរកិរិយាថោកទាបពេក!”។

នាយ ចិត្រ ឮហើយគ្រាន់តែញញឹមហ៊ឹៗ ហាក់ដូចជាមិន យកចិត្តទុកដាក់ នឹង ការ ខឹងសម្បាររបស់ចៅហ្វាយក្រមុំនោះសោះ។

អ្នកទាំងពីរ ក៏អង្គុយនៅស្ងៀមទាំងអស់គ្នា ឥតនិយាយរកគ្នាមួយម៉ាត់សោះ មួយ ស្របក់ក្រោយមក ទើបឃើញ ហួ ងរតនសម្បត្តិ មកដល់ទីចតរថយន្តជាមួយ បុរសកម្លោះ ម្នាក់ មុខវែង ពាក់មួកស ពាក់អាវបើកក ចងក្រវ៉ាត់ស្លៀកខោកាគឺ ពាក់ស្បែកជើងពណ៌- ក្រហម ស្រោមជើងស។ នាយចិត្រ គ្រាន់តែក្រឡេកមើលទៅឃើញបុរសនោះ ក៏មានសេចក្តី ទាស់ចិត្តឥតត្រេកអរបន្តិចបន្តួចឡើយ។

ហ្លួងរតនសម្បត្តិ និយាយថា “យើងតោងប្រញាប់ទៅឥឡូវទើបបាន បង្អង់ យូរពេក មិនបានទេ ដ្បិតយើងឥតដាក់កាំភ្លើងមកផងសោះ ក្រែងចោរប្លន់កណ្តាលផ្លូវ”។

នាងនារី បែរទៅញញឹមយ៉ាងផ្អែម ខណៈដែលបុរសកម្លោះនោះ ឡើងមកលើរថយន្ត ហើយសួរថា “លោក បាឡាត់ ដាក់កាំភ្លើងមកដែរឬ?"

ចៅចិត្រ ត្អូញរផ្លូវនៅតែក្នុងបំពង់ក “បុរសកម្លោះនេះជាបាឡាត់ស្រុកសង្កែ រូបរាង បែបនេះមិនគួរសេពគប់សោះឡើយ កន្លែងអង្គុយវាលល្វឹងមិនអង្គុយ នៅតែទៅប្រជ្រៀត អង្គុយក្បែរ ឃុននារី ក្រអើត!”

ចំណែកខាងលោក បាឡាត់ ទះគូថហើយប្រាប់ថា “ឃុន នារី កុំព្រួយ មាន កាំភ្លើង ខ្លីជាប់មកជាមួយដែរ។

ហ្លួងរតនសម្បត្តិ ក៏សើចថា “មានមួយប៉ុណ្ណឹង ក៏ល្មមហើយ លោកបាឡាត់ - ហើយ ងាកទៅប្រាប់ចៅចិត្រថា “ចេញទៅឥឡូវនេះចុះចៅចិត្រ បើចេញរថយន្តទៅវេលានេះ ប្រហែលជាម៉ោង ៤រសៀលទើបដល់ផ្ទះយើង"។