រឿង កុលាបប៉ៃលិន៖វគ្គទី ២
ទើបអនិច្ចកម្មទៅ ថ្មីៗកាលណា ទឹកភ្នែកក៏ជោរជ ន់ចេញមក តែ ខំទប់ទល់មិនឱ្យ ទឹកភ្នែកស្រក់ចុះទាល់តែបាន ដើម្បី ការពារកុំឱ្យអ្នកជិះរថយន្តជាមួយគ្នា មាន សេចក្តី សង្ស័យមន្ទិលមកលើខ្លួន ហើយបង្ខំនិយាយសើចលេង កម្សាន្ត ជាមួយនឹងអ្នកជិះទាំងអស់ គ្នារៀងៗទៅ។
ឯផ្លូវដែលឡើងទៅស្រុកបប៉ៃលិន មិនសូវឆ្ងាយប៉ុន្មាន ពីក្រុងបាត់ដំ បង ក៏ ពិតមែន តែជាផ្លូវលំបាកបន្តិច ត្បិតត្រូវបររថយន្តឡើងកាត់ភ្នំនិងសសៀរតាមជើងភ្នំខ្ពស់ឡើងៗ ហើយកោងបរបត់បែនដរាបដល់ស្រុកបប៉ៃលិន ទុកជាបង្ខំយ៉ាងណា ក៏ គង់តែរថយន្តរត់ មិនលឿនរហ័សដូចផ្លូវរាបទេ។
ចៅ ចិត្រ ក្រឡេកមើលទេសភាពតាមសងខាងផ្លូវ សង់ ដេរ ដាសទៅដោយស្រែចំការច្បារដំណាំ និង ភូមិស្រុកដោយ អន្លើៗ ឃ្លាតឆ្ងាយដាច់ៗ ពីគ្នា លុះជិតទៅដល់បប៉ៃលិន ក៏ឃើញតែព្រៃព្រឹក្សា លតាវល្លិ៍ និង ភ្នំតូចធំ ច្រើនអនេក ព្រម ទាំងសត្វបក្សាបក្សីនិងសត្វចតុបាទ ចៅចិត្រ បានឃើញសត្វអស់នោះ ក៏កើតមាន ខ្លាំងឡើងៗ ស្ទើរតែទប់ទឹកភ្នែកពុំបាន។ ក៏មានកុះករច្រើននៅតាមដងព្រៃព្រឹក្សាអស់នោះ។ ចិត្តសង្វេគនឹករលឹកដល់ឪពុកកាន់តែ
លុះដល់រថយន្ត បរបើកកាត់ព្រៃភ្នំក្រំថ្មជាច្រើនអន្លើ វេលាម៉ោង ១១ថ្ងៃត្រង់ រថយន្ត ក៏បាន ទៅដល់ផ្សារបប៉ៃលិនដោយស្រួល។ ចៅចិត្រ ចុះពីរថយន្ត ដើរទៅស៊ើបសួររកផ្ទះ ហ្លួង រតនសម្បត្តិ។ មានភូមាម្នាក់នៅទីផ្សារនោះ ចង្អុលប្រាប់ថាផ្ទះ ហ្លួងរតន -សម្បត្តិ នៅឯណោះចម្ងាយពីទីផ្សារនេះទៅប្រហែល៥០០ម៉ែត្រ ក្បែរមាត់ ផ្លូវ សងខាងជើង នៅក្លោងទ្វារផ្ទះនោះ មានសរសេរយី ហោ “គ្រឹះស្ថានរតនសម្បត្តិ" អញ្ជើញទៅចុះគង់នឹ ងឃើញមិនខាន។
ចៅចិត្រ ក៏ចេញដើរទៅតាមពាក្យភូមានោះ ហើយ ទៅឈររេរា នៅមុខផ្ទះដូច មាន យីហោខាងលើនេះមួយស្របក់ ក៏មានកម្មករ ម្នាក់ ចេញពីក្នុងភូមិនោះ មកសួរថា “អញ្ជើញមករកអ្នកណា?"
ចៅចិត្រ ភ្ញាក់ព្រើត ព្រោះពេលនោះ កំពុង ឈរមើលភូមិប្រទេសយ៉ាងភ្លើតភ្លើន ស្រាប់តែ ក្រឡេកឃើញបុរសខ្មៅម្នាក់ឈរសួរក្បែរខ្លួន ទើបប្រាប់ទៅថា រតនសម្បត្តិ វេលានេះ លោកនៅឬទេ?”។
បុរសនោះឆ្លើយតប "លោក នៅខាងលើផ្ទះ បើចង់ជួបនឹងលោក អញ្ជើញ មក តាមខ្ញុំ ហើយបុរសនោះក៏ដើរនាំមុខ ចៅ ចិត្រ ឡើងទៅលើផ្ទះ។
គេប្រាប់ឱ្យ ចៅចិត្រ អង្គុយលើកៅអីមួយនៅក្នុងបន្ទប់ទទួលភ្ញៀវ ហើយដើរ ចូល ទៅ ក្នុងបាត់មួយស្របក់ ក៏លេចមនុស្សចាស់សក់ស្កូវម្នាក់ ដើរចេញមកដោយ ឫកពា អង់អាច ស្លៀកសារុងសូត្រ ពាក់អាវទ្រនាប់ តាមទំនៀមអ្នកនៅផ្ទះ ពាក្យដំបូង ដែល និយាយនឹង ចៅចិត្រ នោះដូច្នេះថា "ក្មួយមកពីណា? ត្រូវការជួបនឹងខ្ញុំមានការអ្វី?
ចៅចិត្រ សង្កេតដឹងច្បាស់ថា លោកនេះហើយដែលហៅថា ហ្លួងរតនសម្បត្តិ ដែល ខ្លួនត្រូវការជួប ទើបរំកិលខ្លួនចុះពីកៅអី បន្ទន់ខ្លួនសំពះដោយសេចក្តីគោរពគួរ សម។
ឯ ហ្លួងរតនសម្បត្តិ ជាអ្នកជំនួញលក់ត្បូង ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ ក្នុងស្រុក បប៉ៃលិន ក៏អង្គុយលើកៅអីមួយ ចៅចិត្រ សង្កេតតាមឫកពារបស់លោក នេះ យល់ថាជា អ្នកមានអធ្យាស្រ័យល្អ ចិត្តសប្បុរស គួរជាទីគោរពរាប់អានមែន។
-“ទានប្រោស មាន!” ចៅ ចិត្រ ឆ្លើយដោយឱនលំទោនហើយថា “លោកគ្រូ ពេទ្យ ស្អាត បានផ្ញើសំបុត្រ១ច្បាប់ មកជួបព្រះតេជព្រះគុណ”។
-*អើ! ពេទ្យ ស្អាត ក្មួយខ្ញុំនោះឬ?” លោកនិយាយទាំងញញឹមតាមដោយលោកជាអ្នក មានអធ្យាស្រ័យរីករាយជានិច្ច ហើយ សួរថា "សំបុត្រនោះ នៅឯណា?”
ចៅចិត្រ លូក ដៃទៅក្នុងហោប៉ៅយកសំបុត្រនោះជូនទៅលោក ហួង ទទួល យកទៅ អាន ដោយសេចក្តីត្រេកអរ លុះមើលចប់ហើយ ក៏បែរមកពិចារណាមើល លក្ខណៈ ចៅចិត្រម្តងទៀត។
-ហ្លួង "ក្មួយ ឯងមែនទេ ឈ្មោះ ចៅចិត្រ ដែលពេទ្យស្អាត បានបញ្ជូនខ្លួនមកឱ្យខ្ញុំ?”
-ចិត្រ “ទានប្រោស ខ្ញុំបាទនេះហើយ
-ហ្លួង “ចុះក្មួយធ្វើការយ៉ាងនេះបានដែរឬ? ការរបស់ខ្ញុំនេះ វាធ្ងន់ណាស់ តោង ទ្រាំជីកដី ក្នុង ១ថ្ងៃ ៥ ទៅ ៦ ម៉ោង ទើបស្ទុះរួច រូបរាងស្អាតបាតដូចជាក្មួយនេះ ខ្ញុំ យល់ថា ទ្រាំទ្រ ការងារមិនបានយូរប៉ុន្មានទេ មុខជារត់ទៅផ្ទះវិញហើយ!”។
-“មនុស្សដទៃទៀត គេទ្រាំធ្វើយ៉ាងណា ឯខ្ញុំបាទគង់តែធ្វើបានដូ ចជាគេដែរ សូម ព្រះ តេជព្រះគុណ កុំព្រួយឱ្យសោះ!”។
ចៅចិត្តពោលរ៉ាប់រងយ៉ាងម៉ឺងម៉ាត់។ ពាក្យនេះហើយ ដែល ធ្វើឱ្យ ហ្លួងរតនសម្បត្តិ មានសេចក្តីពេញចិត្តណាស់ ហើយចៅចិត្រ និយាយតទៅទៀត ថា “ទានប្រោស! មនុស្ស ដែលកើតមកក្នុងលោកសន្និវាសនេះ មិនប្រកាន់ការស្រាលៗ ស្រួលៗទេ ខ្ញុំបាទ មិនដែលគិត ដូច្នេះទេ កាលបើខ្ញុំបាទមាន កម្លាំងពលំដរាបណាខ្ញុំបាទ នឹងខិតខំធ្វើការដរាបនោះ ទោះបីធ្ងន់ក្ដីស្រាលក្ដី”។
-“អ្នកឯងនិយាយនេះត្រូវណាស់
លោក ហួង និយាយសរសើរ ហើយថា «ណ្ហើយចុះ!
-ឯខ្ញុំ តែង មានការសម្រាប់មនុស្សដែលចង់ធ្វើជានិច្ច វេលានេះអណ្តូង ត្បូងទិស ខាងកើត ខ្ញុំ កំពុង ឱ្យចាប់ផ្តើមជីកត្បូងមានតម្លៃមួយអន្លើ ព្រឹកស្អែក នេះខ្ញុំនឹងបញ្ជូនអ្នកឯង ឱ្យទៅធ្វើ ការនៅទីនោះ ធ្វើការក្នុងគ្រាដំបូងនេះ ខ្ញុំនឹងតាំងប្រាក់ខែ ឱ្យអ្នកឯងត្រឹម ៣០រៀលសិន ប៉ុន្តែអ្នកឯងអាចមានប្រាក់ខែច្រើនជាងនេះទៅទៀត បើខំយកចិត្តទុកដាក់ ធ្វើការដោយ ម៉ឺងម៉ាត់ហើយម៉ត់ចត់ផង”។
ចៅចិត្រ ឱនក្បាល ទទួលយល់ ព្រមដោយ សេចក្តីគោរពម្តងទៀត។ ក្នុងខណៈ នោះមានសួរស្បែកជើង លាន់ឮពី ខាងក្រោមឡើង មកលើផ្ទះ ព្រមទាំងមាន សម្លេងយ៉ាងឆ្មារតូច លាន់រំពងមកពីខាងក្រោយ ចៅចិត្រ ។
ចៅចិត្រ ក៏ចោលភ្នែកក្រឡេកមើលទៅប្រទះនឹងភ្នែកទាំងគូ កំពុងតែ សម្លឹងត្រង់ចំមក ជាដួងភ្នែកប្រកបដោយ ទឹកដមគួរជាទីចាប់ចិត្តស្នេហា គេមានឫកពាឆ្មើងឆ្មៃបន្តិច មាន កិរិយាក្លិកក្នក់ ញ៉ែងញ៉ង លាសល្វន់ល្អណាស់ សម្បុរស្បែកសស្អាត មុខមូលក្រឡង់ ដូចវង់ព្រះចន្ទ្រា សូរសម្លេង ស្រួយស្រស់ដូចសួររតាំងប្រាក់ ដំនើរល្វាសល្ងន់ ដូច ផ្កា-កុលាប ដែលត្រូវខ្យល់បកលិចៗ នៅកណ្តាលសួនច្បារដូច្នោះ ឱ! ល្អអីល្អម៉្លេះ! នេះ ប្រហែល ជាអញយល់សប្ដិឃើញទេដឹង?
ចៅចិត្រ ភ្ញាក់ស្មារតី លែង សម្លឹង ស្រឡាំងកាំងក្នុងពេលដែលលោក ហ្លួង ស្រែកហៅ កូនស្រីនោះ ឱ្យឡើងមកខាងលើផ្ទះ "មកឯណេះនារី! ថ្ងៃនេះ ប៉ា បាន មនុស្សចូលមក ធ្វើការថ្មីម្នាក់ទៀតហើយ”។ នាងក្រមុំនារី ឈានជើងឡើងជណ្តើរមួយៗ ភ្នែក សម្លឹងមើល ចៅចិត្រ ដោយកិរិយាឆ្មើង ឆ្នៃបន្តិច ដែលជាទំនៀមទំលាប់របស់ស្រីក្រមុំរូបស្រស់ ហើយសួរ ទៅឪពុកថា “ប៉ា! នេះជាអ្នកចូលមកធ្វើការថ្មីរបស់យើង ? លោក ហ្លួង ញាក់មុខ
ទទួលហើយងាកទៅនិយាយនឹង ចៅចិត្រថា “ចៅចិត្រ នេះនារី កូន ស្រីតែមួយរបស់ខ្ញុំ ។ ចៅចិត្រ លើកដៃសំពះសួរ នាង នារី ងក់ក្បាលទទួលគំនាប់ដោយកិរិយា ឆ្មើងៗតាម និស្ស័យរបស់នាង។ នាងនារី សម្លឹងមើលកម្មករថ្មីរបស់ឪពុក តាំងពីក្បាល រហូតដល់ ចុងជើង មើលហើយ មើលទៀត នៅទីបំផុត ក៏លាន់មាត់ថា “កម្មករនេះ ស្គមដូចអ្នកញៀន អាភៀន នឹងមាន កម្លាំងជីកដីបានឬប៉ា?" ចៅចិត្រ កាល ត្រូវស្រីក្រមុំស្ដីដាក់មុខដូច្នេះ ក៏នឹកអៀនខ្មាស់ណាស់ ក្រឡេកចោល កន្ទុយភ្នែកទៅខាងមួយភ្លែត ហើយ តបទៅថា “មនុស្សត្រង់ គេមិនដែល សម្គាល់ថា ជា មនុស្សល្ងង់ទេ ឯមនុស្សស្គម ក៏គេ មិនសម្គាល់ថា ជាមនុស្សខ្សោយដែរ ស្គមយ៉ាងខ្ញុំបាទ នេះ មានកម្លាំ គ្រាន់តែមិនសូវមានសាច់ឈាមធាត់បរិបូណ៌ ប៉ុណ្ណោះទេតើ!” ងខ្លាំងដូចមនុស្សធាត់មាំដែរ
នាងនារី ធ្វើមុខក្រញូវទំនងខឹងបន្តិចៗផង ដោយនាងមិននឹកថា ចៅចិត្រ ហ៊ានឆ្លើយ ដូច្នេះសោះ ព្រោះមិនធ្លាប់មានមនុស្សណាមួយក្នុងផ្ទះ ហ៊ាននិយាយ លេង នឹងនាងឡើយ។ សម្តីវោហារ
លោកហ្លួង ឃើញកូ នខឹងដូច្នេះ ក៏បញ្ឈប់ថា “ចៅចិត្រ! ឈ្លើយឈប់សេះ ប៉ុណ្ណឹងសិនចុះ ឯងកំពុងនឿយហត់អស់កម្លាំង ទៅរកសម្រាកខ្លួនឱ្យបាត់នឿយ ហត់សិនទៅ"។
វគ្គទី៣ ចៅចិត្រកើតគំនិតថ្មី
តាំងពីថ្ងៃនោះមក ចៅចិត្រ ក៏បានធ្វើជាកម្មករជីកត្បូងនៅគេហដ្ឋានរបស់ លោក ហ្លួង រតនសម្បត្តិ ទោះបីការនោះជាការធ្ង ន់ក៏ដោយ ចៅចិត្រ ក៏ឥតមានចិត្ត ធុញទ្រាន់ តែងតែ ខំធ្វើការនោះដោយខ្លីឃ្លាតអស់ពីចិត្តពីថ្លើម មិនមាន នឹកនាដល់សេចក្តីនឿយហត់ ឡើយ។ ភាសិត ១បទថា “ខ្លួនទីពឹងរបស់ខ្លួន” ដែលជាពាក្យបណ្តាំ របស់បិតា ចុងក្រោយ បង្អស់នោះនៅឮសូរកងរំពងក្នុងត្រចៀករបស់ចៅចិត្រ ហាក់ដូចជា មានទេវតានៅចាំ ខ្សឹបប្រាប់ នឹងត្រចៀកជានិច្ច។
ការខំប្រឹងប្រែងធ្វើការយ៉ាង ម៉ឺងម៉ាត់ឥតមានទម្រន់ និងអធ្យាស្រ័យ ល្អរបស់ចៅចិត្រ នោះជាហេតុធ្វើ ឱ្យពួក កម្មករ ធ្វើការផងគ្នាស្រឡាញ់ រាប់អានជាច្រើន រហូតដល់ ហ្លួងរតនសម្បត្តិ ក៏មានចិត្តមេត្តាក្មេងកម្លោះនោះជាច្រើនដែរ។ ចៅចិត្រ ចូលមកធ្វើការនៅផ្ទះលោកហួង អស់វេលា ៦ខែកន្លះមកហើយនោះ តែងបាន ជួបប្រទះនឹងធម្មជាតិថ្មីៗ ដូចជាព្រៃភ្នំ ក្រំថ្ម ព្រឹក្សាលតាវល្លិ៍ និង អកាស ស្រស់
បរិសុទ្ធ ដែលជារបស់ ចម្លែកក្នុងជីវិតចៅចិត្រ តែដែល ចម្លែកយ៉ាងពន្លឹកជាងនេះទៅទៀត នោះ គឺឃុននារី ចៅហ្វាយក្រមុំរបស់ ចៅចិត្រ ដែល ជាស្ត្រីប្រកាន់ខ្លួនមានឫកពាឆ្មើងឆ្មៃ ហើយ ជានារី មានរូបឆោមយ៉ាងល្អឯកក្នុងស្រុកបប៉ៃលិន ហាក់ដូច ផ្កាកុលាបកំពុងរីក ផ្សាយក្លិន ក្រអូបឈ្ងុយឈ្ងប់ក្នុងវស្សានរដូវ។ វេលាដែល ចៅចិត្រ អង្គុយក្នុងផ្ទះស្ងាត់ៗ តែម្នាក់ឯង ច្រើនប្រមូលយករឿងអស់នេះ មកគិតនឹកជានិច្ច ហើយ នឹកឆ្ងល់តែម្នាក់ឯងថា ចុះហេតុ ដូចម្តេច បានជាអញ ចេះតែរំពឹងនឹកដល់នាង ក្រមុំនេះអីម៉្លេះ ចុះអញ ជាប់ចិត្តប្រតិព័ទ្ធ នាងក្រមុំនេះឬអី? អា មិនបានទេ នាងនេះរូប ឆោមល្អមែនហើយ ប៉ុន្តែឫកពាឆ្មើងឆ្មៃ ប្រកាន់ខ្លួនហួសពេក ថែមទាំង មានសម្បត្តិស្តុកស្តម្ភណាស់ហួសវិស័យ ឈោងតោងបេះ ប្រលេះយកបាន ចុះអ្នកមានប្រយោជន៍អ្វី ដែល អ្នកនៅខំនឹកដល់គេ ទុកជាខំទប់ចិត្តមិន ឱ្យគិតដូចម្តេច ក៏នៅតែ មាន កូនចិត្តរិះរេទៅរករូបបារម្មណ៍នោះទាល់ តែបាន! នៅទីបំផុត ចៅចិត្រ ភាវនាថា "ខ្លួនទាបកុំតោង ដៃខ្លីកុំឈោង ស្រវាឱបភ្នំ!”។
ចំណែកនាង នារី ក៏ធ្លាប់គិតថា កម្មករថ្មីរបស់នាងនេះ ជាមនុស្សចម្លែកជាងគេ មិនចេះ ប្រចុបប្រចែងចៅហ្វាយនាយ និយាយត្រង់ទៅត្រង់មក ឥតចេះក្រែងចិត្តគេសោះ ថែម ទាំងចេះនិយាយ សម្ដីទាន់សម័យទៀតផង បានជានាងនឹកជឿថា កម្មករ កម្លោះនោះ បានរៀនសូត្រចេះដឹងច្រើនគួរសមដែរ។ ជួនកាលនាងបា នឮសូរបុរសកម្លោះនោះ ស្រែ ក ច្រៀងរាយទំនុកតាមការកំសត់របស់ខ្លួនក៏មាន ច្រៀងទំនុកជាយុវាភិរម្យ ជាពាក្យរំលឹក យុវជនក៏មាន ទើបនា ងយល់ថា កម្មករកម្លោះនេះ ច្បាស់ជា ចេញមកពីសាលាមធ្យម សិក្សាណាមួយជាប្រាកដ។
នៅវេលាព្រលប់ថ្ងៃនោះ ជាខាងរនោច ព្រះចន្ទ្រ ក៏រះឡើង ព្រាងៗ មើលឃើញឆែបមួយចំហៀងផ្ទះពន្លឺពណ៌ប្រផេះ គងចុងព្រឹក្សាយ៉ាងត្រចះត្រចង់ នារី ចុះមកដើរលេង កម្សាន្តចិត្តជាមួយនឹងស្រីបំរើម្នាក់នៅទីធ្លាសួនច្បារមុខផ្ទះដែលមាន ស្មៅរាបស្អាតដូចកម្រាលព្រំ នាងតែង តែចោលភ្នែក ក្រឡេកទៅកូនផ្ទះមួយ ដែលចៅ ចិត្រ ស្នាក់នៅនោះជារឿយៗ។ ពេលនោះនាងបានឃើញផ្ទះនោះងងឹតឥតពន្លឺភ្លើងទើប នាងនាំក្មេងស្រីបំរើ ហើយ លបដើរឆៀងចូលទៅឈរនៅគុម្ព ផ្កាដកខឹម ខាងមុខបង្អួច ស្រាប់តែឮសូរសម្លេង មនុស្សច្រៀងទំនុកយុវាភិរម្យយ៉ាងពិរោះចាប់ចិត្តថាៈ
ពួកយើងជាគណៈយុវជន ស្រុះស្រួលលើសលន់ ទាំងប្រុសទាំងស្រី ចូល យុវសាលា ដែលទើបកើតថ្មី ប្រយោជន៍ដើម្បីជួយជ្រោមជ្រែងគ្នា។
ឱ្យបានចងបាច់ជាក្រុមមិត្តភក្តិ ស្រលាញ់រួមរ័ក្សជាសាមគ្គា សាមគ្គី ទាំងជាតិយើង ផងនានា មេត្រីគ្រប់គ្នាជាសុខក្សេមក្សាន្ត។
គួរជួយអ្នកខ្សត់ឱ្យបានចេញទៅ ដើរមើលលំនៅសព្វទីភូមិឋាន មើលស្រែ ចម្ការនឹងច្បារឧទ្យាន កិច្ចការប៉ុន្មានតោងបោងចាំទុក ។ល។
វេលានោះ រស្មីចន្ទ្រកំពុងតែចូលមកតាមចន្លោះ បង្អួច និងចន្លោះទ្វារ ទើប នាងមើលទៅ ឃើញរាងកាយ ចៅចិត្រ ដេកលក់ស្លឹកស្ទឹងនៅទីនោះយ៉ាងច្បាស់លាស់ នាងក៏ស្រែក ដាស់ចៅចិត្រ ពីរបីម៉ាត់ ចៅចិត្រ ក៏ប្រែខ្លួនស្ទុះក្រោកឡើងទាំងងងុយដេក កាលឃើញ អ្នកដែល ចូលមកដាស់ច្បាស់ក៏ម្នីម្នានិយាយអញ្ជើញ ឱ្យអង្គុយដោយកិរិយា ឱន
លំទោន។
“អញ្ជើញអង្គុយ ឃុននារី ចៅចិត្រ និយាយ ព្រមទាំងលើកកៅអីមួយមកជូន អង្គុយហើយ និយាយថា “ការដែលឃុន អញ្ជើញមកលេងផ្ទះខ្ញុំបាទ ខ្ញុំបាទមានសេចក្តី ត្រេកអរណាស់ ទុកដូចជាបានទទួលកិត្តិយសដ៏ខ្ពង់ខ្ពស់!”
នាងនារីធ្វើមុខក្រញូវបន្តិច ហើយស្ដីទៅថា អ្នកណានិយាយថាខ្ញុំមកលេងនឹងអ្នកឯង ?" ចៅចិត្រ សង្ស័យក៏សួរទៅវិញថា “ចុះឃុនអញ្ជើញមកមានការអ្វី?" នាងតបទៅវិញយ៉ាង កំបុតថា “ខ្ញុំមកស្តាប់មនុស្សច្រៀងទេតើ ចុះអម្បាញ់ មិញនេះ អ្នកណា ច្រៀងទំនុកយុវា ភិរម្យក្លែងៗក្នុងទីនេះ?”
ចៅចិត្រធ្វើឡើងឡង់និយាយសួរនាងថា “ទានប្រោស យុវាភិរម្យជាអ្វី ជាសត្វឬ ជា មនុស្ស ខ្ញុំបាទមិនដែលឮឈ្មោះសោះឡើយ!”
នាងនារី ខឹងឡើងមុខក្រហម ហើយប្រាប់ទៅថា ទំនុកច្រៀង ខ្ញុំចង់ដឹងថា តើអម្បាញ់មិញនេះ នរណាច្រៀង?” "នែ! អ្នកភ្លើ យុវាភិរម្យ ជា
ចិត្រ “អេ!ទេ នរណាច្រៀងខ្ញុំបាទឥតដឹងសោះឡើយ តែខ្ញុំ បាទមិនមែនច្រៀងទេ ឯខ្ញុំ បាទនេះកុំថាដល់ទៅភ្លេងយុវាភិរម្យជាទំនុកទំនើបថ្មីអ្វីនោះឡើយ តែ បទសកវាទីចុះផែអុំ ទូករាល់ឆ្នាំនោះ ខ្ញុំបាទក៏ឥតចេះនឹងគេសោះឡើយ”។
នារី "កុំភូត ខ្ញុំបានឮសូរសម្លេងច្រៀងអំពីខាងលើផ្ទះនេះឯង ហើយនៅលើផ្ទះនោះក៏ មានតែអ្នកឯងម្នាក់ឯងមែនទេ?”
ចិត្រ “បាទ! មានតែខ្ញុំបាទម្នាក់ឯងមែន តែខ្ញុំបាទមិនមែនជាអ្នកច្រៀងទេ"។
*អ្នកឯងច្រៀងក្លែងៗ នៅតែប្រកែកនឹងគេទៀត” នារី ផ្ទួនពាក្យ។ ចៅចិត្រ សើចហើយថា “ខ្ញុំបាទជម្រាបហើយថា ខ្ញុំបាទមិនចេះច្រៀងទេ ក៏នៅ តែបង្ខំឱ្យច្រៀងទៀត។ ឃុននារី បើខ្ញុំបាទចេះច្រៀង នឹងច្រៀងជូន ឃុន ស្លាប់ ឥឡូវនេះ
ឯង។
នាងនារី នឹកខឹងក្រោកឡើងឈរ ហើយថា ស្លាប់ទេ”។ “មនុស្សបែបនេះនិយាយខ្មែរមិនចេះ
ចិត្រ “បើមិនចេះស្តាប់ភាសាខ្មែរ ហេតុអ្វីក៏និយាយឆ្លើយឆ្លងគ្នាបាន?"
នារី “ឈប់ៗចិត្រ កុំនិយាយថូ ង់ណាស់” នាងលើកដៃហាម ហើយប្រុងនឹង ចុះពីផ្ទះ នោះ ទៅដោយរួសរាន់ តែចៅចិត្រអង្គរឃាត់ថា “ពុទ្ធោ! ឃុននារី ឃុនប្រញាប់ទៅណា ភ្លាម?"
នាងឆ្លើយយ៉ាងសោះកក្រោះថា “ទៅគេង"។
ចិត្រ “ឃុន កុំអាលអញ្ជើញទៅ ឃុន មិនគួរលះបង់ធម្មជាតិល្អៗដ៏ត្រកាលដែល គួរពិតពិលរមិលមើលក្នុងវេលានេះទៅទេ!”
នារី ខ្ញុំក៏ចូលចិត្តធម្មជាតិល្អដូច្នេះដែរ តែស្អប់មនុស្សឆ្កួតព្រើលៗ”។
“នៅទីនេះ ឥតមានមនុស្សឆ្កួតទេ ឃុន ចៅចិត្រខ្ជិលនិយាយជជែកតទៅទៀត បែរជា បបួលដោយស្រួលថា “ណ្ដោយ ឃុន មិនបាច់និយាយជជែកគ្នាច្រើនទេ សូមអញ្ជើញទៅ សន្ទនាលេងក្នុងសួនច្បារឯណោះ មើលធម្មជាតិល្អៗ ដ៏ត្រកាល កម្រមានណាស់!”
មិនដឹងជាអំណាចអ្វី មកគ្របសង្កត់ ឱ្យនាងនារីធ្វើតាមពាក្យអញ្ជើញរបស់ចៅចិត្រ ស្រាប់ តែចុះដើរនាំមុខទៅដោយស្រួល ទៅអង្គុយលើជើងម៉ាវែង ក្បែរដើម ចំប៉ីមួយដើម ជាមួយ នឹងស្ត្រីបំរើរបស់នាង។ ឯចៅចិត្រក៏អង្គុយលើស្មៅក្បែរជើង ម៉ាវែងចុះដែរតែភ្នែក រំពៃងើបមើលទៅព្រះចន្ទ្រាឆែបពាក់កណ្ដាលដួង ដ៏ដេរដាសទៅ ដោយពួកផ្កាយមានចំនួន
ច្រើនលើសលន់គណនា ហើយចៅចិត្រនិយាយឡើងថា “ឃុន គាប់ ចិត្តពន្លឺរស្មីដួងព្រះចន្ទ្រ ឬទេ?"
នារី "ខ្ញុំចូលចិត្តដែរចិត្រ"។
ចៅចិត្រនិយាយដោយសម្ដីទន់ភ្លន់ថា “មែនហើយ! ឃុននារី ធម្មជាតិជា របស់ចម្លែក នេះ អាចប្រលោមលួងលោមអារម្មណ៍របស់មនុស្សយើង ឱ្យបានសុខស្រួល ពន្លឺរស្មីព្រះចន្ទ្រ ខ្យល់រំភើយផាត់ និងក្លិនក្រអូបឈ្ងុយឈ្ងប់របស់ផ្កានានា អាចធ្វើចិត្តគំនិតរបស់យើង មានអារម្មណ៍រីករាយទៅបានយ៉ាងចម្លែក"។
នាងអង្គុយស្តាប់សម្តី ចៅចិត្រ និយាយដោយអារម្មណ៍អណ្តែតអណ្តូង នាងគិតថា *កម្មករកម្លោះនេះ ជាមនុស្សចម្លែកជាងកម្មករឯទៀតៗរបស់នាង សម្ដីគ្រប់ម៉ាត់របស់ កម្មករនេះ ពេញទៅដោយសំនួនវោហារមុខគួរ ឱ្យចង់ស្តាប់ មិនសមជា មនុស្សខ្សោយ ចំណេះចេះដឹងទេ”។
នាងនារី ស្ងាត់ទៅមួយស្របក់ ចៅចិត្ត ក៏ផ្តើមនិយាយឡើងមុនថា “បើឃុននៅតែម្នាក់ ឯងអង្គុយជាមួយនឹងធម្មជាតិបែបនេះ តើឃុនធ្លាប់នឹកប្រវត្តិដល់ញាតិមិត្ត សម្លាញ់ដែល នៅឆ្ងាយៗខ្លះដែរឬ?"
នាងនារី - ខ្ញុំធ្លាប់នឹកដែរចិត្រ"។
ចិត្រ “ខ្ញុំបាទ ក៏ធ្លាប់នឹកដែរ ហើយច្រើនតែជាប់នៅនឹងចិត្តជានិ ច្ចផង ឱ ! ឃុននារី តាំងពីខ្ញុំបាទមកអាស្រ័យនឹងផ្ទះ ឃុន នេះ ខ្ញុំបាទ មិនដែលឃើញអ្នកម្តាយរបស់ឃុនដល់ ម្តង សោះ!”
នារី "ខ្ញុំគ្មានម៉ែទេ ចិត្រ"។
ចិត្រ "អេ! ចម្លែកដែរបើ ឃុន គ្មានម្តាយ ចុះឃុនកើតមកដូចម្ដេចបាន?”
នារី "យីអើ! នែ គាត់ឯងកុំនាំអុចអាល បណ្តាល ឱ្យកើតទោសាណា ៣ ក្យដែលថា គ្មានម្តាយនោះ គឺថាម្តាយនោះគាត់អនិច្ចកម្មទៅហើយយល់ទេ?”
ចិត្រ “ឱ! ដូច្នេះទេឬ? យល់ហើយទានប្រោស តែឃុនកាន់តែគ្រាន់បើជាង ខ្ញុំបាន ច្រើន! *
នារី អើ! ម្តាយគាត់ខូចទៅហើយដែរឬ?"។