ប្រមូលផ្តុំរឿងព្រេងនិទានខ្មែរភាគ១

Sunday, March 15, 2026

រឿង «ពស់កេងកង»

 ពិតជាគំនិតល្អណាស់! រឿង «ពស់កេងកង» (Pus Keng Kang) គឺជាដុំក្បាលរឿងនិទានខ្មែរបុរាណដ៏ល្បីល្បាញ ដែលនិយាយអំពីស្នេហា ការសងសឹក និងមន្តអាគម។ ក្នុងរឿងនេះ តួអង្គឯកគឺជាពស់ដ៏ធំមួយដែលមានសមត្ថភាពអស្ចារ្យ។

ខាងក្រោមនេះគឺជាស្គ្រីប ១៥ ប្លង់ (Scenes) តាមរចនាបថ 3D Pixar ដ៏រស់រវើក៖


ព័ត៌មានបច្ចេកទេស (Production Info)

  • រចនាបថរូបភាព: 3D Pixar animation style, mythical atmosphere, warm colors, expressive characters.

  • តួអង្គ: នាងនី (ស្អាតទន់ភ្លន់), ពស់កេងកង (ពស់ធំ សម្បុរមាស), ឳពុកនាងនី (ចាស់ទុំ ឈ្លាសវៃ)។

  • សារអប់រំ: សេចក្តីស្រឡាញ់មានអំណាចជម្នះគ្រប់ឧបសគ្គ (Love conquers all).


ស្គ្រីប និង រូបភាព (15 Scenes)

Scene 1: ការណែនាំតួអង្គនាងនី

  • Visual Prompt: A warm, dusty sunrise over a traditional Khmer stilt house village. A beautiful, kind-faced Khmer girl (Nang Ni) is sitting under a Banyan tree, weaving a colorful silk cloth. She wears a faded, dark-green silk Kben and a modest white shirt. 3D Pixar animation style.

  • Khmer Script: កាលពីព្រេងនាយ មានក្មេងស្រីម្នាក់ឈ្មោះ នាងនី រស់នៅជាមួយឳពុកក្រីក្រ។

Scene 2: ការធំធាត់ដោយភាពឯកោ

  • Visual Prompt: Inside a cozy hut, Nang Ni is sitting on a mat, talking to her only friend, a small bird. Her eyes look slightly sad. She wears a simple cloth belt. 3D Pixar animation style.

  • Khmer Script: នាងរស់នៅយ៉ាងឯកោ និងគ្មានមិត្តភក្តិ តែនាងមានចិត្តល្អ និងឆ្លាតវៃ។

Scene 3: មន្តអាគមនៃកន្សែង

  • Visual Prompt: Nang Ni wrapping a glowing, magical silk scarf around her face. The scarf has intricate golden patterns. Magical particles sparkle around her. 3D Pixar animation style.

  • Khmer Script: ថ្ងៃមួយ នាងបានរកឃើញកន្សែងទិព្វ ដែលអាចជួយនាងក្នុងពេលមានអាសន្ន។

Scene 4: ការជួបគ្នារបស់មិត្តភក្តិ

  • Visual Prompt: Nang Ni walking on a village path. She sees a large, friendly-looking golden snake (Pus Keng Kang) near a rice field. The snake is looking at her with an idea. 3D Pixar animation style.

  • Khmer Script: នៅពេលដើរតាមផ្លូវ នាងបានជួបនឹងពស់កេងកង ដែលមានរូបរាងចម្លែក តែចិត្តល្អ។

Scene 5: សេចក្តីស្រឡាញ់ចាប់ផ្តើម

  • Visual Prompt: Nang Ni sitting on a riverbank, talking gently to Pus Keng Kang. The snake is curled around a tree branch, listening with attention. Warm, romantic lighting. 3D Pixar animation style.

  • Khmer Script: ពួកគេចាប់ផ្តើមមានចិត្តប្រតិព័ទ្ធលើគ្នា និងក្លាយជាមិត្តភក្តិជិតស្និទ្ធ។

Scene 6: การពិភាក្សាអំពីការជួយគ្នា

  • Visual Prompt: Nang Ni showing her magical silk scarf to Pus Keng Kang. The snake is nodding in approval, understanding its power. Style: Charming 3D Pixar animation style.

  • Khmer Script: នាងបានប្រាប់ពស់អំពីកន្សែងទិព្វ និងរបៀបប្រើវាដើម្បីជួយពួកគេ។

Scene 7: การសាកល្បងពីឳពុក

  • Visual Prompt: Nang Ni’s father, with a wise and slightly stern face, presented a complex riddle on a palm-leaf manuscript. Pus Keng Kang is coiled around his arm, looking confused. 3D Pixar animation style.

  • Khmer Script: ឳពុករបស់នាងចង់សាកល្បងចិត្តគំនិត និងសមត្ថភាពរបស់ពស់។

Scene 8: Pus Keng Kang ដោះស្រាយប្រស្នា

  • Visual Prompt: Pus Keng Kang pointing to the symbols on the manuscript with its tail and explaining a profound meaning. A magical glow surrounds its interpretation. The father nods in approval. 3D Pixar animation style.

  • Khmer Script: អស្ចារ្យណាស់! ពស់កេងកងបានដោះស្រាយប្រស្នាបានយ៉ាងត្រឹមត្រូវ។

Scene 9: ព្រះរាជាប្រកាសរើសកូនប្រសា

  • Visual Prompt: Inside a grand golden palace, the King, handsome and royal, is sitting on his throne, announcing a contest to find his queen. Messengers are reading from a glowing silk scroll. 3D Pixar animation style.

  • Khmer Script: ថ្ងៃមួយ ព្រះរាជាបានប្រកាសរកកូនប្រសា ដើម្បីរៀបការជាមួយបុត្រីលោក។

Scene 10: លក្ខខណ្ឌនៃសង្វារ

  • Visual Prompt: The King standing on a balcony, pointing to a high pole. Whoever can climb it or pass the test will win the Princess's hand.Style: Charming 3D Pixar animation style.

  • Khmer Script: ព្រះរាជាដាក់លក្ខខណ្ឌថា អ្នកណាដែលមានសមត្ថភាពអស្ចារ្យបំផុត ទើបអាចរៀបការជាមួយបុត្រីលោកបាន។

Scene 11: การវាយប្រហាររបស់យក្ស

  • Visual Prompt: A large, terrifying Giant with a club attacks the kingdom. People are running in fear. Fire and dust in the background. Style: Charming 3D Pixar animation style.

  • Khmer Script: ស្រាប់តែមានយក្សកាចសាហាវមកយាយីនគរ ធ្វើឱ្យមានភាពវឹកវរ។

Scene 12: Pus Keng Kang ចេញមុខជួយ

  • Visual Prompt: Pus Keng Kang, holding Nang Ni’s glowing magical scarf like a whip, fights the Giant with bravery. Magical lights flash around them. Style: Charming 3D Pixar animation style.

  • Khmer Script: ដោយចិត្តស្រឡាញ់ជាតិ ពស់កេងកងបានចេញមុខមកតស៊ូជាមួយយក្ស។

Scene 13: ជ័យជំនះរបស់ពស់កេងកង

  • Visual Prompt: Pus Keng Kang defeats the Giant, who is now tied up with the magical scarf. Nang Ni looks on with admiration and regret. Style: Charming 3D Pixar animation style.

  • Khmer Script: គេបានឈ្នះយក្ស និងសង្គ្រោះនគរបានសម្រេច ដោយភាពក្លាហាន។

Scene 14: ការផ្លាស់ប្តូររូបរាង

  • Visual Prompt: Magical sparkles surround Pus Keng Kang. His snake skin fades away, revealing a very handsome young prince underneath. Style: Charming 3D Pixar animation style.

  • Khmer Script: ភ្លាមនោះ មន្តអាគមបានរលាយបាត់ ពស់កេងកងក៏ក្លាយជាបុរសសង្ហាបំផុតដែលមិនធ្លាប់មាន។

Scene 15: សុភមង្គល និងមេរៀនជីវិត

  • Visual Prompt: Nang Ni and the transformed prince (Pus Keng Kang) standing together on the palace balcony, waving to a cheering crowd. A final title card appears: "សេចក្តីស្រឡាញ់មានអំណាចជម្នះគ្រប់ឧបសគ្គ"។ 3D Pixar animation style.

  • Khmer Script: ពួកគេបានរស់នៅយ៉ាងមានសុភមង្គល និងជាមេរៀនថា "សេចក្តីស្រឡាញ់មានអំណាចជម្នះគ្រប់ឧបសគ្គ"។


តើលោកអ្នកចង់ឱ្យខ្ញុំ Generate រូបភាព (Image) សម្រាប់ Scene ណាមួយជាមុនដែរឬទេ? ឧទាហរណ៍៖ Scene 4 (ការជួបគ្នារបស់មិត្តភក្តិ) ឬ Scene 12 (ពេលតស៊ូជាមួយយក្ស)?

Monday, November 11, 2024

រឿង ឆ្កែមើលឃើញខ្មោច

 រឿង ឆ្កែមើលឃើញខ្មោច

ឮពួក​​ខ្ញុំបាទធ្លាប់បានឮម្ដាយ និងឪពុកគាត់និទានប្រាប់ខ្ញុំថា ៖ បើឮឆ្កែលូ ឬព្រុសនៅពេលកណ្ដាល អធ្រាត្រ​ស្ងាត់​ នៅភូមិណា ស្រុកណា ដែលក្រៅអំពីក្រុង ព្រោះពុំសូវមានមនុស្សកុះករក្នុងពេលយប់

 ស្រុកភូមិ pនោះច្រើនកើតជំងឺពុំសូវបានសេចក្ដីសុខទេ

ដ្បិត​ខ្មោច​បិសាច​ វាដើររាតត្បាតធ្វើមនុស្សឱ្យឈឺចាប់ សឹងតែគ្រប់ៗគ្នា ព្រោះឆ្កែមើលឃើញខ្មោច។

 ដំណើរចាស់ៗថា ឆ្កែមើលឃើញខ្មោចនោះអាស្រ័យដោយរឿងដើមថា ៖ យូរយារណាស់ មកហើយ មានបុរសម្នាក់ដើរទៅមើលគេលៀងមេមត់ ប៉ុន្ដែមិនបានប្រាកដឈ្មោះ បុរសនោះដើរក្បែរដីទូលមួយដែល មានព្រៃស៊ុបទ្រុប គេកប់ខ្មោចក្នុងព្រៃនោះជាច្រើន។

 លុះដល់ទន្ទឹមព្រៃមានខ្មោចស្រែកហៅគាត់ថា ៖ ពូៗផ្ដាំទៅប្រាប់ ប្រពន្ធខ្ញុំឱ្យមកផង។ បុរសនោះមិនចេះខ្លាចខ្មោចទេ គាត់ដឹងថាខ្មោចហៅពិតណាស់ គាត់ធ្វើព្រងើយ ហើយឆ្លើយទៅវិញថា ៖

 - ប្រពន្ធឯងនៅឯណា ? ខ្មោចឆ្លើយវិញថា ៖ - ប្រពន្ធខ្ញុំ នៅឯផ្ទះលៀងអារក្សឯណោះ ! បុរសឮហើយ សួទៅវិញថា ៖

 - ចុះឯងឱ្យអញប្រាប់ម៉េចបាន ? បើអញមើលប្រពន្ធឯងមិនឃើញនោះ ! ក្នុងពេលនោះខ្មោចក៏ឱ្យ ប្រទាលប្រហោង គឺថ្នាំសម្រាប់មើលខ្មោចឃើញទាំងអស់។ ខ្មោចឱ្យប្រទាលនោះទៅ ហើយប្រាប់ទាំងឈ្មោះប្រពន្ធវាផង។

 បុរសនោះ កាលបើបានប្រទាលប្រហាងនោះហើយ មើលឃើញខ្មោចនៅពេញតែព្រៃ គាត់ចេះតែដើរទៅៗ គ្មានភិតភ័យខ្លាចអ្វីឡើយ។ គាត់ដើរតម្រង់ទៅរកផ្ទះដែលគេលៀងអារក្ស លុះដល់ផ្ទះនោះ គាត់

ឃើញខ្មោចស្រីៗកំពុង ស៊ីពែសំណែន ដែលគេសែននៅពោរពេញជាច្រើនគ្នាណាស់។ បុរសនោះស្រែកហៅ ទៅតាមឈ្មោះដែលប្ដីវាផ្ដាំមក ហើយបោយដៃហៅចំពីមុខ និយាយថា ៖

 - ប្ដីហងឱ្យទៅឱ្យឆាប់ ព្រោះកូនយំខ្លាំងណាស់ ! ខ្មោចនឹកឆ្ងល់ណាស់ ម៉េចក៏បុរសនេះមើលឃើញអញ ទើបដើរសំដៅហើយសួរថា ៖

 - ចុះអ្នកឯង ម៉េចក៏មើលអញឃើញ? បុរសនោះក៏ បង្ហាញប្រទាលប្រហាងហើយឆ្លើយថា ៖ - នេះប្រទាលដែលប្ដីហងឱ្យអញ បានអញមើលឃើញ។ 

ខ្មោចនោះគ្រាន់តែ ឃើញប្រទាលភ្លាម ស្ទុះទៅដណ្ដើមយក ប៉ុន្ដែបុរសពុំព្រមឱ្យ ក៏មានការប្រវាយប្រតប់គ្នាដណ្ដើម ប្រទាលប្រហោង នោះ។ 

បុរសចេះតែស្រែកហៅឱ្យគេឯងជួយ ប៉ុន្ដែអ្នកណាក៏មើលទៅមិនឃើញជាប្រយុទ្ធជាមួយនរណាសោះ ឃើញតែ ស្ទុះស្ទាតែម្នាក់ឯង ម្លោះហើយគេនាំគ្នាទៅជាស្រឡាំងកាំងរកជួយមិនកើត។ 

លុះប្រតាយ ប្រតប់អស់មួយសន្ទុះធំ បុរសក៏រសាយដៃរបូតប្រទាលនោះពីដៃទៅ។ 

ខ្មោចស្ទុះប្រុងមករើសយក តែពេលនោះឆ្កែ ឃើញភ្លាមស្ទុះភ្លែតមក ត្របាក់លេបចូលទៅក្នុងពោះបាត់ទៅ។

 ហេតុនេះហើយបានជាឆ្កែមើលខ្មោចឃើញ។ ដោយសារមានរឿងនិទាន យ៉ាងនេះ បានជាមានជំនឿថា ឆ្កែវាមើលខ្មោចឃើញ បើឆ្កែព្រុសលូក្នុងពេលយប់ ព្រោះវាឃើញខ្មោចដើរ។ 

មួយវិញទៀត មានមនុស្សច្រើនណាស់ ដែលនៅជឿជាក់ហើយខំស្វែងរកប្រទាលប្រហាង ដើម្បីយកមកប្រើការស័ក្ដិសិទ្ធផ្សេងៗ។

Sunday, September 8, 2024

រឿងព្រេងខ្មែរ រឿង អាឡេវ(ភាគ១)

 

រឿងព្រេងខ្មែរ  រឿង អាឡេវ(ភាគ១)


កាល​ពី​ព្រេង​នាយ មាន​បុរស​ម្នាក់​ឈ្មោះ​អ្នក​ង៉េះ ប្រពន្ធ​នាង​ង៉ោះ មាន​កូន​ប្រុស​ម្នាក់​ឈ្មោះ អាឡេវ ។ កូន​នោះ លុះ​ធំ​ឡើង​អាយុ ៧ ឆ្នាំ ជា​ក្មេង​មាន​ប្រាជ្ញា​ដឹង​ថា​ម្ដាយ​ឪពុក​ល្ងង់ មិន​ចេះ​ធ្វើ​ការ​រក​ស៊ី ជា​អ្នក​ក្រលំបាក វា​ក៏​និយាយ​នឹង​ម្ដាយ ឪពុក​ថា «ម៉ែ​អឺយ! ឪ​អឺយ! ឥឡូវ​នេះ យើង​គ្មាន​របរ​ធ្វើ​ការ​រក​ស៊ី​អ្វី​នឹង​គេ​បាន​ជា​យើង​ក្រ បើ​ដូច្នេះ ខែ​វស្សា​យើង​ធ្វើ​ស្រែ ខែ​ប្រាំង​យើង​ទៅ​ធ្វើ​ចម្ការ ឯ​ខ្ញុំ​ទៅ​ធ្វើ​ស្រែ​ជា​មួយ​នឹង​ឪ​ឯង បើ​យើង​អត់​ស្លា​ម្លូ​អង្ករ​ម្ហូប​ចំណី​អ្វី សឹម​ខ្ញុំ​មក​រក​យក​ពី​ផ្ទះ​នេះ ទៅ​ឆុី» ។ 

អាឡេវ​និង​ឪពុក​ម្ដាយ គិត​គ្នា​ព្រម​ហើយ ក៏​រៀប​ប្រដាប់​ប្រដា​ឡើង​ទៅ​ធ្វើ​ស្រែ ។ លុះ​នៅ​ស្រែ​យូរ​ទៅ អាឡេវ​នឹក​ចង់​ឆុីនំ ហើយ​វា​គិត​ថា «បើ​ដូច្នេះ​អញ​នឹង​បញ្ឆោត​ម៉ែ​ឪ​អញ​យក​នំ​ឆុី» គិត​ហើយ​ប្រាប់​ឪពុក​វា​ថា «ឪ​ៗ! ខ្ញុំ​ទៅ​ផ្ទះ​យក​ស្លា​ម្លូ​មក​ឆុី» ។ ឪពុក​ក៏​ឲ្យ​កូន​ទៅ​ផ្ទះ ។ អាឡេវ ដើរ​ទៅ​ដល់​កណ្ដាល​ផ្លូវ​បាន​ឃើញ​វត្ត​លោក ក៏​ចូល​ទៅ​ថ្វាយ​បង្គំ​រក​លោក​កោរ​សក់​ឲ្យ, លុះ​កោរ​រួច​ហើយ​ក្រាប​ថ្វាយ​បង្គំ​លា​លោក​ទៅ ។ លុះ​ទៅ​ដល់​ជិត​ផ្ទះ អាឡេវ មក​សំពត់​ទទូរ​ក្បាល​ហើយ​ធ្វើ​ជា​យំ ដើរ​ចូល​ទៅ​ក្នុង​ផ្ទះ ។ 

ឯ​ម្ដាយ​ឃើញ​កូន​យំ​ដូច្នោះ ក៏​សួរ​ទៅ​កូន​ថា «ថ្វី​ក៏​កូន​យំ?» ។ អាឡេវ ធ្វើ​ជា​យំ​ខ្លាំង​ឡើង​ទៀត ។ ម្ដាយ​ឃើញ​កូន​រឹត​តែ​យំ​ខ្លាំង​ឡើង​ដូច្នោះ ក៏​ស្ទុះ​ទៅ​ឱប ហើយ​បើក​សំពត់​អំពី​ក្បាល​កូន​ចេញ ឃើញ​ក្បាល​កោរ​រលីង រឹត​តែ​សង្ស័យ ហើយ​សួរ​ទៀត​ថា «ហេតុ​អ្វី​ ក៏​បាន​ជា​កោរ​សក់​ហើយ​យំ​ដូច្នេះ?» ។ អាឡេវ​ប្រាប់​ម្ដាយ​ថា «ឪ​គាត់​ស្លាប់​ហើយ!» ។ នាង​ង៉ោះ លុះ​ឮ​កូន​ថា​ដូច្នោះ ក៏​គក់​ទ្រូង​ស្រែក​ទួញ​យំ​អាឡោះ​អាល័យ រៀប​រាប់​ពី​កាល​ចាប់​ដៃ​គ្នា​បាន​ជា​ប្ដី​ប្រពន្ធ​រៀង​រាប​ដរាប​មក ។ 

អាឡេវ ឃើញ​ម្ដាយ​យំ​សង្រេង​សង្រៃ​ដូច្នោះ ក៏​អង្វរ​លួង​លោម​ម្ដាយ​ថា «អ្នក​ម៉ែ​អើយ! អ្នក​កុំ​យំ! បើ​អ្នក​ចេះ​តែ​យំ តើ​ធ្វើ​ដូច​ម្ដេច​នឹង​បាន​ធ្វើ​បុណ្យ​ទាន​បញ្ជូន​ទៅ​ឲ្យ​ឪ!» ។ នាង​ង៉ោះ​ជា​ម្ដាយ ឮ​អាឡេវ​ឃាត់​មិន​ឲ្យ​យំ ហើយ​សួរ​ទៅ​អាឡេវ​ថា «បាន​រៀប​បញ្ចុះ​ខ្មោច​ឪ​ឯង​រួច​ហើយ​ឬ​នៅ?» ។ អាឡេវ​ប្រាប់​ម្ដាយ​ថា «ខ្ញុំ​បាន​ពឹង​អ្នក​ស្រុក ឲ្យ​គេ​ជួយ​រៀប​បញ្ចុះ​ខ្មោច​ឪ​រួច​ល្អ​ល្អិត​ហើយ» ។ នាង​ង៉ោះ​ឮ​កូន​ថា​ដូច្នោះ ក៏​ម្នីម្នា​រៀប​ធ្វើ​អន្សម​នំ​គម​ចំណី​ចំណុក ហើយ​និយាយ​នឹង​អាឡេវ​ថា «កូន​អើយ! ឯង​យក​នំ​ចំណី​នេះ ទៅ​ធ្វើ​បុណ្យ​​ឲ្យ​ឪ​ឯង​ចុះ! អញ​មិន​ទៅ​ទេ, បើ​អញ​ទៅ​ឃើញ​ស្រែ​ដែល​ឪ​ឯង​ធ្វើ កន្លែង​ដែល​ឪ​ឯង​ទៅ និង​ផ្នូរ​ខ្មោច​ឪ​ឯង​នោះ ម្ដាយ​រឹត​ជា​កើត​ទុក្ខ​ច្រើន​ឡើង​ទៀត បើ​ដូច្នោះ ឯង​ទៅ​ចុះ» ។ 


អាឡេវ​ឮ​ម្ដាយ​ថា​ដូច្នោះ ក៏​នឹក​អរ​ក្នុង​ចិត្ត​ណាស់ ត្បិត​ត្រូវ​នឹង​គំនិត​ខ្លួន​ដែល​កុហក​ម្ដាយ​នោះ ហើយ​ក៏​ម្នីម្នា​រៀប​សង្រែក រួច​ហើយ​ក៏​រែក​ទៅ លុះ​ទៅ​ដល់​ពាក់​កណ្ដាល​ផ្លូវ ដាក់​អម្រែក​ពី​លើ​ស្មា ហើយ​អង្គុយ​ស៊ី​នំ​និង​ចំណី​ចំណុក​លុះ​ត្រា​តែ​ឆ្អែត នៅ​សល់​ខ្លះ អាឡេវ​រៀប​ទុក​យក​ទៅ​ផ្ញើ​ឪ​វា ។ លុះ​ទៅ​ដល់​ជិត​ខ្ទម​ឪ​វា​ៗ ធ្វើ​ជា​យំ​ទៀត ។ អ្នក​ង៉េះ​ជា​ឪពុក​ ឃើញ​កូន​យំ ហើយ​សក់​ទើប​នឹង​កោរ​ថ្មីៗ ដូច្នេះ ក៏​សួរ​ទៅ​ថា «កូន​អើយ! ថ្វី​ក៏​ឯង​យំ ហើយ​កោរ​ទាំង​សក់​ក្បាល​ដូច្នេះ» ។ អាឡេវ​ប្រាប់​ឪពុក​ថា «ឪ​អើយ! ឥឡូវ​នេះ ម៉ែ​គាត់​ស្លាប់​ទៅ​ហើយ បាន​ជា​ខ្ញុំ​កោរសក់, អស់​បង​ប្អូន​គេ​រៀប​ធ្វើ​បុណ្យ​ឲ្យ​ម៉ែ បាន​ជា​មាន​ទាំង​នំ ឥឡូវ​នេះ ខ្ញុំ​យក​មក​ផ្ញើ​ឪ​ពិសា!» ។ ឯ​ឪពុក​ជា​មនុស្ស​ឆោត​ល្ងង់​ណាស់ ឮ​កូន​ប្រាប់​ដូច្នោះ ក៏​យំ​អាណិត​ប្រពន្ធ ហើយ​ក៏​និយាយ​នឹង​អាឡេវ​ថា «កូន​អើយ! អំពី​ថ្ងៃ​នេះ​ទៅ ឪពុក​លែង​ទៅ​ទន្លេ​ទៀត​ហើយ» ។ អាឡេវ​ឮ​ថា​ឪពុក​លែង​ទៅ​ស្រុក​ដូច្នោះ ក៏​នឹក​អរ​ក្នុង​ចិត្ត​ណាស់ ព្រោះ​ត្រូវ​នឹង​គំនិត​ខ្លួន​គិត ។
aaaaa

លុះ​យូរ​បន្តិច​ទៅ អាឡេវ​និយាយ​នឹង​អ្នក​ង៉េះ​ជា​ឪពុក​ថា «ឪ​អឹយ! ឥឡូវ​នេះ ឪ​នៅ​តែ​ពីរ​នាក់​នឹង​ខ្ញុំ ដូច​សព្វ​ថ្ងៃ​នេះ លំបាក​ណាស់, គ្មាន​អ្នក​ណា​នឹង​ដណ្ដាំ​បាយ​ស៊ី គ្មាន​អ្នក​ណា​នឹង​ដេរ​សំពត់​អាវ​ស្លៀក​ដណ្ដប់, បើ​ដូច្នោះ ឪ​ឯង​រក​ដណ្ដឹង​ប្រពន្ធ​យក​មក គ្រាន់​នឹង​ដាំ​បាយ ដង​ទឹក បុក​ស្រូវ ទើប​យើង​មិន​សូវ​នឿយ​ហត់​ដូច​សព្វ​ថ្ងៃ​ពេក» ។ អ្នក​ង៉េះ​ជា​ឪពុក ឆ្លើយ​ឡើង​ថា «កូន​អើយ! ម្ដាយ​ឯង​ស្លាប់​ទៅ ពុំ​ទាន់​បាន​មួយ​ខែ​ទេ, ឥឡូវ​នេះ ឯង​ឲ្យ​ឪ​យក​ប្រពន្ធ​ទៀត កូន​មិន​អាណិត​ម៉ែ​ឯង​ទេ? ឬ​មួយ​ទៀត​ឪ​ខ្មាស​គេ ក្រែង​គេ​ថា​ប្រពន្ធ​ស្លាប់​ពុំ​ទាន់​បាន​ប៉ុន្មាន​ថ្ងៃ ប្ដី​គិត​រក​ប្រពន្ធ​ថ្មី ឪ​ខ្មាស​គេ​ណាស់​មិន​យក​ប្រពន្ធ​ទៀត​ទេ» ។

 អាឡេវ​ចេះ​តែ​អង្វរ​ឪពុក​តែ​សព្វ​ថ្ងៃ ។ ថ្ងៃ​មួយ​អាឡេវ​ឃើញ​ឪពុក​មក​ពី​ស្រែ​នឿយ​ហត់​ណាស់ វា​ក៏​និយាយ​ថា «ឪ​អើយ! ឥឡូវ​នេះ ឪ​ឯង​នឿយ​ណាស់ ព្រោះ​គ្មាន​ប្រពន្ធ​នឹង​ជួយ​កម្លាំង មួយ​ទៀត ពាក្យ​បុរាណ​លោក​ថា មនុស្ស​គ្មាន​ប្រពន្ធ​ដូច​ជា​ឪ​ឯង​នេះ បើ​ទៅ​ធ្វើ​ការ​ឯ​ព្រៃ បាត់​ការ​ឯ​ផ្ទះ ធ្វើ​ការ​ផ្ទះ បាត់​ការ​ឯ​ព្រៃ, ធ្វើ​ដូច​ម្ដេច នឹង​បាន​ប្រាក់​ចាយ​បាយ​ស៊ី​នឹង​គេ ហើយ​ខ្លួន​ក៏​នឿយ​ណាស់​ផង» ។

 អ្នក​ង៉េះ​ឮ​កូនអង្វរ​ដូច្នោះ ក៏​សួរ​ទៅ​ថា «បាន​នរណា​គេ​ទៅ​ដណ្ដឹង​ប្រពន្ធ​ឲ្យ​ឪ? ។ អាឡេវ​ឆ្លើយ​ឡើង​ថា «ឪ​កុំ​ព្រួយ សឹម​ខ្ញុំ​ទៅ​រក​ដណ្ដឹង​ជូន ឪ​នៅ​ចាំ​តែ​រៀប​របស់​នឹង​ទៅ​ការ​ចុះ» ។ អ្នក​ង៉េះ​ជា​ឪពុក​ឮ​កូន​ថា ដូច្នោះ ក៏​ថា «តាម​តែ​កូន​គិត​ចុះ!» ។ អាឡេវ​ឮ​ឪពុក​ព្រម​ដូច្នោះ​ហើយ ក៏​រៀប​ខ្លួន​ម្នីម្នា​ទៅ​ផ្ទះ​នាង​ង៉ោះ​ជា​ម្ដាយ នៅ​បាន​ពីរ​បី​ថ្ងៃ ទើប​វា​និយាយ​នឹង​នាង​ង៉ោះ​ជា​ម្ដាយ​ថា «ម៉ែ​អើយ! យើង​នៅ​តែ​ពីរ​នាក់, ខ្ញុំ​ក៏​ក្មេង មិន​ចេះ​រក​ស៊ី​ធ្វើ​ការ ម៉ែ​ជា​ស្រី​ហើយ​មេ​ម៉ាយ​ផង ឥឡូវ​មាន​គេ​ចង់​បាន​ម៉ែ​ៗ យក​ប្ដី​ទៅ គ្រាន់​គេ​នឹង​ចិញ្ចឹម សោះ​អត់​ឃ្លាន, យើង​ក៏​មិន​សូវ​លំបាក» ។

 ឯ​នាង​ង៉ោះ​ឮ​អាឡេវ​ជា​កូន​ថា​ដូច្នោះ ក៏​ឆ្លើយ​ថា «កូន​អើយ! ឪ​ឯង​ទើប​តែង​នឹង​ស្លាប់​បាន ៥-៦ ថ្ងៃ ឥឡូវ​នេះ កូន​ឲ្យ​ម្ដាយ​យក​ប្ដី​ទៀត​ដូច្នេះ មិន​ត្រូវ​ទេ អ្នក​ផង​គេ​នឹង​សើច​តិះ​ដៀល​និន្ទា​ថា «ស្រី​ចើក​អាស ប្ដី​ស្លាប់​ពុំ​ទាន់​បាន​ប៉ុន្មាន​ថ្ងៃ ចង់​បាន​ប្ដី​ទៀត» ។ អាឡេវ​ឮ​ម្ដាយ​ថា​ដូច្នោះ ក៏​ឆ្លើយ​ឡើង​ថា «ម៉ែ​អើយ! បើ​ទុក​ជា​ម៉ែ​ខ្លាច​ពាក្យ​អ្នក​ផង​គេ​និន្ទា​ដូច្នោះ គេ​ក៏​មិន​បាន​មក​រក​ចិញ្ចឹម​យើង​ដែរ គេ​បាន​ប្រាក់​កាស គេ​មិន​ឲ្យ​ចាយ​ទេ កាល​ខ្ញុំ​នៅ​ឯ​ស្រែ មាន​ប្រុស​ម្នាក់ មុខ​មាត់​ខ្លួន​ប្រាណ​ដូច​ខ្មោច​ឪ ហើយ​គាត់​ស្រឡាញ់​ខ្ញុំ​ដូច​ជា​កូន​គាត់ សួរ​ខ្ញុំ​ថា «ឯង​មាន​ម៉ែ​ឪ​ដែរ​ឬ​ទេ? ខ្ញុំ​ប្រាប់​គាត់​ថា «គ្មាន​ឪ​ទេ មាន​តែ​ម៉ែ ហើយ​គាត់​និយាយ​នឹង​ខ្ញុំ​ថា «ចង់​បាន​ម៉ែ​ជា​ប្រពន្ធ តើ​ម៉ែ​ឯង​ព្រម​ដូច​ម្ដេច?» បើ​ម៉ែ​ព្រម​គាត់​នឹង​រៀប​រណ្ដាប់​មក​ចែចូវ មាន​អ្នក​ផ្លូវ​ចៅ​មហា មាន​ខាន់​ស្លា​ក្រយា​សំពេះ តាម​ច្បាប់​សណ្ដាប់​ប្រពៃ​ណី​ពី​បុរាណ​មក, បើ​ម៉ែ​មិន​ព្រម ខ្ញុំ​ក៏​មិន​ដឹង​ដែរ តាម​តែ​ម៉ែ​គិត ធ្វើ​ការ​រក​ស៊ី​ចុះ» ។ 


នាង​ង៉ោះ​ជា​ម្ដាយ ឮ​កូន​និយាយ​អង្វរ​ផ្ទញ់​ផ្ទាល់​ដូច្នោះ ក៏​ឆ្លើយ​តប​ទៅ​វិញ​ថា «តាម​តែ​កូន​គិត​ចុះ» ។ អាឡេវ ឮ​ម្ដាយ​ថា​តាម​តែ​ចិត្ត​ដូច្នោះ ក៏​អរ​ណាស់​គិត​ថា​«ពេល​នេះ អញ​បាន​នំ​ស៊ី​ទៀត​ហើយ» ហើយ​ក៏​រៀប​ចំ​ផ្ទះ​សម្បែង​រួច​ប្រាប់​នាង​ង៉ោះ​ជា​ម្ដាយ​ថា «ត្បិត​គេ​ចង់​រៀប​ការ​ឆាប់ៗ ខ្ញុំ​លា​ម៉ែ​ទៅ​ស្រែ​ ដើម្បី​រក​មាន់​ទា​បន្លែ​បង្ការ ហើយ​នឹង​ប្រាប់​អ្នក​ដែល​ចង់​បាន​ម៉ែ​ជា​ប្រពន្ធ​នោះ​ផង ដើម្បី​ឲ្យ​គេ​រក​រណ្ដាប់​រៀប​ការ» ។ អាឡេវ ក៏​ម្នីម្នា​រៀប​ខ្លួន​ទៅ​ស្រែ ទៅ​ដល់​ហើយ ក៏​និយាយ​ប្រាប់​អ្នក​ង៉េះ​ជា​ឪពុក​ថា «ឪ​អើយ! ខ្ញុំ​ទៅ​រក​ប្រពន្ធ​ឲ្យ​ឪ​បាន​ហើយ នាង​នោះ​មុខ​មាត់​សំដី​សំដៅ​កម្ពស់កំព​សម្បុរ​សំបក​ដូច​ម៉ែ​បេះ​បិទ ឥឡូវ​ខ្ញុំ​ឲ្យ​គាត់​នៅ​លើ​ផ្ទះ​យើង​ហើយ បើ​ដូច្នេះ​ឪ​រៀប​រណ្ដាប់​ទៅ​ការ​ឲ្យ​ឆាប់» ។

 អ្នក​ង៉េះ​ឮ​អាឡេវ​ប្រាប់​ថា​គេ​ឲ្យ​រៀប​ការ​ជា​ឆាប់​ដូច្នោះ ក៏​ម្នីម្នា​ពឹង​អ្នក​ស្រុក​ជិត​ខាង​ ឲ្យ​ជួយ​ធ្វើ​នំ​នែក​ចំណី​ចំណុក ហើយ​ខ្លួន​គាត់​ទៅ​រក​ទិញ​មាន់​ទា បន្លែ​បង្ការ​បាន​សព្វ​គ្រប់​មុខ ។ ឯ​អាឡេវ​ចេះ​តែ​ស៊ី​នំ​រាល់​ថ្ងៃ ហើយ​និយាយ​នឹង​ឪពុក​ថា ប្រពន្ធ​ដែល​ខ្ញុំ​ដណ្ដឹង​ឲ្យ​នោះ មេបា​បើក​ឲ្យ​រៀប​ការ​តែ​យប់ បើ​មិន​ព្រម​ដូច្នោះ មេបា​មិន​បើក​ឲ្យ​ការ​ទេ» ។ អ្នក​ង៉េះ​ឮ​អាឡេវ​ថា​ដូច្នោះ ហេតុ​តែ​ជា​មនុស្ស​ឆោត​ល្ងង់ តាម​តែ​ពាក្យ​អាឡេវ​បង្គាប់​ដូច​ម្ដេច ក៏​តាម​ទាំង​អស់ ទើប​រក​វេលា​ទៅ​រៀប​ការ​ឲ្យ​តែ​វេលា​យប់ ។ ពេល​ល្ងាច អ្នក​ង៉េះ​ក៏​ពឹង​អស់​បង​ប្អូន ដែល​នៅ​ជិត​ខាង ឲ្យ​ជួយ​ជញ្ជូន​អស់​បណ្ណាការ នាំ​ទៅ​រៀប​មង្គល​ការ ។ លុះ​ទៅ​ដល់​កន្លែង​ការ​ក៏​រៀប​ដណ្ដាំ​បាយ​ស្ល​ស្លុក អ្នក​ខ្លះ​ក៏​រៀប​ផ្លែ​ឈើ​ចំណី​ចំណុក​ទៅ​ជូន​មេបា​តាម​ទំនៀម ។

 នាង​ង៉ោះ​ពឹង​អស់​បង​ប្អូន មក​រៀប​បណ្ណាការ​ទទួល​តាម​ច្បាប់ ។ ឯ​អាឡេវ គិត​តែ​ស៊ី​នំ​ឲ្យ​ឆ្អែត ។ នាង​ង៉ោះ​ឮ​មាត់​អ្នក​ង៉េះ នឹក​ឆ្ងល់​ក្នុង​ចិត្ត​ថា «មាត់​និយាយ​នោះ ដូច​ជា​សំឡេង​អ្នក​ង៉េះ​ប្តី​អញ» ។ អ្នក​ង៉េះ​ឮ​មាត់​នាង​ង៉ោះ​ក៏​ឆ្ងល់​ក្នុង​ចិត្ត​ថា «សំឡេង​និយាយ​នោះ ដូច​ជា​សំឡេង​នាង​ង៉ោះ​ប្រពន្ធ​អញ» ។ អ្នក​ង៉េះ​សង្ស័យ​ណាស់ ក៏​ឡើង​ទៅ​លើ​ផ្ទះ ឃើញ​នាង​ង៉ោះ​ក៏​ថា «នាង​នេះ​ដូច​ជា​នាង​ង៉ោះ​ប្រពន្ធ​អញ » ។ ឯ​នាង​ង៉ោះ​ថា «អ្នក​នេះ ដូច​ជា​អ្នក​ង៉េះ​ប្តី​អញ» ។ អស់​បង​ប្អូន​អ្នក​ស្រុក​គេ​ថា «អ្នក​ង៉េះ​ហើយ​ ថា​មិន​អ្នក​ង៉េះ នាង​ង៉ោះ​ហើយ​ថា​មិន​នាង​ង៉ោះ » ។ លុះ​អ្នក​ង៉េះ​និង​នាង​ង៉ោះ ឃើញ​គ្នា​ជាក់​មែន​ទែន​ហើយ ទើប​ដឹង​ថា​អាឡេវ​វា​បញ្ឆោត​ ក៏​អៀន​រត់​ទៅ​ដោយ​ខ្លួន​ទីទៃៗ ។

 អាឡេវ​ដឹង​ថា​ម្ដាយ​ឪពុក​ដឹង​ដូច្នោះ ក៏​វេះ​ពួន លុះ​ព្រឹក​ឡើង អាឡេវ​រត់​ទៅ​នៅ​វត្ត ធ្វើ​ជា​កូន​សិស្ស​លោក ។ ឯ​អ្នក​ង៉េះ​និង​នាង​ង៉ោះ ក៏​នៅ​ជា​ប្ដី​ប្រពន្ធ​នឹង​គ្នា​ដូច​ដើម​ទៅ ។ អាឡេវ​នៅ​រៀន​អក្សរ នឹង​លោក​គ្រូ​សង្គ្រាជ ។ លុះ​នៅ​យូរ​ទៅ អាឡេវ​គិត​ថា «អញ​នឹង​បញ្ឆោត​លោក​សង្ឃ​ណា​ដែល​មាន​ប្រាក់​ច្រើន យក​ទៅ​ឲ្យ​ម៉ែ​ឪ​អញ» ។ អាឡេវ​គិត​ដូច្នោះ​ហើយ​ក៏​ទៅ​និយាយ​នឹង​លោក​ភិក្ខុ​កំលោះ​មួយ​អង្គ ដែល​មាន​ប្រាក់​ច្រើន​ថា «មាន​ស្រី​ម្នាក់​ស្រឡាញ់​លោក​គ្រូ ស្រី​នោះ​ក្រមុំ​ល្អ​ល្អាច់​ណាស់» ។ លោក​ឮ​អាឡេវ​ថា​ដូច្នោះ​អរ​ចង់​បាន ហើយ​និយាយ​នឹង​អាឡេវ​ថា «បើ​ប្រាកដ​ដូច​ឯង​ថា​មែន អញ​នឹង​ឲ្យ​ប្រាក់​ឯង​មួយ​បាទ» ។ អាឡេវ​ថា «ចាំ​ដល់​ពេល​យប់​ងងឹត លោក​គ្រូ​ទៅ​ចាំ​នៅ​កន្លែង​នោះ ខ្ញុំ​ករុណា​នឹង​នាំ​ស្រី​នោះ​មក» ហើយ​វា​លា​លោក​ចុះ​ពី​លើ​កុដិ ដើរ​តម្រង់​ទៅ​ផ្ទះ​ចិន គិត​ទៅ​និយាយ​បញ្ឆោត​ចិន​ទៀត លុះ​ទៅ​ដល់​ហើយ ដើរ​ចូល​ទៅ​ក្នុង​ផ្ទះ និយាយ​នឹង​ចិន​ថា «ចិក ៗ! ចង់​បាន​ស្រី​ក្រមុំ​ល្អ​ដែរ​ឬ​ទេ?» ។ 
BBBB
ចិន​ឆ្លើយ​ថា «អើ​អញ​ចង់​បាន» ។ អាឡេវ​ថា «បើ​ចិក​ចង់​បាន តើ​ឲ្យ​ប្រាក់​អញ​ប៉ុន្មាន?» ។ ចិន​ថា «អញ​ឲ្យ​មួយ​បាត» ។ អាឡេវ​ថា «តិច​ណាស់ បើ​ឲ្យ​ពីរ​បាទ​នោះ​អញ​រក​ស្រី​ក្រមុំ​ស​ៗ​ល្អ​ៗ ឲ្យ​ចិក​ឯង» ។ ចិន​ថា «អើ!» ។ អាឡេវ​ថា «បើ​ដូច្នោះ​ចាំ​ពេល​យប់​ងងឹត អញ​នឹង​នាំ​មក​ឲ្យ​ចិក​ឯង» ហើយ​អាឡេវ​ក៏​ត្រឡប់​ទៅ​វត្ត​វិញ​លុះ​ដល់​វេលា​យប់​ងងឹត​មើល​គ្នា​មិន​ស្គាល់ វា​ក៏​នាំ​លោក​នោះ ឲ្យ​ទៅ​អង្គុយ​ចាំ​ក្នុង​រោង​មួយ​ស្ងាត់ ហើយ​វា​និយាយ​ផ្កាំ​លោក​ថា «បើ​ខ្ញុំ​ករុណា​នាំ​ស្រី​នោះ​មក​ដល់ លោក​យក​ចីពរ​ទទូរ​ព្រះកេស​ឲ្យ​ជិត» ។ អាឡេវ​ផ្ដាំ​លោក​នោះ​រួច​ហើយ ក៏​ដើរ​ចូល​ទៅ​ក្នុង​ផ្ទះ​ចិន ហៅ​ចិន​នោះ​ចេញ​មក ហើយ​និយាយ «ឥឡូវ​អញ​រក​ស្រី​ក្រមុំ ឲ្យ​ចិក​ឯង​បាន​ហើយ» ។ អាឡេវ​វា​ផ្ដាំ​ចិន​ថា «បើ​ចិក​ឯង​ចូល​ទៅ​ដេក​នឹង​ស្រី​នោះ​ ត្រូវ​ទទូរ​ក្បាល​ឲ្យ​ជិត» ទើប​នាំ​ចិក​នោះ​ទៅ​រៀប​រោង​ដែល​លោក​នៅ​ចាំ ហើយ​វា​ខ្សឹប​ប្រាប់​ចិន​ថា «ស្រី​នៅ​ក្នុង​នេះ​ហើយ ឲ្យ​ប្រាក់​មក​» ។ ចិន​មើល​ទៅ​ក្នុង​រោង​ឃើញ​លោក​អង្គុយ​ទទូរ​ចីពរ​នៅ​នោះ គិត​ស្មាន​ថា​ជា​ស្រី​មែន ក៏​ឲ្យ​ប្រាក់​ទៅ​អាឡេវ ។ អា​ឡេវ​បាន​ប្រាក់​ហើយ ក៏​វេះ​ជា​ប្រញាប់​ត្រឡប់​ទៅ​វត្ត​វិញ ។

 លុះ​ចិន​និង​លោក​បាន​ជួប​គ្នា​ហើយ ចិន​គិត​ថា «លោក​ជា​ស្រី» លោក​ក៏​គិត​ថា ចិន​ជា​ស្រី​ក៏​ប្រចាប់​គ្នា​ផ្ដួល ដោយ​លោក​អត់​ចង្ហាន់​ល្ងាច​មិន​មាន​កម្លាំង​ក៏​ដួល​ដេក​ទៅ ។ ចិន​ពាល់​ត្រូវ​ស្វាស​លោក ក៏​ដឹង​ថា​អាឡេវ​កុហក ។ ទាំង​លោក​ទាំង​ចិន លុះ​ដឹង​ថា​អាឡេវ​បញ្ឆោត​ក៏​អៀន​ទៅ​កុដិ ទៅ​ផ្ទះ​ដោយ​ខ្លួន​ៗ​ទៅ ។ អាឡេវ​នៅ​ចាំ​លោក​ឯ​កុដិ លុះ​លោក​មក​ដល់​កុដិ​ហើយ វា​ក៏​ទារ​ប្រាក់​អំពី​លោក​ៗ​នោះ​ថា «អាឡេវ​ឯង​បញ្ឆោត​អញ ហើយ​ឯង​មក​ទារ​ប្រាក់​ពី​អញ​ទៀត អញ​មិន​ឲ្យ​ឯង​ទេ» ។ អាឡេវ​ថា «បើ​លោក​មិន​ឲ្យ​ប្រាក់​ទេ ខ្ញុំ​ករុណា​នឹង​ទៅ​ពិត​លោក​គ្រូ​ធំ​ថា «លោក​ទៅ​ដេក​នឹង​ស្រី» ហើយ​នឹង​ទៅ​ប្រាប់​អស់​ឧបាសក ទាយក អ្នក​ស្រុក ក្នុង​ភូមិ​ទាំង​អស់​ឲ្យ​គេ​ដឹង​ទៀត បើ​គេ​ដឹង​ហើយ គេ​មិន​ឲ្យ​បាយ​លោក​ឆាន់​ទេ ហើយ​លោក​ក៏​នឹង​ខ្មាស​គេ នៅ​វត្ត​ជា​មួយ​គេ​ពុំ​បាន» មួយ​ទៀត បើ​ខ្ញុំ​ករុណា​ទៅ​ដល់​ក្រុម​សង្ឃការី មុខ​ជា​គេ​មក​ចាប់​លោក​យក​ទៅ​ជំនុំ​ជម្រះ​ពិចារណា តាម​ដំណើរ​ដែល​លោក​ជួល​ខ្ញុំ​ករុណា​ឲ្យ​រក​ស្រី ហើយ​លោក​ថា ឲ្យ​បឲ្យប្រាក់ខ្ញុំករុណាមួយបាត ឥឡូវ​នេះ លោក​បាន​ដេក​នឹង​ស្រី​ហើយ លោក​គេច​ថា មិន​ឲ្យ​វិញ ខ្ញុំ​ករុណា​មិន​លែង​លោក​ទេ! មុខ​ជា​ទៅ​ពិត​លោក​គ្រូ​ធំ​ហើយ» ។ 

លោក​នោះ ឮ​អាឡេវ​ថា​ដូច្នោះ ក៏​ភិត​ភ័យ​ខ្លាំង​ណាស់ យក​ប្រាក់​មួយ​បាទតឲ្យទៅអាឡេវជាប្រញាប់ ។ អាឡេវ​មិន​ព្រម​ទទួល​យក​វា​ថា «កាល​លោក​និយាយ​នោះ​ថា ឲ្យ​ប្រាក់​មួយ​បាត្រ​ដែល​ឆាន់​បាយ​សព្វ​ថ្ងៃ ឥឡូវ ត្រូវ​លោក​យក​ប្រាក់​វាល់​ពេញ​បាត្រ​ទើប​ខ្ញុំ​ករុណា​ទទួល​យក» បើ​លោក​មិន​រក​ឲ្យ​ទេ នឹង​ទៅ​ពិត​លោក​គ្រូ​ធំ​ថា លោក​ទៅ​ដេក​និង​ស្រី​ពី​យប់​មិញ​.. លោក​គ្រូ​ធំ​ជ្រាប​ហើយ នឹង​ចាប់​លោក​យក​ទៅ​វាយ​បណ្ដេញ​មិន​ឲ្យ​នៅ​ក្នុង​វត្ត​មួយ​ទៀត ខ្ញុំ​ករុណា​នឹង​ទៅ​ប្ដឹង​លោក​ឧកញ៉ា​ព្រះ​ស្ដេច​ជា​ធំ​ក្នុង​ក្រុម​សង្ឃការី ឲ្យ​មក​ចាប់​យក​ទៅ ពួក​សង្ឃ​ការី​នឹង​យក​សំពត់​បោក​ក្បាល​លោក​ផ្សឹក​ចេញ​ពី​សង្ឃ​ហើយ​ដាក់​ជា​ពលរាជនិមន្ត ពុំ​នោះ​សោត​គេ​នឹង​ដាក់​ជា​ពល​បោច​ស្មៅ​ដំរី» ។ 

លោក​ឮ​អាឡេវ​ថា​ដូច្នោះ ក៏​ភ័យ​ណាស់​អង្វរ​ថា «ចាំ​រក​ប្រាក់​ឲ្យ​កុំ​ទៅ​ពិត​លោក​គ្រូ​ធំ! និង​ទៅ​ប្ដឹង​ក្រុម​សង្ឃការី​ឡើយ» ហើយ​ខំ​រក​ប្រាក់​លក់​ទាំង​ស្បង់​ចីពរ​ផ្សែ​ផ្សំ​ឲ្យ​អាឡេវ ។ អាឡេវ​ឃើញ​លោក​លក់​ស្បង់​ចីពរ​ផ្សែ​ផ្សំ​ប្រាក់​ឲ្យ​ដូច្នោះ ក៏​និយាយ​នឹង​លោក​ថា «ណ្ហើយ​ចុះ! លោក​រក​ប្រាក់​ឲ្យ​ខ្ញុំ​ករុណា​ល្មម​តែ​ស្ពាយ​ទៅ​ផ្ទះ​រួច​បាន​ហើយ» ។ លោក​ឮ​អាឡេវ​ថា​ដូច្នោះ ក៏​មាន​ចិត្ត​ត្រេក​អរ​ណាស់ រៀប​វេច​ប្រាក់​រួច​សម្ពាយ​ឲ្យ​អាឡេវ ហើយ​និយាយ​អង្វរ​ថា «កុំ​ឲ្យ​និយាយ​ប្រាប់​ឲ្យ​គេ​ដឹង, ដឹង​អាណិត​យក​តែ​បុណ្យ​ទៅ​ចុះ» ។ អាឡេវ​ថា «លោក​កុំ​ព្រួយ​ព្រះទ័យ ខ្ញុំ​ករុណា​មិន​ប្រាប់​គេ​ទេ» ហើយ​ទទួល​យក​ប្រាក់​ពី​លោក​ដើរ​ទៅ​ផ្ទះ ។

លុះ​ទៅ​ដល់​ផ្ទះ​ជួប​នឹង​ម្ដាយ អាឡេវ​ក៏​ស្រែក​ប្រាប់​ម្ដាយ​ថា «ម៉ែ​ដេរ​ថង់​ៗ» ។ នាង​ងោះ​ឮ​ហើយ​សួរ​ទៅ​ថា «ដេរ​ធ្វើ​អ្វី?» ។ អាឡេវ​បង្ហាញ​ប្រាក់​ដែល​ស្ពាយ ។ នាង​ង៉ោះ​ជា​ម្ដាយ​ឃើញ​អាឡេវ​បាន​ប្រាក់​មួយ​សម្ពាយ​ដូច្នោះ ក៏​ស្ទះ​ទៅ​ប្រាប់​អ្នក​ង៉េះ​ជា​ប្ដី ។ អ្នក​ង៉េះ​មក​ឃើញ​អាឡេវ​បាន​ប្រាក់​មួយ​សម្ពាយ ក៏​បាត់​ខឹង​នឹង​អាឡេវ​ដែល​បញ្ឆោត​អំពី​មុន​នោះ អរ​នឹង​អាឡេវ​ទាំង​ម្ដាយ​ឪពុក ហើយ​អ្នក​ង៉េះ​សួរ​ទៅ​អាឡេវ​ថា «កូន​បាន​ប្រាក់​នេះ​ពី​ណា! កូន​ធ្វើ​ម្ដេច​បាន​ជា​បាន? ។ អាឡេវ​ប្រាប់​ឪពុក​វា​ថា «ក្រអី​សព្វ​បើ​ប្រាក់​ គ្រាន់​តែ​បង្ហាញ​កេរ្តិ៍​ខ្មាស​ឲ្យ​អ្នកផ្សា​រមើល​គ្រប់​គ្នា ខ្លះខ្លះគេឲ្យមួយបាត ខ្ខ្លះពីរបាត តែ​រាល់​គ្នា​ដូច្នេះ​ទៅ ក៏​បាន​ច្រើន​ហើយ បើ​ឪ​ចង់​បាន​ប្រាក់​ច្រើន​ទៅ​បង្ហាញ​កេរ្តិ៍​ខ្មាស​ឲ្យ​អ្នក​ផ្សារ​មើល​ម្ដង​ម្នាក់​ទៅ ឪ​យក​ប្រាក់​មិន​អស់» ។ អ្នក​ង៉េះ​ជា​ឪពុក​ឮ​អាឡេវ​ថា​ដូច្នោះ​ហើយ ហេតុ​តែ​ជា​មនុស្ស​ឆោត​ល្ងង់​ក៏​ទៅ​ធ្វើ​តាម​ពាក្យ​អាឡេវ លុះ​ទៅដល់​ផ្សារ ក៏​ឈរ​នៅ​មាត់​ទ្វារ​ផ្ទះ​គេ ហើយ​ស្រាត​ខោ​បង្ហាញ​កេរ្តិ៍​ខ្មាស ។

 អ្នក​ផ្ទះ​ឃើញ​ដូច្នោះ ក៏​អៀន​ខ្មាស​បបួល​គ្នា​ដេញ​វាយ ។ អ្នក​ង៉េះ​ចេញ​ពី​ផ្ទះ​មួយ​ចូល​ចូល​ទៅ​ផ្ទះ​មួយ​ទៀត ហើយ​បង្ហាញ​កេរ្តិ៍​ខ្មាស​គេ គេ​ដេញ​វាយ​ស្ទើរ​តែ​នឹង​ស្លាប់ អ្នក​ង៉េះ​ភ័យ​ក៏​រត់​ទៅ​ផ្ទះ ។ ឯ​អាឡេវ​ចាំ​មើល​ឪពុក​ពាក់​កណ្ដាល​ផ្លូវ ឃើញ​ឪពុក​រត់​មក​ពី​ផ្សារ ហើយ​ជួន​ជា​មាន​ជ្វា​ស្ពាយ​ទំនិញ​ព្រែ ហូល​ប្រអប់​ប្រាក់ មាស ជា​ច្រើន​មក​អំពី​ចម្ងាយ ក៏​ប្រាប់​ទៅ​អ្នក​ក៏​ប្រាប់​ទៅ​អ្នក​ង៉េះ​ជា​ឪពុក​ថា «ហ្ន​ឪ! អ្នក​ផ្សារ​គេ​តាម​មក​វាយ​ឪ​ហើយ បើ​ដូច្នោះ​ឪ​រត់​កាត់​វាល​នេះ​ទៅ​ទើប​រួច​ខ្លួន» ។ អ្នក​ង៉េះ​ឮ​កូន​ប្រាប់​ដូច្នោះ ក៏​ក្រឡេក​មើល​ទៅ​ឃើញ​មនុស្ស​ដើរ​អំពី​ចម្ងាយ​តម្រង់​មក​មែន គាត់​គិត​ស្មាន​ថា​ជា​អ្នក​ផ្សារ​គេ​តាម​មក​វាយ​ទៀត​ភ័យ​ដែល​ស្ពាយ​ទំនិញ នោះ ក៏​មក​ដល់ ។
(សូមរង់ចាំអានភាគបញ្ចប់នៅថ្ងៃស្អែក)